និសិ្សត ឈ្មោះ យិន សុវណ្ណារ៉ា អាយុ២៤ ឆ្នាំ ស្នាក់នៅតាមផ្លូវលេខ២៩៤
ភូមិ៥ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន មិនដឹងរៀននៅសាលាណា បានរងរបួសធ្ងន់
កាលពីវេលាម៉ោង ៥ ទៀបភ្លឹ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ នេះ
ស្ថិតនៅមុខក្លឹបហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពេលដែល
មានជនមិនស្គាល់មុខមួយក្រុម បាញ់ប្រហារចំនួន ៤គ្រាប់ ត្រូវ២គ្រាប់
ខណៈជនរងគ្រោះ បានចេញពីក្លឹប ទៅទិញស្ករកៅស៊ូ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹង ជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ចំនួន២ គ្រាប់ ដោយមួយគ្រាប់ ត្រូវចំភ្លៅខាងស្តាំ និងមួយគ្រាប់ទៀត ត្រូវចំពោះ ហើយបច្ចុប្បន្ន នេះ ជនរងគ្រោះត្រូវបាន ជួយសង្គ្រោះជា បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទោះជាយ៉ាងណា មិនទាន់ដឹងមូលហេតុ ពិតប្រាកដ ដែលបណ្តាលឲ្យមាន ការបាញ់បោះដោយសេរី ខាងលើនេះទេ ប៉ុន្តែប្រភពព័ត៌មានខ្លះថា អាចបណ្តាលមក ពីការដណ្តើមស្រីគ្នា។
យោងតាមសេចក្តីរាយការណ៍ បានបន្តថា ខណៈជនរងគ្រោះ បានចេញពីក្លឹប ទៅរកទិញ ស្ករកៅស៊ូ នៅមុខក្លឹប ស្រាប់តែជនល្មើសមានគ្នា បី បួននាក់ បានបើករថយន្ត ស៊េរីទំនើបមួយគ្រឿង មកឈប់ជិតរងគ្រោះ ហើយបាញ់ចំនួន២ គ្រាប់ឡើងលើ ។ ពេលនោះ ជនរងគ្រោះ បាននិយាយទៅក្រុមជនល្មើសថា បើបាញ់មិនត្រូវ បាញ់ធ្វើអ្វី ភ្លាមៗនោះ ស្រាប់តែក្រុមជនល្មើស ខឹង ក៏បាញ់សំដៅចំនួន ពីរគ្រាប់រងរបួសធ្ងន់តែម្តង។
ទាក់ទិននឹងការបាញ់ បោះដោយសេរីខាងលើនេះ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ករណីបាញ់ខាងលើនេះ គឺបណ្តាលមកពីការឈ្លោះប្រកែកគ្នា រវាងក្រុមជនរងគ្រោះ និងក្រុមជនល្មើស ។ មិត្តភក្តិ របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ និងជនល្មើស មិនដែលស្គាល់គ្នានោះទេ។ លោក ហ៊ុន សុធី បានបន្តថា បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ របស់លោក បាននឹងកំពុងធ្វើការស្រាវជ្រាវចំពោះករណីនេះ៕