Sunday, January 15, 2012

សារាយ សក្ខណា បង្ហើបពីលក្ខណៈ សម្បត្តិអនាគតស្វាមី

នារីគ្រប់រូបតែងតែមានបំណងប្រាថ្នា គិតទុកថាមនុស្សបែបណាដែលខ្លួន ចង់បានជាគូគាប់ជាប់ចិន្តាអស់មួយជីវិត តួយ៉ាងដូចជាតារាសម្តែង ដែលមានសម្រស់ស្រស់ ស្រគត់ស្រគំបែបនារីខ្មែរ កញ្ញា សារាយ សក្ខណា បានបង្ហើបប្រាប់ថានាង មិនទាន់ចង់គិតពីរឿងគូ ស្រករនៅឡើយទេ ប៉ុន្តែនាងក៏បានបង្ហើបប្រាប់ពីលក្ខណៈសម្បត្តិអនាគតស្វាមី ដែលនាងប៉ងប្រាថ្នាចង់បានផងដែរ។
នាងចង់ទុកពេលជាមួយនឹងការងារឲ្យច្រើន ម្យ៉ាងនាងគិតថា វ័យរបស់នាង គឺនៅក្មេង និងមានចរិតមិនទាន់ចាស់ទុំ ដូចនេះមិនទាន់ចង់គិតរង់ចាំ៣ទៅ៤ឆ្នាំទៀត ចាំគិតក៏មិនទាន់ហួសពេលដែរ។
តារាម៉ូដែលប្រចាំក្រុមបង្ហាញម៉ូដ Cambodia Super Model រូបនេះបន្តទៀតថា ”បើទោះបីជាខ្ញុំមិនទាន់ គិតពីរឿងអនាគតគូស្រករ ឫក៏មិត្តមួយរយឆ្នាំក៏ពិតមែន ប៉ុន្តែខ្ញុំបានគិតទុករួចហើយថា បុរសបែបណាដែលខ្ញុំប្រាថ្នាចង់យក មកធ្វើជាគូគាប់ជាប់ចិន្តា នាពេលអនាគតនោះ គឺបុរសដែលចេះស្រលាញ់នាងខ្ញុំ ក៏ដូចជាក្រុមគ្រួសារ
ជាបុរសដែលចេះយល់អធ្យាស្រ័យគ្នា ទៅវិញទៅមកមានរូបសម្បត្តិមធ្យម មិនចាំបាច់ស្អាតពេក បានត្រឹមតែចូលចំណោមគេចុះ ទៅបានហើយ និងមានចិត្តទូលាយមិនប្រកាន់ច្រើនទាំងនេះ គឺជាលក្ខណៈសម្បត្តិ ដែលខ្ញុំប្រាថ្នាចង់បានជាគូគាប់សម្រាប់ជីវិតនាពេលអនាគត”។
បើទោះបីជាកញ្ញាសារាយសក្ខណាបានអះអាងថា ពេលនេះនាងមិនមាន បំណងបេះដូងជាមួយបុរសណាមួយនៅឡើយទេ ហើយនាងក៏មិនទាន់គិតពីរឿងរៀបការ ក៏ពិតមែនតែនាងក៏បានបង្ហើបពីលក្ខណៈសម្បត្តិបុរស ដែលនាងចង់បានជាអនាគតស្វាមីរបស់នាង៕

Comments system

Disqus Shortname