Saturday, January 14, 2012

កុមារា​​​​ម្នាក់ ធ្លាក់ពីលើ ដើមទឹកដោះគោ ជុងចំរ៉ឹងឈើ ធ្លាយពោះ

កុមារាអាយុ ៨ឆ្នាំ ម្នាក់ ត្រូវបានឪពុក និងម្តាយរបស់ខ្លួន ដឹកបញ្ជូនមកកាន់ មណ្ឌលសុខភាព ព្រៃមូលភ្លាមៗ ដើម្បីឲ្យក្រុមគ្រូពេទ្យ ធ្វើការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីកុមារារូបនេះ ឡើងបេះផ្លែទឹកដោះគោ ស្រវ៉ាតោងមែកងាប់ ហើយក៏បាក់ធ្លាក់ មកក្រោម ចុងនិងចំរ៉ឹងឈើ ធ្លាយពោះវៀនរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ នៅមុខផ្ទះអ៊ុំ របស់កុមារារងគ្រោះ ភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែកុមារារងគ្រោះ ក៏ត្រូវបាន បញ្ជូនបន្តមកធ្វើការ វះកាត់នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ។ លោកស្រី ញ៉ែម សារិទ្ធ អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃមូល ឃុំព្រៃមូល ដែលត្រូវជាម្តាយ កុមារារងគ្រោះ បានរៀបរាប់ប្រាប់ថា កុមារារងគ្រោះ ជាកូនប្រុស របស់គាត់ឈ្មោះ សឿន សារ៉ុម អាយុ ៨ឆ្នាំ ស្រ្តីជាម្តាយរូបនេះបន្តថា ខណៈរូបគាត់រវល់តែហាលស្រូវ សា្រប់តែបាត់កូនបុ្រស របស់គាត់មិនដឹងថា ដើរទៅណា នោះទេដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ដែលជាថ្ងៃកើតហេតុ ស្រាប់តែម្តាយក្មេករបស់គាត់ ប្រាប់មករូបគាត់ថា កូនប្រុសរបស់គាត់ ធ្លាក់ពីលើដើមទឹកដោះ ជុងនិងចំរ៉ិងឈើធ្លាយពោះវៀន គាត់ក៏បាននាំប្តីរបស់គាត់ ម្នីម្នាដឹកកូនមកកាន់មណ្ឌលសុខភាពព្រៃមូល ឲ្យគ្រូពេទ្យធ្វើការដេ រួចក៏ដឹកបន្តយកមកឲ្យគ្រូពេទ្យ ធ្វើការវះកាត់ នៅមន្ទីរពេទ្យខេត្តនេះតែម្តង ។

កុមារារងគ្រោះ ក្រោយក្រុមគ្រូពេទ្យ ធ្វើការវះកាត់រួច បានរៀបរាប់ ទាំងអារម្មណ៍ឈីចាប់ ឲ្យដឹងថា រូបគេបានឡើងបេះផ្លែទឹកដោះ នៅមុខផ្ទះអ៊ុំ ក្នុងភូមិ ខណៈដែល រូបគេបានឃើញ ផ្លែទឹកដោះគោទុំ នៅចុងមែក ក៏បានស្រវ៉ា តោងមែកផ្លែទឹកដោះគោនោះ ប៉ុន្តែមិនទាន់និងបានបេះផង ស្រាប់តែរូបគេតោងចំមែកងាប់ ក៏បាក់ធ្លាក់មកដីជុងនិងចំរ៉ិងឈើ ធ្លាយពោះតែម្តងភ្លាមៗនោះ កុមារារងគ្រោះ មិនបានប្រាប់ឲ្យអ្នកណាដឹងទេ ដោយកុមារារងគ្រោះ បានប្រវេប្រវ៉ា ឡើងទៅសំងំដេក លើគ្រែក្រោមផ្ទះអ៊ុំរបស់ខ្លួន តែសំណាងល្អ ត្រូវបានម្តាយមីងរបស់គេ មកឃើញ ក៏ជូនដំណឹងដល់ម្តាយនិងឪពុក ដឹកកុមារារងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូ ពេទ្យជួយសង្រ្គោះ ។
បច្ចុប្បន្នកុមារារងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ៕

Comments system

Disqus Shortname