ក្រោយពីមានឈ្មោះ បោះសំឡេង តាមរយៈការសម្តែង ជាតួកាចឆ្នាសឆ្នើម នៅក្នុង
រឿង ”ឈូកស” រួចមក គេមិនសូវឃើញតួស្រី កញ្ញា គង់ វង្សយ៉ាទី
បង្ហាញមុខតាមរយៈការ ថតខ្សែភាពយន្តថ្មីៗ ឫក៏បង្ហាញមុខ ក្នុងអាជីព
ជាតារាសម្តែងទៀតឡើយ គឺហាក់បីដូចជា មិនសូវ
បង្ហាញមុខក្នុងសិល្បៈហើយមានភាពស្ងាត់ស្ងៀម ទៀតផង។
ជាធម្មតាតារាគ្រប់រូប នៅពេលដែលចូលប្រឡូកក្នុងវិស័យសិល្បៈហើយ តែងតែមានបំណងប្រាថ្នា ចង់ក្លាយជាតារាមួយរូប ដែលមានឈ្មោះបោះសំឡេង និងធ្វើឲ្យទស្សនិកជន ស្គាល់កាន់តែច្រើនថែមទៀត ដោយឡែកតារាសម្តែងវ័យក្មេង រូបស្រស់កញ្ញា គង់ វង្សយ៉ាទី បែរជាមិនខ្វល់ពីឱកាសកសាងកេរ្តិ៍ឈ្មោះរបស់ ខ្លួននៅក្នុងវិថីសិល្បៈ ខណៈដែលនាងចាប់ផ្តើមមានភាពលេចធ្លោនោះ តែនាងបែរជាមិនសូវ ប្រឡូកក្នុង វិស័យសិល្បៈទៅវិញ។
នៅក្នុងពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមពីមិត្តអ្នកសិល្បៈ ដែលជិតស្និទ្ធរបស់ យ៉ាទី បានឲ្យដឹងថា មូលហេតុ បានជាយ៉ាទី មិនទទួលថតរឿង ឬក៏បង្ហាញមុខក្នុងសិល្បៈនោះ ដោយសារតែនាងមានបំណងចង់ឈប់ពី សិល្បៈ ព្រោះនាងមានភាពនឿយណាយជាមួយនឹងអាជីពមួយនេះ។
ជុំវិញពាក្យ ចចាមអារ៉ាមទាំងនេះ ប៉ុន្តែត្រូវបាននារីចំណាស់ម្នាក់លើកទូរស័ព្ទ ហើយអះអាងថា ជាម្តាយមីងរបស់យ៉ាទី បានប្រាប់ឲ្យដឹងថា ”យ៉ាទីក្មួយស្រីរបស់ខ្ញុំ មិនបានឈប់ពីសិល្បៈទេ ហើយនាងក៏មិនបានបាត់មុខទៅណាដែរ
គឺនាងតែងតែបង្ហាញមុខគ្រប់ពេលឲ្យតែសិល្បៈត្រូវការនាង។ ប៉ុន្តែមួយរយៈដែលនាងបានមុខនេះ ដោយសារតែ រវល់ទៅស្រុកកំណើតមួយរយៈនៅពេលដែលនាងត្រឡប់មកវិញ នាងនឹងបង្ហាញមុខនៅក្នុងសិល្បៈវិញហើយ”។
ម្តាយមីងរបស់នាងបន្តទៀតថា កន្លងមក យ៉ាទី មានការមមាញឹកច្រើនជាមួយនឹងការងារសិល្បៈ បើទោះបីជា នាងមិនបានថតខ្សែភាពយន្តក៏ដោយ ប៉ុន្តែនាងបានទទួលថតស្ពតពាណិជ្ជកម្ម សំអាងការ,ថតកាយវិការបទ ចម្រៀងមិនសូវទំនេរទេ ពោលនាងមិនមែនបាត់មុខពីសិល្បៈសូន្យឈឹងឯទេ។
បើទោះបីជា យ៉ាទី ចូលប្រឡូកក្នុងវិថីសិល្បៈរយៈពេលខ្លីក៏ពិតមែន តែនាងហាក់បីដូចជាទទួលបានប្រជាប្រិយ ភាព និងមានភាពលេចធ្លោខ្លាំងគួរឲ្យកត់សម្គាល់តាមរយៈការថតខ្សែភាពយន្ត, ការថតកាយវិការបទចម្រៀង ដែលទទួលការគាំទ្រគួរសម ក្នុងបទ«បេះដូងបងគូសសញ្ញាគ្មានអូន, តាមរកស្នេហ៍ដល់សៀមរាប (របស់លោកខេមរៈ សិរីមន្ត), នាំសង្សារមក, នំខេកល្វីង ( របស់ផលិតកម្មថោន) និងបទចម្រៀងមួយចំនួនទៀត របស់ផលិតកម្មហង្សមាសជាដើម។ ហើយអ្វីដែលធ្វើឱ្យ គង់ វង្សយ៉ាទី ឡើងកូដយ៉ាងខ្លាំងនោះ គឺក្រោយ ពីនាង ថតក្នុងរឿង «ឈូកស» កាលពីចុងឆ្នាំ២០១០ឲ្យ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដោយនាងសម្ដែងជាតួឆ្នាស ឈ្នានីសគេ បន្ទាប់ពីខ្សែរឿងនេះ ត្រូវបានចាក់ផ្សាយ នៅកញ្ចក់ទូរទស្សន៍នោះ មានមហាជនជាច្រើនសរសើរថា នាងសម្ដែងជាតួកាចឆ្នាសបានល្អ ស្ទើរតែល្អជាងតួចាស់ៗទៀតផង៕