Saturday, August 24, 2013

ទង់​មេ​ទ័ព

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ រូបថត ហេង​ ជីវ័ន
សម្រែក​រាស្រ្តក្នុង​នគរ​ ដែល​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ មិន​គួរ​ឲ្យ​ខ្លាច​ទេ​ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ​ភាព​ស្ងៀម​ស្ងាត់​របស់​មេ​ទ័ព​ឈ្នះ​ឆ្នោ​ ត។ បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​គឺ​គណបក្សប្រជាជន​ទទួល​បាន​៦៨​អាសនៈ​ ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ​៥៥ អាសនៈនេះ​រាប់​ថា​ គណបក្សប្រជាជន​ឈ្នះ​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ចម្ងល់​របស់​រាស្ត្រ​ ក្នុង​នគរ​និង​ក្រុម​អ្នក​តាមដាន​នយោបាយ​កម្ពុជា​ ពេល​នេះ ​គឺ​ហេតុ​អ្វី​ក៏មេទ័ព​ឈ្នះ​សង្គ្រាម ​មិន​ធ្វើ​ពិធី​ទូង​ស្គ​រលើក​ទង់​ជ័យ​ ប្រមូល​ផ្តុំ​ទ័ព​កោះ​ហៅ​មន្ត្រី​ឡើង​សវនា​ការ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ទទួល​ ការ​ព្រះ​រាជទាន​ពី​មហាក្ស​ត្រ​គ្រប់គ្រង​នគរ​? ការ​ពិត​មួយ​ចំនួន​ដូច​បង​ប្អូន​ជន​រួម​ជាតិ​ បាន​ដឹង​ស្រាប់ គឺ​ថ្វី​ដ្បិត​តែ​ការ​បង្កើត​រដ្ឋាភិបាល​ត្រូវ​ការ​តែ​សំឡេង ៥០% បូក ១ ពិត​មែន​ តែ​កម្ពុជា​ អនុវត្ត​របប​រាជានិយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៥១ ​ថ្មី ដោយ​ចែក​ជា​ពីរ​ប្រព័ន្ធ​ គឺ​ប្រព័ន្ធ​ដឹកនាំ​ និង​ប្រព័ន្ធ​គ្រប់​គ្រង​។ ប្រព័ន្ធ​គ្រប់​គ្រង​នគរ​ គឺ​សភានិយម​មាន​ន័យ​ថា​ អ្វីៗ​ទាំង​អស់​ក្នុង​នគរ​ ត្រូវ​ទទួល​ការ​សម្រេច​ពី​រ​ដ្ឋសភា​ជាតិ​ជា​មុន​សិន​ដូច​ជា​៖​​ រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ផែន​ការ​រដ្ឋ​ ការ​ខ្ចី​ប្រាក់ ឬ​ឲ្យ​ប្រាក់​គេ​ខ្ចី​ការ​យក​ពន្ធ​ ការ​សន្យា​ផ្នែក​ហិរញ្ញ​វត្ថុ​ ការ​យល់​ព្រម​ចំពោះ​គណ​នី​រដ្ឋ​បាល​ ការ​លើក​លែង​ទោស​ជា​ទូទៅ​ ការ​យល់​ព្រម​ឬ​លុប​ចោល​សន្ធិ​សញ្ញា​ ឬ​អនុ​សញ្ញា​អន្តរជាតិ​ ការ​ប្រកាស​សង្គ្រាម​រួម​នឹង​ការ​បោះ​ឆ្នោត​ទុក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​ តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ​នៃ​ចំនួន​សមា​ជិក​រដ្ឋសភា​ទាំង​មូល (៥០ % + ១) ស្រប​តាម​រដ្ឋធម្មនុញ្ញ មាត្រា​ ៩០​ ថ្មី (ពីរ)។
ប្រព័ន្ធ​ដឹក​នាំ​នគរ​ គឺ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​មាន​ន័យ​ថា​គ្មាន​ទេស​ភាឯក​បក្ស​គ្មាន​ទេ​ រដ្ឋាភិបាល​ឯកបក្ស​ចំណុច​នេះ​បើ​តាម​ស្មា​រតី​រដ្ឋ​ធម្មនុញ្ញ​គឺ​មិន​មាន​ ន័យ​ថា​ ដាច់​ខាត​ត្រូវ​តែ​មាន​បក្ស​ពីរ​ក្នុង​រដ្ឋា​ភិបាល​នោះ​ទេ​ តែ​មាន​ន័យ​ថា​ រដ្ឋា​ភិបាល​ដាច់​ខាត​ត្រូវ​តែ​កើត​ចេញ​ពី​សភា​ពហុ​បក្ស​ក៏​ប៉ុន្តែ​ការ​ ស្ងៀម​ស្ងាត់​របស់​មេ​ទ័ព​ឈ្នះ​សង្គ្រាម​នេះ​ មាន​ន័យ​ជ្រៅ​ជាង​នេះ ទី១. ភ្លើង​រាស្ត្រ​កំពុង​ឆេះ​ ដូច​នេះ ​អូស​បន្លាយ​ពេល​លាក់​ខ្លួន​មិន​ចេញ​មុខ​ ដើម្បី​រង់​ចាំ​ឲ្យ​ភ្លើង​បន្ថយ​កម្ដៅ ទី២ .សម្ងំ​ក្នុង​បន្ទាយ​មើល​ដំណើរ​សត្រូវ​គិត​គូរ​យុទ្ធ​សាស្ត្រ​ហើយ​រង​់ចាំ​ឱ​កា​ស​​កម្ទេច​ចោល​។
ប្រមាថ​ពិត​ជា​ប្រមាថ​នេះ​ គឺ​ជា​ការ​ម្រមាថ​មួយ​ដ៏​ធំ​ សម្រាប់​កូន​ប្រុស​។ ​ល្ងាច​ថ្ងៃ​ទី​ ២០​ខែ​សីហា​ឆ្នាំ​ ២០១៣​ ក្រុម​ការ​ងារ​ចរចា​នៃ​គណបក្ស​ធំ​ពីរ​ គឺ​បក្សប្រជាជន​ និង​បក្សសង្គ្រោះជាតិ​បាន​ជួប​ចរចា​លើការ​ងារ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះ​ឆ្នោត​។​ខ្ញុំ​មាន​ការ​យល់​ឃើញ​ពីរ​៖​ទី១.បើ​សិន​ជា​ ខ្ញុំ​ជា​គណ​បក្ស​សង្គ្រោះជាតិ​វិញ​ ខ្ញុំ​មិន​ទៅ​ចរចានៅ​ល្ងាច​ថ្ងៃ​ទី​២០​នោះ​ទេ​ ពីព្រោះ​សមាស​ភាព​ដែល​បញ្ជូន​មក​ពី​គណ​បក្ស​ប្រជា​ជន​ គឺ​ជា​ប្រតិភូ​បច្ចេកទេស​លំដាប់​ទី​ ៣ នេះ​ប្រហែល​មាន​ន័យ​បី​យ៉ាងៈ​ .គ្មាន​ឆន្ទៈចង់​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ពិត​ប្រាកដ​ទេ។ .នេះ​គឺ​ជា​ការ​ប្រមាថ​ដៃ​គូចរចា​ ពីព្រោះ​បញ្ជូន​មនុស្ស​ខុស​ពិធីការ​ចរចា​។ គ.ប្រ ​ហែល​ជា​ក្រុម​មក​ពី​បក្សប្រជាជន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២០ ​នោះ​ កុំ​ថា​ឡើយ​ចរចា​សូម្បី​តែ​និយាយ​មិន​ហ៊ាន​និយា​យ​ផង​។​ នេះ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​ការ​ចរចា​ប​រាជ័យ​ ទៅ​អង្គុយ​ដក​ខ្យល់​ទទេ​ គ្រាន់​តែ​ចេញ​ក្បួន​ទ័ព​ គេ​ដឹង​លទ្ធផល​សង្គ្រាម​មុន​បាត់​ទៅ​ហើយ​។ ​មនុស្ស​ដែល​គណ​បក្ស​ប្រជា​ជន​ គួរ​បញ្ជូន​មក​ដើម្បី​ចរចា​ជា​មួយ​ក្រុម​ចរចា​របស់​បក្ស​សង្គ្រោះ​ជាតិ​ គួរ​តែ​ជា​សមាស​ភាព​លោក​ សុខ ​អាន​លោក ស ខេង​ លោក​ជា​ម យៀប ​និង​លោក​សាយ​ ឈុំ​ ជា​ដើម​ទើប​បាន​ត្រឹម​ត្រូវ​។
ការ​ចាប់​អារម្មណ៍​ ទី​២.ក្នុង​កាលៈទេសៈ​បែប​នេះ​ បើ​ខ្ញុំ​ជា​គណបក្ស​ទាំង​ពីរ​ ជា​ពិសេស​បក្សសង្គ្រោះជាតិ​ ខ្ញុំ​មិន​បញ្ជូន​មន្ត្រី​បច្ចេកទេស​ ទៅ​មុន​ទេ​ តែ​គឺ​មេន​យោបាយ​ជួប​គ្នា​មុន​ ចរចា​ព្រម​ព្រៀង​លើ​ចំណុច​បំណង​ការ​ចង់​បាន​ នៃ​ភាគី​ចរចា​នីមួយៗ​ជា​កញ្ចប់​ នៃ​ការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជា​មុន​សិន​ រួច​ចាំ​បញ្ជូន​អ្នក​បច្ចេកទេស​ឲ្យ​ជួប​គ្នា​ធ្វើ​ការ​តែ​ម្តង​ នេះ​គេ​ហៅ​ថា​ វិធី​សាស្ត្រ​ពី​លើ​មក​ក្រោម ​ព្រោះ​វិធី​សាស្ត្រ​ពី​ក្រោម​ទៅ​លើ​គ្មាន​បាន​ផល​អ្វី​ទេ​។​បើ​សិន​មេ​ទ័ព​ មិន​ជួប​ចរចា​លើ​ចំណុច​គោល​ធំៗ ជា​មុន​ទេ​ ការ​ចាប់​ផ្តើម​ប្រើ​វិធី​សាស្ត្រ​ពី​ក្រោម​ឡើង​លើ​ គឺ​ដើម្បី​តែ​ពន្យា​រពេល​ការ​ចរចា​តែ​ប៉ុណ្ណោះ។
មេ​ទ័ព​ឈ្នះ​ចម្បាំង​ ដឹង​ដែរ​តែ​សុខ​ចិត្ត​មាន​ចេតនា​ចង់​រុញ​ទូក​បណ្តោយ​ទឹក​វា​គង់​តែ​ធ្លាក់​ ជ្រោះ​ទេ​ មាន​ន័យ​ថា​ ចរចា​ដើម្បី​តែចរចា​ដើម្បី​អូស​បន្លាយ​ពេល​វេលា យក​ពេល​វេលា​កាន់​តែ​ច្រើន ​កាន់​តែ​ចំណេញ​រង់​ចាំ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​សម្រេច​លើ​បណ្តឹ​ង​ បក្សប្រឆាំង​និង​បិទ​ផ្លូវ​តវ៉ា​។
ការ​ធ្វើការ​ងារ​យឺតយ៉ាវ​ មិន​មែន​ជា​ចរិក​មេទ័ព​ នៃ​បក្ស​ប្រជាជន​ទេ​ ដូច​នេះ​ មិន​យូរ​ទេ​យ៉ាង​យូរ​មួយ​សប្តាហ៍​ទៀត​ មេ​ទ័ព​ឈ្នះ​ចម្បាំង ​នឹង​ចេញ​មុខ​ក្តោបក្តាប់​ស្ថានការណ៍​សម្រេច​ដំណើរ​ចម្បាំង។ ​មែន​ទែន​ទៅ​ចម្បាំង​ធំ​ មិន​ទាន់​ចាប់​ផ្តើម​ទេ​ រហូត​ទាល់​តែ​មាន​វត្ត​មាន​មេទ័ព​ក្នុង​ក្បួន​។ ដូច​នេះ ​ចាប់​ពី​ពេល​នេះ​តទៅ​រាស្ត្រ​ត្រូវរង់​ចាំ​មើល​ថា​ តើ​ក្នុង​ចំណោម​បន្ទាយ​ទាំង​ពីរ​ អ្នក​ណា​មាន​សមត្ថភាព​ ក្នុង​ការ​ចរចា​យក​​ស្បៀង​យក​ទ័ព​យក​ប្រៀប​ជាង​ខាង​ណា?
គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ភ្លេចទេ​ថា​ មេ​ទ័ព​ជំរំធំ​ខាង​គណ​បក្ស​ប្រជា​ជន មិន​ត្រឹម​តែ​មាន​ពិសោធសង្គ្រាម​ ១០៥ ​សម​រ​ភូមិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បើ​ទោះ​បី​គ្រាន់​តែ​ជា​យុវជន​ក្មេង​វត្ត​ កូន​អ្នក​ស្រែ​ម្នាក់ ដែល​ស្អប់​ម្ហូប​បរទេស​ ហើយ​តែ​ង​តែ​យក​ត្រី​ងៀត ​ប្រហុក​ តាម​ខ្លួន​ រាប់​ម៉ឺន​គីឡូ​ ក្នុង​ពេល​ចេញ​ទៅ​ចរចានៅ​បរទេស​ក៏​ដោយ ​ក៏​រដ្ឋ​មន្ត្រី​វ័យ​ក្មេង​អាយុ​ប្រហែល​ ៣០​ ឆ្នាំ​នៃ​ក្រសួង​ការ​បរទេស​ម្នាក់​នេះ​ដែល​ពី​អតីត​កាល​ គ្រាន់​តែ​ជា​សិស្ស​ ដែល​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​ នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ផង​នោះ កាល​ពីឆ្នាំ ១៩៨៧ បាន​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដល់​ភាគី​ចរចា និង​សហគមន៍​អន្តរ​ជាតិ​ ក្នុង​ជំនួប​ចរចាសន្តិ​ភាព​ នៅ​ប្រទេស​បា​រាំង​រួច​ទៅ​ហើយ​។ ការ​ចរចា​ពេល​នោះ​ សម្រាប់​លោក​ហ៊ុន​សែន​ គឺ​ដូច​សម្តី​មេ​ទ័ព​ខ្លាំង​ នៃ​ជំរំលាវ​ប៉ី​ គឺ​គួន​អ៊ូ​ ដែល​និយាយ​ថា«ដូច​ចាប់​ចាប​ក្នុង​ទ្រុង​» ពេល​នោះ​ ទាំង​សម្តេច​ក្រុម​ព្រះ​ទាំង​លោក​ខៀវ​ សំផន​ទាំង​លោ​ក​ស៊ឺន​ សាន​ សុទ្ធ​តែ​មិន​មែន​ដៃ​គូរបស់​លោក​ហ៊ុន​ សែន​ទេ​ ហើយ​មនុស្ស​តែ​ម្នាក់​ ដែល​អាច​ទប់​ទល់​នឹង​ក្មេង​វត្ត​ម្នាក់​នេះ​បាន​មាន​តែ​ម្នាក់​គត់ គឺ​សម្តេច​ សីហនុ​។
ក្នុង​ឯក​សារ​ទូត​សម្ងាត់​ (Diplomatic Cable)​ នៃ​ជំនួប​មួយ​រវាង​ប្រធា​នាធិប​តី​បារាំង​មី​តេរ៉ង់ (Francois Mitterand) និង​ប្រធា​នា​ធិបតី​អា​មេរិក​ចច​អេច​ដាប់​បិល​យូ​ប៊ូស​ (George H. W. Bush) នៅ​ថ្ងៃ​១៦​ ខែ​ធ្នូ ឆ្នាំ​១៩៨៩ លោក​មី​តេ​រ៉ង់ បាន​ប្រាប់​លោក​ប៊ូស​ថា«ហ៊ុន ​សែន​ជា​ចំណុច​ខ្លាំង​នៃ​រដ្ឋា​ភិបាល​របស់​គាត់ ហើយ​យើង​មិន​បាន​រើស​យក​គាត់​ទេ​តែ​គាត់​គ្រប់​គ្រង​បាន​ល្អ​»។
ដូច​នេះ​ ក្នុង​ដំណើរ​ការ​ចរចា​ធំ​នៃ​បន្ទាយ​ទាំង​ពីរ​ ខាង​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​ការ​ងារ​បី​យ៉ាង​ធំ គឺទី​១.រើស​មេ​ទ័ព​ខ្លាំង​ម្នាក់ អម​ដោយ​ក្រុម​ឧត្តម​សេនីយ៍​ខ្លាំង​ៗ​ប៉ុន្មាន​នាក់​ទី​២ គ្រប់​គ្រង​កម្លាំង រឹត​សាមគ្គី​រវាង​មេ​សម្ព័ន្ធ​រក្សា​ភាព​ស្ងៀម​ស្ងាត់ កុំ​បង្កើត​ឲ្យ​មាន​ចំណុច​ខ្សោយ​ណា​មួយ​ឲ្យ​សោះ​ព្រោះ​វា​អាច​ក្លាយ​ជា​ ចំណាប់​ខ្មាំង​នៃ​ការ​ចរចា ទី​៣.ច្បាំង​ផង ចរចា​ផង (ប្រើ​ទាំង​នយោ​បាយ​ក្នុង​ទាំង​នយោ​បាយ​ក្រៅ​) ទើប​មាន​ប្រៀ​បឈ្នះ​ច្រើន​។ កន្លង​ទៅ​ខ្ញុំ​សង្កេត​ឃើញ​ថា​ លោក​អនុ​ប្រធាន​នៃ​សម្ព័ន្ធ​ គឺ​ធ្វើ​បាន​ល្អ​ណាស់​។ ឧ. នៅ​ពេល​មាន​អ្នក​ការ​សែត​គេ​សួរ​ថា«តើ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​យន្ត​ការ​ សម្រ​ប​​សម្រួល​អ្វី​ ជា​មួយ​គណ​បក្ស​ប្រជា​ជន​ទេ​?» គាត់​បាន​ឆ្លើយ​ថា៖ «បក្ស​សង្គ្រោះ​ជាតិ​គ្មាន​យន្ត​ការ​អ្វី​ ដើម្បី​សម្រប​សម្រួល​ជា​មួយ​បក្សប្រជាជន​ទេ​ ក្រៅ​តែ​ពី​ការ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​»​ពីព្រោះ​ថា​ ការ​សម្រប​សម្រួល​មាន​ន័យ​ថា​ ជា​ការ​ចែក​អំណាច​ហើយ​ការចែក​អំណាច​ គឺ​មាន​ន័យ​ថា​ ជា​ការ​ចរចា​ ហើយ​ការ​ចរចា​ គឺ​មាន​ន័យ​ថា​ ជា​ការ​ចុះ​ចាញ់​។ ឆាវ​ឆាវ​និយាយ​ថា​៖ «ចរចា​គឺ​ចុះ​ចាញ់​»។
និស្សិត​ក្មេង​វត្ត​ កូន​អ្នក​ស្រែ​សូរ​ សម​យុទ្ធ​ sosamyuth@gmail.com កំពង់​ឆ្នាំង

អ្នក​ក្រុងនិង​អ្នកទេសចរ​មិនហ៊ាន​ដើរកាត់​សួនច្បារ​ផ្សារ​ចាស់​ពេល​យប់

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​ដើរ​កម្សាន្ត​ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិ​ភាព​របស់​ពួក​គេ​ក្នុង​ ការ​ដើរ​កម្សាន្ត​នៅ​ផ្សារ​រា​ត្រី​នា​ពេល​យប់​ ជា​ពិសេស​នៅ​ពេល​ដើរ​ឆ្លង​កាត់​សួន​ច្បារ​ផ្សារ​ចាស់​ម្តង​ៗ​ ពី​ព្រោះ​​នៅ​ទីនោះ​ក្រុម​ស្ទាវ​ហិត​កាវ​តែ​ង​នាំ​គ្នា​ឡោម​ព័ទ្ធ​ ​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ។
ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​ ស្ថិត​នៅ​ខាង​លិច​ផ្សារ​ចាស់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​ ស្ថិត​នៅ​ក្នុង​ភូមិ​៥​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​បាន​និយាយ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា​ ចាប់​ពី​ម៉ោង​៧​យប់​រហូត​ដល់​វេលា​ទៀប​​ភ្លឺ​ តែង​តែ​មាន​ក្រុម​ស្ទាវ​ដែល​មាន​អាយុ​ចាប់​ពី​ជាង​១០​ឆ្នាំ​ឡើង​ទៅ​បាន​​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​សួន​ច្បារ​ខាង​លិច​ផ្សារ​ចាស់​ផ្លូវ​លេខ​១០៨​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ មាន​ប្រុស​មាន​ស្រី​ប្រហែល​ជិត​២០​នាក់​ ពពាក់​ពពូន​នាំ​គ្នា​ឈរ​ហិត​កាវ​យា៉ង​អនា​ធិប​តេយ្យ​ ហើយ​អ្នក​ខ្លះ​នាំ​គ្នា​អង្គុយ​ផឹក​ស្រា​ស្រែក​ឡូ​ឡា​ហាក់​ដូច​ជា​មិន​ញញើត​ សមត្ថ​កិច្ច​មូល​ដ្ឋាន​ឡើយ​ ។ ក្រុម​ស្ទាវ​ទាំង​នោះ​បាន​កើត​មាន​ឡើង​តាំង​ពី​មុន​បោះ​ឆ្នោត​មក​ម៉្លេះ​ ប៉ុន្តែ​មិន​ឃើញ​អាជ្ញា​ធរ​មក​លុប​បំបាត់​ទេ​ ចេះ​តែ​បណ្តែត​បណ្តោយ​រហូត​មក​ ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ស្ត្រី​ចាស់​ៗ​នាំ​គ្នា​ដេក​​ក្រោម​ដើម​ត្របែក​ព្រៃ​ នៅ​ពេល​ថ្ងៃ​រហូ​ត​ដល់​យប់​ទៀត​​ផង​ ជា​ទី​តាំង​អាក្រក់​មើល​បំផុត​ និង​គួរ​ឱ្យ​ខ្លាច​ ។ ម្ចាស់​ហាង​កាហ្វេ​ដដែល​នោះ​បន្ត​ថា​ នៅ​ពេល​យប់​ពួក​គេ​បាន​ចែក​ផ្លូ​វ​គ្នា​ដើរ​រក​ស៊ី​រៀង​ៗ​ខ្លួន​ ខ្លះ​ឈរ​នៅ​តាម​មាត់​ទន្លេ​ ហើយ​ខ្លះ​ទៀត​ឈរ​នៅ​លើ​សួន​ច្បារ​ផ្សារ​​ចាស់​ រង់​ចាំ​ឱ្យ​តែ​មាន​ជន​បរទេស​ក៏​ដូច​ជា​អ្នក​ដើរ​កម្សាន្ត​នា​ពេល​យប់​ដើរ​ ឆ្លង​កាត់​ទី​នោះ​​ ក្រុម​ស្ទាវ​ទាំង​នោះ​នឹង​ប្រើ​ល្បិច​សុំ​លុយ​ឬ​ដើរ​តាម​ធ្វើ​ជា​សុំ​បារី​ ។ ឆ្លៀត​ឱកាស​នោះ​ពួក​គេ​ក៏​យក​​កាំ​បិត​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ ទូរ​ស័ព្ទ​ដៃ​ និង​សម្ភារ​ផ្សេងៗ​ទៀត​ដែល​អាច​លក់​​យក​លុយ​បាន​ ។
ក្រុម​ស្ទាវ​ហិត​កាវ​ទាំង​នោះ​តែង​តែ​ធ្វើ​សកម្ម​ភាព​ នៅ​ពេល​យប់​ ចាប់​ពី​ម៉ោង​១១​យប់​ឡើង​ទៅ​ ។ ជាក់​ស្តែង​ កាល​ពី​យប់​ថ្ងៃ​ទី​១០​ សីហា​ កន្លង​មក​នេះ​ ជន​បរ​ទេស​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​ស្ទាវ​មាន​គ្នា​៥​នាក់​ បាន​ចោម​រោម​ពី​មុខ​ពី​ក្រោយ​គំរាម​ប្លន់​យក​កាបូប​ស្ពាយ​ និង​ទូរ​ស័ព្ទ​ ។ ដោយ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ពេក​ ជន​បរ​ទេស​ទាំង​ពីរ​នោះ​ក៏​បាន​នាំ​គ្នា​រត់​ឆ្ពោះ​ទៅ​ផ្សារ​រា​ត្រី​ តែ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​នោះ​ទេ​ ។ ម្ចាស់​ហាង​កា​ហ្វេ​ដដែល​បាន​បញ្ជាក់​ថា​ ទាំង​អ្នក​រក​ស៊ី​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​នៅ​ខាង​លិច​ផ្សារ​ចាស់​ឱ្យ​តែ​ យប់​ជ្រៅ​បន្តិច​ មិន​ហា៊ន​ដើរ​កាត់​លើ​សួន​ច្បារ​ផ្សារ​ចាស់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​នេះ​ ទេ​ ពី​ព្រោះ​ខ្លាច​ក្រុម​ស្ទាវ​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ។ ក្នុង​មួយ​ខែ​ៗ​យា៉ង​តិច​ណាស់​ក៏​កើត​អំពើ​ប្លន់​នៅ​ចំណុច​ខាង​លើ​មិន​ក្រោម ​ពី​១០​លើក​ទេ​ ហើយ​កម្រ​ឃើញ​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​អន្តរា​គមន៍​​​ទាន់​ពេល​វេលា​ណាស់​ មិន​ដឹង​ទៅ​ណា​អស់​ ។​
លោក​ ណាង​ ហេង​ មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​បាន​និយាយ​ថា​ តាម​លោក​សង្កេត​ឃើញ​មាន​ក្មេង​អនា​ថា​ ក្មេង​សុំ​ទាន​ ក្មេង​រើស​អេត​ចាយ​ និង​យុវ​ជន​ស្ទាវ​ប្រុស​ស្រី​បាន​នាំ​គ្នា​ហិត​កាវ​ ផឹក​ស្រា​រាល់​ថ្ងៃ​ ទាំង​ព្រឹក​ ទាំង​យប់​​ នៅ​លើ​សួន​ច្បារ​ខាង​លិច​ផ្សារ​ចាស់​តាម​ផ្លូវ​លេខ​១០៨​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ គឺ​ហាក់​បី​ដូច​ជា​ទី​នោះ​ជា​មជ្ឈ​មណ្ឌល​ជក់​ថ្នាំ​ និង​ហិត​កាវ​ទៅ​ហើយ​ ។ នៅ​ពេល​យប់​ជន​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​​ប្លន់​ដោយ​មិន​រើស​មុខ​ ។ លោក​បន្ត​ថា​ នៅ​ពេល​យប់​មាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ដែល​ដើរ​ឆ្លង​កាត់​ទៅ​ផ្សារ​រាត្រី​ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យា៉ង​ធ្ងន់​ធ្ងរ​លើ​វិស័យ​ទេស​ចរណ៍​ទៀត​ផង​ ។ កន្លង​មក​អំពើ​ប្លន់​អ្នក​ដំណើរ​ដើ​រ​កម្សាន្ត​នៅ​មាត់​ទន្លេ​ផ្សា​រ​ចាស់​ ដោយ​ស្នាដៃ​ក្រុម​ស្ទាវ​ហិត​កាវ​វាយ​ប្លន់​កើត​មាន​ជា​រឿយ​ៗ​ មិន​ដែល​​ឃើញ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បង្ក្រាបបាន​ដោយ​ខ្លួន​ឯង​ណាស់​​ បើ​បង្ក្រាប​បាន​គឺ​ដោយ​សារ​អ្នក​រង​គ្រោះ​ដែល​ក្លា​ហាន​ចាប់​ឱ្យ​តែ​ ប៉ុណ្ណោះ​ ។ តើ​ឯ​ណា​ទៅ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​របស់​អាណា​ចក្រ​ខណ្ឌ​ដូន​ពេញ​ ?

ជាមួយ​នឹង​បញ្ហា​អស​កម្ម​នេះ​ ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​មន្ត្រី​រាជ​ការ​ដែល​មាន​លំ​នៅ​ឋាន​ក្បែរ​សួន​ ច្បារ​ខាង​លិច​ផ្សារ​ចាស់​សំណូម​ពរ​សុំ​ឱ្យ​លោក​​ឧត្តម​សេនីយ៍​ស្នង​ការ​នគរ ​បាល​រាជ​ធានី​ភ្នំពេញ​មេ​ត្តា​ជួយ​ឆ្កឹះ​នាយ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ វត្ត​ភ្នំ​ និង​អាជ្ញា​ធរ​សង្កាត់​ឬ​ក៏​លោក​អធិ​ការ​ខណ្ឌ​ឱ្យ​លុប​បំបាត់​ភាព​អនា​ ធិបតេយ្យ​​នៅ​ចំណុច​​សួន​ច្បារ​ផ្សារ​ចាស់​ផ្លូវ​លេខ​១០៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​នេះ​ផង​ ។ អ្នក​រស់​នៅ​ក្បែរ​នោះ​ឃើញ​ទិដ្ឋ​ភាព​អាក្រក់​នេះ​ មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ឱ្យ​តែ​ពេល​យប់​គឺ​នា​ំ​គ្នា​មិន​ហា៊ន​ចេញ​ពី​​ក្នុង​ផ្ទះ​ឡើយ​ ។ បើ​លោក​អធិការ​ខណ្ឌ​ដូន​ពេញ​មិន​ជឿ​ទេ​ យប់​ណា​មួយ​លោក​តឺ​នុយ​ហំ​បន្តិច​ ហើយ​ដើរ​ម្នាក់​ឯង​សាក​មើល​ បើ​មិន​រត់​បាត​ជើង​ស​ព្រាត​ទេ​ ហា៊ន​ភ្នាល់​ ៕(KOHSANTEPHEAP)

ខឹង​សង្សារ​និយាយ​​ទូរស័ព្ទ​ជាមួយ​ប្រុសផ្សេង ទាញ​​កូនអង្រែ​វាយចំ​ក្បាល​ដេរ​៣​ថ្នេរ

ខេត្តបន្ទាយ​មានជ័យ ៖ យុវជន​​
ឈាម​រាវ​ម្នាក់ព្រោះ​តែ​ខឹង​សង្សារ​របស់ខ្លួន​និយាយ​ទូរស័ព្ទ​ ជាមួយប្រុស​​ផ្សេង​ ក៏ទាញ​យក​កូនអង្រែ​​បុកគ្រឿង​​វាយសំពោង​ត្រូវ​ចំក្បាល​២អង្រែ បណ្តាល​នារីជាសង្សារ​រងរបួស​ដេរ​៣ថ្នេរ​​កាល​ពីវេលាម៉ោង​៧យប់​ថ្ងៃទី​១៩ សីហា ២០១៣ ស្ថិត​នៅចំណុច​​​ប្ញស្សីក្រោម ឃុំប្ញស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយ​មានជ័យ ។
ប្រភព​បាន​ឱ្យ​ដឹងថា ជន​បង្ក​ឈ្មោះ​ពេជ្រ សីឡាយ អាយុ​២៣​ឆ្នាំ ជា​ជាង​ជួស​ជុល​រថយន្ត ​មានទីលំនៅ​ក្នុងភូមិ​-ឃុំ​កើតហេតុខាង
លើ ។ ចំណែកនារីរងគ្រោះ​ឈ្មោះ​សេង រក្សា មានទីលំនៅ​ភូមិក្រមល ​ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ ។ ​
តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ពេជ្រ សីឡាយ បាន​ឱ្យដឹងថា មូល​ហេតុ​ដែល​គេ​យកអង្រែវាយ​បែបនេះ គឺដោយ​សារ​ខឹង​សង្សារ​ខ្លួន​ចូល​ចិត្ត​និយាយ​ទូរស័ព្ទ​ជាមួយប្រុស​ផ្សេង​ ជារៀង​រាល់ថ្ងៃ ធ្វើឱ្យគេឈឺចាប់​ក្នុងបេះដូង​​ ទើប​ទ្រាំ​មិន​បាន​ប្រទះឃើញ​កូនអង្រែ​​បុក​គ្រឿង​ក៏​យក​វាយក្បាលតែម្តងទៅ ។(KOHSANTEPHEAP)

PTT នឹង​ពង្រីក​ស្ថានីយ​ទ្វេ​ដង​នៅ​កម្ពុជា


ភ្នំពេញៈ ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន PTT របស់​ថៃ​នឹង​បង្កើន​ចំនួន​ស្ថានីយ​ប្រេង​ទ្វេដង​នៅ​កម្ពុជា​ត្រឹម​ចុង ឆ្នាំ ២០១៧។
លោក ប៊ិន ម៉ៃ​មាលា ​អ្នក​គ្រប់គ្រង PTT នៅ​កម្ពុជា​និយាយ​ថា ពេល​នេះ​មាន​ក្រុមហ៊ុន​លក់​រាយ​ប្រេង PTT ចំនួន​ ១៥ ​កន្លែង​នៅ​កម្ពុជា​រួម​ទាំង​ស្ថានីយ​ថ្មី​នឹង​បើក​ដំណើរ​ការ នៅ​ខែ​សីហា​នេះ ហើយ​ស្ថានីយ​ប្លាទីនីម​ដែល​បម្រើ​សេវា​ច្រើន​ប្រភេទ​គ្រោង​នឹង​បើក ដំណើរ​ការ​នៅ​ខែ​តុលា។
លោកបន្ថែមថា៖ «នេះ​គឺ​ស្ថិត​ក្នុង​រង្វង់​ផែន​ការ​រយៈពេល ៥ ឆ្នាំ​ក្នុង​ការ​ពង្រីក​បណ្ដាញ​លក់​រាយ​កាន់​តែ​ច្រើន និង​ផ្ដល់​ស្ថានីយ​ប្រេង​កម្រិត​ស្ដង់​ដារ​ខ្ពស់​បំផុត ដែល​មាន​លំដាប់​ពី​ប្លាទីនីម ស្ដង់ដារ និង​ក្រោម​ស្ដង់​ដារ»។
ស្ថានីយ​ប្លាទីនីម អាច​មាន​កាហ្វេ មាន​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក និង​មាន​ហាង​លក់​ម្ហូប​អាហារ ភេសជ្ជៈ​បន្ថែម​ ជាមួយ​នឹង​ប្រេង និង​សេវា​របស់​ក្រុមហ៊ុន​លក់​រាយ​ប្រកប​ដោយ​គុណភាព។
លោក Auttapol​Rerkpiboon អនុប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​បាន​ឲ្យ​ដឹងថា ទិស​ដៅ​របស់ PTT គឺ​ធ្វើ​ជា​យីហោ​ដ៏​ល្បី​នៅ​ក្នុង​តំបន់​នៅ​អាស៊ី​ដោយ​មិន​រាប់​បញ្ចូល ការ​គ្រប​ដណ្ដប់​លើ​ទីផ្សារ​នៅ​កម្ពុជា​នោះ​ទេ។ លោក​បាន​បន្ត​ថា៖ «យើង​ចង់​ធ្វើ​ជា​យីហោ​មួយ​ក្នុង​ចំណោម​យីហោ​ល្បីៗ​ជា​ច្រើន។ ប៉ុន្តែ​យើង​មាន​បំណង​តែ​មួយ​គត់​គឺ​ស្ថិត​​ក្នុង​ចំណោម​​អ្នក​​ដឹក​នាំ កំពូលៗ​នៅ​ក្នុង​ប្រទេស​នីមួយៗ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​ប្រទេស​នីមួយៗ​ដឹក​នាំ​ទីផ្សារ​នេះ»។
លោកបាន​លើក​ឡើង​ថា PTT គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ជាង ៧៧ លាន​ដុល្លារ​ចន្លោះ​ឆ្នាំ​២០១៣ និង​ឆ្នាំ ២០១៧ ដើម្បី​ពង្រីក​ក្រុមហ៊ុន​លក់​រាយ​របស់​ខ្លួន​នៅ​តំបន់ អាស៊ាន។ ថវិកា​ថ្មី​នេះ​មាន​ចំនួន​ ២៤ លាន​ដុល្លារ​​ច្រើន​ជាង​ថវិកា​ពី​មុន​ចំនួន ៥៣​លាន​ដុល្លារ​ដែល​បាន​គ្រោង​សម្រាប់​ឆ្នាំ ២០១២ រហូត​ដល់​ឆ្នាំ ២០១៦។
លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​ឱកាស​នៅ​ក្នុង សេដ្ឋកិច្ច និងទី​ផ្សារ​កម្ពុជា​ដែល​ខ្លួន​អាច​វិនិយោគ​នៅ​ពេល​បច្ចុប្បន្ន​បាន។ យើង​ចង់​ធ្វើ​ឲ្យ​រួចរាល់​ផង​ដែរ​ ហើយ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​កំណើន​អនាគត​តាម​រយៈ​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន (AEC)»។
លោកបាន​បន្ថែម​ថា ទឹក​ដី​ភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំង​នេះ​នឹង​ដើរ​តួ​នាទី​ដ៏​សំខាន់​ខណៈ ពាណិជ្ជកម្ម​ក្នុង​តំបន់​មាន​ការ​កើន​ឡើង​តាម​ការ​ចាប់​ផ្តើម AEC។
ក្រុមហ៊ុន​រដ្ឋ​ថៃ​មួយ​នេះ​មាន​បំណង​បង្កើត​ស្ថានីយប្រេង​ ៣០០ កន្លែង​​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ត្រឹម​ឆ្នាំ ២០១៧ ធៀប​នឹង​ ១៥៥ ​កន្លែង​នៃ​ផែន​ការ​លើក​មុន​ដែល​បាន​កំណត់​ត្រឹម​ឆ្នាំ ២០១៦ ។ បច្ចុប្បន្ន មាន​ម៉ាស៊ីន​បូម​ប្រេង​ចំនួន ៨៨ ​គ្រឿង​ទូទាំង​តំបន់​អាស៊ាន​ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ថៃ​ខ្លួន​ឯង។
ត្រឹមឆ្នាំ២០១៥ PTT ចង់​បង្កើត​ស្ថានីយ​ប្រេង​ចំនួន ៤០ នៅ​ប្រទេស​ឡាវ ដោយ​កើន​ឡើង​ពី​ចំនួន ២០ កន្លែង ចំនួន​១៨​ កន្លែង​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង ១០៨ ​កន្លែង​នៅ​ហ្វីលីពីន​កើន​ឡើង ៥៤។
ចំណូលប្រេងលក់​រាយ​​បាន​ពី​សាខា​ក្រៅ​ប្រទេស​កាល​ពីឆ្នាំ​២០១២ បាន​កើន​ឡើង ១៧ ​ភាគរយ​ធៀប​នឹង ១,៥ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១១។ ទំហំ​នៃ​ការ​លក់​ប្រេង​សរុប ១,៩​ពាន់​លាន​លីត្រ​ កើន​ឡើង ៣១ ភាគរយ​ធៀប​នឹង ១,៤៤ ពាន់​លាន​លីត្រ​កាល​ពី​ឆ្នាំ​មុន។
PTT រំពឹង​ថា​ប្រាក់​ចំណូលពី​ការលក់​រាយ​បាន​ពី​សាខា​ក្រៅ​ប្រទេស​កើន​ឡើង​ ២៨ ​ភាគរយ រហូត​ដល់​ ២,៣ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ កើន​ពី ១,៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន៕PB(POSTKHMER)

នគរបាល​មិន​ទាន់​វែក​មុខ​អ្នក​ប្រឌិត​​​សំឡេង​ខ្សែ​អាត់​លោក​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញៈ អ្នកនាំ​ពាក្យ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ម្សិលមិញ​ថា​ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប្រឌិត​កាត់​ តសំឡេងខ្សែអាត់​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ដែល​​ថ្លែង​ថា ចាញ់​ឆ្នោត​ ​នៅ​ឡើយ​ ​ដោយ​សារ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ។
លោក​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ថា ទោះបី​មានការ​អំពាវនាវ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឲ្យ​ចាត់វិធាន​ការ​វែក​មុខ​អ្នកប្រឌិត​ខ្សែ​អាត់​សំឡេ​ង​​ ក៏​នគរបាល​មិន​ទាន់​ចាប់​ផ្តើម​ធ្វើការ​ដែរ​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​សាកសួរ​ទៅ​អ្នក​ជំនាញ​មានសមត្ថកិច្ច​ហើយ ពួកគេ​មិនទាន់​ដំណើរ​ការ​ទេ ហើយ​ក៏​មិនទាន់​មាន​បញ្ជា​ពីថ្នាក់លើ​ដែរ​​រឿងនេះ​ ទោះ​គណបក្ស​អំពាវនាវ​ក៏​ដោយ​»។ លោក​បន្ត​ថា ៖ «ណាមួយ មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​»។
ទោះយ៉ាងណា​លោក​ ជៀម យាប តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ដើមសប្តាហ៍​នេះ​ថា មេធាវី​បក្ស​នឹង​សិក្សា​ពី​ផ្លូវ​ច្បាប់​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឲ្យ​អាជ្ញាធរ​វែក​មុខ​អ្នក​ប្រព្រឹត្ត​ការ​ កាត់តសំឡេង​នេះ​។
កាលពីថ្ងៃ​១៩ សីហា គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ប្រតិកម្ម​អ្នក​កាត់​សម្លេង​លោក​ហ៊ុន សែន​ ដែល​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​អ្នក​បំពាន​ច្បាប់​។
សំឡេង​លោក​ហ៊ុន សែន​ត្រូវ​បាន​គេ​បង្ហោះ​ដាក់​បណ្តាញ​ហ្វេស​ប៊ុក កាលពី​ចុង​សប្តាហ៍​នេះ ហាក់ដូច​បង្ហាញ​ថា​ខ្លួន​ទទួល​ស្គាល់​ថា​គណបក្ស​ប្រជាជនកម្ពុជា​ចាញ់​ឆ្នោត ដែល​តាម​ពិត ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ប្រសាសន៍​ដែល​លោក​ហ៊ុន សែន រំលឹក​ពី​បន្ទូល​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ ដែលនិយាយ​ឲ្យ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត។
ជាក់ស្តែង​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​ឆ្នាំ​២០១៣នេះ បង្ហាញ​ថា បក្ស​ប្រជាជន​ទទួល​បាន​៦៨​អាសនៈ និង​បក្ស​សង្គ្រោះជាតិ​បាន​ ៥៥ អាសនៈ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជាប់គាំង​នយោបាយមិនទាន់​ដោះស្រាយ​ចប់នៅឡើយ ខណៈ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ស៊ើរើ​ភាព​មិន​ប្រក្រតី​ឡើង​វិញ។ តាម​ប្រតិទិន គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​​នឹង​ត្រូវ​ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការនៅ​ ថ្ងៃទី​៨​កញ្ញា​ខាង​មុខ​នេះ​៕(POSTKHMER)

Tuesday, August 20, 2013

កម្ពុជា​នឹង​មាន​សារមន្ទីរ​លុយ​ជា​លើក​ដំបូង

130820_13
អគារសារមន្ទី​រលុយ​ដែល​កំពុងស្ថិតនៅក្រោម​ការ​សាងសង់ឡើង​វិញ​​​។ រូបថត ផា លីណា
ភ្នំពេញៈ សារមន្ទីរ​លុយ​លើក​ដំបូង​របស់​កម្ពុជា​នឹង​ត្រូវ​បាន​បើក​ដំណើរការ​នៅ ឆ្នាំ​២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​រូបិយប័ណ្ណ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។
សារមន្ទីរ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ជិត​នឹង​អគារ​ផ្សារ​ហ៊ុន​ថ្មី​ដែល​កំពុង​សាង​សង់​នៅ​ ក្បែរ វត្តភ្នំ។
សារមន្ទីរ​នេះ​ជា​សំណង់​អគារ​សម័យ​អាណានិគម​បារាំង នឹង​ត្រូវ​ជួសជុល​ឡើង​វិញ។
លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​ឲ្យ​ដឹង​ថា៖ «NBC ចង់​ឲ្យ​មាន​សារមន្ទីរ​មួយ​សម្រាប់​ជា​អត្ថ​ប្រយោជន៍​របស់​ជាតិ​ជា​ពិសេស​ សម្រាប់​ជា​អត្ថប្រយោជន៍​មនុស្ស​ក្មេងៗ​ដើម្បី​រៀន​សូត្រ​និង​យល់​ដឹង​ពី​ ប្រវតិ្ត​របស់​ប្រាក់ និង​ពី​តួនាទី​របស់​ធនាគារ​កណ្ដាល»។ លោក​ស្រី​បាន​បន្ថែម​ថា ធនាគារ​កណ្ដាល​ជា​ច្រើន​នៅ​លើ​ពិភពលោក​មាន​សារមន្ទីរ​ប្រភេទ​នេះ។
សារមន្ទីរ​នេះ​នឹង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ពី​ប្រវត្តិសាស្រ្ត​របស់​ ប្រាក់​រៀល​ខ្មែរ និង​ការ​ដាក់​បង្ហាញ​ពី​រូបិយប័ណ្ណ​ផ្សេងៗ​មាន​មក​តាំង​ពី​សម័យ​កាល​ខុសៗ​ គ្នា​របស់​ប្រវត្តិសាស្រ្ដ​កម្ពុជា។
ប្រទេស កាណាដា ចិន អាល្លឺម៉ង់ និង​អាមេរិក ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សារមន្ទីរ​នេះ​ដែល​ជា​ការ​ឧទ្ទិស​ដល់ រូបិយប័ណ្ណ​របស់​ខ្លួន​។ ធនាគារ​សហព័ន្ធ​របស់​អាមេរិក​នៅ Chicago បាន​ដាក់​តាំង​បង្ហាញ​រូបិយប័ណ្ណ​ជា​ប្រវត្តិសាស្ត្រ​របស់​អាមេរិក រួម​ទាំង​ក្រដាស់​ប្រាក់ ១០០០ ដុល្លារ​ផង​ដែរ។
គណនីយករ​នៅ NBC ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «យើង​ចង់​បាន​សារមន្ទីរ​នេះ​ដើម្បី​រក្សា​ឯកសារ​ចាស់ៗ និង​បង្ហាញ​ដល់​ប្រជាជន​ពី​ប្រវត្តិសាស្រ្ដ​របស់​យើង​អំពី​ប្រាក់​កាក់ និង​ក្រដាស់​ប្រាក់»។ លោក​បាន​និយាយ​ថា ធនាគារ​នេះ​មិន​ទាន់​រួច​ស្រេច​ក្នុង​ការ​ប្រកាស​ពី​គម្រោង​ដល់​សាធារណជន​នៅ ​ឡើយ​ទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​កាន់​តែ​ច្រើន​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​ទាក់ទង​នឹង​ ការ​បញ្ចប់​នៃ​សំណង់​នេះ​។ លោក​បាន​បន្ថែម​ថា ការ​ជួស​ជុល​ឡើង​វិញ​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ត្រឹម ២០១៥។
សារមន្ទីរ​ដែល​មាន​កម្ពស់​ពីរ​ជាន់​នេះ​ត្រូវ​ផ្ដល់​មូលនិធិ​ទាំង​ស្រុង​ ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ប៉ុន្តែ​លោក​មិន​អាច​បង្ហាញ​ពី​តួលេខ​ពិត​ប្រាកដ​នោះ​ទេ។ ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​នៅ​កម្ពុជា វា​នឹង​មិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សារមន្ទីរ​នេះ​ទេ។
រូបិយប័ណ្ណ​ជាតិ​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ចន្លោះ​ឆ្នាំ ១៩៥៣ និង​ឆ្នាំ ១៩៧៤ ដែល​ត្រូវ​បាន​ចេញ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង ហើយ​បាន​លុប​ចោល​ដោយ​របប​ខ្មែរ​ក្រហម។ សារមន្ទីរ​លុយ​អាច​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចាំ​បាច់​ទទួល​បាន​ទំនុក​ ចិត្ត​លើ​ប្រាក់​រៀល​ជា​ថ្មី។
លោក Allan Lim អ្នក​និពន្ធ​សៀវភៅ​រូបិយប័ណ្ណ​កម្ពុជា​ស្ដី​ពី​ប្រវត្តិសាស្រ្ដ​ប្រាក់ បាន​ប្រើ​ប្រាស់​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖ «វា​អាច​ជួយ​បំបាត់​ប្រាក់​ដុល្លារ​អាមេរិក​ពី​សេដ្ឋកិច្ច​កម្ពុជា​ដែល​ពឹង​ ផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រាក់​ដុល្លារ​អាមេរិក»។
លោក​បាន​បន្ថែម​ថា៖ «មាន​សារមន្ទីរ​ស្ដី​ពី​ប្រាក់​កម្ពុជា​ពិត​ណាស់​អាច​ជួយ​ដល់​ប្រជាជន ក្នុង​ស្រុក​បច្ចុប្បន្ន​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​រូបិយប័ណ្ណ​ជាតិ»។
លោក Allan Lim ជា​អ្នក​ប្រមូល និង​ជា​អ្នក​ស្រាវជ្រាវ​រូបិយប័ណ្ណ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០១ បាន​ពន្យល់​ថា កម្ពុជា​មាន​រូបិយប័ណ្ណ​ផ្សេងៗ​គ្នា​ក្នុង​រយៈ​កាល​ប្រាំ​សតវត្សរ៍​កន្លង​ មក។ លោក​បន្ត​ថា ការ​ប្រមូល​ទុក​ប្រាក់​រៀល​របស់​លោក​មក​ដល់​បច្ចុប្បន្ន​នេះ​ទំនង​ជា​ការ​ ប្រមូល​មួយ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក»។
ចាប់​តាំង​ពី​ការ​ណែនាំ​ជា​ថ្មី​របស់​ខ្លួន ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​ក្រដាស់​ប្រាក់​មួយ​ចំនួន​រួម​ទាំង​ការ​ឲ្យ ​ប្រើ​ប្រាស់​ក្រដាស់​ប្រាក់ ១០០ ០០០ រៀល​កាល​ពី​ខែ ឧសភា​ផង​ដែរ។
ទោះ​បី​ជា​ធម្មតា​ត្រូវ​បាន​ជឿ​ថា មិន​មាន​ប្រាក់​កាក់ ឬ​ក្រដាស​ប្រាក់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​ដល់​សតវត្សរ៍​ទី១៥ ក៏​ដោយ ប៉ុន្តែ​ការ​រក​ឃើញ​ថ្មីៗ និង​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កាក់​ប្រាក់ និង​កាក់​មាស​មាន​តាំង​ពី​សម័យ​នគរ​ភ្នំ មុន​សម័យ​អង្គរ។
សារមន្ទីរ​នេះ​អាច​បង្ហាញ​ប្រាក់​កាក់​បាន​មក​ពី​សតវត្សរ៍​ទី១៥ រហូត​ដល់​សតវត្សរ៍​ទី១៨ ដែល​បាន​ប្រើ​តាម​របៀប​ផ្សេង​គ្នា​នៅ​ក្នុង​ការ​បង្កើត​ឡើង​ជា​រូបភាព ដូចជា ទន្សាយ ដំរី សេះ ក្តាម ក្ងោក ផ្កាឈូក ហាមសា ដែល​ជា​មន្ត​អាគម​មាន​រូប​ប៉ុន​កដៃ​សម​គ្នា និង ហ្ការូដា សត្វ​ស្លាប​មិន​ពិត​នៅ​ក្នុង​សាសនា​ហិណ្ឌូ និង​ពុទ្ធ​សាសនា។
រូបិយប័ណ្ណ បុរាណ​របស់​កម្ពុជា​រួម​មាន​កាក់ ទង់ដែង និង​កាក់​ប្រាក់​បាន​ពី​ការ​គ្រប់​គ្រង​នៅ​សតវត្សរ៍​ទី១៩​របស់​ស្ដេច នរោត្តម និង​កាក់ Piastre និង​ក្រដាស​ប្រាក់​ឥណ្ឌូចិន​របស់​បារាំង បាន​ប្រើ​ប្រាស់​ទូទាំង​កម្ពុជា ឡាវ និង វៀតណាម ក្នុង​អំឡុង​សម័យ​អាណានិគម​និយម​បារាំង​របស់​ប្រទេស​នេះ​។ លោក​បន្ត​ថា៖ «វា​អាច​ផ្ដល់​មោទនភាព​ដល់​ប្រទេស​ជាតិ​ដែល​បាន​បាត់បង់​ការ​ទុក​ចិត្ត​លើ​ ប្រាក់​រៀល​ចាប់​តាំង​ពី​ទសវត្សរ៍ ៧០ និង ៨០»។
អ្នក​និពន្ធ​ខ្មែរ​មាន​ដើម​កំណើត​អូស្រ្ដាលី​អាច​ជា​អ្នក​ផ្ដល់​ជំនួយ​ ក្នុង​ពេល​អនាគត ដល់​ការ​ប្រមូល​របស់​សារមន្ទីរ​នេះ។ អ្នក​គ្រប់​គ្រង​មក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទាក់​ទង​គាត់ កាល​ពី​ខែ មីនា​ស្នើ​សុំ​ការ​ប្រមូល​ក្រដាស់​ប្រាក់​រៀល​របស់​គាត់​ដាក់ បង្ហាញ​នេះ។
ក្រុមហ៊ុន​ម៉ៅការ​បន្ត​កំពុង​ធ្វើ​ការ​លើ​គម្រោង​នេះ​បាន​និយាយ​ថា ការ​ជួស​ជុល​ឡើង​វិញ​របស់​អគារ​នេះ​នឹង​រក្សា​ការពារ​ទុក​បូរណភាព​របស់​ ស្ថាបត្យកម្ម​អាណា​និគម​និយម​បារាំង។​វិស្វករ​មក​ពី​ក្រុមហ៊ុន Alpha Property Construction បាន​បន្ថែម​ថា ការ​សាង​សង់​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន ហើយ​ថា​ដំបូល និង​បន្ទប់​ខាង​មុខ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ក្រោយ​។ អគារ​នេះ​ត្រូវ​បាន​សាងសង់​តាំង​ពី​ឆ្នាំ ១៩២៦ ដែល​ជា​ទី​តាំង​របស់​ភ្នាក់ងារ​ទេសចរណ៍​មុន​ពេល​ត្រូវ​បាន​គេ​បោះបង់​នៅ​ ឆ្នាំ ២០០១។
ធនាគារ ជាតិ​នៃ​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន សិង្ហបុរី ZaStyle ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សំខាន់​ក្នុង​ការ​ជួសជុល​នេះ។ បច្ចេកទេស និង​សម្ភារ​បន្ថែម​នឹង​ត្រូវ​បាន​នាំ​មក​ពី​ប្រទេស សិង្ហបុរី ដើម្បី បញ្ចប់​ការ​សាង​សង់​នេះ។
វិស្វករ​បាន​បន្ថែម​ថា រូប​សំណាក​មួយ​ឈុត​បាន​យក​មក​ពី​ខេត្ត កំពង់ធំ​នឹង​ដាក់​ជំនួស​រូប​សំណាក​ខាង​មុខ​ដែល​មាន​ស្រាប់៕ PB(POSTKHMER)

នគរបាល វរការពារ ព្រំដែនគោក ៦២១ វាយអ្នកយកព័ត៌មាន ដើមអម្ពិល ប្រចាំ ខេត្ដមណ្ឌលគីរី និងវាយកម្ទេច រថយន្ដ កាមេរ៉ា និងទូរស័ព្ទដៃ

-នគរបាលរូបនេះ ត្រូវគេដឹងថា ជា ឈ្មួញរកស៊ីឈើដ៏ល្បីម្នាក់
-មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថ្កោលទោស យ៉ាងខ្លាំងចំពោះអំពើហិង្សា នេះ
មណ្ឌលគីរី ៖ អ្នកយកព័ត៌មាន របស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្ដ មណ្ឌលគីរី លោក រឹម រ៉ា អាយុជាង ៣០ឆ្នាំ បានរងរបួសជាទម្ងន់ ខណៈដែលរថយន្ដ របស់លោក កាមេរ៉ាថតរូប ទូរស័ព្ទដៃ ព្រម ទាំងកាមេរ៉ា ១គ្រឿងទៀត របស់អ្នកយក ព័ត៌មាន ឱ្យស្ថានីយទូរទស្សន៍ និងវិទ្យុបាយ័ន ត្រូវបានវាយ និង បំផ្លាញទាំងស្រុង ពីសំណាក់មន្ដ្រីនគរបាលវរការពារព្រំដែន គោក លេខ ៦២១ ប្រចាំខេត្ដមណ្ឌលគីរី ឈ្មោះ ណាវ វិចិត្រ អាយុ៣៣ឆ្នាំ ។ ចំពោះ ការប្រើអំពើហិង្សា មកលើអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំខេត្ដមណ្ឌលគីរីខាងលើនេះបានធ្វើឡើង ក្នុងរូបភាពជាការគំរាមកំហែងថ្មីមួយ ទៀត ចំពោះអ្នកយកព័ត៌មានប្រកបដោយវិជ្ជាជីវៈ ហើយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមធ្វើការថ្កោល ទោសយ៉ាងដាច់អហង្កា និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយរកយុត្ដិធម៌ជូនជនរងគ្រោះ និងមាន វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្ក ។
ហេតុការណ៍វាយនឹងបំពង់ទីប មកលើ ភ្នាក់ងារយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំ ខេត្ដមណ្ឌលគីរី លោក រឹម រ៉ា បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង ៧និង១៥ នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅលើផ្លូវលំមួយ ខ្សែ ក្បែរផ្ទះជនបង្ក ណាវ វិចិត្រ ក្នុងភូមិអូររអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។ ចំពោះ ករណីប្រើអំពើហិង្សា លើអ្នកកាសែត ដែលកំពុងធ្វើដំណើរ ទៅ លើព័ត៌មាននោះ ត្រូវបានលោក រឹម រ៉ា និយាយថា មុនពេលកើតហេតុលោកបាន បើករថយន្ដរបស់ខ្លួនម៉ាក កាមរីហើម ពាក់ ស្លាកលេខភ្នំពេញ ២ហាស់ ៣២៦៦ ឆ្ពោះ ទៅចំណុចព្រំដែន ច្រកឡាប៉ាខេ ក្នុងគោល បំណងថតយករូបភាព ដំណាំដំឡូង ចង់ផ្សាយពីរឿងកសិកម្ម ។ បន្ទាប់មកលោក រឹម រ៉ា បានបើករថយន្ដត្រឡប់មកវិញ លុះដល់ចំណុចកើត ហេតុ ពោលនៅក្បែរផ្ទះ មន្ដ្រីនគរបាល វរការពារព្រំដែនគោកលេខ ៦២១ ខាងលើនេះ ស្រាប់តែជនបង្ក ណាវ វិចិត្រ បានបក់ដៃហៅឱ្យឈប់ ។ ពេលនោះ លោក រឹម រ៉ា ដែលពីមុនមិនធ្លាប់មានទំនាក់ទំនង និង ស្គាល់បុគ្គលរូបនេះ ចេះតែឆ្ងល់ ហើយក៏ឈប់រថយន្ដ រួចក៏បើកទ្វារចុះទៅ សួរនាំ រកមូលហេតុថា ហេតុ អ្វីបានជាបក់ ដៃហៅឱ្យឈប់យ៉ាងដូច្នេះ ។ គ្រាន់តែបើក ទ្វាររថយន្ដភ្លាម ស្រាប់តែឈ្មោះ ណាវ វិចិត្រ បានស្រែកសួរថា ហ្អែងមើលផ្ទះ អញ តើមានអីខ្លះ រួចហើយក៏យកដុំឥដ្ឋ ប្រុងវាយ ។
ដោយឃើញស្ថានភាពបែបនេះ លោក រឹម រ៉ា បានទាញយកកាមេរ៉ារបស់ខ្លួន ប្រុងថត នូវសកម្មភាពខាង លើ ប៉ុន្ដែ ភ្លាមៗនោះ ឈ្មោះ ណាវ វិចិត្រ ក៏បានរត់ទៅយកបំពង់ ទីប ប្រវែងជាង ១ម៉ែត្រ នៅក្នុងរថយន្ដ របស់ខ្លួន ស្ទុះមកវាយចំដៃ និងដងខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់ ។
លោក រឹម រ៉ា ស្ថិតក្នុងស្ថានភាព បែបនេះ និងគ្មានអ្វីតបត នៅក្នុងដៃ មានតែកាមេរ៉ាដែលព្យាយាម ថតរូប នោះ ក៏បានប្រតាយប្រតប់ជាមួយ ជននេះ ប៉ុន្ដែ ដោយសារតែរូបគេមានអាវុធនៅក្នុងដៃ ក៏បានព្យាយាម រត់រំដោះខ្លួន ធ្វើឱ្យជ្រុះកាមេរ៉ានៅទីនោះ ។ ស្រាប់តែជនបង្ករូបនេះយកដុំឥដ្ឋ និងបំពង់ទីប វាយបំបែក កញ្ចក់រថយន្ដខ្ទេចតែម្ដង និងយកសម្ភារៈនៅក្នុងរថយន្ដ រួមមានកាមេរ៉ា របស់អ្នកយកព័ត៌មានឱ្យទូរទស្សន៍ បាយ័នមួយគ្រឿង និងទូរស័ព្ទដៃបោកកម្ទេចចោលតែម្ដង ។
ក្រោយពីមានរឿងប្រើអំពើហិង្សា លើ អ្នកកាសែតដើមអម្ពិលរួចមក ទើបសមត្ថកិច្ចចុះទៅសួរនាំ និងនាំខ្លួន ជនបង្កទៅអធិការដ្ឋាននគរបាល ស្រុកកែវសីមា ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ គេមិនទាន់ដឹងមូលហេតុ ពិតប្រាកដដែលនាំឱ្យឈ្មោះ ណាវ វិចិត្រ ប្រើអំពើហិង្សាលើលោក រឹម រ៉ា នោះឡើយ ពីព្រោះពួកគេទាំង២នាក់ មិនដែលស្គាល់គ្នាពីមុនមកនោះឡើយ។ប៉ុន្ដែក្រោយកើតហេតុ ភ្លាមៗ បុគ្គលរូបនេះ រួមជាមួយបក្ខពួកជាច្រើននាក់ផ្សេងទៀត ដែលគេដឹងថា ជាឈ្មួញរកស៊ីឈើដ៏ល្បី ប្រចាំខេត្ដមណ្ឌលគីរី ដែលសូម្បីតែអាជ្ញាធរខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធ មិន ហ៊ាន ចុះបង្ក្រាបនោះ បានទៅ ជួយអន្ដរាគមន៍ ។
យោងតាមសេចក្ដីរាយការណ៍ មួយចំនួនបុគ្គល ណាវ វិចិត្រ មានមុខរបរ ចំនួន២ ទី១ ជាមន្ដ្រីនគរបាល វរការពារព្រំ ដែនគោក ៦២១ និងមុខរបរមួយទៀត ជាឈ្មួញរកស៊ីឈើ នៅខេត្ដមណ្ឌលគីរី ហើយអស់ លោកថ្នាក់ដឹកនាំក្នុងខេត្ដ ពាក់ព័ន្ធទាំងឡាយណានោះ ដែលទទួលលាភសក្ការៈពីបុគ្គលរូបនេះ មិនដែល មានវិធានការចុះបង្ក្រាបនោះឡើយ ។
ចំពោះសកម្មភាពប្រើអំពើហិង្សា ខាងលើនេះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើអំពើហិង្សា លើសហការី របស់លោក ប៉ុន្ដែ ក្នុងដំណាក់កាលនេះ លោកសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើ ការ សម្របសម្រួល និងដោះស្រាយ តាម នីតិវិធី បើមិនដូច្នោះទេ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនឹងស្វែងរកអន្ដរាគមន៍តាម ផ្លូវច្បាប់បន្ដទៀត ៕(DAPNEWS)

ស្តេច​ចាយ

130820_02
ក្មេង​ស្រីម្នាក់​កំពុង​ញ៉ាំ​បាយ​នៅ​មាត់​ជណ្តើ​រឡើង​ផ្ទះ​រយីក​រយាក​របស់​ខ្លួន​​នៅ​ជាយ​ក្រុង ​ប៉ោយ​ប៉ែត។ រូប ហុង មិនា​
ស្តេច​ចាយ​នេះ​ក្នុង​ភាសា​និយាយ​ខ្មែរ​មាន​ន័យ​ថា អ្នក​ប៉ិន​ចាយ អ្នក​ពូកែ​ចាយ មិន​មែន​សំដៅ លើ​រាជា ស្តេច មហាក្សត្រ​ទេ​។ ចាស់ៗ​តែង​តែ​ស្តី​ឲ្យ​ក្មេងៗ ដែល​ប៉ិន​ចាយ​ថា «បើ​ឯង​ប៉ិន​ចាយ ឯង​ត្រូវ​ប៉ិន​រក បើ​មិន​អ៊ីចឹង​ទេ ពីង​ពាង​ព័ទ្ធ​ឆ្នាំង​ហើយ​អាវ៉ា»
គ្រួសារ​មួយ​ដែល​ចំណាយ​លើស​ចំណូល គ្មាន​អ្វី​ក្រៅ​ពី​ខ្ចី​គេ​ចាយ ឪពុក​អ្នក​ចាយ ម្តាយ​អ្នក​ខ្ចី កូន​អ្នក​សង ទី​បំផុត​កន្ទប​រុំ​ខ្លួន​ក៏​គ្មាន​ផង។ ឪពុក​ម្តាយ​បែប​នេះ រាប់​ថា មិន​បាន​ការ​។ ចុះ​បើ​នគរ​មួយ​ដែល​ពូកែ​តែ​ចាយ តែ​អត់​មាយាទ មិន​ពូកែ​រក​ចូល តើ​នគរ​មួយ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​? ឪពុក​ម្តាយ ដែល​ចេះ​តែ​លក់​កេរ​ចាយ ម៉េច​នឹង​សម​ធ្វើ​ជា​ឪពុក​ម្តាយ​នៃ​រាស្ត្រ​ក្នុង​នគរ​ទៅ​? នគរ​ធំ រាស្ត្រ តិច ក្មេង​ពេញ​កម្លាំង​ចាំ​កសាង​នគរ​ជិត ១០ លាន​នាក់ ដី​មាន​ជីជាតិ​មាន​រ៉ែ​អាកាសធាតុ​អំណោយ​ផង ហេតុ​អ្វី ឪពុក​ម្តាយ​យើង​ចេះ​តែ​ពី​សុំ​ទាន​គេ។ មួយ​កាក់​ក៏​សុំ មួយ​សេន​ក៏​សុំ អ្នក​ឲ្យ​ខ្ចី នៅ​តែ​ឲ្យ អ្នក​សុំ​នៅ​តែ​សុំ សុំ​ច្រើន​អួត​ច្រើន សុំ​តិច​អួត​តិច ជិត​ក៏​សុំ ឆ្ងាយ​ក៏​សុំ នេះ​បាន​ចំ​ជា​ស្តេច​សុំ បាន​ច្រើន​ចាយ​ច្រើន បាន​តិច​ចាយ​តិច អត់​បាន ក៏​នៅ​តែ​ជំពាក់​គេ ចាយ​នេះ​បាន​ចំ​ជា​ស្តេច​ចាយ។
ភាគ​ច្រើន​បង​ប្អូន​បាន​អាន បាន​មើល​អត្ថបទ​យ៉ាង​ច្រើន​ទាក់ទង​នឹង​នយោបាយ សង្គម ដូច​នេះ​ដើម្បី​ផ្លាស់​ប្តូរ​អារម្មណ៍ ខ្ញុំ​សូម​ងាក​មក​ចាប់​អារម្មណ៍​បញ្ហា​សេដ្ឋកិច្ច ដែល​ជា​ស្បៀង​នគរ។ ដើម្បី​គេច​ចេញ​ពី​វិបត្តិ​ប្រាក់​បំណុល​សាធារណៈ នៅ​ថ្ងៃ​ណា​មួយ​ដើម្បី​រដ្ឋ​សល់​លុយ នគរ​កើន​ទ្រព្យ រាស្ត្រ​មាន​បាន ជាតិ​រឹង​មាំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការងារ ៣ យ៉ាង​ធំៗ។
ទី១. ការ​អប់រំៈ មាន​ន័យ​ថា ជាតិ​មួយ​ខ្លាំង​បាន វា​ទាល់​តែ​ពល​នៃ​ជាតិ​នោះ​ខ្លាំង​សិន ដើម្បី​ឲ្យ​ពល​នៃ​ជាតិ​នោះ​ខ្លាំង​គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​អប់រំ ដូច​ពាក្យ​ចាស់​ថា ធ្វើ​ផែនការ ៥ ខែ ឲ្យ​ដាំ​ស្រូវ ធ្វើ​ផែនការ ៥ ឆ្នាំ ឲ្យ​ដាំ​ឈើ បើ​ធ្វើ​ផែនការ ១០ ឆ្នាំ ឲ្យ​វិនិយោគ​ក្នុង​វិស័យ​អប់រំ បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ ឲ្យ​បាន​ពិត​ប្រាកដ មិន​មែន​ដូច​មេ​ដឹក​នាំ​យើង​គាត់​ថា បង្កើន​បរិមាណ​សិន​ទៅ ចាំ​រក​គុណភាព​ជា​ក្រោយ​។ ស្តាប់​ទៅ​ដូច​ជា​ម្យ៉ាង​ដែរ ប៉ុន្តែ​បើ​ឧទាហរណ៍​ថា យើង​មាន​ចៀម​មួយ​ហ្វូង ហើយ​ចង់​រើស​តោ​មួយ​ក្បាល​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​ហ្វូង​ចៀម​នោះ តើ​អាច​ទៅ​រួច​ទេ​? នេះ​មិន​ខុស​ពី​រឿង​មួយ ដែល​គេ​ដំណាល​ថា ក្នុង​នគរ​មួយ រាស្ត្រ​ទាំង​អស់​សុទ្ធ​តែ​ខ្វាក់ បើ​អ៊ីចឹង​មនុស្ស​ម្នាក់​សល់​ភ្នែក​មួយ​គឺជា​ស្តេច​ហើយ​មែន​ទេ?
ទី ២.បង្កើត​ការងារ​ឲ្យ​បាន​ច្រើនៈ ការងារ​កើត​ ច្រើន វា​ទាល់​តែ​សេដ្ឋកិច្ច​ដើរ សេដ្ឋកិច្ច​ដើរ វា​ទាល់​តែ​ទីផ្សារ​ដើរ ទីផ្សារ​ដើរ វា​ទាល់​តែ​លុយ​ដើរ លុយ​ដើរ វា​ទាល់​តែ​លុយ​នៅ​ក្នុង​ដៃ​មនុស្ស លុយ​ក្នុង​ដៃ​មនុស្ស វា​ទាល់​តែ​រដ្ឋ​បង្កើន​ការ​ចំណាយ យក​លុយ​ចាក់​បញ្ចូល​ក្នុង​ម៉ាស៊ីន​សេដ្ឋកិច្ច រដ្ឋ​មាន​លុយ​ចាក់​បញ្ចូល​ក្នុង​ម៉ាស៊ីន​សេដ្ឋកិច្ច​វា​ទាល់​តែរ​ដ្ឋ​មាន​ លុយ រដ្ឋ​មាន​លុយ​វា​ទាល់​តែ​រដ្ឋ​ប្រមូល​ពន្ធ រដ្ឋ​ប្រមូល​ពន្ធ​បាន​ច្រើន វា​ទាល់​តែ​គ្រប់​គ្រង​ការ​យក​ពន្ធ​បាន​ត្រឹម​ត្រូវ រដ្ឋ​ប្រមូល​ពន្ធ​បាន​ច្រើន វា​ទាល់​តែ​មាន​សកម្មភាព​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​កាន់​តែ​ច្រើន បើ​ទ្វារ​រក​ទទួល​ទាន​ចំណេញ វា​ទាល់​តែ​អាជ្ញាធរ​កុំ​ទៅ​ជំរិត​ទារ​លុយ​គេ​។ ចុះ​បើ ទាហាន​ក៏​គយ នគរបាល​ក៏​គយ នគរបាល​ចរាចរណ៍ ក៏​គយ ប៉េអឹម​ក៏​គយ មន្ត្រី​សាលា​ក្រុង​ក៏​គយ មេ​ខណ្ឌ​ក៏​គយ មេ​ឃុំ​ក៏​គយ ប៉ូលិស​សណ្តាប់ធ្នាប់​ក៏​គយ អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​ក៏​គយ មន្ត្រី​ពន្ធដារ​ក៏​គយ គយ​ក៏​គយ មួយ​ថ្ងៃៗ គិត​តែ​ពី​គយ​ញ៉េះ គយ​ពី​ក្រេះ តើ​ក្រុមហ៊ុន​ណា រក​លុយ​ទុក​សូក​លោក​បាន លោក​គយ លោក​ដារ ហើយ​បើ​ប្រលង​រើស​គយ រើស​ពន្ធដារ ពុករលួយ​ទៅ​ហើយ​តើ​មុខ​ជាប់​នឹង ទៅ​ប្រមូល​ពន្ធ​ដាក់​រដ្ឋ ឬ​ក៏​ទៅ​ពុករលួយ​ស៊ី​ទ្រព្យ​នគរ?
តើ​ការងារ កើត​តាម​ណា? ហើយ​តើ​នគរ​រស់​យ៉ាង​ម៉េច​? ឧទាហរណ៍​ថា នគរ​មួយ​មាន​រាស្ត្រ ១៤ លាន​នាក់ ចាស់ ១ លាន​ធ្វើ​ការ​លែង​កើត សល់ ១៣ លាន​នាក់ ចិញ្ចឹម ១៤ លាន ក្នុង​១៣ លាន ៨០% ជា​កសិករ​ស្មើ​នឹង ១០ លាន​នាក់ សល់ ៣ លាន​នាក់​ធ្វើ​ការ​ចិញ្ចឹម ១៤ លាន​នាក់ ក្នុង ៣ លាន​នាក់​មាន​មន្ត្រី​រាជការ​កន្លះ​លាន​នាក់ សល់ ២ លាន​កន្លះ ធ្វើ​ការ​ចិញ្ចឹម ១៤ លាន​នាក់ ក្នុង ២ លាន​កន្លះ មាន​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ការ ២ លាន​នាក់ សល់​ពលរដ្ឋ ៥០ ម៉ឺន​នាក់​ធ្វើ​ការ​ចិញ្ចឹម​មនុស្ស ១៤ លាន​នាក់ ក្នុង​ចំណោម ៥០ ម៉ឺន​នាក់​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ១៥ ម៉ឺន​នាក់ សល់ ៣៥ ម៉ឺន​នាក់ ធ្វើ​ការ​ចិញ្ចឹម​មនុស្ស ១៤ លាន​នាក់ ក្នុង​ចំណោម ៣៥ ម៉ឺន​មាន​អ្នក​ឈឺ ៣០ ម៉ឺន​នាក់ សល់ ៥ ម៉ឺន​នាក់​ធ្វើ​ការ​ចិញ្ចឹម​មនុស្ស ១៤ លាន​នាក់ តើ​នគរ​មួយ​នេះ​អាច​រុង​រឿង​រីក​ចម្រើន​ធូរធារ បាន​ដោយ​របៀប​ណា?
ទី៣. បង្កើន​ការ​នាំ​ចេញៈ នគរ​មួយ មិន​អាច​រស់​ពឹង​ខ្យល់​ដក​ដង្ហើម​គេ​ទេ មិន​អាច​ពឹង​តែ​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទេ មិន​អាច​ពឹង​តែ​លើ​ជំនួយ​ទេ មិន​អាច​ពឹង​តែ​លើ​កម្ចី​ទេ គឺ​ត្រូវ​បង្កើន មុខ​ទំនិញ សេវា​នាំ​ចេញ កើន​ការ​នាំ​ចេញ​វា​ទាល់​តែ​កើន​ការ​ផលិត មាន​ការ​ផលិត​វា​ទាល់ តែ​មាន​វត្ថុធាតុ​ដើម មាន​កម្លាំង​ពលកម្ម​ជំនាញ មាន​ថាមពល​ផលិត​ថោក ទើប​ប្រកួត​ប្រជែង នឹង​នគរ​ផ្សេង​បាន​។ ការ​វិនិយោគ​ផ្ទាល់​ខ្លះ ដូច​ជា​វិស័យ​កាត់​ដេរ គឺ​អាច​បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ពេល​ខ្លះ​បាន​ព្រឹក​ខ្វះ​ល្ងាច​ផង​។ ប្រទេស​រីក​ចម្រើន​ភាគ ច្រើន​គេ​លែង​នាំ​គ្នា​ផលិត​ខោអាវ​ហើយ ព្រោះ​វា​មិន​ចំណេញ មាន​តែ​ប្រទេស​អ្នក​ក្រ​ទេ ដែល​ទទួល​ផលិត ព្រោះ​ពលកម្ម​អត់​ជំនាញ ប្រាក់​កម្រៃ​ថោក ម៉ាស៊ីន​យក​ពី​គេ ក្រណាត់​យក​ពី​គេ ចេស​យក​ពី​គេ ដូច​នេះ ថ្វី​ដ្បិត​តែ​ឃើញ​ចំនូល​ពី​វិស័យ​កាត់ដេរ​បាន​រាប់​ពាន់​លាន​ក៏​ដោយ តែ​ចំណូល​ចូល​រដ្ឋ​បាន​តែ​ពន្ធ​ប្រាក់​ចំណេញ​តិច​តួច បើ​ពុករលួយ​ទៀត អស់​តែ​ម្តង ហើយ​ចំនែក​ប្រាក់​ចំណេញ មេ​ឈ្មួញ តៃវ៉ាន់ ចិន យួន ថៃ គេ​ដាក់​ហោប៉ៅ​យក​ទៅ​ចាយ​ស្រុក​គេ​ឯ​នោះ​ទេ។
ដូច្នេះ ចាំ​បាច់​ត្រូវ​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច ទាំង​ទំនើបកម្ម​កសិកម្ម ទំនើបកម្ម​ឧស្សាហកម្ម ពី​ធន ស្រាល​ទៅ​មធ្យម ពី​មធ្យម​ទៅ​ធន​ធ្ងន់ ដូច​ជា​ការ​ផលិត​ដែក ផលិត​រថយន្ត ផលិត​គ្រឿង​បច្ចេកទេស ផលិត​ម៉ាស៊ីន ជាដើម​។ នាំ​គ្នា​មើល​ទៅ​មើល សិង្កបុរី ដី​កោះ​តូច​មួយ រក​ដី​ធ្វើ​ស្រែ​គ្មាន​ផង ទិញ​ទឹក​ពី ម៉ាឡេស៊ី ធ្វើ​ព្រលាន​យន្តហោះ​លើ​សមុទ្រ ចុះ​ហេតុ​អ្វី​បាន​ជា​រីក​ចម្រើន ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ជនជាតិ​គេ​គឺ​ជាង ៤ ម៉ឺន​ដុល្លារ តែ​កម្ពុជា​មធ្យម​បាន ៧០០ ដុល្លារ ហើយ​ក្នុង​ពិភពលោក​អ្នក​ណា​មិន​ល្បី ពី​ឈ្មោះ សិង្ហបុរី លើស​ពី​នេះ​ក៏​ត្រូវ​ធ្វើ​ទំនើបកម្ម ឧស្សាហកម្ម​គ្មាន​ផ្សែង ឧស្សាហកម្ម​ទេសចរណ៍ ឧស្សាហកម្ម​វប្បធម៌។
រាល់​ថ្ងៃ​បាន​លក់​សំបុត្រ អង្គរ​មួយ​ឲ្យ សុខ គង់ ចុះ​ប្រាសាទ​រាប់​ពាន់​ទៀត ហេតុ​អី​បាន​រដ្ឋ​មិន​យក​មក​អភិរក្ស ដុះ​ខាត់ ជូត​លាង មើល​ខ្លួន​ឯង ថែ​ខ្លួន​ឯង លក់​សំបុត្រ​យក​លុយ​ចិញ្ចឹម​នគរ ចិញ្ចឹម​រាស្ត្រ ឬ​មួយ​ក៏​សូម្បី តែ​ដុំ​ថ្ម​ដ៏​មាន​តម្លៃ​ជា​កេរដូន​តា​ទុក​ឲ្យ ក៏​មិន​ចេះ​យក​មក​ច្នៃ បង្កើន​ជា​ទ្រព្យ​នគរ​ទេ​ឬ? ថា​អ្នក​ចេះ​តែ​លក់​កេរ​ដូន​តា​ចាយ​ទៅ​វា​អន់ ដល់​តែ​មាន​កេរ​ទុក​ឲ្យ​ចាយ​ហើយ មិន​ចេះ​ចាយ ទៀត​មិន​ដឹង​ហៅ​ថា​ម៉េច​ទេ អស់​លោក​អើយ​។ លុយ​ហើរ​ពេញ​វាល ដុំ​មាស​រាយ​ពេញ​នគរ តែ​រក​មេ​ល្អ​ម្នាក់ ការពារ​មិន​បាន រក​ជាង​ល្អ​ម្នាក់ ច្នៃ​មិន​កើត នគរ​ខ្មែរ ពិត​ជា​កម្សត់​ដល់​ថ្នាក់​នឹង មែន​ឬ​? បើ​អ៊ីចឹង​មែន ប្រហែល​ពូជ​សាង​អង្គរ ស្លាប់​បាត់​អស់​ហើយ ទើប​បាន​សល់​តែ ពូជ​ចោរ លួច​ថ្ម​អង្គរ បាន​ដៃ​យ៉ាង​នេះ ឬ​ក៏​សល់​ខ្លះ​ដែរ តែ​លាក់​មុខ​សម្ងំ​សុខ បើ​អ៊ីចឹង​គួរ​ទៅ​លោត​ទឹក​បារាយណ៍​នៅ​មុខ​អង្គរ​ដើម្បី​ទៅ​សុំ​ទោស​ដូន​តា​ ទៅ​ល្អ​ជាង៕(POSTKHMER)
ដោយ សូរ សមយុទ្ធ និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ ខេត្ត កំពង់ឆ្នាំង mproyalcambodia@yahoo.com

ផាកកាហ្វេ (Park Cafe) បញ្ចុះតម្លៃ៥០ភាគរយ សម្រាប់ការជាវ Coupon Dinner Set

ភ្នំពេញ៖ ភោជនីយដ្ឋានផាកកាហ្វេ (Park Café ) បានរៀបចំនូវកម្ម វិធីពិសេសជូនដល់ អតិថិជនរបស់ខ្លួន ដោយ អតិថិជនទាំងអស់នឹងទទួលបាន ការបញ្ចុះតម្លៃ ៥០ភាគរយរាល់ការមក ពិសាអាហារពេលល្ងាច នៅផាកកាហ្វេ ដោយគ្រាន់តែជាវនូវ បណ្ណពិសាអាហារឈុត ពេលល្ងាច(Coupon Dinner Set) ។
អតិថិជនរបស់ Park Café អាចមកជាវ Coupon Dinner Set នេះចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ ៤៖៣០នាទី ល្ងាច សម្រាប់តែថ្ងៃចន្ទ ដល់សុក្រប៉ុណ្ណោះ។ ការបញ្ចុះតម្លៃដែលធ្លាប់មាននេះ គឺជាកម្មវិធីពិសេសសម្រាប់ ឆ្នាំ ២០១៣នេះ ដោយអតិថិជនអាចទទួលបាននូវគ្រប់សាខាភោជនីយដ្ឋានផាកកាហ្វេទាំង ៦ទីតាំង។
សូមជម្រាបថា ទីតាំងទាំង ៦រួមមាន៖
ទី១សាខា Park Way : មជ្ឈមណ្ឌលពាណិជ្ជកម្មវីត្រាស់ អាគារលេខ១១៣ មហាវិថីម៉ៅសេទុង ខាងមុខអតីត ផាកវេសាខ្វេ។
ទី២ សាខា Sovanna : ផ្លូវ២៧១ កែងនិងច្រកចូលផ្សារទំនើប សុវណ្ណា ។
ទី៣ សាខាCalmette : នៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ទល់មុខវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។
ទី៤ សាខា V-Trust : ផ្លូវលេខ១០៩ ក្រោយវិមានសន្តិភាព ក្បែរវត្តស្វាយដង្គុំ ។
ទី៥ សាខា Airport : ផ្លូវសហពន្ធ័រុស្សី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ទី៦ សាខា Phsar Kandal : អាគារលេខ៩៩ ផ្លូវ១៣៦កែង និងផ្លូវ១៣ សង្កាត់ផ្សារកណ្តាល (ខាងជើងផ្សារ កណ្តាលប្រហែល៥០ម៉ែត្រ)៕(DAPNEWS)
Mobile: (855) 12 23 28 22 | 23 | 25
E-mail: parkcafe@myparkcafe.com
Website: www.myparkcafe.com
www.facebook.com/parkcafe-friendnetworks

ទូច ស៊ុន​និច ជា​សះ​ស្បើយ​ពី​របួស​នៃ​ការ​បាញ់​សម្លាប់​

ក្រោយ​ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​កាល​ពី​ឆ្នាំ​២០០៣ ទូច ស៊ុន​និច បាន​​រង​របួស​រ៉ាំ​រ៉ៃ​រហូត​ត្រូវ​ប្រើ​ម៉ាស៊ីន​ជួយ​ដក​ដង្ហើម ហូប​​អាហារ​ដោយ​ដាក់​ទុយោ និង​រង​ភាព​ឈឺ​ផ្សា​ត្រង់​មុខ​របួស​គ្រាប់​កាំភ្លើង​ចំនួន​ ៣​ គ្រាប់​។ ប៉ុន្តែ​ភាព​ឈឺ​ចាប់​នៃ​របួស​នេះ ត្រូវ​បាន​លោក​ សុះ ម៉ាច ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ​ដែល​បាន​ទៅ​ជួប និង​សួរ​សុខ​ទុក្ខ ទូច ស៊ុន​និច និង​គ្រួសារ​ដោយ​ផ្ទាល់​​​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ពីរ​ខែ​មុន​នេះ​ បញ្ជាក់​ឲ្យ​ដឹង​ថា របួស​របស់​ទូច ស៊ុន​និច បាន​ជា​សះ​ស្បើយ​ពី​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​គីមី​ហើយ​។
នៅ​ក្នុង​បេស​កកម្ម​ទៅ​សហ​រដ្ឋ​អាមេរិក​លោក សុះ ម៉ាច បាន​ទៅ​ជួប​ជជែក​លេង​​ក្នុង​ភាព​ស្និទ​ស្នាល​បំផុត​ជាមួយ​នឹង ទូច ស៊ុន​និច ដោយ​ផ្ទាល់​​មុន​នឹង​លោក​មក​ស្រុក​ខ្មែរ​វិញ​។ លោក​បាន​ឲ្យ​ដឹង​ថា ទូច ស៊ុន​និច នៅ​ពេល​នេះ​បាន​ជា​សះ​ស្បើយ​ពី​របួស​អស់​ហើយ ហើយ​នាង​អាច​និយាយ​ស្តី​ធម្មតា ប៉ុន្តែ​នាង​មិន​អាច​ក្រោក ឬ​ក៏​មាន​ចលនា​បាន​ទេ​។
លោក សុះ ម៉ាច និយាយ​ថា៖​«​ខ្ញុំ​បាន​ទៅ​ជួប​ទូច ស៊ុន​និច និង​ឪពុក​របស់​នាង​ក្នុង​ភាព​ស្និទ​ស្នាល​បំផុត ខ្ញុំ​ចង់​បញ្ជាក់​ថា នាង​ជា​ហើយ បើ​តាម​សម្តី​ជជែក​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ថា ស៊ុន​និច មាន​បញ្ហា​ទេ គ្រាន់​តែ​នាង​មិន​អាច​កម្រើក ឬ​ក៏​ដើរ​បាន»។(POSTKHMER)

បើករថយន្ដ បុករបាំង ចែកទ្រូងផ្លូវ បាក់អស់ ១០ផ្ទាំង

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ដបុករបាំងដែក ចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន ១០ផ្ទាំង នៅលើកំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី មុខវិទ្យាល័យបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង ៣និង៥០នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣នេះ រួចហើយម្ចាស់រថយន្ដ បានបើកគេច ចូលទៅក្នុងបុរីសន្ដិភាព នៅក្បែរស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្ដែត្រូវបានសមត្ថកិច្ច ឃាត់បាននៅ ទីនោះ ។
មន្ដ្រីនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បានឱ្យដឹងថា មុនពេលកើតហេតុ អ្នកបើក រថយន្ដកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ ២អេស ៤១៩០ ដែលមានឈ្មោះ ជុំ ស៊ីឡែន អាយុជាង ៤០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំត្បូង ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅបុករបាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន ១០ផ្ទាំង ។
ក្រោយបុកហើយ អ្នកបើករថយន្ដ បានបើកចូលទៅបុរីសន្ដិភាព ក៏ត្រូវសមត្ថកិច្ចដេញតាមពីក្រោយ ឃាត់នៅទីនោះតែម្ដង។ បច្ចុប្បន្នរថយន្ដបង្ក ត្រូវបានកម្លាំងនគរបាលចរាចរ ខណ្ឌសែនសុខ ស្ទូចប្រគល់ឱ្យកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីឱ្យម្ចាស់រថយន្ដ ចូលខ្លួនដោះស្រាយ ៕(DAPNEWS)

ដួង សុខគា ធ្វើ​ពិធី​សាង​ផ្នួស​ខ្លួន​ឯង​យ៉ាង​ធំ​នៅ​ស្រុក​កំណើត

20-story-2-aទើប​តែ​ធ្វើ​ជា​ពិធី​ករ​នៅ​លើ​ឆាក​តន្ត្រី​ក្នុង​កម្ម​វិធី​អាណាចក្រ​ តារា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ សោះ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៨ សីហា កន្លង​មក​នេះ ពិធី​ករ​បែប​កំប្លែង​លោក ដួង សុខ​គា បាន​រត់​ទៅ​បួស​យ៉ាង​ប្រញាប់​ប្រញាល់​នៅ​ក្នុង​វត្ត​មួយ​នៅ​ខេត្ត​តាកែវ​។ ទស្ស​និក​ជន​បាន​លើក​ឡើង​ជា​ចម្ងល់​ថា តើ​ ដួង សុខ​គា រត់​ទៅ​បួស​ព្រោះ​អត់​បាន​ពាន​អាណា​ចក្រ​តារា​ហ្នឹង​គេ​? ឬ​ក៏​តារា​រូប​នេះ​មាន​រឿង​អ្វី​ខូច​ចិត្ត​?
កូន​ចៅ​នៅ​សំអាង​ការ​របស់ ដួង សុខ​គា បាន​ឲ្យ​ដឹង​ថា លោក ដួង សុខ​គា បាន​រៀប​ចំ​ពិធី​បំ​បួស​នៅ​ក្នុង​វត្ត​ប្រាសាទ​នាង​ខ្មៅ ដែល​ស្ថិត​នៅ​ក្បែរ​នឹង​ស្រុក​កំណើត​របស់​លោក​ស្ថិត​​នៅ​ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា។ តែ​យ៉ាង​ណា កូន​ចៅ​ដែល​លើក​ទូរ​ស័ព្ទ​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតដែល​ ដួង សុខគា ចេញ​បួស​នោះ​ទេ​។
ដោយ​ឡែក​តារា​កំប្លែង​មាន​ឈ្មោះ​ល្បី​នាយ ក្រូច ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បំបួស​លោក ដួង សុខគា បាន​ឲ្យ​ដឹង​ថា៖«​គាត់​បួស​នៅ​ជិត​ផ្ទះ​គាត់​ដែរ​ហ្នឹង ហើយ​ពិធី​បំបួស​នោះ​គឺ​ធ្វើ​ធំ​ខ្លាំង​ណាស់ មាន​ស្ទើរ​គ្រប់​ពិធី​មាន​បុក​ល័ក្ខ ធ្វើ​ធ្មេញ ពិធី​ប្រលែង​សត្វ ជា​ដើម​»។
តារា​រូប​នេះ​បញ្ជាក់​ថា៖​«​គាត់​បួស​៧​ថ្ងៃ តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ ថា គាត់​បួស​សង​គុណ បួស​លា​បំណន់ ឬ​ក៏​បួស​នៅ​ពេល​គាត់​រក​ស៊ី​មាន​បាន​នោះ​ទេ ព្រោះ​គាត់​មាន​តែ​ម្តាយ​ប៉ុណ្ណោះ​»។(POSTKHMER)

តារាស្រី​នាំ​គ្នា​បង្អួត​សាច់​ដើមទ្រូង​រាត្រី​ទទួល​ពាន​អាណាចក្រតារា

130819_20a
ពិធីការិនី និង​តារា​សម្ដែង​ ថន លក្ខិណា ក្នុង​ឈុត​រ៉ូប​ខ្មៅ​លាយ​ពណ៌​មាស ដែល​រំលេច​នូវ​សាច់​ដើម​ទ្រូង​ស​ខ្ចី។ រូប ហុង មិនា
ភ្នំពេញ : ជាមួយ​នឹង​ស្នាមញញឹម​និង​ការ​ស្លៀកពាក់​ចម្រុះ​យ៉ាង​ស៊ីវិល័យ​ទាន់​សម័យ មិន​ចាញ់​តារាបរទេស​ការ​បង្ហាញ​វត្តមាន​នៅក្នុង​«​កម្មវិធី​អាណាចក្រ​តារា​ ឆ្នាំ​២០១៣​» របស់​សិល្បករ សិល្បការិនី​ខ្មែរ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ នេះ​ក្រៅពី​មោទនភាព​នឹង​ពាន​ជ័យលាភី​របស់​ពួក​នោះ ក៏​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ក៏​ជា​ឱកាស​សម្រាប់​តារា​ៗ​បង្អួត​ រថយន្ត​ស៊េរី​ទំនើប​ៗ​ជាមួយ​នឹង​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​ដើមទ្រូង​ គល់ភ្លៅ​ខ្ចីល្វក់​ផង​ដែរ​។
គួរ​រំឭក​ថា «​អាណាចក្រតារា​» ជា​ស្ពាន​សម្រាប់​អ្នក​គាំទ្រ​ដែល​មាន​សិល្បៈ​ក្នុង​បេះដូង​បាន​ជួប​និង​ សម្ដែង​ការ​គាំទ្រ ក្ដី​ស្រឡាញ់​ចំពោះ​សិល្បករ សិល្បការិនី​ខ្មែរ​ដែល​បាន​ខិតខំ​សាង​ស្នាដៃ និង​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​តាម​គ្រប់​ទម្រង់​។ «​អាណាចក្រតារា​» ក៏​ជា​ព្រឹត្តិការណ៍​ជួបជុំ​សំណេះសំណាល​រវាង​ផលិតករ សិល្បករ ពាណិជ្ជករ ជាតិ​ដើម្បី​លើក​ស្ទួយ ជ្រោមជ្រែង​សិល្បៈ​ខ្មែរ​តាម​គ្រប់​រូបភាព​ដើម្បី​ឆ្ពោះ​ទៅ​កាន់​មាគ៌ា​ដ៏​ ត្រចះត្រចង់​មួយ​ដែល​ជាតិ និង​ប្រជាជាតិ​ខ្មែរ​គ្រប់​រូប​ប្រាថ្នា​ចង់​ឃើញ​។ «​អាណាចក្រតារា​»​ក៏​ជា​ថ្នាល​នៃ​ការ​ចែក​រំលែក​បទពិសោធ ចូលរួម​អបអរ​លទ្ធផល​ការងារ​ដែល​សិល្បករ ផលិតករ និង​ស្ថាប័ន​សិល្បៈ​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក​ឬ​មួយ​ឆ្នាំ​ចុង​ ក្រោយ​។
ជា​ការពិត​ណាស់​ក្នុង​កម្មវិធី​អាណាចក្រតារា​កាលពី​រាត្រី​ថ្ងៃ​ទី​១៥​ខែ ​សីហា កន្លង​ទៅ​ថ្មី​ៗ​នោះ ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​សាលមហោស្រព​កោះពេជ្រ​នោះ យ៉ាង​ហោច​ណាស់​មាន​សិល្បករ​ប្រុស-ស្រី​ស្រស់ស្អាត និង​ស្រស់សោភា ប្រមាណ​ជិត ៤០០​នាក់ រួម​ជាមួយ​អ្នក​គាំទ្រ​តារា​ៗ​នឹង​អ្នក​ជំនួញ​តូច​ធំ​ៗ​ប្រមាណ ៥០០​នាក់ នៅ​សាល​មហោស្រព​កោះពេជ្រ ដែល​វត្តមាន​នោះ ទាំង​អ្នក​សិល្បករ សិល្បការិនី​និង​អ្នកគាំទ្រ​បាន​បន្លឺ​ឡើង​យ៉ាង​កងរំពង​កក្រើក​សាល​មហោស្រព​ កោះពេជ្រ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ អបអរ​ដំណើរ​និង​វត្តមាន​តារា​ៗ​ក្នុង «​កម្មវិធី​អាណាចក្រតារា​ឆ្នាំ​២០១៣​»​។
សិល្បករ​សិល្បការិនី​ដែល​មាន​សំណាង​ទទួល​បាន​ពាន​សម្រាប់​អាជីព​នោះ មាន​ចំនួន​៣៣​រូប​ផ្នែក​អ្នក​ដឹកនាំ​រឿង តារា​សិល្បករ សិល្បការិនី​តាម​ផ្នែក តាម​ប្រភេទ​រៀង​ៗ​ខ្លួន ខណៈ​ដែល​តារាចម្រៀង​ល្បី​ៗ​ជាច្រើន​នាក់​ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស​ អវត្តមាន​។
ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មហាជន​អ្នក​គាំទ្រ​វិស័យ​សិល្បៈ​ជាច្រើន​ ទាំង​អ្នក​មក​ទស្សនា​ពិធី​នេះ​ផ្ទាល់​ក៏​ដូចជា​អ្នក​តាមដាន​កម្មវិធី​នេះ​ តាម​កញ្ចក់​ទូរទស្សន៍​ពួកគេ​បាន​ពោល​ពាក្យ​មិន​ពេញ​ចិត្ត​ដោយ​យល់​ឃើញ​ថា​ មាន​ភាព​មិន​សុក្រឹត​អយុត្តិធម៌​ចំពោះ​ការ​សម្រេច​ប្រជាប្រិយភាព​របស់​តារា​ មួយ​ៗ និង​ថែម​ទាំង​លើក​ឡើង​ថា​តារា​ស្រី​ៗ​ស្លៀកពាក់​សិចស៊ី​ទៅ​ចូលរួម​កម្មវិធី​ អាណាចក្រតារា​បែប​នេះ មិន​បាន​ចូលរួម​ចំណែក​លើកស្ទួយ​តម្លៃ​សិល្បៈ​និង​ថែម​ទាំង​ធ្វើឲ្យ​ប៉ះពាល់​ ដល់​ភាព​ផូរផង់​តំណាង​ឲ្យ​វប្បធម៌​ជាតិ​ទាំង​មូល​ទៀត​ផង​។
ក្រុម​អ្នក​និយម​តាមដាន​កម្មវិធី​មួយ​នេះ​បាន​សង្កត់​ធ្ងន់​ថា​៖​«​ ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​អាណាចក្រ​ដើមទ្រូង​តារា​ទៅវិញ​។ ពីព្រោះ​មាន​តារាស្រី​ទទួល​ពាន​រង្វាន់​ជាច្រើន​នាក់ ព្រម​ទាំង​តារា​មិន​បាន​ទទួល​ពាន​ផង​បាន​យក​វេទិកា​អាណាចក្រតារា​នេះ​ធ្វើ​ ជា​ព្រឹត្តិការណ៍​បង្អួត​សាច់ ឬ​បង្អួត​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​យ៉ាង​ព្រហើន​របស់​តារា​ស្រី​ៗ​នៅ​ចំពោះ​ មុខ​មហាជន​តែ​ម្តង​»​។
នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ពួកគេ​បាន​លើក​ឡើង​ទៀត​ថា​៖ «​មិន​ស័ក្តិសម​ជា​អាណាចក្រតារា​ក្រោម​ដំបូល​តែ​មួយ និង​ដើម្បី​លើក​ទឹកចិត្ត​តារា​ឲ្យ​ចូលរួម​ចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​ វប្បធម៌​របស់​ខ្មែរ​ទេ​ព្រោះ​តារា​ៗ​គិត​តែ​នាំ​គ្នា​បង្អួត​សាច់​ដាក់​គ្នា ​»។
នៅ​មិន​មាន​ឃើញ​មាន​តារាស្រី​ច្រើន​នោះ ប្រតិកម្ម​ការ​លើក​ឡើង​បន្តុះ​បង្អាប់​មក​លើ​សកម្មភាព​និង​ការ​ស្លៀកពាក់​ របស់​អ្នក​សិល្បៈ​ចូលរួម​កម្មវិធី​អាណាចក្រ​តារា​នោះ​ក្រៅពី​អ្នកនាង ឆយី ដែល​ជា​តារាសម្តែង ទើប​លេច​វត្តមាន​នៅ​មក​អុកឡុក​សិល្បៈ​ថ្មី​ៗ​នេះ ក្រោយ​ពី​នាង​បាន​ដក​ខ្លួន​ចេញ​ជិត​៣​ឆ្នាំ​នោះ​។
ឆយី លេច​វត្តមាន​ក្នុង​កម្មវិធី​អាណាចក្រ​តារា នៅ​រាត្រី​ថ្ងៃ​ទី​១៥​ខែ​សីហា​នេះ នាង​ត្រូវ​មាន​គេ​មើល​ឃើញ​ថា ជា​តារាស្រី​ដែល​ស្លៀកពាក់​សិចស៊ី​ជាងគេ​ដែល​មើល​ទៅ​ស្ទើរ​តែ​លេច​ចេញ​សុដន់ ​ទាំង​គូ​របស់​នាង​។ ការ​ប្រតិកម្ម​របស់​នាង ឆយី​នោះ​នាង​បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​នាង​ដូច្នេះ​ថា​៖ «​ចង់​ឲ្យ​ប្រទេស​ក្លាយ​ជា​សេរី​តែ​បែរ​ជា​រិះគន់​ធ្វើអី​ក៏​មិន​បាន​ស្លៀក​ អី​ក៏​អត់​បាន គ្មាន​អ្នក​ណា​ភ្លេច​វប្បធម៌ ប្រពៃណី​ខ្មែរ​ទេ​តែ​អ្វី​ៗ​ធ្វើ​តាម​កាលៈទេសៈ​ដើម្បី​ឲ្យ​សិល្បៈ​យើង​មាន​ ភាព​ស៊ីវិល័យ​ខ្លះ​មាន​ពេល​ត្រូវ​សិចស៊ី​មាន​ពេល​ត្រូវ​បុរាណ​! ក្រឡេក​មើល​ជុំវិញ​ប្រទេស​អាស៊ី​ជិត​យើង​មើល​ថា​គេ​ដើរ​ដល់​ណា​ហើយ​? ពួកគាត់​មិន​បាន​ស្លៀក​ចឹង​ចូល​វត្តអារាម​ទេ​មិន​បាច់​រិះគន់​អី​ដល់​ថ្នាក់ ​នឹង​ទេ​! ប្រុស​ៗ​មិន​យល់​ទេ​ថា​នារី​ៗ​ចង់​ស្អាត​សិចស៊ី​ប៉ុន​ណា​នោះ​!​»។
បន្ថែម​លើ​ពាក្យ​សម្ដី​ត្អូញត្អែរ​នោះ នាង ឆយី ក៏​បាន​សរសេរ​ពាក្យ​បែប​បញ្ចើចបញ្ចើ​មក​លើ​ក្រុម​អ្នក​រិះគន់​លើ​ភាព​សិចស៊ី ​របស់​នាង​វិញ​ដែរ ដោយ​នាង​សរសេរ​ថា​៖ «​ដៀល​បាន​ល្អ​ណាស់​អ្នក​ទាំងអស់​ខ្ញុំ​ចាត់​ទុក​ថា​ជា​ពាក្យ​រិះគន់​ដើម្បី ​ស្ថាបនា​អរគុណ​ដែល​បាន​រំឭក​ខ្ងុំ​ថា​ជា​ខ្មែរ​កុំ​អី​ភ្លេច​ខ្លួន​បាត់​»៕(POSTKHMER)

Monday, August 19, 2013

លោក កឹម សុខា ព្រមាន​បក្ស​ប្រជាជន​រឿង​ប្រើ​កម្លាំង​យោធា​ប្រឆាំង​បាតុករ

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើ​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក​ហ៊ាន​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​បាតុករ​នោះ គឺ​ទាំង​លោក​នាយករដ្ឋមន្ត្រី និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ត្រូវ​ប្រឈម​មុខ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ 
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​មហា​បាតុកម្ម នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។
ការ​ថ្លែង​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​នៅ​គ្រា​លោក​ជួប​ពលរដ្ឋ​ចំនួន ២​ស្រុក គឺ​ស្រុក​អង្គរជ័យ និង​ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៩ សីហា។ លោក​បន្ត​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​មិន​លើកលែង​ឲ្យ​លោក ហ៊ុន សែន ប្រសិន​បើ​លោក​នៅ​តែ​បន្ត​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​ក្រុម​បាតុករ​ ពិត​មែន​នោះ ព្រោះ​ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​របស់​ស្ថាប័ន​មួយ​នេះ។
បើ​ទោះ​ជា​បែប​ណា ការ​ជួប​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន​ដែល​មេ​បក្ស​ប្រឆាំង​តែង​ធ្វើ​ក្រោយ​ ថ្ងៃ​បោះ​ឆ្នោត ហើយ​តែង​ធ្វើ​ដំណើរ​រួម​គ្នា​នោះ នៅ​ពេល​នេះ លោក សម រង្ស៊ី មិន​បាន​បង្ហាញ​វត្តមាន​ជាមួយ​លោក កឹម សុខា នៅ​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​ទេ។
លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខកខាន​ក្នុង​ការ​ចូល​រួម​នេះ ព្រោះ​ត្រូវ​បំពេញ​កិច្ចការ​មួយ​ចំនួន​ជាមួយ​អង្គទូត​ប្រចាំ​ប្រទេស​ កម្ពុជា។
ផ្ទុយ​ពី​ការ​ថ្លែង​របស់​លោក កឹម សុខា លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ អះអាង​ថា បើ​ការ​ធ្វើ​ការ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នេះ​ស្រប​ទៅ​នឹង​ច្បាប់ គឺ​ពុំ​មាន​អ្វី​ទាស់​ខុស​នោះ​ឡើយ។ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា បើ​បាតុកម្ម​នោះ​ឈាន​ដល់​មាន​វិបត្តិ​កើត​ឡើង អ្នក​ដឹកនាំ​បាតុកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង ១​ពាន់​នាក់ នៅ​ស្រុក​ឈូក និង​ស្រុក​អង្គរជ័យ លោក កឹម សុខា និយាយ​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ករណី​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ​ទេ។ លោក​ចាត់​ទុក​ថា បក្ស​កាន់​អំណាច​មួយ​នេះ ព្យាយាម​ច្រាន​ចោល​ម្ដង​ជា​ពីរ​ដង​នូវ​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​ស្នើ​ដោយ​បក្ស​ប្រឆាំង​ក្នុង​ការ​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ ចូល​រួម​សង្កេតការណ៍​ក្នុង​ក្រុម​គណៈកម្មការ​ចម្រុះ ដើម្បី​រក​ការ​ពិត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត។
អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី គិត​ថា ច្បាប់​អន្តរជាតិ​ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​វិបត្តិ​នយោបាយ​នៅ​ កម្ពុជា។ ទោះ​ជា​បែប​ណា លោក​យល់​ថា ភាគី​ទាំង​ពីរ​គួរ​បើក​ការ​ចរចា​ណា​មួយ ប្រសើរ​ជាង​ទុក​ឲ្យ​សភាពការណ៍​ទុំជោរ​ហើយ​ទើប​ដោះស្រាយ។
បរិបទ​​នយោបាយ​នៅ​កម្ពុជា​ ការ​បោះ​ឆ្នោត​តែង​ជាប់​គាំង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​រួច​ជា​ដរាប ក៏​ប៉ុន្តែ​ទោះ​ជា​បែប​ណា នៅ​នាទី​ចុង​ក្រោយ​នឹង​អាច​ទម្លាយ​ភាព​ទាល់ច្រក​នេះ​បាន ដោយ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ៕(RFA)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​​ពិចារណា​​​ដោះលែង​យុវជន​ជាប់​ចោទ​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​ដោះលែង​យុវជន ៤​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល បន្ទាប់​ពី​មេធាវី និង​គ្រួសារ​របស់​យុវជន​ទាំង​នោះ​បាន​ដាក់​លិខិត​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា។
ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​ថា មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន ៤​នាក់ រួម​នឹង​គ្រួសារ​របស់​ពួកគេ បាន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដាក់​លិខិត​សុំ​ធានា​ឲ្យ​យុវជន​ទាំង​នោះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​បញ្ជាក់​ថា លិខិត​សុំ​ធានា​នៅ​ក្រៅ​ឃុំ​នៅ​លើ​ដៃ​លោក សេង នាង ជា​ចៅក្រម​កាន់​រឿង​ក្តី​នេះ ហើយ​ចៅក្រម​កំពុង​ពិនិត្យ និង​ពិចារណា​ចំពោះ​សំណើ​របស់​ពួកគេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សេង នាង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។
ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃុំ​ខ្លួន​យុវជន ៤​នាក់ នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោម​បទ​ចោទ​ថា បាន​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ យុវជន​ទាំង ៤​នាក់​នោះ មាន​ឈ្មោះ លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និង​កញ្ញា សុខ ដាលីន។
បងស្រី កញ្ញា សុខ ដាលីន គឺ​អ្នកស្រី អ៊ិន សុភាពរី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកស្រី​និង​មេធាវី​បាន​ធ្វើ​លិខិត​សុំ​ធានា​ប្អូន​ស្រី​នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា។ អ្នកស្រី​សង្ឃឹម​ថា ចៅក្រម​នឹង​ដោះលែង​យុវជន​ទាំង ៤​នាក់ រួម​ទាំង​ប្អូន​គាត់​ផង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ចៅក្រម​ហាក់​មាន​ឆន្ទៈ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។
អ្នកស្រី​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​អ្នកស្រី​និង​មេធាវី​យ៉ាង​ប្រញាប់​កាល​ពី​ព្រឹក ​ថ្ងៃ​១៩ សីហា ឲ្យ​ទៅ​តុលាការ ដើម្បី​ដាក់​ពាក្យ​សុំ​ធានា​ប្អូន និង​យុវជន​ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ ខណៈ​ដែល​គាត់​និង​មេធាវី​មិន​ទាន់​ទាំង​ត្រៀម​ខ្លួន​ស្រួល​បួល​ទៅ​ធានា​ ពួកគេ។
ព័ត៌មាន​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាមដាន​ករណី​នេះ​ឲ្យ​ដឹង​ថា ដំបូង​ចៅក្រម​គ្រោង​នឹង​ដោះលែង​ពួក​គេ​ភ្លាមៗ បន្ទាប់​ពី​មាន​លិខិត​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​មេធាវី និង​គ្រួសារ​យុវជន​ទាំង​នោះ។ ប៉ុន្តែ​ដោយ​រៀបចំ​ឯកសារ​មិន​ទាន់​ទើប​សម្រេច​ពន្យារ​ការ​ដោះលែង​នៅ​ថ្ងៃ​ទី ​២០ ខែ​សីហា។
មាន​ការ​រិះគន់​ជា​ច្រើន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​ច្រើន​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ចំពោះ​ការ​ចាប់​ខ្លួន​យុវជន​ទាំង​នោះ ដោយ​គ្រាន់​តែ​ពួក​គេ​មាន​បំណង​យក​ផ្កា​ទៅ​ចែក​ជូន​កងទ័ព​ក្នុង​ន័យ​សុំ​ សន្តិភាព។
មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​យុវជន​ទាំង ៤​នាក់។
អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកា​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ចាប់​ខ្លួន​យុវជ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​យុវជន​ងើប​ឡើង​ចូល​រួម​ក្នុង​នយោបាយ និង​ក្នុង​ពេល​ដែល​មាន​របាយការណ៍​ពី​ការ​បង្កើន​កម្លាំង​យោធា​នៅ​ក្នុង​ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ។
លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ចោទ​ ជា​សំណួរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែរ ដោយ​ចោទ​សួរ​ថា តើ​មាន​មូលដ្ឋាន​អី​ដែល​គ្រាន់​តែ​ចែក​ផ្កា​ក្លាយ​ជា​ការ​ប៉ុនប៉ង​ញុះញង់​ ឲ្យ​មាន​បទ​ឧក្រិដ្ឋ។ លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​យុវជន​នេះ ជា​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​មួយ​ដើម្បី​គំរាម​ដល់​យុវជន​កម្ពុជា  កុំ​ឲ្យ​ចូល​ធ្វើ​សកម្មភាព​ក្នុង​នយោបាយ។
ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ទាំង​នោះ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ ទៅ​លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។ អង្គការ​នេះ​យល់​ឃើញ​ថា សកម្មភាព​របស់​យុវជន​យក​ផ្កា និង​ទឹក​សុទ្ធ​ចែក​ជូន​កងទ័ព ដែល​រាជរដ្ឋាភិបាល​ចល័ត​ចូល​ក្រុង ដោយ​ភ្ជាប់​នូវ​ពាក្យ​ថា ប៉ូលិស ប៉េអឹម ទាហាន និង​ប្រជាជន​ខ្មែរ ជា​គ្រួសារ​រួម​ឈាម​តែ​មួយ មិន​មែន​ជា​ការ​ញុះញង់​និង​ខុស​ច្បាប់​ទេ។
រី​ឯ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា លោក សន ម៉ាគិនថូស (SEAN McIntosh) ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា បញ្ជាក់​ថា ខាង​ស្ថានទូត​សហរដ្ឋ​អាមេរិក ដឹង​អំពី​ការ​ចាប់​ខ្លួន​យុវជន​ទាំង ៤​នាក់​នោះ។ ស្ថានទូត​នឹង​តាមដាន​​ការវិវត្តន៍​នានា​លើ​ករណី​នេះ៕(អត្ថបទទាំងស្រុងពី RFA)

Saturday, August 10, 2013

អគ្គិ​ភ័យឆាប​ឆេះ​ផ្សារ​ទួល​សង្កែ​យ៉ាង​សន្ធៅ​សន្ធៅ​រាល​ដាល​បំផ្លាញ​​ផ្ទះ ៥​​ល្វែង​ក្បែរ​នោះ និង​ឆេះ​តូប​ ១កន្លែង​​


រាជ​ធានី​ភ្នំ​ពេញ​ ៖ អគ្គិ​ភ័យបាន​ឆាប​ឆេះ​ផ្សារ​ទួល​សង្កែ ​យ៉ាង​សន្ធៅ​សន្ធៅ​ កាល​ពី​វេលា​ម៉ោង​ ៦ល្ងាច​ ថ្ងៃទី១០ សីហា ២០១៣​ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ដែល​អណ្តាត​ភ្លើងបាន​ឆេះ​​​ខ្លាំង​រាល​ដាល​ដល់​ផ្ទះ​ល្វែង​ក្បែរ​នោះ​ ៣ ទៅ​ ៤ល្វែង​ ខណៈ​ដែល​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ជា​ច្រើន​គ្រឿង​ និង​រថ​យន្ត​ប៉ូលិស​ ប៉េអឹម​ ​ចេញ​អន្តរា​គមន៍បាញ់​ពន្លត់​ភ្លើង​​​ ហើយ​នៅ​វេលា​ម៉ោង​ ៧ និង​ ២៥​នាទី អគ្គិ​ភ័យ​ត្រូវ​បាន​រលត់​ជា​ស្ថាពរ​ ។
តាម​ប្រភព​ព័ត៌​មាន​ បាន​ឱ្យ​ដឹង​ថា​ អគ្គិ​ភ័យ​នេះ​ បាន​ផ្តើម​ឆេះ​ចេញ​ពី​ផ្ទះ​លេខ​១០៨​ ផ្លូវ​លេខ​៦៨​ ជា​ផ្ទះ​បើក​របរ​ជួល​ជុល​ទូរ​ស័ព្ទ ដែល​នៅ​ខាង​ជើង​ផ្សារ​ទួល​សង្កែ​ មាន​ម្ចាស់​ឈ្មោះ​ ហោ​ គឹម​ហេង​ ភេទ​ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ខណៈ​ដែលករណី​ឆេះ​ពុំ​ទាន់​ដឹង​ថា​ បណ្តាល​មក​ពី​អ្វីនៅ​​ឡើយទេ​​ ។ នៅ​ក្នុង​ហេតុ​ការណ៍​អគ្គិ​ភ័យ​នេះផង​ដែរ​ បានបំផ្លាញ​ផ្ទះ​អស់​ ៥ល្វែង​ និង​ឆេះ​តូប​លក់​ដូរ​​ ១កន្លែង​ ៕(កោះសន្តិភាព)

Thursday, August 8, 2013

ខេត្ត​ចំនួន ​៥ ​កំពុង​​ប្រ​ឈម​ទៅ​នឹង​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ទន្លេ​មេគង្គ

2-flooding-poipet 
 


ភ្នំពេញៈ ខេត្ត​ចំនួន ​៥ ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​​ប្រ​ឈម​ទៅ​នឹង​ជំនន់​ទឹក​ភ្លៀង និង ជំនន់​ទឹក​ទន្លេ​មេគង្គ ​ដែល​បង្ក ​ឡើង​ដោយ​ឥទ្ធិពល​នៃ​ព្យុះ ត្រូពិច​« Mangkhut »នេះ​បើ​តាម​ការ​អះ​អាង​ពី​មន្ត្រី គណៈ​កម្មាធិ​ការ​គ្រប់ គ្រង​គ្រោះមហ​ន្តរាយ​នៅ​ថ្ងៃ​នេះ។
លោក​កែវ​វី ​អ្នក​នាំ​ពាក្យ​ គណៈ​កម្មា​ធិការ​គ្រប់ គ្រង​គ្រោះ​មហ​ន្តរាយ​ បាន​ថ្លែង​ថា បច្ចុប្ប​ខេត្ត​ចំនួន​បួន​កំពុង​ប្រឈម​នឹង​ទឹក​ជំនន់​ ក្នុង​នោះ​រួម​មាន​ខេត្ត ​បន្ទាយ​មាន​ជ័យ ​ព្រះ​វិហារ​ កំពង់​ធំ ​កំពង់​ចាម ​និង​ខេត្ត​ក្រចេះ ។
លោក​ បាន​បន្ត​​ថា​៖«​បច្ចុប្បន្ន​ការ​ខូច​ខាត​នៅ​មិន​ទាន់​មាន​លក្ខណៈ​ធ្ងន់​ ធ្ងរ​នៅ​ឡើយ​ទេ ​ប៉ុន្តែ​វា នឹង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ប្រសិន​បើ​ក្នុង​អំឡុង​ ១០ ​ថ្ងៃ​ខាង​មុខ​ទឹក​នៅ​តែ​បន្ត​ជន​លិច​»។
យោង​តាម​ព្រឹត្តិ​បត្រ​ព័ត៌​មាន​និង​ព្យាករ​កម្ពស់​ទឹក​ទន្លេ​​របស់​នាយ​ កដ្ឋាន​ជល​សាស្ត្រ​និង​ការងារ​ទន្លេ​នៃ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិ​យម​ដែល ​បាន​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ថា​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ស្ថា​នីយ​ខេត្ត​ក្រចេះ​មាន​ កម្ពស់​ ១៩,​៥៦ ​ម៉ែត្រ ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​ទៅ​ ១,៥៦ ​ម៉ែត្រ​បើ​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​។(POSTKHMER)

សង្គម​ស៊ីវិល៖ ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ក្រោយ​បោះ​ឆ្នោត​ជា​ចេតនា​នយោបាយ

រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ក្នុង​ ក្របខ័ណ្ឌ​ថ្នាក់​ទាប ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹងន។ ការ​ប្រកាស​នេះ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា នេះ​ជា​ចេតនា​នយោបាយ​របស់​បក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​មន្ត្រី​រាជការ​កុំ​ឲ្យ​ចូល​បក្ស​សង្គ្រោះ​ជាតិ។ តែ​មន្ត្រី​រដ្ឋាភិបាល​ប្រកែក​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។


អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៣ ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​សម្រេច​បង្កើន​ប្រាក់​ខែ​មូលដ្ឋាន ឬ​ប្រាក់​ខែ​គោល​កម្រិត​ទាប​បំផុត​របស់​មន្ត្រី​រាជការ​នៃ​ក្របខ័ណ្ឌ «ឃ» និង​ក្របខ័ណ្ឌ «គ» ចំនួន ៣​សែន ២​ម៉ឺន​រៀល (៣២០.០០០​រៀល) ក្នុង​មួយ​ខែ។
សេចក្ដី​ប្រកាស​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ជា​ចេតនា​បក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច ធ្វើ​ឡើង​ដើម្បី​យក​ប្រជាប្រិយភាព​ផ្នែក​នយោបាយ។
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ជាទូទៅ​តែង​តែ​រិះគន់​រដ្ឋាភិបាល​នោះ បាន​ចោទ​សួរ​នៅ​ថ្ងៃ​ទី​៧ សីហា ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​ពេល ​ដែល​រដ្ឋាភិបាល​អាណត្តិ​ចាស់​ជិត​ចប់​ដូច្នេះ៖ «ការ​ដំឡើង​នេះ​មិន​មែន​ សុឆន្ទៈ​ចង់​ដោះស្រាយ​ជូន​មន្ត្រី​រាជការ​ក្រោម​ឱវាទ​របស់​ខ្លួន​ទេ គឺ​វា​ជា​រឿង​នយោបាយ​ច្រើន​ជាង។ ពីព្រោះ​យើង​ដឹង​ហើយ​ថា គាត់​ចង់​ផ្កាប់​ចិត្ត​ចង់​យក​ចិត្ត​មន្ត្រី​រាជការ​នៅ​ក្រោម​ឱវាទ ដែល​ឃើញ​ស្ថានភាព​មនុស្ស​គគ្រឹក​គគ្រេង​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​ត្រូវ​បាត់​បង់​ការ​គាំទ្រ...»
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ប្រកាស​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​នេះ គឺ​មិន​មែន​ធ្វើ​ឡើង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គឺ​រដ្ឋាភិបាល​មាន​ផែន​ការ​យូរ​ហើយ ហើយ​នេះ គឺ​ជា​ការ​ដំឡើង​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​ធម្មតា ដែល​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ៖ «អា​ហ្នឹង យើង​មាន​ជា​គោលការណ៍​ប្រចាំ​ឆ្នាំ​ហើយ ថែម​ដាក់​រង្វាន់​ទៀត អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ​ដែល​សង្គម​ស៊ីវិល​គ្រាន់​តែ​លោក​មើល​ឃើញ​រាជ​ រដ្ឋាភិបាល​ជ្រុង​ខ្មៅ​កខ្វក់ លោក​ចេះតែ​និយាយ…»
ជា​ទូទៅ ប្រាក់​ខែ​មន្ត្រី​រាជការ​សព្វថ្ងៃ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ គឺ​ក្នុង​កម្រិត​ពី ២០​ម៉ឺន ទៅ ៤០​ម៉ឺន ស្មើ​នឹង ៥០​ដុល្លារ ទៅ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​មិន​អាច​ឲ្យ​មន្ត្រី​រាជការ​រស់​ពឹង​លើ​ប្រាក់​ខែ​នេះ​តែ​មួយ​មុខ​បាន ហើយ​ត្រូវ​បង្ខំ​ចិត្ត​រក​កម្រៃ​ក្រៅ ហើយ​បញ្ហា​នេះ​បណ្ដាល​ឲ្យ​មាន​អំពើ​ពុក​រលួយ​រាលដាល​នៅ​ក្នុង​សង្គម​ខ្មែរ​ ធ្ងន់ធ្ងរ​នា​បច្ចុប្បន្ន​នេះ៕(RFA)

ចម ប្រសិទ្ធ ៖ សេដ្ឋកិច្ចកម្ពុជា អាចកើន ៧,៦% បើគ្មាន ការរំជើបរំជួល ក្រោយការ បោះឆ្នោត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅថ្ងៃទី៨ ខែសីហា នេះថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើងចំនួន ៧,៦ភាគរយនៅ ឆ្នាំ២០១៣ ប្រសិនបើគ្មានបញ្ហាកើនឡើង នៅក្រោយការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៥ នេះ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៣ ក្នុងពិព័រណ៍ឧស្សាហកម្ម គ្រឿងយន្តកម្ពុជា-អន្តរជាតិ និង ពិព័រណ៍ ឧស្សាហ កម្មកាត់ដេរ និងវាយនភណ្ឌ កម្ពុជា-អន្តរជាតិ នាមជ្ឈមណ្ឌលកោះពេជ្រ ថា «សេដ្ឋកិច្ចកម្ពុជា កំពុង បន្តទទួលបាន នូវកំណើនដ៏ខ្ពស់ ក្នុងឆ្នាំ២០១២ គឺ ៧.៦ភាគរយ និងត្រូវ បានគេរំពឹងថា នឹងកើន ឡើងចំនួន ប្រហាក់ប្រហែលនៅឆ្នាំ២០១៣នេះ បើសិនគ្មានការរំជើបរំជួល ក្រោយការបោះឆ្នោត»។
លោកបានមានប្រសាសន៍បន្តថា ការកើន ឡើងនេះ មិនមែនគ្រាន់តែជាលទ្ធផល នៃការកើនឡើង នូវតម្រូវការ របស់បរទេសប៉ុណ្ណោះទេ តែវា ក៏ជាការបង្ហាញឲ្យឃើញ ពីសក្តានុពលដ៏ធំធេង និង ឱកាសធុរកិច្ច ដ៏សម្បូរបែប នៅកម្ពុជាផងដែរ។
លោក បានបន្ថែមទៀតថា ការវិនិយោគដោយផ្ទាល់ ពីបរទេស មកកម្ពុជា កើនឡើង៧០ភាគរយ នៅឆ្នាំ ២០១២ ដែលមានទឹកប្រាក់ប្រមាណជា ១,៥កោដិដុល្លារអាមេរិក ហើយបានបង្កើតការងារ យ៉ាង សន្ធឹកសន្ធាប់ឲ្យយុវជនខ្មែរ ហើយការធ្វើវិសោធន៍កម្ម លើសកម្មភាពសេដ្ឋកិច្ច និងជំរុញការ នាំចេញ ដើម្បីសម្រេចឲ្យបាន នូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់មួយ ប្រកបដោយចីរភាព និងផលិតផល ដែលមាន តម្លៃបន្ថែម។
លោក បានបន្ថែមទៀតថា «នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ វិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសវិស័យឧស្សាហ៍កម្ម ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនសំខាន់ ហើយ សហគ្រាសមធ្យម និងធុនតូច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារសមធម៌ និង ប្រសិទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ ពីសក្តានុពលនានា ដែលកម្ពុជាកំពុងបានឆ្ពោះ ទៅរក ការធ្វើពាណិជ្ជកម្មសេរី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក»។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ មានដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ, កសិកម្ម, ក្រណាត់ និងផលិតផលបន្ទាប់បន្សំ, ប្លាស្ទីក និងកៅស៊ូ, កញ្ចប់វេចខ្ចប់ និងការបោះពុម្ព, ការកែច្នៃម្ហូបអាហារ, គ្រឿងស្វ័យប្រវត្តិ និងការងារលោហៈ, ឧបករណ៍ និងគ្រឿងរឹង, គ្រឿងបន្លាស់ និងឧបសាធនគ្រឿង យន្ត៕(DAPNEWS)

ពលរដ្ឋ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​ទ័ព​និង​សព្វាវុធ

ប្រជាពលរដ្ឋ​រស់នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន មាន​ការ​ព្រួយ​បារម្ភ និង​មាន​ចម្ងល់​ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​តាម​រថយន្ត​របស់​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​បាន​ឆ្លើយ​ថា ពលរដ្ឋ​មិន​ត្រូវ​ព្រួយ​បារម្ភ​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ត្រូវ​ប្រើ​កម្លាំង​កងទ័ព​នោះ​ ដែរ។
 
ឡាន និង​រថពាសដែក ឬ​អា​ស្គុត​របស់​កង​កម្លាំង​រដ្ឋាភិបាល ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស ហៅ​វត្ត​សំរោង​ខាង​ជើង តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៣។


ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​ទាក់ទង​ សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ តាម​រថយន្ត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​មាន​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ដែល​មិន​ត្រឹមត្រូវ។
ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ជិត​ភ្លឺ​ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ពួក​គាត់​ឃើញ​មាន​រថពាសដែក ឬ​អា​ស្គុត​របស់​កងទ័ព​ច្រើន​ជាង ៥​គ្រឿង បាន​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​មក​រាជធានី​ភ្នំពេញ។
ពលរដ្ឋ​មាន​ចម្ងល់​ថា ការ​ចល័ត​រថពាសដែក​ទាំង​នោះ មិន​ដឹង​ថា​រដ្ឋាភិបាល​ចល័ត​ក្នុង​ហេតុការណ៍​អ្វី​នោះ​ទេ ព្រោះ​គ្មាន​ប្រភព​បង្ហើប​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទេ។ ប្រជាពលរដ្ឋ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជួយ​បំភ្លឺ​ករណី​ចល័ត​កងទ័ព​នេះ៖ «គ្រឿង​សព្វាវុធ ឬ​រថពាសដែក​ហ្នឹង ខ្ញុំ​ឃើញ​ជាក់ស្តែង គឺ​ចំនួន ៦​គ្រឿង។ អត់​ដឹង​ថា​ទៅ​ពី​ខាង​ណា​ទេ ប៉ុន្តែ​យើង​ឃើញ​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​ទៅ​ភ្នំពេញ។ ឃើញ​ទាហាន​ស្លៀកពាក់​សម្លៀកបំពាក់​ប៉ារ៉ា ប្រហែល​ជា ៤០​នាក់ និង​មាន​មុខ​មក​ភ្នំពេញ»
ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​បញ្ហា​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​ដឹង​ឮ​លើ​ករណី​មាន​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ដែរ។ លោក​ផ្តល់​វិភាគ​ថា សកម្មភាព​ចល័ត​ទ័ព​នៅ​មុន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ អាច​ជា​សញ្ញា​ដំឡើង​សាច់​ដុំ​ដាក់​គ្នា រវាង​អ្នក​នយោបាយ​ខ្មែរ។ លោក កែម ឡី មាន​យោបល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ស្វែង​រក​ដំណោះស្រាយ​មូលហេតុ​នៃ​បញ្ហា​ដោយ​សន្តិវិធី ជា​ជាង​គេច​មិន​ដោះស្រាយ​បញ្ហា។
លោក​ថា បញ្ហា​ដែល​កើត​មាន​រវាង​អ្នក​នយោបាយ​ខ្មែរ​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​នយោបាយ​ខ្មែរ​ហាក់​ទុក​បញ្ហា​ឲ្យ​ទុំ​ជោរ ឬ​ឲ្យ​មាន​ឥទ្ធិពល ទើប​ចាប់​ផ្ដើម​ដោះស្រាយ​ជា​ក្រោយ ដែល​ជា​ទង្វើ​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​ គិត​ថា មក​ពី​គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក។ មួយ គឺ​លឿន​ពេក ត្រង់​ថា ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​មួយ​ទៀត​ត្រង់​ថា ចង់​ធ្វើ​អី​ដែល​មិន​ត្រឹមត្រូវ។ ឧទាហរណ៍​ថា ចង់​ប្រជុំ​សភា ចង់​ចែក​កៅអី ចង់​ប្រជុំ​បង្កើត​រដ្ឋាភិបាល ដោយ​យើង​មិន​ទាន់​ជជែក​គ្នា​ពី​ការ​កែតម្រូវ​លក្ខណៈ​បច្ចេកទេស។ អា​នេះ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ពីព្រោះ​យើង​មាន​ជំហាន​របស់​វា​ដែល​ត្រូវ​ធ្វើ។ អ៊ីចឹង គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ផ្តល់​សារ​នយោបាយ​ទៅ​ដល់​ប្រជាពលរដ្ឋ»
ឆ្លើយ​សំណួរ​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា មិន​បាន​ដឹង​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ទេ៖ «ខ្ញុំ​មិន​មាន​ព័ត៌មាន​ហ្នឹង​ទេ»
ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​សីហា ថា គ្មាន​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ភ័យ​ខ្លាច​ទេ ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​ចេញ​ពី​បន្ទាយ ព្រោះ​ជា​ការងារ​របស់​កងទ័ព ឬ​ជា​ការ​ហ្វឹកហាត់​នោះ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​គ្មាន​គោលការណ៍​ណា​មួយ​ប្រើ​កម្លាំង​ទ័ព ដើម្បី​បង្ក្រាប​ប្រជាជន​ខ្លួន​ឯង​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ដំណាក់​កាល​ប្រើ​កម្លាំង​ទ័ព​នោះ ​ដែរ។
លោក ផៃ ស៊ីផាន៖ «រាជ​រដ្ឋាភិបាល​នេះ ប្រជាពលរដ្ឋ​គឺ​កើត​ពី​ប្រជាពលរដ្ឋ កើត​ពី​ប្រជាជន។ ហើយ​យើង​គ្មាន​គោលការណ៍​ណា​ទៅ​ប្រើ​កម្លាំង​ទ័ព​ទៅ​សម្លាប់​ប្រជាជន​ខ្លួន​ ឯង​ទេ។ យើង​អត់​ទាន់​ដល់​ស្ថានភាព​បែប​ហ្នឹង​ទេ គឺ​អត់​មាន​ទេ​កុំ​បារម្ភ។ ហើយ​ការ​ដែល​ឃើញ​ទាហាន​ជិះ​ឡាន វា​គួរ​តែ​កុំ​ភិតភ័យ វា​អត់​ទាន់​មាន​ស្ថានភាព​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ។ អា​នេះ​ជា​ការងារ​ប្រក្រតី​ភាព​របស់​កង​កម្លាំង​របស់​យើង។ ជួន​កាល គេ​ចេញ​ពី​ការ​ហាត់​ហ្វឹកហ្វឺន​មក គេ​ទៅ​កាន់​មូលដ្ឋាន​របស់​គេ ដោយ​គ្រាន់​តែ​ឆ្លង​កាត់​មណ្ឌល​របស់​យើង​មិន​មាន​អី​ជា​បញ្ហា​ទេ។ ចំពោះ​ឥឡូវ​នេះ យើង​អត់​ទាន់​ឃើញ​មាន​អ្វី​ដែល​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​ ទេ។ ដូច្នេះ អ្វី​ដែល​ជា​ការ​យល់ ដែល​គេ​ឃើញ​ហ្នឹង វា​ដូច​ជា​មិន​មាន​សារសំខាន់​អី​ទៅ​ដល់​ហ្នឹង​ទេ»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ប្រទេស​នឹង​មាន​សង្គ្រាម។ ប៉ុន្តែ ការ​ប្រកាស​នេះ​ត្រូវ​បាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា នឹង​មិន​មាន​សង្គ្រាម​កើត​ឡើង​ទេ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព្រោះ​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព និង​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ដូច​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក ហ៊ុន សែន។
ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រទេស​ជប៉ុន តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្វាគមន៍​ប្រការ​ដែល​ការ​បោះ​ ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន និង​សន្តិភាព​ជា​ទូទៅ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។
យ៉ាង​ណា​ក៏ដោយ ប្រទេស​ជប៉ុន នឹង​បន្ត​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សភាពការណ៍​ក្រោយ​ការ​បោះ​ ឆ្នោត​នេះ។ ប្រទេស​ជប៉ុន សង្ឃឹម​ថា ដំណើរ​ការ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជាដើម នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យោង​តាម​ច្បាប់​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​គ្នា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ភាព​ យុត្តិធម៌ សន្តិវិធី និង​ឲ្យ​ទាន់​ពេល​វេលា ហើយ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​ប្រទេស​ត្រូវ​បាន​ធានា៕(RFA)

រថយន្ត​ដឹក​ម៉ា​ស៊ីន​ច្រូត​ស្រូវ​ធុន​ធំ​បត់​ចូល​ផ្ទះ​ក្រឡាប់​ផ្ងារ​ជើង ​បណ្តាល​ឱ្យ​កក​ស្ទះ​ចរា​ចរណ៍​ជិត​កន្លះ​ម៉ោង​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ រថ​យន្ត​ដឹក​ម៉ា​ស៊ីន​ច្រូត​ស្រូវធុន​​ធំ ​១​គ្រឿង ​ខណៈ​បត់​ចូល​ផ្ទះ​ ក៏​បាន​ក្រឡាប់​ផ្ងារ​ជើង​ តែ​មិន​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ដល់​អ្នក​ណា​ម្នាក់​ឡើយ និ​ង​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍ ​ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៤ ​និង​ ៣០​នាទី ​ល្ងាច​ថ្ងៃទី​០៨ ​សីហា​ ២០១៣​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចំ​ណុច​ភូមិ​ជំទាវ​ ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី ​ខេត្ត​បន្ទាយ​មាន​ជ័យ ​។
មន្ត្រី​នគរ​បាល​ចរា​ចរណ៍​ស្រុក​មង្គល​បូរី ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ម៉ាស៊ីន​ច្រូត​ស្រូវ​ធុន​ធំ ​ដែល​ក្រឡាប់​មាន​ឈ្មោះ ទា​វ​ ភេទ​ប្រុស ​អាយុ​ប្រហែល ​៤០​ឆ្នាំ ​រស់​នៅ​ភូមិ​ជំទាវ ​ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី ​។ នៅ​មុន​ពេល​កើត​ហេតុ រ​ថ​យន្ត​បាន​ដឹក​ម៉ាស៊ីន​ច្រូត​ស្រូវ​ធុន​ធំ​មក​​ពី​ច្រូត​នៅ​វាល​ គោល​បំណង​ដឹក​មក​ដាក់​ផ្ទះ ​ពេល​ដឹក​មក​ជិត​ដល់​ផ្ទះ​បម្រុង​បត់​ចូល​ផ្ទះ​នៅ​ស្តាំ​ដៃ​ខាង​កើត​ផ្លូវ ​ពេល​បត់​ចូល​ក៏​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង ​ប៉ុន្តែ ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​គ្រោះ​ថ្នាក់​ឡើយ ​។
មន្ត្រី​នគរ​បាល ​បាន​បន្ត​ប្រាប់​ថា ​ក្រោយ​ពេល​រថ​យន្ត​ក្រឡាប់ ​បាន​បណ្តាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​ប្រមាណ​ជិត​កន្លះ​ម៉ោង ​ទើប​ត្រូវ​មន្ត្រី​នគរ​បាល​ជួយ​សម្រួល​ឱ្យ​ម្ចាស់​ដឹក​បាវ​អង្កាម​មក​រៀប ​ហើយ​យក​រថ​យន្ត​ស្ទូច​មក​ស្ទូច​រថ​យន្ត​ក្រឡាប់​ឡើង​វិញ​ ៕(KOH)

លោក សម រង្ស៊ី ដាក់​លិខិត​តវ៉ា​ទៅ​អង្គការ​សហប្រជាជាតិ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​តវ៉ា​ផ្លូវការ​មួយ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​យក​លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ទេ ហើយ​បាន​ទទូច​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​ អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។
អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)



លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​អង្គការ​នេះ​បញ្ជូន​អ្នក​ជំនាញ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។
លិខិត​របស់​លោក​ សម រង្ស៊ី ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា តែ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ផ្ញើ​ជូន​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​លើក​ឡើង​ថា ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ភាព​សេរី​ និង​ត្រឹម​ត្រូវ​នោះ​ទេ គឺ​ដូច​ដែល​អង្គការ​អន្តរជាតិ និង​អង្គការ​ក្នុង​ស្រុក​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​បាន​រក ​ឃើញ​ ហើយ​លោក​បាន​បដិសេធ​ចោល​នូវ​លទ្ធផល​នោះ។
លោក សម រង្ស៊ី បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា អង្គការ​សហប្រជាជាតិ​ជា​អ្នក​ដែល​បាន​នាំ​ការ​បោះ​ឆ្នោត​លើក​ដំបូង​មក​កាន់​ កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៣។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ជឿ​ជាក់​ថា អង្គការ​សហប្រជាជាតិ​អាច និង​គួរ​តែ​បន្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ធានា​ឲ្យ​បាន​ថា ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ ប្រទេស​ដ៏​ងាយ​បែកបាក់​មួយ​នេះ។
លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ប្រជាធិបតេយ្យ​នឹង​បាត់​បង់​អត្ថន័យ​របស់​ខ្លួន ប្រសិន​បើ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ភាព​លម្អៀង។
ក្នុង​លិខិត​ដដែល​ លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​បាន​រំលឹក​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​លោក សម រង្ស៊ី​ ថា ទាំង​អង្គការ​សហប្រជាជាតិ ទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​កាតព្វកិច្ច​ស្រប​តាម​ច្បាប់​ក្នុង​ការ​ធានា​ថា ការ​បោះ​ឆ្នោត​​មាន​លក្ខណៈ​សេរី​ និង​ត្រឹម​ត្រូវ​ ក្នុង​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មួយ​នេះ។ លោក សម​ រង្ស៊ី បាន​លើក​ឡើង​ថា ប្រសិន​បើ​ការ​បោះ​ឆ្នោត​មិន​មាន​លក្ខណៈ​សេរី និង​ត្រឹម​ត្រូវ​នោះ ភាគី​ទាំង​ពីរ​កំពុង​អនុវត្ត​ដោយ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ​ហើយ។
ថ្វី​បើ​គណបក្ស​ប្រជាជន​កម្ពុជា គាំ​ទ្រ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ ការ​បោះ​ឆ្នោត​ក៏​ពិត​មែន តែ​គណបក្ស​កាន់​អំណាច​នេះ​មិន​គាំទ្រ​ឲ្យ​មាន​វត្តមាន​របស់​បរទេស​ក្នុង​ ដំណើរ​ការ​ស៊ើប​អង្កេត​នោះ​ឡើយ។
លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​មាន​ភាព​ចាំ ​បាច់​ ព្រោះ​ថា ប្រជាពលរដ្ឋ​លែង​មាន​ជំនឿ​ទុក​ចិត្ត​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះឆ្នោត​ទៀត​ហើយ ហើយ​ត្រូវ​តែ​មាន​ការ​សម្រេច​មួយ​ដែល​អាច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ទទួល​យក​ ដោយ​ស្ងប់​ចិត្ត។
លោក យឹម សុវណ្ណ៖ «មិន​អាច​ទៅ​ធ្វើ រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ភាព​មិន​ប្រក្រតី​ចាក់ស្រេះ​កាន់​តែ​ជ្រៅ​ ទៅៗ ហើយ​ចេះ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​ធ្វើ​ឡប់ឡែ​តាម​តែ​អំពើ​ចិត្ត​បែប​នេះ គឺ​យើង​មិន​អាច​ធ្វើ​អ៊ីចឹង​ទៅ​បាន​ទេ ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ ដើម្បី​ជម្រះ​គ្នា​ឲ្យ​ស្អាត ដើម្បី​ធ្វើ​ម៉េច​ចូល​ទៅ​សម្រាប់​អ្នក​ឈ្នះ ឈ្នះ​ក៏​ឲ្យ​កិត្តិ​យស ហើយ​អ្នក​ចាញ់ ចាញ់​ក៏​អស់​ចិត្ត»
បន្ទាប់​ពី​លទ្ធផល​បឋម​ និង​មិន​ផ្លូវ​ការ​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យ​ជម្នះ គណបក្ស​សង្គ្រោះ​មិន​បាន​ឯកភាព​នោះ​ទេ ហើយ​គណបក្ស​ប្រឆាំង​នេះ បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​​ដែល​មាន​អង្គការ​សហប្រជាជាតិ​ ជា​អាជ្ញាកណ្ដាល ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ទាត់​ចោល​សំណើ​នេះ ហើយ​ថា ការ​ធ្វើ​បែប​នេះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់​គ.ជ.ប.។ គ.ជ.ប យល់​ព្រម​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដែល​មាន​សមាសភាព​ត្រឹមតែ​ភាគី គ.ជ.ប និង​តំណាង​គណបក្ស​នយោបាយ ២ ដែល​មាន​សំឡេង​ឆ្នោត​ជាប់​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ប៉ុណ្ណោះ។
ជុំវិញ​ភាព​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​​កម្ពុជា​ ដោះស្រាយ​ពាក្យ​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​ប្រកប​ ដោយ​ភាព​ត្រឹម​ត្រូវ​និង​តម្លាភាព៕(RFA)

Monday, August 5, 2013

បក្ស​ប្រឆាំង​មិន​យល់​ព្រម​ចំពោះ​សមាសភាព​គណៈកម្មការ​ចម្រុះ

គណបក្ស​ប្រឆាំង​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ពេល​បោះ​ឆ្នោត និង​ស្នើ​សុំ​ដើម្បី​​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​រាល់​ភាព​មិន​ ប្រក្រតី​ទាំង​នោះ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ចម្រុះ​​មួយ​ដែល​មាន​សមាសភាព​ខាង​ បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ដោយ​មាន​ភាគី​ជាតិ អន្តរជាតិ និង​សង្គម​ស៊ីវិល​ជា​អ្នក​សង្កេតការណ៍។ 



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បដិសេធ​ម្ដង​រួច​មក​ហើយ​ចំពោះ​សំណើ​នេះ ដោយ​លើក​ឡើង​ថា ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នេះ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ គ.ជ.ប។ ប៉ុន្តែ​ក្រោយ​ពី​មាន​ភ្លើង​ខៀវ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​៣ សីហា គ.ជ.ប បាន​សម្តែង​ការ​យល់​ព្រម​សម្រាប់​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ សីហា ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង ​ការ​បោះ​ឆ្នោត តែ​មិន​យល់​ព្រម​ចំពោះ​សមាសភាព​គណៈកម្មការ​ដែល​មាន​ត្រឹមតែ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គ.ជ.ប ជា​អ្នក​បង្កើត​បញ្ហា​បោះ​ឆ្នោត​មិន​ប្រក្រតី​នោះ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​សមាសភាព​គណៈកម្មការ​ស៊ើប​អង្កេត​នោះ​មាន​មក​ពី​ភាគី​ផ្សេង​ទៀត៖ «ដោយសារ ​ថា គ.ជ.ប គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា! បញ្ហា​ដែល​កើត​ឡើង ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត គឺ​ដោយសារ​តែ​ការ​រៀបចំ ដោយសារ​តែ​ទង្វើ​របស់​គ.ជ.ប»
ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា លោក ទេព នីថា ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា មន្ត្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់​ព្រម​ក្នុង​ការ​បង្កើត​នូវ​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា កន្លង​ទៅ​នេះ​ជា​មួយ​គ្នា​ក្នុង​ក្របខ័ណ្ឌ​របស់ គ.ជ.ប។
លោក ទេព នីថា៖ «គណបក្ស​ទាំង​ពីរ​បាន​សម្ដែង​នូវ​សុឆន្ទៈ​ត្រង់​ទៅ​ ត្រង់​មក ហើយ​ចុង​ក្រោយ​បាន​ឯកភាព​គ្នា​នៅ​លើ​បញ្ហា​ពីរ។ ទី​១ បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​ គ.ជ.ប និង​តំណាង​ខាង​គណបក្ស​ទាំង​ពីរ ហើយ​ទី​២ គណៈកម្មការ​ចម្រុះ​នេះ​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​នៅ​ពេល​ខាង​មុខ​នេះ​អំពី ​អាណត្តិ និង​ភារកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​អនុវត្ត។ នេះ​ជា​បញ្ហា​ពីរ​ដែល​យើង​សម្រេច​បាន​នៅ​ក្នុង​ការ​ប្រជុំ​នេះ»
តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​បញ្ជាក់​ពី​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ថា បាន​សម្រេច​ឯក​ភាព​គ្នា​ជា​គោលការណ៍​ក្នុង​ការ​បង្កើត​​នូវ​គណៈកម្មការ​មួយ​ ដើម្បី​ដោះស្រាយ​នូវ​រាល់​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​​ក្នុង​ថ្ងៃ​បោះ​ ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត៖ «ជា​គោល​ការណ៍​យើង​ចង់​ឱ្យ​បង្កើត​នូវ​គណៈកម្មការ​មួយ​ដើម្បី​ឱ្យ​ស្វែង​រក​ ការ​ពិត​ហ្នឹង​ហើយ»។
លោក​បន្ថែម​ទៀត​ថា ចំពោះ​សមាស​ភាគ​របស់​អង្គការ​សហប្រជាជាតិ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចូល​រួម ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ គ.ជ.ប៖ «យើង​បាន​ស្នើ​ជា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្នើ​សុំ​ឱ្យ​មាន​តំណាង​របស់ UN ... ប៉ុន្តែ គ.ជ.ប លោក​មាន​ប្រសាសន៍​ថា​ អា​ហ្នឹង​វា​ហួស​ពី​សមត្ថកិច្ច​របស់​ គ.ជ.ប ហើយ ពីព្រោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មិន​មាន​ភាគី​ណា​មិន​មាន​អង្គការ​ សហប្រជាជាតិ​ណា​ចូល​រួម​នៅ​ក្នុង​នេះ​ទេ។ ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ យើង​ចង់​ឱ្យ​មាន​ដើម្បី​ឱ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​ជា​សាក្សី ដើម្បី​មក​មើល​ពី​យន្តការ និង​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​​​នោះ»
ចំពោះ​អ្នក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា មិន​បាន​​ធ្វើ​ការ​បក​ស្រាយ​អ្វី​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ភារកិច្ច​នេះ​គណបក្ស​ទាំងពីរ​បាន​ប្រគល់​ទៅ​ឱ្យ គ.ជ.ប៖ «NECៗៗ (គ.ជ.ប) អ្នក​ប្រកាស​បាទ! ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ ពីព្រោះ​ឯកភាព​គ្នា​ប្រគល់​ឱ្យ NEC»។
ចំពោះ​ការ​បង្កើត​​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី​​នៃ​ការ​បោះ​ឆ្នោត ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​ដំណើរ​នៃ​ការ​បង្កើត​នូវ​គណៈកម្មការ​​ចម្រុះ​មួយ​ឱ្យ​មាន​ ប្រសិទ្ធភាព គឺ​អាស្រ័យ​ទៅ​លើ​សមាជិក​ភាព​ដែល​ចូលរួម៖ «សមាជិកភាព​ហ្នឹង​ ធ្វើ​ម៉េច​ឱ្យ​មាន​ជា​កូតា​ណាស់! មាន​ន័យ​ថា គ.ជ.ប មាន​មួយ​នាក់​ពីរ​នាក់ គណបក្ស​មួយ​ទៀត​មាន​មួយ​នាក់​ពីរ​នាក់ គណបក្ស​មួយ​ទៀត​មាន​មួយ​នាក់​ពីរ​នាក់ សង្គម​ស៊ីវិល​មាន​មួយ​នាក់​ពីរ​នាក់។ ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​កូតា​ហ្នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បាន។ ឧទាហរណ៍​ថា ៩​នាក់​អ៊ីចឹង ធ្វើ​ម៉េច​កុំ​ឱ្យ គ.ជ.ប និង​គណបក្ស​ប្រជាជន​ហ្នឹង​បាន ៥​នាក់ ប្រសិន​បើ​បាន ៥​នាក់ ដូច​តុលាការ​ខ្មែរ​ក្រហម​អ៊ីចឹង។ ខាង​គណបក្ស​ប្រឆាំង​អ៊ីចឹង​ដែរ ធ្វើ​ម៉េច​កុំ​ឱ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​សមាជិក​ ភាព​ច្រើន​លើស​លុប​នៅ​ក្នុង​គណៈកម្មការ​នោះ»
លោក​បាន​បន្ថែម​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​​ស្ថាប័ន​អន្តរជាតិ ពី​ព្រោះ​ដើម្បី​ជៀសវាង​​ការ​មិន​ទុក​ចិត្ត ភាព​អយុត្តិធម៌​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ។ លោក​បាន​លើក​ឡើង​ចុង​ក្រោយ​ថា លោក​នឹង​មិន​មាន​សង្ឃឹម​នោះ​ទេ ប្រសិន​បើ​គេ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ យុត្តាធិការ​របស់ គ.ជ.ប នោះ។
អ.ស.ប​ស្វាគមន៍​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក បាន គីម៉ូន (Ban Ki-moon) បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ថា ប្រកប​ដោយ​សន្តិភាព ហើយ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​ពាក្យ​បណ្ដឹង​អំពី​ ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព។
សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​អ្នកនាំ​ពាក្យ​នៃ​ប្រធាន​ការិយាល័យ​ អង្គការ​សហប្រជាជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា បាន​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​សន្តិភាព​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ​នេះ។
សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា ពាក់ព័ន្ធ​នឹង​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាំងឡាយ​ឲ្យ​បាន​ប្រកប​ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ដែល​បម្រើ​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​លោក បាន គីម៉ូន បន្ត​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា​យ៉ាង​ដិត​ដល់៕(RFA)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Sunday, August 4, 2013

អគ្គិភ័យឆេះបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ៦ខ្នង នៅម្តុំស្ពានដែក

Photo by DAP-NEWSភ្នំពេញ៖ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះបំផ្លាញ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង អស់ទាំងស្រុង នៅម្តុំស្ពានដែក បណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោងប្រមាណជា ៥ និង២៥ នាទីល្ងាចថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៣។
ក្រោយកើតហេតុភ្លាមៗនោះ ទាំងកម្លាំងមន្ត្រីពន្លត់អគ្គិភ័យ រួមនិងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចម្រុះ ដឹកនាំដោយអភិបាលខណ្ឌមានជ័យ លោក គួច ចម្រើន បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក នេត វ៉ាន់ថា បានឲ្យដឹងថា អគ្គិភ័យ ដ៏សន្ធោសន្ធៅបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ដែលស្ថិតនៅជាប់ៗគ្នា មានផ្ទះលក់ដូរគ្រឿងទេសផងដែរ ចំនួន៦ខ្នង ស្មើនិង ៧គ្រួសារ អស់ទាំងស្រុង។
ប្រធានការិយាល័យរូបនេះ បន្តឲ្យដឹងថា អគ្គិភ័យត្រូវបានអន្តរាគមន៍ និងបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅ ម៉ោង ៦ និង២០នាទីល្ងាចថ្ងៃដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង និងប្រើទឹកអស់ជាង ២០រថយន្ត។
ទោះជាយ៉ាងណា លោក នេត វ៉ាន់ថា មិនទាន់បានបញ្ជាក់ពីមូលហេតុបង្កឲ្យមានគ្រោះអគ្គិភ័យខាងលើនេះ នៅ ឡើយទេ។ លោកបានបញ្ជាក់ផងដែរថា រយៈពេលប្រមាណ៧ខែ ឆ្នាំ២០១៣នេះ ក្នុងរាជធានីភ្នំពេញ មានគ្រោះ អគ្គិភ័យ ៦៧លើក សម្លាប់មនុស្ស ៣នាក់ និងរងរបួស ៨នាក់។
លោក នេត វ៉ាន់ ពីកន្លែងកើតគ្រោះអគ្គិភ័យ ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ និងទទូចឲ្យពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យដាក់ផ្ទះឲ្យបានគ្រប់គ្នាទុកបង្ការ និងបាញ់ពន្លត់អគ្គិភ័យ បឋម៕(DAPNEWS)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname