បន្ទាប់ពីភ្ជាប់ពាក្យជាមួយនារីក្រៅរង្វង់សិល្បៈកាលពីថ្ងៃទី
១៧ វិច្ឆិកា ឆ្នាំមុនក្រោយបែកបាក់ស្នេហ៍ជាមួយ ពេជ្រ សេរីរ័ត្ន នោះ
លោក គង់ វិសាល បានចូលរោងការចោលតារាស្រីនេះហើយ កាលពីថ្ងៃទី១៧
ខែមករា ឆ្នាំ២០១២ម្សិលម្ង៉ៃ
ដោយមង្គលការអ្នកគ្រប់គ្រងកម្មវិធីល្បីរូបនេះបានទទួលការ
អញ្ជើញចូលរួមពីសំណាក់អ្នកក្នុង និងក្រៅសិល្បៈ
យ៉ាងច្រើនកុះករលើសពីការរំពឹងទុក។
កូនក្រមុំក្រៅសង្គមសិល្បៈឈ្មោះ ហេង ហៀង អាយុ១៨ឆ្នាំជានិស្សិតទើបតែបញ្ចប់បរិញ្ញាបត្រផ្នែកទីផ្សារនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយនាងបម្រុងនឹងទៅបន្តការសិក្សានៅអាមេរិក ប៉ុន្តែក៏ត្រូវបានផ្អាកទៅវិញដោយសារការភ្ជាប់ពាក្យយ៉ាងតក់ ក្រហល់ជាមួយលោក គង់ វិសាល ។
លោក គង់ វិសាល បាននិយាយថា៖ «នេះជាអាពាហ៍ពិពាហ៍ជាលើកទី១របស់ខ្ញុំ ខ្ញុំពិតជាសប្បាយរីករាយក្នុងថ្ងៃជ័យមង្គលនេះណាស់»។
រំលងតែប៉ុន្មានខែ អ្វីៗក៏បានប្រែប្រួលអស់ មានន័យថា កាលពីមុនអ្នកណាៗក៏បានដឹងដែរ ស្នេហា គង់ វិសាល និងពេជ្រ សេរីរ័ត្ន ផ្អែមល្ហែមនឹងគ្នាដោយបើកចំហប្រៀបបាននឹងឃ្មុំពេញផ្លិត ហើយអ្នកណាៗក៏បានទស្សន៍ទាយថា កូនក្រមុំរបស់លោក គង់ វិសាល នៅពេលអនាគតច្បាស់១០០ភាគរយគឺពិធីការិនីរត់ចោលទ្រនំ ពេជ្រ សេរីរ័ត្ន ប៉ុន្តែនៅថ្ងៃចូលរោងការកូនក្រមុំមិនមែន ពេជ្រ សេរីរ័ត្ន ដូចក្តីរំពឹងទុកឡើយ។ នារីម្នាក់នោះ គឺជាកូនអ្នករកស៊ីម្នាក់ទៅវិញ។ តើទាំងលោក គង់ វិសាល និងពេជ្រ សេរីរ័ត្ន មានអារម្មណ៍បែបណា?
លោក គង់ វិសាល បានប្រាប់ថា ដោយធ្លាប់មានចំណងស្នេហ៍នឹងគ្នាជាមួយ ពេជ្រ សេរីរ័ត្ន លោកក៏បានរង់ចាំពេលវេលា និងការសម្រុះសម្រួលអស់រយៈពេលយ៉ាងយូរដែរមុននឹងឈានដល់ការ សម្រេចចិត្តរៀបការនៅពេលនេះ។ ប៉ុន្តែលោកបានបន្តថា លោកគួរតែអរគុណពេលវេលាដែលធ្វើឲ្យលោកបានជួបនឹងភរិយាដ៏ល្អ ម្នាក់នៅពេលនេះ។
លោកនិយាយថា៖ «ខ្ញុំរកាំរកូសជាមួយអារ័ត្ន តាំងពីមុនចូលឆ្នាំមកម្ល៉េះ ហើយក៏បានបែកគ្នា ខ្ញុំក៏បានរង់ចាំការសម្រុះសម្រួលគ្នាជាមួយអារ័ត្នយូរដែរ តែឥឡូវហ្នឹង ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលការរង់ចាំរបស់ខ្ញុំបាននាំឲ្យ ខ្ញុំបានជួបនឹងប្រពន្ធដ៏ស្រស់ស្អាត ជាមនុស្សល្អ នៅក្មេង និងមានការចេះដឹងទៀត។ អារ័ត្ន លែងមានអីសំខាន់ទៀតហើយ»។
អតីតពិធីការិនីទូរទស្សន៍បាយ័ន ពេជ្រ សេរីរ័ត្ន ក៏ឲ្យដឹងមុននេះដែរថា រវាងនាង និងលោក គង់ វិសាល គ្មានអ្វីទាក់ទងនឹងគ្នាទៀតទេ។
នាងនិយាយថា៖ «ខ្ញុំស្រឡាញ់លោក គង់ វិសាល ក៏មិនស្តាយក្រោយ បែកលោក គង់ វិសាល ក៏មិនស្តាយក្រោយដែរ។ នៅពេលនេះ ខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់ហើយ ខ្ញុំគិតថា វាដល់ពេលដែលខ្ញុំគិតពីអនាគតហើយ»។ តែទោះបីជាយ៉ាងណា តារារូបនេះនៅតែគ្មានភាពក្លាហានបង្ហាញមុខគូស្នេហ៍ដូចលោក គង់ វិសាល ដែលហ៊ានរៀបការទាំងភ្នែននោះ។
មង្គលការរបស់អ្នករៀបចំកម្មវិធីលោក គង់ វិសាល ត្រូវបានរៀបចំឡើងនៅគេហដ្ឋានខាងស្រីនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយកម្មវិធីពិសាភោជនាហារត្រូវបានធ្វើឡើងនៅវិមានចរណៃ ក្នុងមជ្ឈមណ្ឌលចេនឡាដោយមានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវ កិត្តិយសទាំងក្នុង និងក្រៅសិល្បៈ។
លោក គង់ វិសាល បាននិយាយថា៖«ខ្ញុំបានហៅភ្ញៀវតាំងពីជាងមួយខែមុនម្ល៉េះ ភ្ញៀវដែលចូលរួមហ្នឹង បើនិយាយថា ប៉ុន្មានតុនោះ ខ្ញុំខ្លាចគេថា យើងអួត តែខ្ញុំគ្រាន់តែបញ្ជាក់ថា ពិតជាច្រើន»។
បើតាមសាច់ញាតិរបស់លោក មង្គលការនោះត្រូវចំណាយប្រាក់ជាង៤ម៉ឺនដុល្លារ និងបានរៀបចំឡើងជាង៨០តុ។ ប៉ុន្តែនៅរាត្រីនោះ ចំនួនភ្ញៀវមកចូលរួមបានឡើងរហូតដល់ទៅ១០០តុឯណោះ។
ដោយសំពះផ្ទឹមជាមួយនឹងនារីផ្សេង មិនមែន ពេជ្រ សេរីរ័ត្ន លោក គង់ វិសាល បានឲ្យដឹងថា អ្វីៗបានកន្លងហួសទៅហើយ ឲ្យវាហួសទៅចុះ ហើយនៅពេលបច្ចុប្បន្នលោកក៏ឈប់គិតពីរឿងពាក់ព័ន្ធនឹងពេជ្រ សេរីរ័ត្ន ទៀតដែរ ពោលគឺនៅពេលនេះ លោកនឹងខំប្រឹងប្រែងការងារសាងអនាគតថ្មីជាមួយនឹងភរិយារបស់លោក ឲ្យបានល្អ។
លោក គង់ វិសាល បានប្រាប់ថា មុនរៀបការលោកគ្រោងនាំភរិយាទៅកម្សាន្តនៅប្រទេសសិង្ហបុរី តែដោយជាប់រវល់ជាមួយនឹងការងារដូច្នេះដំណើរក្រេបច័ន្ទទឹកឃ្មុំ នៅក្រៅប្រទេសត្រូវពន្យារពេល បង្វែរគម្រោងនោះមកក្រេបច័ន្ទទឹកឃ្មុំនៅក្នុងស្រុកវិញ ខណៈដែលនៅក្នុងស្រុកក៏មានតំបន់ទេសចរណ៍ដ៏ទាក់ទាញជាច្រើនផង ដែរ៕