Sunday, January 22, 2012

បងប្អូនដែលកាត់ចិននាំគ្នាទិញផ្កាអង្គាសីលយ៉ាងច្រើន!!

ផ្កាអង្គាសីលត្រូវបានគេចាត់ទុកថា ជាតំណាងអោយរដូវផ្ការីក និងជាផ្កាដែលនាំមកនូវ
សុភមង្គល និងរកទទួលទាន់មានបានពេញមួយឆ្នាំ ដូច្នេះអង្គាសីលត្រូវបានគេទិញយក
មកតាំងលំអនៅគ្រប់ផ្ទះនៅពេលបុណ្យចូលឆ្នាំចិនមកដល់។ ប៉ុន្ដែមិនមែនដើមអង្គាសីល
ណាក៏សុទ្ធតែល្អនោះដែរ ដូច្នេះការជ្រើសរើសប្រកប់ដោយបច្ចេកទេសគឺជាប្រការសំខាន់។
រជ្រើសរើសយកមែកធំដោយអាស្រ័យទៅលើទំហំផ្ទះ ប៉ុន្ដែប្រការសំខាន់គឺមែករបស់វាត្រូវ
តែមូល និងមែកតូចៗក៏ត្រូវបែងចែកចំនួនស្នើគ្នា និងផ្កាប្រហាក់ប្រហែលគ្នា។

អ្នកគួរជ្រើសយកមែកដែលមានថ្នាំងញឹក នៅពេលរីក វានឹងមានផ្កាច្រើន និងធំៗ ដូច្នេះយើង
នឹងឃើញថា ផ្កាមានសភាពក្រាស ព្រមទាំងស្រស់ស្អាតជាងគេ។

ពេលវេលាល្អបំផុតសម្រាប់ទិញផ្កា នោះគឺចាប់ពី ៣ ទៅ ៥ថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំចិន ដោយ
សារថា វានឹងរីកចំថ្ងៃបុណ្យចូលឆ្នាំចិន(២ ទៅ ៣ ថ្ងៃ)។ ពេលទិញផ្ការយចហើយ យើង គួរតែ
ដុតគល់វានៅមុនពេលដាក់តាំងនៅក្នុងផើងផ្កា យើងក៏ត្រូវតែដឹងថា ទឹកក្នុងផើងត្រូវតែស្អាត
។ ជាងនេះទៅទៀត ការដាក់គ្រាប់វីតាមីន B1 និង potassium បន្ដិចចូលទៅក្នុងផើងផ្កា នោះ
វានឹងមានជីវជាតិគ្រប់គ្រាន់សម្រាប់បំប៉ន និងចិញ្ចឹមដើម ឬមែកផ្កាអោយមានសភាពស្រស់
បំព្រង និងមានផ្កាច្រើនជាងធម្មតា។ចំណែកដើមផ្កា យើងត្រូវជ្រើសយកដើមដែលមានថ្នាំងខ្លី និងតូច មែកសំខាន់របស់វាត្រូវតែ
បែកមែកសាខា។ ដូច្នេះ ដើមផ្កានេះនឹងមានរូបរាងស្រស់ស្អាត មានទម្ងន់ និងមានលំនឹង
បានស្មើគ្នា មិនពិបាកក្នុងការរៀបតាំង។


ដើមផ្កាអង្គាសីលតែងបញ្ចេញផ្កាយឺតជាងមែកផ្កាអង្គាសីល ដូច្នេះយើងគួរជ្រើសរើសដើម
ដែលមានផ្ការីកច្រើននៅពេលគៀកទៅនឹងថ្ងៃបុណ្យចូលឆ្នាំ។ ប្រសិនអ្នកជ្រើសយកដើមផ្កា
ដែលមានផ្កាតិច នៅពេលថ្ងៃបុណ្យចូលឆ្នាំជិតមកដល់ បែបនេះនៅក្នុងថ្ងៃសំខាន់ៗនៃពិធី
បុណ្យ ដើមផ្កានោះនឹងចេញផ្កាមិនបានស្មើគ្នា។

ពេលដាក់ដើមផ្កាចូលទៅក្នុងផើងផ្កាធំ យើងមិនត្រូវស្រោចទឹកច្រើនជាដាច់ខាត ប្រសិន
យើងស្រោចទឹកច្រើន ដើមផ្កាអង្គាសីលនឹងត្រូវងាប់ ដោយសារឬសរបស់វាស្អុយ រលួយ៕

Comments system

Disqus Shortname