នៅក្នុងខេត្ត Jiangxi ក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីបានញ៉ាំម្សៅទឹកដោះគោរបស់ក្រុម
ហ៊ុន Synutra ដែលបញ្ហានេះ កំពុងត្រូវបានទីភ្នាក់ងារពាណិជ្ជកម្មចិនធ្វើការស៊ើបអង្កេត។ក្មេងភ្លោះពីរនាក់ស្ថិតនៅក្នុងខេត្ត Jiangxi ចាប់ផ្ដើមមានអាការៈរាក និងកន្ត្រាក់ដៃជើងជាបន្ដ
បន្ទាប់ ក្រោយពីពួកគេបានញ៉ាំទឹកដោះគោ(ប្រភេទម្សៅ)របស់ក្រុមហ៊ុន Synutra។ ក្មេងប្រុស
ម្នាក់ក្នុងចំណោមកូនភ្លោះនោះបានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវ
បានបូជាកាលពីថ្ងៃទី ១០មករាកន្លងទៅ ខណៈដែលបងស្រីរបស់ក្មេងនោះក៏ត្រូវធ្លាក់ខ្លួនឈឺ
ធ្ងន់ និងបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី ១១ ខែមករា។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមមន្ដ្រីមានសមត្ថកិច្ចចិន បានធ្វើការហាមឃាត់មិនអោយដាក់
លក់នូវផលិតផលរបស់ក្រុមហ៊ុន Synutra នេះនៅក្នុងស្រុក Duchang ជាកន្លែងដែលកើត
មានបញ្ហាខាងលើ និងបានបញ្ជូនផលិតផលមួយចំនួនទៅកាន់មន្ទីរពិសោធ។ក្រុមហ៊ុន Synutra បានអោយដឹងថា ផលិតផលរបស់ខ្លួន គឺមានស្ដង់ដា និងត្រូវបានទទួល
ស្គាល់ដោយរដ្ឋាភិបាល។ អ្នកដឹកនាំក្រុមហ៊ុនបានចូលរួមសោកស្ដាយចំពោះគ្រួសារជនរង
គ្រោះ ទន្ទឹមនឹងនេះ ក៏បានធ្វើការអំពាវនាវអោយក្រុមនគរបាលធ្វើការស៊ើបអង្កេតដោយប្រុង
ប្រយ័ត្ន និងដោះស្រាយដោយសមហេតុសមផល។គួររំឮកថា វិស័យឧស្សាហកម្មម្សៅទឹកដោះគោរបស់ចិន បានទទួលរងសម្ពាធដោយបញ្ហា
ស្រដៀងគ្នានេះយ៉ាងច្រើនកាលពីឆ្នាំ ២០០៨។ ម្សៅទឹកដោះគោរបស់ក្រុមហ៊ុនធំៗមួយចំនួន
ក្នុងនោះមានក្រុមហ៊ុន Synutra ផងដែរ ត្រូវបានគេរកឃើញថា មានសារជាតិ melamine (សារ
ធាតុមួយត្រូវបានប្រើប្រាស់ដើម្បីធ្វើជាធាតុទន់ និងជ័រ)។ ប្រភេទទឹកដោះគោមានជាតិពុលនេះ បានធ្វើអោយក្មេងចំនួន ៦នាក់បានស្លាប់ និង ៣០០.០០០នាក់ផ្សេងទៀតនៅទូទាំងប្រទេស
ចិនបានធ្លាក់ខ្លួនឈឺ៕