ផ្កាយពីរម្នាក់ត្រូវបានបុគ្គលិក ធនាគារកាណាឌីយ៉ាប៉ោយប៉ែត ប្តឹងពីបទ
ប្រើអំពើហឹង្សារដោយចេតនា និងជេរប្រមាថ បន្ទាប់ពីលោកផ្កាយពីរបានទះកំផ្លៀង
និងយកទូរស័ព្ទ វាយក្បាលគ្រាន់តែរឿង លិខិតបើកប្រាក់ (សែក) ខុសឈ្មោះ។លោក កេង គាតលី ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកធនាគារកា ណាឌីយ៉ាសាខាប៉ោយប៉ែត បានរៀបរាប់ថា
រូបលោកត្រូវបានជនម្នាក់ឈ្មោះ សុខ លីហួត អាយុជាង៤០ឆ្នាំ បានប្រើហិង្សាវាយដំ មកលើរូបរាងកាយ ដោយទះកំផ្លៀង និង យកទូរស័ព្ទមកវាយក្បាលរបស់ខ្លួន ខណៈកំពុងបម្រើការងារ។
ជនរងគ្រោះបានបន្តថា មុនពេលកើតហេតុវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ មានស្រី្តម្នាក់ បានយកសែកមកបើកប្រាក់ពីធនាគារ ក្នុងចំនួន ១៤.៥៥៩,២៨ដុលា្លអាមេរិក ភ្លាមៗនោះស្រ្តី ដែលកាន់សែកបានមកជួបជាមួយលោក បន្ទាប់ពីត្រួតពីនិត្យឃើញថា ក្នុងសែកមានឈ្មោះ សុខ លីហួត មិនមែនជាឈ្មោះរបស់ស្រី្ត ដែលមកបើកប្រាក់ លោកក៏បាន ជម្រាបប្រាប់ទៅស្រ្តីនោះវិញថា គោលការណ៍របស់ធនាគារ មិនអាចបើកប្រាក់ជូនបានទេ ព្រោះក្នុងសែកមិនមែនជាឈ្មោះរបស់លោកស្រី សូមឲ្យម្ចាស់ ឈ្មោះមកបំពេញឯកសារ ខាងធនាគារនឹងបើកប្រាក់ជូនភ្លាម និយាយហើយស្រ្តីរូបនោះ ក៏បានដើចេញបាត់ទៅ។
ជនរងគ្រោះជាបុគ្គលិកធនាគារកាណាឌីយ៉ាដ៏ល្បីមួយនៅកម្ពុជា បានបន្តថា លុះ១០នាទីក្រោយ ស្រាប់បុរស់មា្នក់បានដើរកាន់សែកចូលមករួចស្រែកឡូឡា និងជេរប្រមាថបុគ្គលិក ផ្អើលពេញ ក្នុងធនាគារ មិនត្រឹមតែប៉ុណ្ណោះថែមទាំងសួរកមុខបុគ្គលិកណា ដែលនិយាយថា សែកគាត់ បើកប្រាក់មិនបាន ភ្លាមនោះជនរងគ្រោះឈ្មោះ កេង គាតលី បានចេញមកស្វាគមន៍ និងណែនាំប្រាប់ពីគោលការណ៍ និងសំពះសុំទោស ទៅកាន់បុរស់រូបនោះផងដែរ តែបុរសនោះមិនត្រឹមតែមិនស្តាប់ទេ ថែមទាំងទះកំផ្លៀង និងយកទូរស័ព្ទវាយក្បាល របស់គាត់ទៅវិញ បន្ទាប់ពីធ្វើសកម្មភាពនេះហើយ បុរសរូបនោះក៏ត្រូវអង្គរក្សបើកឡានជូន ចេញទៅបាត់ទៅ។
លោក ឧ៝ម ករុណា នាយកធនាគារកាណាឌីយ៉ា សាខាក្រុងប៉ោយប៉ែត បានឲ្យដឹងថា ធនាគារព្យាយាមបម្រើការងារជូនអតិថិជនគ្រប់បែបយ៉ាង តែចំពោះរឿងព្រឹកមិញនេះ បុគ្គលឈ្មោះ សុខ លីហួត មិនបានមកបើកប្រាក់ដោយខ្លួនឯងទេ គាត់បែរជាឲ្យប្រពន្ធមកបើកជំនួសវិញ ចំពោះខាងធនាគារមិនអាចបើកប្រាក់ជូនបានទេ ព្រោះក្នុងសែកពុំមានឈ្មោះប្រពន្ធ គាត់មានតែឈ្មោះ សុខ លីហួត។
លោកបានបន្តថា ស្រាប់តែពេលគាត់ចូលមកបែរជាខឹងសម្បារ ជេរបញ្ចោរ និងវាយតប់ ដល់បុគ្កលិកធនាគារទៅវិញ នេះជាអំពើរមួយដែលមិនអាចទទួលយកបាន ហើយឥឡូវនេះ លោកក៏បានសុំគោលការណ៍ថា្នក់លើ ដាក់ពាក្យបណ្តឹងទៅ អ.ហ ក្រុង ប៉ោយប៉ែត ជួយអន្តរាគមន៍រកយុត្តធម៌ជូនជនរងគ្រោះផងដែរ។
ជុំវិញករណីខាងលើនេះ លោក ហម ម៉ុត មេបញ្ជាការអ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពិតជាមានបុគ្គលិកធនាគារកាណាឌីយ៉ា មកដាក់ពាក្យបណ្តឹងនៅកន្លែងរបស់លោកមែន បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការអ.ហ ខេត្តបន្ទាយមានជ័យ លោកក៏បានបញ្ជាឲ្យកម្លាំងក្រោមឱវាទ ចុះទៅអញ្ជើញភាគីបង្កហេតុ ដើម្បីមកសួរនាំផងដែរ តែជនបង្កមិន ព្រមចូលខ្លួន បែរជាគេចខ្លួនចូលទៅក្នុងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយអះអាង និងចូលខ្លួនមកបំភ្លឺតាមក្រោយតែហូតដល់រសៀលថ្ងៃទី២៦ ខែមករា មិនទាន់ឃើញ ឈ្មោះ សុខ លីហួត ចូលខ្លួនមកបំភ្លឺនៅឡើយទេ បើទោះបីជាបែបណា នោះលោកកំពុង មានចំណាត់ការលើករណីនេះ។
ប្រភពពីបុគ្គលិកធនាគារកាណាឌីយ៉ា ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ឈ្មោះ សុខ លីហួត នេះជាមន្ត្រីពាក់ផ្កាយពីរនៅក្រសួងមហាផ្ទៃ។
ក្រោយពីគេចខ្លួនចូលទៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានមួយសន្ទុះឈ្មោះ សុខ លីហួត រួមជាមួយអង្គរក្សបានជិះ រថយន្តឆ្លងដែន ចូលទៅក្នុងប្រទេសថៃបាត់ទៅ។