Saturday, January 14, 2012

រកឃើញ​គ្រួសារ​ជនជាតិ​បារាំង​ដែល​បាត់​ខ្លួននៅ​ខេត្ត​កំពង់ស្ពឺ​ហើយ គឺ​ធ្វើ​អត្តឃាតបើក​ឡាន​ពន្លិច​ចូលទឹក​ស្រះ​ក្រោយ​ផ្ទះ

គ្រួ​សារ​ជនជាតិ​បារាំង​ដែល​បាត់​ខ្លួន​ជាង​មួយខែ​មក​ ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺនោះ​កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ធ្វើ​អត្ត​ឃាត​ទាំង​គ្រួសារ​នៅ​ក្នុង​ទឹក​ស្រះធំមួយ​ស្ថិត​នៅ​ក្រោយ​ផ្ទះ​ វីឡា​ដែល​ពួក​គេ​ជួល​ស្នាក់​នៅ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​ក្រុង​ច្បារមន​រាប់​ពាន់​នាក់​ចោម​ រោម​មើល​សមត្ថកិច្ច​បូក​ទឹក​ចេញពី​ស្រះដើម្បី​ស្ទូច​យក​រថយន្ត​លិច​ក្នុង​ ស្រះនោះ​ឡើង​មក​លើ​គោក​វិញ​ និង​ពិនិត្យ​មើលថា តើ​មាន​មនុស្ស​នៅក្នុង​នោះ​ឬក៏អត់ ។​
រថយន្ត​ដែល​លិចក្នុង​ស្រះទឹក​របស់​បុរស​ជនជាតិ​បារាំង ​នេះ​ម៉ាក​ឡង់រ៉ូវែ ពណ៌ស គឺ​លិចស្ទើរបាត់​ឡាន​ទាំង​មូល ដោយ​មើល​ឃើញ​ដំបូល​ភ្លឹមៗ​តែប៉ុណ្ណោះ ហើយ​ការ​ប្រទះ​ឃើញ​នេះ​បាន​ផ្អើល​ឆោឡោ​កាល​ពី​វេលា​ម៉ោង​៧ ព្រឹក ថ្ងៃ​ទី​១៤ មករា ២០១២​ នៅ​ក្រោយ​ផ្ទះ​វីឡា​ដែល​ពួក​គេ​ជួល​ស្នាក់​នៅ​ស្ថិតនៅ​ក្នុងភូមិ​ទួល​ធ្នង់​ សង្កាត់​រកាធំ ក្រុង​ច្បារមន ។ គ្រួសារ​ជនជាតិ​បារាំង​នេះ​មាន​គ្នា​៥នាក់ គឺ​បុរសជនជាតិបារាំងដែល​ជាឪពុកម្នាក់ និង​កូនប្រុស២នាក់ កូនស្រី២នាក់...ស្រះទឹកដែលគេសង្ស័យថា​ គ្រួសារជនជាតិបារាំងបើកឡាន​ចូលពន្លិចដើម្បីធ្វើ​អត្តឃាតនេះ មាន​ទំហំ១០ម៉ែត្រគុណ៣០ម៉ែត្រ ។
ទីបំផុត​គេ​រកឃើញ​មនុស្ស​នៅក្នុងឡាននោះ​ពិត​ប្រាដកមែន ​ដោយ​ជះក្លិន​ស្អុយពេញ​តំបន់​កើតហេតុ...រយៈពេល៥​ម៉ោង​ គឺ​ចាប់តាំងពីម៉ោង​៧ព្រឹក រហូតដល់​ម៉ោង​១២ថ្ងៃត្រង់​ទើប​សមត្ថកិច្ច​ចំរុះបូម​ទឹកចេញពីស្រះជិតអស់ (ទឹកលិច​ត្រឹម​កង់ឡាន) ហើយ​សមត្ថកិច្ច​ចូលឆែកឆេរ​ និង​ធ្វើ​កោសល្យវិច័យ ។

Comments system

Disqus Shortname