ផ្ទះប្រជាពលរដ្ឋ នៅក្បែកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ នៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១២
ត្រូវអគ្គិភ័យ បាន នឹងកំពុងឆេះ ខណៈម្ចាស់ផ្ទះមិននៅ ហើយចាក់សោរ ចោល ។ រថយន្តពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅកាន់កើតហេតុ ដើម្បីជួយពន្លត់
ដោយមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋាន និងប្រជាពរដ្ឋជាច្រើនាក់ ។
មិនទាន់ដឹងពីមូលហេតុ ពិតប្រាកដ នៃការឆេះផ្ទះខាងលើនេះទេ
ខណៈក្រុមពន្លត់អគ្គិភ័យ បាននឹងកំពុងជួយអន្តរាគមន៍ ហើយធ្វើការកាតសោរ
ផ្ទះដើម្បីបាញ់ទឹកចូល។អគ្គភ័យខាងលើនេះ បានរលត់ទៅវិញហើយ នៅវេលាម៉ោង ប្រហែល ១១ ព្រឹកថ្ងៃដដែលនេះ។