យុវជនថ្លើមធំម្នាក់បានដុតផ្ទះខ្លួនឯងចោល
ខណៈសុំប្រាក់ម្ដាយយកទៅទិញស្រាផឹកបន្តមិនបាន
កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ មករា នៅភូមិវត្តរំដួល
សង្កាត់ចំការសំរោង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា លោកកូនចិត្តខ្លាំងនោះឈ្មោះអួម ឧត្តម អាយុ១៩ឆ្នាំ ជាប្រជាការពារនៅក្នុងភូមិ ហើយក៏ជាអ្នកប្រើប្រាសថ្នាំញៀនយ៉ាងសកម្មផងដែរ។ អ្នកស្រីចាន់ ថាវី អាយុ៥៤ឆ្នាំ ដែលត្រូវជាម្ដាយបានរៀបរាប់ថា កូនប្រុសរបស់គាត់ជាអ្នកញៀនថ្នាំ ធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែ៤លើកហើយ។ នៅមុនពេលកើតហេតុលោកកូនបានមកសុំប្រាក់៣ម៉ឺនរៀលពីគាត់ យកទៅទិញស្រាផឹកជាមួយពួកម៉ាក លុះផឹកអស់មកសុំទៀតគាត់ក៏ឲ្យ១ម៉ឺនទៅ តែចុងក្រោយពេលមកសុំ គាត់ប្រាប់ថា អស់ហើយក៏ហុចប្រាក់ឲ្យ១.០០០រៀល ស្រាប់តែលោកកូនចិត្តធំហែកចោលរួចយកដែកកេសដុតទុយោទឹក និងដុតផ្ទះតែម្ដង បើទោះជាគាត់លើកដៃសំពះអង្វរករបែបណាក៏លោកកូនចិត្តធំនោះមិន ស្ដាប់ដែរ។
គ្រានោះកុំតែបានអ្នកភូមិ និងរថយន្តដឹកទឹកលក់មកជួយពន្លត់ទាន់កុំអីអាសន្នធំហើយ។
ទោះជាបែបណាជននេះត្រូវបានសមត្ថកិច្ចវាយខ្នោះដៃនាំទៅកាន់ស្នងការខេត្ត បន្ទាប់ពីបង្កចលាចលក្នុងភូមិ៕