Saturday, October 3, 2015

រដ្ឋបាលខេត្ត បានចូលរួមសំអាត អនាម័យបរិស្ថាន ឲ្យមានសោភ័ណភាព ថ្ងៃភ្ជំបិណ្ឌ

បន្ទាយមានជ័យ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាប្រពៃណីជាតិ ដែលមានរយៈពេល ១៥ថ្ងៃចាប់ ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ទើបចប់ភ្ជុំបិណ្ឌក្នុងឆាប់ៗនេះ ។
ការសំអាតបរិស្ថាន ត្រៀមថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ ដឹកនាំកម្លាំងដោយ លោក គោ ស៊ុំសារឿត អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត និងកងកំលាំងអាវុធហត្ថ ចំនួន២០៥នាក់ និងយុវជនបន្សាបគ្រឿងញៀន ចំនួន៥៣នាក់សរុប ២៥៨នាក់ នគរបាលស្នងការ ខេត្តចូលរួមជាង៥០០ នាក់និងមន្ត្រីរាជការជាច្រើននាក់ទៀត បាននាំគ្នាចូលរួម សំអាតអនាម័យ បរិស្ថានជុំវិញខេត្ត ឲ្យមានសោភ័ណភាពដើម្បី ឲ្យប្រជាពលរដ្ឋទៅកាន់បិណ្ឌ ឲ្យមានផាសុខភាព។
ពិធីសំអាតបរិស្ថាននេះចែកចេញជា៤ផ្នែកក្រុមទី១ ចាប់ពីមុខសាលាខេត្តសំអាត ដល់ចំណុចសង្កាត់ទឹកថ្លា ក្រុមទី២ ចាប់មុខសាលាខេត្ត ដល់សង្កាត់ព្រះពន្លាសែសិន ក្រុមទី៣ចាប់ពីចំណុចសាលា ខេត្តដល់ស្ពានទី២ និងក្រុមទី៤ ចាប់ពីមុខ សាលាខេត្តដល់ផ្សារចំការគរ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហខេត្តបាន មានប្រសាសន៍ថា បរិស្ថានគឺជាវត្ថុដែលនៅជុំវិញ ខ្លួនយើង មានដូចជាទឹក ភ្លើង ខ្យល់ ការរស់នៅក្នុងសង្គមបើយើង មិនបានចាប់អារម្មណ៍អំពីរឿងបរិស្ថាននោះទេ គឺមិនអាចរស់នៅបានឡើយ ។
លោក គោ ស៊ុំសារឿត អភិបាលខេត្ត បានថ្លែងថា បរិស្ថាបស្អាត ខ្យល់បរិសុទ្ធល្អ ទើបមានសុខភាពល្អ មានពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នេះកំលាំង ចំរុះជិត១០០០នាក់ បាននាំគ្នាចុះធ្វើបរិស្ថានជុំវិញខេត្ត។
ការចុះសំអាតបរិស្ថាននេះក្រុមនិមួយៗបានដើររើសសំរាម តាមផ្លូវជាតិជុំវិញផ្សារ និងមុខផ្ទះប្រជាពលរដ្ឋដូចជា កាកសំណល់ ពីការហូបចុកមានដូច ថង់ផ្លាស្ទិច សំរាម ចានស្នោ ក្រដាស់ ស្លឹកឈើជ្រុះ និងវត្ថុជាច្រើនទៀត ហើយលោកបានជួយពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចេះចូលរួម ក្នុងការសំអាតបរិស្ថាន និងឲ្យចេះធ្វើ អនាម័យជុំវិញផ្ទះ។
ក្នុងនោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ក៏បានធ្វើការណែនាំដល់ ប្រជាពលរដ្ឋ ចូលរួមថែរក្សា បរិស្ថាន ៕

Cellcard ប្រគល់រង្វាន់ ទូរស័ព្ទ SAMSUNG GALAXY S6 ដល់អតិថិជន និយមបទចម្រៀង Calltunes

 
















ភ្នំពេញ៖ បន្ទាប់ពីបានបើក ឲ្យដំណើរការនូវកម្មវិធី ភ្ជាប់ Calltunes ដើម្បីឈ្នះរង្វាន់ ក្រុមហ៊ុន Cellcard នៅថ្ងៃទី០២ ខែតុលា បានស្វែងរកឃើញអតិថិជន ពីររូបដែលបានឈ្នះរង្វាន់ ទូរស័ព្ទ SAMSUNG GALAXY S6 EDGE PLUS ។
នេះគឺជាលើទីមួយ ហើយដែលក្រុមហ៊ុន Cellcard បានបង្កើតកម្មវិធីភ្ជាប់ Calltunes ដើម្បីឈ្នះរង្វាន់ SAMSUNG GALAXY S6 EDGE PLUS ជារៀងសប្តាហ៍ ជាពិសេសយើងក៏អាចទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនដូចជា បានចែកចាយបទចម្រៀងដែលអ្នកចូលចិត្ត ទៅមិត្តភក្តី ក្រុមគ្រួសារ និងបងប្អូន ជាសមាជិក និងប្រើប្រាស់នូវសេវា ទូរស័ព្ទ Cellcard បានស្តាប់ជាមួយនិងបទចម្រៀងថ្មីពេញនិយមពាក់ព័ន្ធទៅនិងពិធីបុណ្យភ្ជុំបិណ្ឌ។
គួរបញ្ជាក់ថា អ្នកមានសំណាងនៅក្នុងកម្មវិធី ភ្ជាប់ Calltunes គឺកញ្ញា លាក់ សីលា រស់នៅខេត្តសៀមរាប ដែល យុវតីម្នាក់ តែងតែស្រឡាញ់ និងចូលចិត្ត នូវកម្មវិធី Calltunes ដើម្បីចែកចាយទៅដល់មិត្តភក្តីបងប្អូន បានស្តាប់នូវ បទចម្រៀងថ្មីដែលខ្លួនស្រឡាញ់។ កញ្ញាបានឲ្យដឹងទៀតថា នាងពិតជាមានអារម្មណ៍រីករាយមែនទែន ហើយក៏ មិនស្មានថាបានឈ្នះរង្វាន់ទូរស័ព្ទ SAMSUNG GALAXY S6 EDGE PLUS មួយគ្រឿងដ៏ស្រស់ស្អាត់ពីក្រុមហ៊ុន Cellcard ទៀតផង «បានទាំងការកម្សាន្ត ជាមួយនិងបទចម្រៀង និងបានទំាងរង្វាន់ទៀតផង»៕

Friday, October 2, 2015

ទទួលទាន​ផ្លែ​ប៉េងប៉ោះ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង

យោង​តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា ទទួលទាន​ប៉េងប៉ោះ​ស្រស់​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ដល់​១/៤ ។

ការ ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Tufts University នៅ​បូ​ស្តុ​ន​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ការ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ដែល​ផ្ទុក​សារធាតុ​លី​កូ​ប៉ែន​ទៀងទាត់​រយៈពេល​ជា ​ច្រើន​ឆ្នាំ​អាច​ការពារ​បេះដូង​ដ៏​មាន​ប្រសិទ្ធភាព ។

លទ្ធផល​នៃ​ការ ​សិក្សា​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ British Journal of Nutrition បាន​បង្ហាញ​ទៀត​ថា ការ​ទទួលទាន​អាហារ​ដែល​ផ្ទុក​សារធាតុ​លី​កូ​ប៉ែន​ទៀងទាត់​រាល់ថ្ងៃ​អស់​ រយៈពេល​ជាង​១១​ឆ្នាំ​អាច​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ដល់​ ទៅ​២៦​ភាគរយ តែ​នេះ​មិនមែន​មាន​ន័យ​ថា វា​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នោះ​ឡើយ ។

ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ផ្តល់​នូវ​ភស្តុ​តាង​គាំទ្រ​ការជាប់​ ពាក់ព័ន្ធ​បញ្ច្រាស​គ្នា​រវាង​លី​កូ​ប៉ែន និង​ជំងឺ​បេះដូង ។ ទោះជា​យ៉ាងណា ចាំបាច់​ត្រូវ​តែ​មានការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​មើល​ឱ្យ​កាន់តែ​ច្បាស់​ ថា​តើ​លី​កូ​ប៉ែន​ឬ​សមាសធាតុ​ផ្សេង​ទៀត​របស់​ប៉េងប៉ោះ​មាន​ជាប់​ពាក់ព័ន្ធ​ គ្នា​បែប​ណា ?

ដោយឡែក ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បណ្តា​បុរស​ដែល​មាន​កម្រិត​សារធាតុ​លី​កូ​ប៉ែន​ទាប​បំផុត​៦០​ភាគរយ​ប្រឈម​ នឹង​ហានិភ័យ​ពី​ជំងឺ​គាំងបេះដូង ៕

Thursday, October 1, 2015

កុមា​រា​អាយុ​៤​ឆ្នាំ​ម្នាក់​ ​ក្រោយ​ពី​ហូប​​​ដំឡូង​មី​​ដុតរួច សង្ស័យ​ពុល​​​បណ្តាល​ឱ្យ​​ស្លាប់​​​


កុមា​រា​អាយុ​៤​ឆ្នាំ​ម្នាក់​ ​ក្រោយ​ពី​ហូប​​​ដំឡូង​មី​​ដុតរួច សង្ស័យ​ពុល​​​បណ្តាល​ឱ្យ​​ស្លាប់​​​

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​៤ឆ្នាំ​ម្នាក់ ​បន្ទាប់​ពី​​​បានហូបដំឡូង​មី​ដុត​​រួច សង្ស័យ​​​ពុល​បណ្តាល​ឱ្យ​​ស្លាប់​​ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ឈាន​ ចូល​ថ្ងៃ​ទី​១​ តុលា ​២០១៥ នៅ​លំនៅ​​ឋាន​​របស់​ខ្លួន ​ស្ថិត​ក្នុងភូមិ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស ​។
​លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស​ បាន​ឱ្យ​ដឹង​ថា កុមារា​រង​គ្រោះ​​ឈ្មោះ ហេង ស្រៀ​ង អាយុ​៤​ឆ្នាំ ចំណែក​ឪពុក​​ឈ្មោះ ផ្លុ​ង ស្រេ​ម អាយុ​៣៥ឆ្នាំ ។ មុន​ពេល​កើតហេតុ នៅវេលា​ម៉ោងជាង​៣​រសៀល​​ថ្ងៃទី​៣០ កញ្ញា ទាំង២​នាក់​ឪពុក​និង​កូន​ បាន​ទៅ​ច្រូតស្មៅនៅ​​​បឹង​វែង ជាប់​​ចម្ការ​ដាំ​ដំ​ឡូ​មី​របស់​ក្រុមហ៊ុន​ចិនមួយ​ ស្ថិត​​នៅ​ក្នុងភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ ពេល​ច្រូតស្មៅនោះ​ ឪពុក​បាន​ដក​​ដំឡូងមី២​មើម​ យក​មក​ផ្ទះដុត​​​​​ហូប ​ក្រោយ​ពេល​ហូប​ហើយ ឪពុក​​ឃើញ​កូន​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ដែរ តែ​មិន​បាន​ចាប់អារ​ម្ម​ណ៏​ក៏​នាំ​គ្នា​សម្ងំ​ដេក​ទៅ លុះ​​នៅ​ម៉ោង​​ជិត​​១​រំលងអ​ធ្រាត្រ​ទើប​ដឹង​ថាកូនប្រុស​បាន​ស្លាប់បាត់​ទៅ​ ហើយ ​សង្ស័យ​បណ្តាល​មក​ពី​ហូប​ដំឡូងដុត​នោះហើយ​​មើល​ទៅ​ ​ទើប​​​កូន​ប្រុស​គាត់​ស្លាប់​បែប​នេះ ​​​​​ធ្វើ​ឱ្យ​​ឪពុក​​ស្រែក​ទ្រហោយំ​​​សោកស្តាយ​​​កូន​ប្រុស​យ៉ាង​ខ្លាំង ។
​សព​កុមារា​រង​គ្រោះ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​​ជិតខាង​​​នាំ​គ្នា​ជួយ​ចាត់ចែង​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោក​សៅ​បំផុត​ ៕

4​កន្លែង​ដែល​បុរស​មិន​គួរ​ប្រាថ្នា​វាតទី​ក្នុងអំឡុងពេល​រួមរ័ក (18+)

សេចក្តីសុខ​ដ៏​ប្រសើរ​ក្រៃ​លែង​នៃ​ការ​រួមរ័ក​គឺជា​ការ​ ស្គាល់ប្រមាណ​នៃ​ការ​វាយលុក និង​យល់​ពី​ទឹកចិត្ត​នៃ​ដៃគូ​ដែល​ប្រាថ្នា​ចង់បាន ឬ​មិន​ត្រូវការ ព្រោះ​មាន​កន្លែង​ខ្លះ​នៃ​ដងខ្លួន​របស់​នាង​គឺ​អ្នក​មិន​គួរ​ប៉ះពាល់​ដោយ​ ពុំ​មានការ​យល់ព្រម​ពី​សាមីខ្លួន​គេ​ឡើយ ។
១-​ក​ស្បូន​របស់​នាង
ប្រសិនជា​អ្នក​វាតទី​ ដល់ក​ស្បូន​របស់​នាង​ក្នុងអំឡុងពេល​រួមរ័ក គេ​ទទួលស្គាល់​ថា​ជា​កិច្ចការ​ដែល​ខុសឆ្គង ។ សូម​ចង​ចាំ​ថា ត្រង់​តំបន់​នេះ​គឺជា​ប្រឡាយ​តូច​ចង្អៀត​មួយ​ដែល​ត​ភ្ជាប់​ទ្វារមាស​របស់​ ស្ត្រី​ទៅ​ស្បូន​ដែល​ជាទី​តាំង​បង្ក​កំណើត​របស់​ទារក ។ ដូច្នេះ​វា​ពុំ​មែន​ជា​តំបន់​ដែល​អ្នក​ប្រាថ្នា​ឡើយ ហេតុនេះ​កុំ​ព្យាយាម​គាស់​ទា្វរ​ឲ្យ​របើក​ឲ្យ​សោះ ។ ចំពោះ​អ្នក​ដែល​ចាប់ផ្តើម​កិច្ចការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ខាង​ស្រី​មានការ​ឈឺចាប់​ខ្លាំង​ដូច​យក​វត្ថុ​រឹង​អ្វីមួយ​ មក​បុក​ទម្លាយ​ចូល​ក្នុង​ក​ស្បូន​របស់​នាង ហើយ​វា​ក៏​ជា​សញ្ញា​មួយ​ដែល​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ស្នៀត​ ប្រយុទ្ធ​បន្ទាន់​ដែរ​ដោយ​ការ​រុលចូល​សើ​ៗ​ជាង​មុន ។
២-​នៅ​ចំណុច​ក្បាល​គ្លី​តូ​រី​ស​(​ចំណុច​ចុងកន្ទុយ​នៃ​ស្នាមភ្លោះ​របស់​នាង​)
គ្លី ​តូ​រី​ស​គឺជា​សរសៃប្រសាទ​នៃ​ការ​ដឹង​ពី​ភាព​ស្រណុក​សុខ​ស្រួល​ដ៏​កំពូល ប៉ុន្តែ​អាច​មាន​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ខ្លាំង​លើសលុប​នៅ​ពេល​វា​ត្រូវ​ បាន​ដាស់​អារម្មណ៍​ដោយ​ផ្ទាល់​ដែរ ។ ការ​ប៉ះពាល់​ស្ទាបអង្អែល​នៅ​ចំណុច​ក្បាល​គ្លី​តូ​រី​ស​ប្រសិនជា​នាង​ពិតជា​ មាន​អារម្មណ៍​រំភើប​ស្រើបស្រាល​ខ្លាំង​បំផុត ចូរ​អ្នក​គិត​អំពី​អារម្មណ៍​ទាំងនោះ​របស់​នាង ប្រៀប​បាន​ដូច​អ្នក​កំពុង​ក្រេបជញ្ជក់​រសជាតិ​ភេសជ្ជៈ​ដែល​ត្រជាក់​ខ្លាំង​ ក្រោយមក​ធ្មេញ​របស់​អ្នក​ចាប់ផ្តើម​មាន​បញ្ហា​ដោយសារ​ការ​ត្រជាក់​នោះ​រកកល់ ​ទំពា​អ្វី​ក៏​លែង​កើត ដូច្នេះ​វា​ពុំ​មែន​ជា​រឿង​គួរ​ឲ្យ​រីករាយ​ឡើយ ។ ជំនួស​ដោយ​ការ​ប៉ះពាល់​នៅ​តំបន់​នោះ ចូរ​ងាក​ទៅ​រក​ចំណុច​អណ្តូង​នៃ​គ្លី​តូ​រី​ស​របស់​នាង​វិញ ឬ​ក៏​ត្រដុស​ក្នុង​រង្វង់​បរិវេណ​វា​ក៏​ប្រសើរ​ដែរ ។
៣-​បាតជើង​របស់​នាង
ជា​ពិសេស​ប្រសិនជា​នាង ​កំពុង​ពាក់​ស្រោម​បា​តែ​ម្តង ។ តាម​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Johns Hopkins University បង្ហាញ​ថា ការ​ពាក់​ស្រោម​បា​អាច​បង្កើន​សក្តានុពល​នៃ​ភាព​ស្រើបស្រាល​បំផុត​ទាំង​ ចំពោះ​បុរស​និង​ស្ត្រី ។ ហេតុផល​នៃ​សក្តានុពល​១​គឺ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ស្រើបស្រាល​ជាមួយនឹង​ សមត្ថភាព​របស់​ពួក​គេ​ផង​ពិតជា​ឈាន​ដល់​ការ​រួមរ័ក​យ៉ាង​ប្រាកដ និង​ឈាន​ដល់​ចំណុច​ពិសេស​ទាំងអស់​គ្នា ។ ហេតុ​ដូច្នេះ​ជា​ទូទៅ​យើង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​លុប​បំបាត់​ការ​ដោះ​ស្រោម ​បា​របស់​នាង​ចេញ​គឺ​ទុក​វា​នៅ​ដដែល​នៅ​គ្រា​រួមរ័ក​នោះ ។
៤-​រន្ធ​គូទ​(​ទ្វារធំ​)​របស់​នាង
ការ​លេង ​ឬ​ប៉ះ​អង្អែល​រន្ធ​គូទ​អាច​ពុំ​ញ៉ាំង​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ​អ្វី​ឡើយ ។ ការ​បើកទ្វារ​រន្ធ​គូទ​ដែល​មាន​ទំហំ​តូច​ពុំ​សម ល្មម​នឹង​ទំហំ​លិង្គ​របស់​អ្នក ពិតជា​មិន​មាន​ផាសុកភាព​ឡើយ ៕

រដ្ឋាភិបាល​រៀបចំយន្តការកំហិតក្រុមហ៊ុន​ឯកជន​លក់​តម្លៃ​ប្រេង​សាំង​តាមទីផ្សារអន្តរជាតិ​-VOD

















រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា​រដ្ឋាភិបាល​កំពុង​​រៀប​ចំ​ជា​រូបមន្ត​មួយ​ក្នុង​កា​រ​​​កំណត់​ ​​តម្លៃ​ប្រេង​ឥន្ធនៈ​ ដើម្បីធានា​ថាក្រុមហ៊ុន​ប្រេងទាំងអស់​​នឹង​លក់​ទៅ​តាម​តម្លៃ​មួយ​ដែល​សមស្រប ​​នឹង​ទីផ្សារ​អន្តរជាតិ​និង​មិន​ចំណេញហួសហេតុ។​

លោក ស៊ុន ចាន់ថុល បាន​លើកឡើងបែបនេះក្រោយ​ ពីកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅ​កម្ពុជា ស្រប​ពេល​ដែលតម្លៃប្រេងសាំងនៅកម្ពុជាបន្តឡើង បើទោះតម្លៃទីផ្សារអន្តរជាតិធ្លាក់ចុះក៏ដោយ​។​
លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍ថា​ក្រសួង​បាន​ស្នើ​ក្រុមហ៊ុន​ប្រេងឯកជនទាំងអស់​ផ្តល់ជា​ ទិន្នន័យ​លើការចំណាយ​​និង​ចំណូល​នៃ​ការ​ទិញ រួមមាន​​តម្លៃទិញ​ប្រេងចូល​​ តម្លៃ​ដឹកជញ្ជូន​និង​តម្លៃ​ស្ថានីយជាដើម​។​ លោក​​បន្ត​ថា​នៅពេល​ទទួល​បានទិន្នន័យ​នោះ​ ក្រសួង​នឹងពិនិត្យមើល​រូបមន្តមួយ​សម្រាប់​ការកំណត់តម្លៃ​និងស្វែងរក​ការ​ ឯកភាពគ្នាពីក្រុមហ៊ុន នៅ​​ដើមសប្តាហ៍ក្រោយ។​ លោក​បន្ថែម​ថា​បន្ទាប់ពី​កំណត់​រូបមន្តបាន​ ក្រសួងពាក់ព័ន្ធ​នឹងធ្វើ​របាយកា​រណ៍ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសម្រេច​ក្នុង​ការ​ចេញជា​ប្រកាស​ឬ​អនុក្រឹត្យ​លើ​ការកំហិតតម្លៃ​ប្រេង​ ។​
លោក ស៊ុន ចាន់ថុល​ មានប្រសាសន៍ថា៖ “មួយលីត្រត្រូវលក់ថ្លៃប៉ុន្មាន ព្រោះយើងដឹងតម្លៃទិញចូល​ថ្លៃប៉ុន្មាន​​ហើយ ដឹក​ជញ្ជូនយើងដឹង អញ្ចឹងយើងអាចធ្វើតួលេខហ្នឹងបាន ដូច្នេះក្រុមហ៊ុនមិនអាចថាក្រុមហ៊ុនចេះតែ​​ស្រែកអូហូ មិនចំណេញ មិនចំណេញទេ ថ្លៃណាស់ទិញមក អាហ្នឹងយើងច្បាស់លាស់ជាមួយគ្នា”។
លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​នឹង​មាន​ក្រុមការងារ​មួយ​ចុះ​ ត្រួតពិនិត្យ​ជា​ប្រចាំនៅ​គ្រប់ស្ថានីយប្រេងសាំងទាំងអស់នៅកម្ពុជាទៅលើ​ គុណភាព​និង​បរិមាណប្រេង ហើយ​ក្រុមហ៊ុន​នឹង​ត្រូវទទួលពិន័យ ក្នុងករណី​មិន​លក់​ប្រេង​ក្នុង​​តម្លៃទៅតាមទីផ្សារអន្តរជាតិ តាមរូបមន្តកំណត់ និង​នៅពេល​​មាន​ភាព​មិនប្រក្រតីកើតឡើង។​
លោកមានប្រសាសន៍ថា​៖ “ក្រុមការងារ​យើង​ហ្នឹង ៣ក្រសួង​នេះ​នឹង​សហការ​គ្នា​ធ្វើ​ការ​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​​ជាមួយ​ ផ្នែ​ក​​ឯក​ជន ដើម្បីកំណត់​លើ​រូប​មន្ត​​ដែល​ទទួល​បាន​ទាំងអស់​គ្នា​។ យុទ្ធសាស្រ្ត​ឈ្នះៗ​ ដោយ​​សារ​ផ្នែក​ឯក​ជន​​ក៏​ជា​ដៃគូសំខាន់​របស់រាជ​រដ្ឋាភិបាល​យើង​ក្នុង​ការ​ កសាង​ប្រទេស​ជាតិ”។​
បើ​តាម​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុនប្រេង​​ដែល​បាន​ចូល​ប្រជុំ ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់រដ្ឋាភិបាល។​
ប្រធានគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុនភីធីធី លោក ហួង ស៊ុនហ៊ីន ប្រាប់វីអូឌី​ថាតម្លៃ​លក់​ប្រេង​របស់ក្រុមហ៊ុន​របស់លោក​នាពេលបច្ចុប្បន្នគឺ​ សមរម្យ ដែលលោក​ថា​មិនអាច​បញ្ចុះបាននោះទេ។ លោក​ថា​នឹង​មាន​ការ​ពិភាក្សា​គ្នា​បន្ត​លើ​រូបមន្តក្នុង​ការ​កំណត់​តម្លៃ​ ប្រេង​នេះ។
បណ្ឌិតសេដ្ឋកិច្ចនិងជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភា លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថាប្រេងសាំង​នៅកម្ពុជាអាចចុះបានក្នុងតម្លៃពី​២៨០០ទៅ៣០០០រៀល ប្រសិនបើ​ ក្រុមហ៊ុនទាំងអស់មានឆន្ទៈបញ្ចុះហើយរដ្ឋាភិបាលប្រើប្រាស់យន្តការផ្លូវច្បាប់បានតឹងរ៉ឹង។
​កាលពីថ្ងៃទី​២២ខែកញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ជា​ថ្មី​ដល់​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថា​ ដំឡើងថ្លៃ​ប្រេងសាំង​លឿន​នៅពេល​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​កើនឡើង តែ​ចុះថ្លៃ​យឺត​ពេល​តម្លៃ​ប្រេងសាំង​ធ្លាក់ចុះ​។​ លោក​ថ្លែងថា​៖ “​ ប្រេង​នៅលើ​ពិភពលោក​វា​ចុះថ្លៃ ប៉ុន្តែ​អស់លោក​ចុះ​វា​យឺត​ពេក​។ ដល់​វា​ឡើងៗ​លឿន ឯណោះ​គ្រាន់តែ​ឡើង​នៅ​ឯ​ញូយ៉ក​គ្រឹប អា​ភ្នំពេញ​នេះ​ឡើង​ប៉ា​ដោយ​។ វា​មាន​ទាន់​ទិញ​ប្រេង​ពី​ញូយ៉ក​ចូលមក​អ​ង្កាល់ វា​ឡើង ដល់​ពេល​នៅ​ឯ​ណោះ​គេ​ធ្លាក់​យូរ​ណាស់​ហើយ ឯង​វា​មិន​ព្រម​ធ្លាក់​… អា​គេ​គ្រាន់តែ​ប្រកាសឡើង​នៅឯ​ក្រុង​ឡុង​ដ៍ នៅឯ​ញូយ៉ក ឯង​ឡើង​នៅ​ភ្នំពេញ​ដែរ​។ ដល់​ចុះ​នៅ​ឯ​ណោះ ចុះ​កន្លះ​ខែ មួយខែ ពីរ​ខែ​ហើយ វា​មិន​ព្រម​នៅ​ភ្នំពេញ ហើយ​បើ​វា​ចុះ​វា​ចុះ​បន្តិចៗ​ៗ​ៗ​”​។​
​លោក ហ៊ុន សែន បាន​​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្មនិង​ក្រសួង​ហិរញ្ញវត្ថុ​ពិនិត្យលើ​បញ្ហា​ នេះ​ឲ្យ​បាន​ជាប់លាប់ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​
​នៅថ្ងៃ​ទី​០១ខែតុលានេះ តម្លៃ​ប្រេង​ឆៅ​Brent​ មានចំនួន​៤៨,៣២ដុល្លារ​ក្នុង​មួយ​បារ៉ែល។…

Wednesday, September 30, 2015

នាយករដ្ឋមន្រ្តីបញ្ជាឲ្យ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិនិត្យ​សេវា​រថយន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ-DAP


 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនក្រើនរំលឹក ឲ្យអាជ្ញាធរមានសមត្ថកិច្ ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពិនិត្យ តម្លៃសំបុត្ររថយន្តក្រុងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ ឌកុំឲ្យឆ្លៀតឱកាសយកតម្លៃខ្លាំងពេក។
នៅក្នុងបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរនេះ សម្តេចតេជោ បានផ្ញើសារជាច្រើនឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងគ្រាពួកគេធ្វើដំណើរទៅជួបជុំគ្រួសារនៅឯស្រុកកំណើត។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាផ្លូវការរបស់សម្តេចបានឲ្យដឹងថា នេះជារដូវបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែ កញ្ញា រហូតមកទល់ថ្ងៃនេះ គឺពិធីកាន់បិណ្ឌទី៣ហើយ។
ជាមួយគ្នានេះដែរសូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យតម្លើងថ្លៃក្នុងពេលរដូវបុណ្យទាន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
សម្តេចបានបញ្ជាក់ថា “ខ្ញុំព្រះករុណាខ្ញំ សុំស្នើដល់បងប្អូនដែលបញ្ជាយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯងនឹងគោរពជិវិតអ្នកដ៏ទៃ។ ស្នើដល់បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ នឹងកុំធ្វើដំណើរពេលធាតុអាកាស មិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ”។
ទន្ទឹមនឹងប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា ដូច្នេះក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យ រៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានយល់ច្បាស់ថា ពេលដែលប្រទេសជាតិមានសុខសន្តិភាព គឺប្រជាពលរដ្ឋកាន់តែមានឱកាសច្រើន ហើយជាពិសេស យើងទាំងអស់គ្នាបានចូលរួមជួបជុំក្រុមគ្រួសារអបអរសាទរពិធីបុណ្យភ្ជុំនេះជាដើម។ ការឃោសនាញុះញុងបំពុបរិយាកាស នយោបាយ ដែលធ្វើអោយចលាចល គឺនឹងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយនឹងធ្វើអោយអន្តរាយដល់ជាតិទាំងមូល។ ទង្វើបែបនេះក៏ប្រាស់ចាកជាមួយនឹងទង្វើអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕

មន្ត្រី​ព្រមាន​អ្នក​ល្មើសច្បាប់​ចរាច​រណ៍ ខណៈ​អ្នកស្លាប់​នៅ​បន្ត​កើនឡើង​















​មន្ត្រី​ជំនាញចរាច​រណ៍ ព្រមាន​ដល់​អ្នកបើកបរ​ដែល​ល្មើសច្បាប់ ខណៈ​រកឃើញថាអ្នករងគ្រោះក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះបាន​បន្ត​កើន​ឡើង​ ជាង​ឆ្នាំមុន​។​
ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោករបស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ហ៊ឹម យ៉ាន់ ឲ្យ​អ្នកសារព័ត៌មានដឹង​ក្នុង​សន្និសីទ​មួយនៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​៣០ ​ខែកញ្ញា​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​គិត​ត្រឹម​៩​ខែ​ឆ្នាំ​២០១៥​នេះ បាន​សម្លាប់​មនុស្ស​អស់​១៧៣៤​នាក់ និង​ជាង​៣​ពាន់​នាក់ ផ្សេង​ទៀត​រងរបួស​ធ្ងន់​(៣៣០៩​ន​)​។​ លោក​ថា​ចំនួន​នេះ​បាន​កើនឡើង ជាង​ឆ្នាំ​២០១៤ ដែល​មាន​មនុស្ស​ស្លាប់​តែ​១៦៣០​នាក់​។

Thursday, August 20, 2015

គង់ ច័ន្ទ​ស្រី​មុំ ធ្វើ​ខួបកំណើត​ឆ្លៀត​ប្រកាស​ពីមុខ​ជំនួញ


រាជធានី​ភ្នំពេញ ៖ កញ្ញា​គង់ ច័ន្ទ​ស្រី​មុំ​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​២៥​ឆ្នាំ កាលពី​រាត្រី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​BOTTOMS UP ខាងក្រោយ​ស្ថានទូត​រ៉ុ​ស្ស៊ី​ក្បែរ​តំបន់​កោះ​ពេជ្រ​នៃ​រាជធានី​ភ្នំពេញ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ គង់ ច័ន្ទ​ស្រី​មុំ បាន​ប្រកាស​ពីមុខ​របរ​ថ្មី​ដែល​នាង​ចំណាយ​ដើមទុន​ជិត​១០​ម៉ឺន​ដុល្លារ ។
ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​បៃតងស្រស់​ស្អាត កញ្ញា​គង់ ច័ន្ទ​ស្រី​មុំ និយាយ​ថា ជា​លើក​ទី​៤​ហើយ​ដែល​នាង​ធ្វើ​ពិធី​ខួបកំណើត ។ មូលហេតុ​ដែល​នាង​ធ្វើ​ពិធី​ខួបកំណើត​ឆ្នាំ​នេះ ដោយសារ​តែ​នាង​ចង់​បង្ហាញ​ផលិតផល​ទឹកអប់​ថ្មី​របស់​នាង «SECRET» និង​ណែនាំ​ភោជនីយដ្ឋាន​ថ្មី​របស់​គូ​សេ្ន​ហ៍ គឺ​ភោជនីយដ្ឋាន Bottoms up ផង ។ ជំនួញ​ទឹកអប់​នេះ​ប្រើ​ទុន​ប្រមាណ​៤​ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅ​ពេល​ផលិតផល​មក​ដល់​ឡើង​ដល់​ជាង​១០​ម៉ឺន​ដុល្លារ​គួប​ផ្សំ​ការ​ ដឹក​ជញ្ជូន​ការ​បង់ពន្ធ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ទឹកអប់​នោះ​ផលិត​នៅ​ប្រទេស​តៃវ៉ាន់ តែ​ប្រើ​រូបមន្ត​ពី​ប្រទេស​ហូ​ឡង់ ។ ទឹកអប់​នេះ​ចាប់ផ្តើម​លក់​នៅ​កម្ពុជា​ពី​ថ្ងៃ​១៧ សីហា ឆ្នាំ​២០១៥ ទៅ​។
មូលហេតុ​ដែល​គង់ ច័ន្ទ​ស្រី​មុំ ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ទឹកអប់​បន្ថែម​ពីលើ​មុខរបរ​ជំនួញ​ផ្សេង​ទៀត ព្រោះតែ​យល់​ថា​យុវវ័យ​ចង់​ប្រើ​ទឹកអប់​ណា​ដែល​ជា​របស់​ល្អ មានគុណ​ភាព និង​ជា​ម៉ាក​ល្បី​ដូច​តារា​បរទេស ។​អីុ​ចឹ​ង​ហើយ​ទើប​គង់ ច័ន្ទ​ស្រី​មុំ និង​សង្សារ​គឹ​ម សីហា រួមគំនិត​គ្នា​បើក​ជំនួញ​ទឹកអប់​នេះ​ដែល​មាន​តម្លៃ​សមរម្យ ជាប់​ក្លិន​បាន​យូរ មាន​រយៈពេល​លើស​១២​ម៉ោង​ឯណោះ ។
ពិធី​ខួបកំណើត​នោះ​មាន​សិល្បករ​ជាង​១០០​នាក់ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត ដោយ​ចំណាយ​ប្រាក់​រៀបចំ​អស់​ជាង​១​ម៉ឺន​ដុល្លារ ។
ចំពោះ​ថ្ងៃ​ចូល​រោងការ​ជាមួយ​លោក​គឹ​ម សីហា ជា​គូស្នេហ៍​នោះ គង់ ច័ន្ទ​ស្រី​មុំ អត់​ទាន់​ដឹង​ថ្ងៃ​ណា​ច្បាស់​ទេ ដោយសារ​តែ​នាង​ចេះ​តែ​មាន​ផែនការ​រកស៊ី ថ្មី​ៗ​បន្តបន្ទាប់ ។ រាល់ថ្ងៃ​ក្រៅពី​ជំនួញ​ទឹកអប់​មានមុខ​របរ​លក់​សម្លៀក​បំពាក់​ដែល​នាំ​ចូល​ពី ​ក្រៅប្រទេស ។
ចំពោះ​លោក​គឹ​ម សីហា ដែល​ជា​សង្សារ​របស់​គង់ ច័ន្ទ​ស្រី​មុំ និង​ជា​អ្នក​រៀបចំ​ពិធី​ខួបកំណើត​ជូន​នាង បាន​និយាយ​ថា ចំពោះ​ពិធី​ខួបកំណើត​ផ្ទាល់​របស់​លោក​គឺ​អត់​បាន​ធ្វើ​ទេ ប៉ុន្តែ​សម្រាប់​ស្រី​មុំ​លោក​ត្រូវ​តែ​រៀបចំ​ធ្វើ​ជូន​ឲ្យ​នាង​សប្បាយចិត្ត ។ ចំពោះ​ភោជនីយដ្ឋាន​ថ្មី​នោះ លោក​គឹ​ម សីហា ឱ្យ​ដឹង​ថា មាន​ម្ហូប​ខ្មែរ អឺរ៉ុប និង​អាស៊ី ដោយ​បរិយាកាស​ប្លែក​ធ្វើ​ឲ្យ​ភ្ញៀវ​ពេញចិត្ត ។ អ្វី​សំខាន់​ទៀត​គឺ​ចង់​ឲ្យ​សិល្បករ និង​មហាជន​ស្គាល់​ទីតាំង និង​ជួយ​គាំទ្រ ។
នា​ឱកាស​នោះ អ្នកសិល្បៈ​ចូលរួម​មាន​លោក​ណុ​ប ប៉ា​យ៉ា​រិ​ទ្ឋិ​, លោក​ករុណា ពេជ្រ​, លោក​សុ​គ​ន្ឋ ថេ​រ៉ា​យុ​, លោក​សាយ សៀ​រ៉ា​, លោក​យ៉ែ​ម សំ​អូន​, លោក​ញ៉ែ​ម សុ​គ​ន្ឋ​, លោក​ជា វ​ណ្ណា​រិ​ទ្ឋិ​, អ្នក​នាង​មាស ម៉ូ​លី​ណា​, កញ្ញា​ទឹម រ​ដ្ឋា​, កញ្ញា​ទឹម វ​ត្តី​, កញ្ញា​សូ​ដា នី​តា​, កញ្ញា​ពៅ សុជាតា​, កញ្ញា​តូ​តា​, កញ្ញា​គង់ វង្ស​យ៉ា​ទី​, កញ្ញា​ឈិ​ត សុជាតា​, អ្នក​នាង​កា​តុ​និង​ស្វាមី​, កញ្ញា​ឌុ​ច លី​ដា​, អ្នក​នាង​សឿ សុធា​រ៉ា​, កញ្ញា​មាន សូ​នី​តា​, កញ្ញា​លី ច័ន្ទ​សីហា​, កញ្ញា​សុភ​ក្រ កុ​សុ​ម៉ា និង​កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ ជាដើម ៕

Saturday, October 26, 2013

ជា វិបុល -គង់ សុជាតិ សម្រេចចិត្ត​ចូលរោងជ័យជាមួយគ្នា មិនគិតពីអតីតកាល

Looking Todayភ្នំពេញៈ កន្លងមក ធ្លាប់មានព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា ពិធីករ-ពិធីការិនី មានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា លើសពីមិត្តរួមការងារ ប៉ុន្តែទន្ទឹមនឹងការលើកឡើងបែបនោះ ជារឿយៗទស្សនិកជន ក៏តែងតែឃើញវត្តមានរបស់អ្នកទាំងពីរ ចេញមុខបដិសេធថា ពួកគេគ្មាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាទេ ។ តែរហូតមកដល់ពេលនេះ អាថ៌កំបាំង ស្នេហាដែល ពិធីករ-ពិធីការិនី មួយគូនេះ ធ្លាប់បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ មកនោះ ត្រូវបានទម្លាយឡើង ក្រោយពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរចែកធៀបការ ធ្វើឲ្យមិត្តអ្នកសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង ស្ទើរមិនគួរឲ្យជឿ ។
ក្រោយពីមាន សិល្បករ-សិល្បការិនីមួយចំនួន បានទទួលសំបុត្រអញ្ជើញការ របស់ពួកគេ ហាក់មានការភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគូស្នេហ៍ ដែលចូលប្រឡូកសិល្បៈ ចាស់វស្សានេះ បានសម្រេចចិត្តទម្លាយអាថ៌កំបាំងស្នេហារបស់ពួកគេ ដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ នៅសណ្ឋាគារផ្កាយ៥ អ៊ីនធើកង់ទីណង់តាល់ ដែលតាមគម្រោងអាចអញ្ជើញភ្ញៀវ ប្រមាណ៣០០នាក់ ចូលរួមអបអសាទរ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ រៀបរាប់ពីពន្លកស្នេហារ របស់ពួកគេ ដោយ ពិធីករបុរសសង្ហាមាឌធំ លោក ជា វិបុល បានឲ្យដឹងថា អ្វីដែលលោកសម្រេច ចិត្តរាប់អានមើលចិត្តគ្នានោះត្រឹមតែ រយៈពេលជាង១ឆ្នាំនេះតែប៉ុណ្ណោះ។ លោកនិយាយថា “ដោយសារតែខ្ញុំ មានចិត្តស្រឡាញ់គាត់(គង់ សុជាតិ) ទើបចាប់ផ្តើមសង្កេត លួចមើលគាត់ឃើញ ពីចំណុចល្អច្រើន ហើយមួយទៀត ខ្ញុំក៏មានចិត្តអាណិតគាត់ ដូចពាក្យចាស់ពោលថា “អាណិតធំជាងស្រលាញ់” យើងក៏ចាប់ផ្តើមសាកសួរគ្នា ក៏ចាប់ផ្តើមគិតគូថ្ងៃរៀបការ ព្រោះថាធម្មតា អ្នកសិល្បៈតែងតែចង់លាក់ ប៉ុន្តែក្រដាសខ្ចប់ភ្លើងមិនជិតទេ ត្រូវតែឆេះ ហើយការធ្វើបែបនេះ ចង់ បញ្ជាក់ថា ឥឡូវនេះខ្ញុំទាំងពីរនាក់ បានរៀបការតាមផ្លូវច្បាប់ ជាប្តីប្រពន្ធគ្នាពេញសិទ្ធិហើយ..” ។
ពិធីករ លោក ជា វិបុល ក៏បានប្រាប់ឲ្យដឹងទៀតថា “ បើតាមខ្ញុំស្គាល់គាត់ មិនធ្លាប់មានការបែកបាក់ច្រើន ដូចការលើកឡើងនោះទេ គឺមានតែម្តង ជាមួយស្វាមីគាត់តែប៉ុណ្ណោះ។ ខ្ញុំចេះតែមើលតាមដានគាត់រហូត ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសារភាព ប្រាប់គាត់ទេ ទើបតែចុងឆ្នាំមុននេះ ខ្ញុំសម្រេចចិត្ត សារភាពសាកសួរចិត្តគាត់។ ខ្ញុំគ្មានអីត្រូវខ្លាចរអា ជាមួយការបង្កើតស្នេហា ជាមួយគាត់ទេដោយសារខ្ញុំ និងគាត់ បានបង្ហាញឲ្យគ្នាច្បាស់លាស់ហើយ។ ខ្ញុំមិនគិតពីអតីតកាលចាស់ របស់ អ្នកនាង គង់ សុជាតិ ទេ បើទោះជាពេលនេះ គាត់មានកូន ២នាក់ក៏ដោយ ក៏ខ្ញុំអាចទទួលយកបាន ខ្ញុំយល់ថាខ្ញុំអត់មានកូនទេ ដូច្នេះខ្ញុំចាត់ទុកកូន ទាំង២នេះដូចជាកូនបង្កើតរបស់ខ្ញុំ បំពេញតួនាទីការស្រឡាញ់ភាពកក់ក្តៅ ដល់កូនទាំង២នាក់ ដូចជាឪពុកបង្កើត ” ។
លោកបានប្រាប់ បន្ថែមទៀតថា លោកពិតជាសំណាងណាស់ ដែលបានរៀបការជាមួយ គង់ សុជាតិ ហើយគាត់ក៏សំណាងដែលរៀបការជាមួយលោក ដោយសារតែការស្រឡាញ់ យល់ចិត្តយល់ថ្លើមគ្នា យ៉ាងពិតប្រាកដ ។
ដោយឡែក អ្នកមេម៉ាយចាយសម្រស់ អ្នកនាង គង់ សុជាតិ ក៏បានប្រាប់ឲ្យដឹង ពីដំណើរដើមចមនៃការបង្កើតពន្លកស្នេហា ស្រដៀងគ្នាថា “ មូលហេតុដែលខ្ញុំ សម្រេចចិត្តរៀបការជាមួយគាត់ (ជា វិបុល) ដោយសារខ្ញុំស្គាល់គ្នាច្បាស់ ។ម្យ៉ាងក៏ដល់ពេលវេលាមួយ ខ្ញុំគិតថា ប្រសិនបើខ្ញុំជ្រើសរើស អ្នកណាម្នាក់ គឺត្រូវចំណាយពេលមើលគ្នា ទៅវិញទៅមក សិក្សាពីគ្នាទៅវិញទៅមក ដឹងពីគ្នាច្បាស់អាច រស់នៅជាមួយ គ្នារហូតដល់ចាស់ ” ។
តារាស្រី មានឈ្មោះសំឡេង ឈរជើងជាពិធីការិនី លេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថា ក្រោយពីខ្ញុំទាំងពីរនាក់រៀបការ ហើយនិងបញ្ចប់ព័ត៌ មានទាំងអស់ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រឿងសំខាន់មុន និងពួកខ្ញុំអាចឈានដល់ ចំណុចនេះ គឺខ្ញុំបានមើលសិក្សាច្បាស់ ។ សូម្បីតែកូនខ្ញុំ ក៏ស្រឡាញ់ពេញចិត្តលើគាត់ ហើយគាត់ក៏ស្រឡាញ់កូនក្រុមគ្រួសារខ្ញុំ ដូចគ្នា ព្រោះថាខ្ញុំមិនទទួលយកទេ បើសិនជាបុរសណាម្នាក់ ដែលមានចិត្ត ស្រឡាញ់តែខ្ញុំ ហើយមិន ស្រលាញ់កូនខ្ញុំទេ ខ្ញុំក៏មិនអាចទទួលយកបានដែរ។ តែសម្រាប់ខ្ញុំ និង លោកជា វិបុល បានសម្រេចចិត្តច្បាស់លាស់ អស់ហើយ ទើបសម្រេចចិត្តដឹកដៃគ្នា ចូលរោងការនេះតែម្តងទៅ” ។
ជាការពិត គ្រាន់តែដំណឹង នៃការរៀបចំពិធីមង្គលជ័យ ក្រាបក្បាលដល់កន្ទេល របស់តារាល្បីៗទាំងពីដួងនេះ លេចឮយ៉ាងប្រាកដ រហូតមានសំបុត្រការ ចែកជូនដល់អ្នកសិល្បៈភ្លាមរួចមក មិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល អបអរសាទរ ចំពោះចំណងស្នេហ៍មួយនេះ និងម្នាក់បានជូនពរជូនជ័យ ឲ្យគូស្វាមីភរិយាថ្មីទាំងពីដួងនេះ ជួបនូវសុភមង្គល ជានិច្ចនិរន្តរ ថែរក្សាគ្នា ដល់ចាស់កោងខ្នង ៕
Looking Today
Looking Today
Looking Today
Looking Today

ភ្នំពេញៈ កន្លងមក ធ្លាប់មានព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា ពិធីករ-ពិធីការិនី មានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា លើសពីមិត្តរួមការងារ ប៉ុន្តែទន្ទឹមនឹងការលើកឡើងបែបនោះ ជារឿយៗទស្សនិកជន ក៏តែងតែឃើញវត្តមានរបស់អ្នកទាំងពីរ ចេញមុខបដិសេធថា ពួកគេគ្មាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាទេ ។ តែរហូតមកដល់ពេលនេះ អាថ៌កំបាំង ស្នេហាដែល ពិធីករ-ពិធីការិនី មួយគូនេះ ធ្លាប់បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ មកនោះ ត្រូវបានទម្លាយឡើង ក្រោយពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរចែកធៀបការ ធ្វើឲ្យមិត្តអ្នកសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង ស្ទើរមិនគួរឲ្យជឿ ។
ក្រោយពីមាន សិល្បករ-សិល្បការិនីមួយចំនួន បានទទួលសំបុត្រអញ្ជើញការ របស់ពួកគេ ហាក់មានការភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគូស្នេហ៍ ដែលចូលប្រឡូកសិល្បៈ ចាស់វស្សានេះ បានសម្រេចចិត្តទម្លាយអាថ៌កំបាំងស្នេហារបស់ពួកគេ ដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ នៅសណ្ឋាគារផ្កាយ៥ អ៊ីនធើកង់ទីណង់តាល់ ដែលតាមគម្រោងអាចអញ្ជើញភ្ញៀវ ប្រមាណ៣០០នាក់ ចូលរួមអបអសាទរ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ រៀបរាប់ពីពន្លកស្នេហារ របស់ពួកគេ ដោយ ពិធីករបុរសសង្ហាមាឌធំ លោក ជា វិបុល បានឲ្យដឹងថា អ្វីដែលលោកសម្រេច ចិត្តរាប់អានមើលចិត្តគ្នានោះត្រឹមតែ រយៈពេលជាង១ឆ្នាំនេះតែប៉ុណ្ណោះ។ លោកនិយាយថា “ដោយសារតែខ្ញុំ មានចិត្តស្រឡាញ់គាត់(គង់ សុជាតិ) ទើបចាប់ផ្តើមសង្កេត លួចមើលគាត់ឃើញ ពីចំណុចល្អច្រើន ហើយមួយទៀត ខ្ញុំក៏មានចិត្តអាណិតគាត់ ដូចពាក្យចាស់ពោលថា “អាណិតធំជាងស្រលាញ់” យើងក៏ចាប់ផ្តើមសាកសួរគ្នា ក៏ចាប់ផ្តើមគិតគូថ្ងៃរៀបការ ព្រោះថាធម្មតា អ្នកសិល្បៈតែងតែចង់លាក់ ប៉ុន្តែក្រដាសខ្ចប់ភ្លើងមិនជិតទេ ត្រូវតែឆេះ ហើយការធ្វើបែបនេះ ចង់ បញ្ជាក់ថា ឥឡូវនេះខ្ញុំទាំងពីរនាក់ បានរៀបការតាមផ្លូវច្បាប់ ជាប្តីប្រពន្ធគ្នាពេញសិទ្ធិហើយ..” ។
ពិធីករ លោក ជា វិបុល ក៏បានប្រាប់ឲ្យដឹងទៀតថា “ បើតាមខ្ញុំស្គាល់គាត់ មិនធ្លាប់មានការបែកបាក់ច្រើន ដូចការលើកឡើងនោះទេ គឺមានតែម្តង ជាមួយស្វាមីគាត់តែប៉ុណ្ណោះ។ ខ្ញុំចេះតែមើលតាមដានគាត់រហូត ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសារភាព ប្រាប់គាត់ទេ ទើបតែចុងឆ្នាំមុននេះ ខ្ញុំសម្រេចចិត្ត សារភាពសាកសួរចិត្តគាត់។ ខ្ញុំគ្មានអីត្រូវខ្លាចរអា ជាមួយការបង្កើតស្នេហា ជាមួយគាត់ទេដោយសារខ្ញុំ និងគាត់ បានបង្ហាញឲ្យគ្នាច្បាស់លាស់ហើយ។ ខ្ញុំមិនគិតពីអតីតកាលចាស់ របស់ អ្នកនាង គង់ សុជាតិ ទេ បើទោះជាពេលនេះ គាត់មានកូន ២នាក់ក៏ដោយ ក៏ខ្ញុំអាចទទួលយកបាន ខ្ញុំយល់ថាខ្ញុំអត់មានកូនទេ ដូច្នេះខ្ញុំចាត់ទុកកូន ទាំង២នេះដូចជាកូនបង្កើតរបស់ខ្ញុំ បំពេញតួនាទីការស្រឡាញ់ភាពកក់ក្តៅ ដល់កូនទាំង២នាក់ ដូចជាឪពុកបង្កើត ” ។
លោកបានប្រាប់ បន្ថែមទៀតថា លោកពិតជាសំណាងណាស់ ដែលបានរៀបការជាមួយ គង់ សុជាតិ ហើយគាត់ក៏សំណាងដែលរៀបការជាមួយលោក ដោយសារតែការស្រឡាញ់ យល់ចិត្តយល់ថ្លើមគ្នា យ៉ាងពិតប្រាកដ ។
ដោយឡែក អ្នកមេម៉ាយចាយសម្រស់ អ្នកនាង គង់ សុជាតិ ក៏បានប្រាប់ឲ្យដឹង ពីដំណើរដើមចមនៃការបង្កើតពន្លកស្នេហា ស្រដៀងគ្នាថា “ មូលហេតុដែលខ្ញុំ សម្រេចចិត្តរៀបការជាមួយគាត់ (ជា វិបុល) ដោយសារខ្ញុំស្គាល់គ្នាច្បាស់ ។ម្យ៉ាងក៏ដល់ពេលវេលាមួយ ខ្ញុំគិតថា ប្រសិនបើខ្ញុំជ្រើសរើស អ្នកណាម្នាក់ គឺត្រូវចំណាយពេលមើលគ្នា ទៅវិញទៅមក សិក្សាពីគ្នាទៅវិញទៅមក ដឹងពីគ្នាច្បាស់អាច រស់នៅជាមួយ គ្នារហូតដល់ចាស់ ” ។
តារាស្រី មានឈ្មោះសំឡេង ឈរជើងជាពិធីការិនី លេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថា ក្រោយពីខ្ញុំទាំងពីរនាក់រៀបការ ហើយនិងបញ្ចប់ព័ត៌ មានទាំងអស់ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រឿងសំខាន់មុន និងពួកខ្ញុំអាចឈានដល់ ចំណុចនេះ គឺខ្ញុំបានមើលសិក្សាច្បាស់ ។ សូម្បីតែកូនខ្ញុំ ក៏ស្រឡាញ់ពេញចិត្តលើគាត់ ហើយគាត់ក៏ស្រឡាញ់កូនក្រុមគ្រួសារខ្ញុំ ដូចគ្នា ព្រោះថាខ្ញុំមិនទទួលយកទេ បើសិនជាបុរសណាម្នាក់ ដែលមានចិត្ត ស្រឡាញ់តែខ្ញុំ ហើយមិន ស្រលាញ់កូនខ្ញុំទេ ខ្ញុំក៏មិនអាចទទួលយកបានដែរ។ តែសម្រាប់ខ្ញុំ និង លោកជា វិបុល បានសម្រេចចិត្តច្បាស់លាស់ អស់ហើយ ទើបសម្រេចចិត្តដឹកដៃគ្នា ចូលរោងការនេះតែម្តងទៅ” ។
ជាការពិត គ្រាន់តែដំណឹង នៃការរៀបចំពិធីមង្គលជ័យ ក្រាបក្បាលដល់កន្ទេល របស់តារាល្បីៗទាំងពីដួងនេះ លេចឮយ៉ាងប្រាកដ រហូតមានសំបុត្រការ ចែកជូនដល់អ្នកសិល្បៈភ្លាមរួចមក មិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល អបអរសាទរ ចំពោះចំណងស្នេហ៍មួយនេះ និងម្នាក់បានជូនពរជូនជ័យ ឲ្យគូស្វាមីភរិយាថ្មីទាំងពីដួងនេះ ជួបនូវសុភមង្គល ជានិច្ចនិរន្តរ ថែរក្សាគ្នា ដល់ចាស់កោងខ្នង ៕Lookingtoday
Looking Today
Looking Today
Looking Today
Looking Today

Saturday, August 24, 2013

ទង់​មេ​ទ័ព

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ រូបថត ហេង​ ជីវ័ន
សម្រែក​រាស្រ្តក្នុង​នគរ​ ដែល​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ មិន​គួរ​ឲ្យ​ខ្លាច​ទេ​ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ​ភាព​ស្ងៀម​ស្ងាត់​របស់​មេ​ទ័ព​ឈ្នះ​ឆ្នោ​ ត។ បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​គឺ​គណបក្សប្រជាជន​ទទួល​បាន​៦៨​អាសនៈ​ ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ​៥៥ អាសនៈនេះ​រាប់​ថា​ គណបក្សប្រជាជន​ឈ្នះ​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ចម្ងល់​របស់​រាស្ត្រ​ ក្នុង​នគរ​និង​ក្រុម​អ្នក​តាមដាន​នយោបាយ​កម្ពុជា​ ពេល​នេះ ​គឺ​ហេតុ​អ្វី​ក៏មេទ័ព​ឈ្នះ​សង្គ្រាម ​មិន​ធ្វើ​ពិធី​ទូង​ស្គ​រលើក​ទង់​ជ័យ​ ប្រមូល​ផ្តុំ​ទ័ព​កោះ​ហៅ​មន្ត្រី​ឡើង​សវនា​ការ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ទទួល​ ការ​ព្រះ​រាជទាន​ពី​មហាក្ស​ត្រ​គ្រប់គ្រង​នគរ​? ការ​ពិត​មួយ​ចំនួន​ដូច​បង​ប្អូន​ជន​រួម​ជាតិ​ បាន​ដឹង​ស្រាប់ គឺ​ថ្វី​ដ្បិត​តែ​ការ​បង្កើត​រដ្ឋាភិបាល​ត្រូវ​ការ​តែ​សំឡេង ៥០% បូក ១ ពិត​មែន​ តែ​កម្ពុជា​ អនុវត្ត​របប​រាជានិយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៥១ ​ថ្មី ដោយ​ចែក​ជា​ពីរ​ប្រព័ន្ធ​ គឺ​ប្រព័ន្ធ​ដឹកនាំ​ និង​ប្រព័ន្ធ​គ្រប់​គ្រង​។ ប្រព័ន្ធ​គ្រប់​គ្រង​នគរ​ គឺ​សភានិយម​មាន​ន័យ​ថា​ អ្វីៗ​ទាំង​អស់​ក្នុង​នគរ​ ត្រូវ​ទទួល​ការ​សម្រេច​ពី​រ​ដ្ឋសភា​ជាតិ​ជា​មុន​សិន​ដូច​ជា​៖​​ រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ផែន​ការ​រដ្ឋ​ ការ​ខ្ចី​ប្រាក់ ឬ​ឲ្យ​ប្រាក់​គេ​ខ្ចី​ការ​យក​ពន្ធ​ ការ​សន្យា​ផ្នែក​ហិរញ្ញ​វត្ថុ​ ការ​យល់​ព្រម​ចំពោះ​គណ​នី​រដ្ឋ​បាល​ ការ​លើក​លែង​ទោស​ជា​ទូទៅ​ ការ​យល់​ព្រម​ឬ​លុប​ចោល​សន្ធិ​សញ្ញា​ ឬ​អនុ​សញ្ញា​អន្តរជាតិ​ ការ​ប្រកាស​សង្គ្រាម​រួម​នឹង​ការ​បោះ​ឆ្នោត​ទុក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​ តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ​នៃ​ចំនួន​សមា​ជិក​រដ្ឋសភា​ទាំង​មូល (៥០ % + ១) ស្រប​តាម​រដ្ឋធម្មនុញ្ញ មាត្រា​ ៩០​ ថ្មី (ពីរ)។
ប្រព័ន្ធ​ដឹក​នាំ​នគរ​ គឺ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​មាន​ន័យ​ថា​គ្មាន​ទេស​ភាឯក​បក្ស​គ្មាន​ទេ​ រដ្ឋាភិបាល​ឯកបក្ស​ចំណុច​នេះ​បើ​តាម​ស្មា​រតី​រដ្ឋ​ធម្មនុញ្ញ​គឺ​មិន​មាន​ ន័យ​ថា​ ដាច់​ខាត​ត្រូវ​តែ​មាន​បក្ស​ពីរ​ក្នុង​រដ្ឋា​ភិបាល​នោះ​ទេ​ តែ​មាន​ន័យ​ថា​ រដ្ឋា​ភិបាល​ដាច់​ខាត​ត្រូវ​តែ​កើត​ចេញ​ពី​សភា​ពហុ​បក្ស​ក៏​ប៉ុន្តែ​ការ​ ស្ងៀម​ស្ងាត់​របស់​មេ​ទ័ព​ឈ្នះ​សង្គ្រាម​នេះ​ មាន​ន័យ​ជ្រៅ​ជាង​នេះ ទី១. ភ្លើង​រាស្ត្រ​កំពុង​ឆេះ​ ដូច​នេះ ​អូស​បន្លាយ​ពេល​លាក់​ខ្លួន​មិន​ចេញ​មុខ​ ដើម្បី​រង់​ចាំ​ឲ្យ​ភ្លើង​បន្ថយ​កម្ដៅ ទី២ .សម្ងំ​ក្នុង​បន្ទាយ​មើល​ដំណើរ​សត្រូវ​គិត​គូរ​យុទ្ធ​សាស្ត្រ​ហើយ​រង​់ចាំ​ឱ​កា​ស​​កម្ទេច​ចោល​។
ប្រមាថ​ពិត​ជា​ប្រមាថ​នេះ​ គឺ​ជា​ការ​ម្រមាថ​មួយ​ដ៏​ធំ​ សម្រាប់​កូន​ប្រុស​។ ​ល្ងាច​ថ្ងៃ​ទី​ ២០​ខែ​សីហា​ឆ្នាំ​ ២០១៣​ ក្រុម​ការ​ងារ​ចរចា​នៃ​គណបក្ស​ធំ​ពីរ​ គឺ​បក្សប្រជាជន​ និង​បក្សសង្គ្រោះជាតិ​បាន​ជួប​ចរចា​លើការ​ងារ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះ​ឆ្នោត​។​ខ្ញុំ​មាន​ការ​យល់​ឃើញ​ពីរ​៖​ទី១.បើ​សិន​ជា​ ខ្ញុំ​ជា​គណ​បក្ស​សង្គ្រោះជាតិ​វិញ​ ខ្ញុំ​មិន​ទៅ​ចរចានៅ​ល្ងាច​ថ្ងៃ​ទី​២០​នោះ​ទេ​ ពីព្រោះ​សមាស​ភាព​ដែល​បញ្ជូន​មក​ពី​គណ​បក្ស​ប្រជា​ជន​ គឺ​ជា​ប្រតិភូ​បច្ចេកទេស​លំដាប់​ទី​ ៣ នេះ​ប្រហែល​មាន​ន័យ​បី​យ៉ាងៈ​ ក.គ្មាន​ឆន្ទៈចង់​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ពិត​ប្រាកដ​ទេ។ ខ.នេះ​គឺ​ជា​ការ​ប្រមាថ​ដៃ​គូចរចា​ ពីព្រោះ​បញ្ជូន​មនុស្ស​ខុស​ពិធីការ​ចរចា​។ គ.ប្រ ​ហែល​ជា​ក្រុម​មក​ពី​បក្សប្រជាជន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២០ ​នោះ​ កុំ​ថា​ឡើយ​ចរចា​សូម្បី​តែ​និយាយ​មិន​ហ៊ាន​និយា​យ​ផង​។​ នេះ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​ការ​ចរចា​ប​រាជ័យ​ ទៅ​អង្គុយ​ដក​ខ្យល់​ទទេ​ គ្រាន់​តែ​ចេញ​ក្បួន​ទ័ព​ គេ​ដឹង​លទ្ធផល​សង្គ្រាម​មុន​បាត់​ទៅ​ហើយ​។ ​មនុស្ស​ដែល​គណ​បក្ស​ប្រជា​ជន​ គួរ​បញ្ជូន​មក​ដើម្បី​ចរចា​ជា​មួយ​ក្រុម​ចរចា​របស់​បក្ស​សង្គ្រោះ​ជាតិ​ គួរ​តែ​ជា​សមាស​ភាព​លោក​ សុខ ​អាន​លោក ស ខេង​ លោក​ជា​ម យៀប ​និង​លោក​សាយ​ ឈុំ​ ជា​ដើម​ទើប​បាន​ត្រឹម​ត្រូវ​។
ការ​ចាប់​អារម្មណ៍​ ទី​២.ក្នុង​កាលៈទេសៈ​បែប​នេះ​ បើ​ខ្ញុំ​ជា​គណបក្ស​ទាំង​ពីរ​ ជា​ពិសេស​បក្សសង្គ្រោះជាតិ​ ខ្ញុំ​មិន​បញ្ជូន​មន្ត្រី​បច្ចេកទេស​ ទៅ​មុន​ទេ​ តែ​គឺ​មេន​យោបាយ​ជួប​គ្នា​មុន​ ចរចា​ព្រម​ព្រៀង​លើ​ចំណុច​បំណង​ការ​ចង់​បាន​ នៃ​ភាគី​ចរចា​នីមួយៗ​ជា​កញ្ចប់​ នៃ​ការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជា​មុន​សិន​ រួច​ចាំ​បញ្ជូន​អ្នក​បច្ចេកទេស​ឲ្យ​ជួប​គ្នា​ធ្វើ​ការ​តែ​ម្តង​ នេះ​គេ​ហៅ​ថា​ វិធី​សាស្ត្រ​ពី​លើ​មក​ក្រោម ​ព្រោះ​វិធី​សាស្ត្រ​ពី​ក្រោម​ទៅ​លើ​គ្មាន​បាន​ផល​អ្វី​ទេ​។​បើ​សិន​មេ​ទ័ព​ មិន​ជួប​ចរចា​លើ​ចំណុច​គោល​ធំៗ ជា​មុន​ទេ​ ការ​ចាប់​ផ្តើម​ប្រើ​វិធី​សាស្ត្រ​ពី​ក្រោម​ឡើង​លើ​ គឺ​ដើម្បី​តែ​ពន្យា​រពេល​ការ​ចរចា​តែ​ប៉ុណ្ណោះ។
មេ​ទ័ព​ឈ្នះ​ចម្បាំង​ ដឹង​ដែរ​តែ​សុខ​ចិត្ត​មាន​ចេតនា​ចង់​រុញ​ទូក​បណ្តោយ​ទឹក​វា​គង់​តែ​ធ្លាក់​ ជ្រោះ​ទេ​ មាន​ន័យ​ថា​ ចរចា​ដើម្បី​តែចរចា​ដើម្បី​អូស​បន្លាយ​ពេល​វេលា យក​ពេល​វេលា​កាន់​តែ​ច្រើន ​កាន់​តែ​ចំណេញ​រង់​ចាំ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​សម្រេច​លើ​បណ្តឹ​ង​ បក្សប្រឆាំង​និង​បិទ​ផ្លូវ​តវ៉ា​។
ការ​ធ្វើការ​ងារ​យឺតយ៉ាវ​ មិន​មែន​ជា​ចរិក​មេទ័ព​ នៃ​បក្ស​ប្រជាជន​ទេ​ ដូច​នេះ​ មិន​យូរ​ទេ​យ៉ាង​យូរ​មួយ​សប្តាហ៍​ទៀត​ មេ​ទ័ព​ឈ្នះ​ចម្បាំង ​នឹង​ចេញ​មុខ​ក្តោបក្តាប់​ស្ថានការណ៍​សម្រេច​ដំណើរ​ចម្បាំង។ ​មែន​ទែន​ទៅ​ចម្បាំង​ធំ​ មិន​ទាន់​ចាប់​ផ្តើម​ទេ​ រហូត​ទាល់​តែ​មាន​វត្ត​មាន​មេទ័ព​ក្នុង​ក្បួន​។ ដូច​នេះ ​ចាប់​ពី​ពេល​នេះ​តទៅ​រាស្ត្រ​ត្រូវរង់​ចាំ​មើល​ថា​ តើ​ក្នុង​ចំណោម​បន្ទាយ​ទាំង​ពីរ​ អ្នក​ណា​មាន​សមត្ថភាព​ ក្នុង​ការ​ចរចា​យក​​ស្បៀង​យក​ទ័ព​យក​ប្រៀប​ជាង​ខាង​ណា?
គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ភ្លេចទេ​ថា​ មេ​ទ័ព​ជំរំធំ​ខាង​គណ​បក្ស​ប្រជា​ជន មិន​ត្រឹម​តែ​មាន​ពិសោធសង្គ្រាម​ ១០៥ ​សម​រ​ភូមិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បើ​ទោះ​បី​គ្រាន់​តែ​ជា​យុវជន​ក្មេង​វត្ត​ កូន​អ្នក​ស្រែ​ម្នាក់ ដែល​ស្អប់​ម្ហូប​បរទេស​ ហើយ​តែ​ង​តែ​យក​ត្រី​ងៀត ​ប្រហុក​ តាម​ខ្លួន​ រាប់​ម៉ឺន​គីឡូ​ ក្នុង​ពេល​ចេញ​ទៅ​ចរចានៅ​បរទេស​ក៏​ដោយ ​ក៏​រដ្ឋ​មន្ត្រី​វ័យ​ក្មេង​អាយុ​ប្រហែល​ ៣០​ ឆ្នាំ​នៃ​ក្រសួង​ការ​បរទេស​ម្នាក់​នេះ​ដែល​ពី​អតីត​កាល​ គ្រាន់​តែ​ជា​សិស្ស​ ដែល​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​ នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ផង​នោះ កាល​ពីឆ្នាំ ១៩៨៧ បាន​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដល់​ភាគី​ចរចា និង​សហគមន៍​អន្តរ​ជាតិ​ ក្នុង​ជំនួប​ចរចាសន្តិ​ភាព​ នៅ​ប្រទេស​បា​រាំង​រួច​ទៅ​ហើយ​។ ការ​ចរចា​ពេល​នោះ​ សម្រាប់​លោក​ហ៊ុន​សែន​ គឺ​ដូច​សម្តី​មេ​ទ័ព​ខ្លាំង​ នៃ​ជំរំលាវ​ប៉ី​ គឺ​គួន​អ៊ូ​ ដែល​និយាយ​ថា«ដូច​ចាប់​ចាប​ក្នុង​ទ្រុង​» ពេល​នោះ​ ទាំង​សម្តេច​ក្រុម​ព្រះ​ទាំង​លោក​ខៀវ​ សំផន​ទាំង​លោ​ក​ស៊ឺន​ សាន​ សុទ្ធ​តែ​មិន​មែន​ដៃ​គូរបស់​លោក​ហ៊ុន​ សែន​ទេ​ ហើយ​មនុស្ស​តែ​ម្នាក់​ ដែល​អាច​ទប់​ទល់​នឹង​ក្មេង​វត្ត​ម្នាក់​នេះ​បាន​មាន​តែ​ម្នាក់​គត់ គឺ​សម្តេច​ សីហនុ​។
ក្នុង​ឯក​សារ​ទូត​សម្ងាត់​ (Diplomatic Cable)​ នៃ​ជំនួប​មួយ​រវាង​ប្រធា​នាធិប​តី​បារាំង​មី​តេរ៉ង់ (Francois Mitterand) និង​ប្រធា​នា​ធិបតី​អា​មេរិក​ចច​អេច​ដាប់​បិល​យូ​ប៊ូស​ (George H. W. Bush) នៅ​ថ្ងៃ​១៦​ ខែ​ធ្នូ ឆ្នាំ​១៩៨៩ លោក​មី​តេ​រ៉ង់ បាន​ប្រាប់​លោក​ប៊ូស​ថា«ហ៊ុន ​សែន​ជា​ចំណុច​ខ្លាំង​នៃ​រដ្ឋា​ភិបាល​របស់​គាត់ ហើយ​យើង​មិន​បាន​រើស​យក​គាត់​ទេ​តែ​គាត់​គ្រប់​គ្រង​បាន​ល្អ​»។
ដូច​នេះ​ ក្នុង​ដំណើរ​ការ​ចរចា​ធំ​នៃ​បន្ទាយ​ទាំង​ពីរ​ ខាង​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​ការ​ងារ​បី​យ៉ាង​ធំ គឺទី​១.រើស​មេ​ទ័ព​ខ្លាំង​ម្នាក់ អម​ដោយ​ក្រុម​ឧត្តម​សេនីយ៍​ខ្លាំង​ៗ​ប៉ុន្មាន​នាក់​ទី​២ គ្រប់​គ្រង​កម្លាំង រឹត​សាមគ្គី​រវាង​មេ​សម្ព័ន្ធ​រក្សា​ភាព​ស្ងៀម​ស្ងាត់ កុំ​បង្កើត​ឲ្យ​មាន​ចំណុច​ខ្សោយ​ណា​មួយ​ឲ្យ​សោះ​ព្រោះ​វា​អាច​ក្លាយ​ជា​ ចំណាប់​ខ្មាំង​នៃ​ការ​ចរចា ទី​៣.ច្បាំង​ផង ចរចា​ផង (ប្រើ​ទាំង​នយោ​បាយ​ក្នុង​ទាំង​នយោ​បាយ​ក្រៅ​) ទើប​មាន​ប្រៀ​បឈ្នះ​ច្រើន​។ កន្លង​ទៅ​ខ្ញុំ​សង្កេត​ឃើញ​ថា​ លោក​អនុ​ប្រធាន​នៃ​សម្ព័ន្ធ​ គឺ​ធ្វើ​បាន​ល្អ​ណាស់​។ ឧ. នៅ​ពេល​មាន​អ្នក​ការ​សែត​គេ​សួរ​ថា«តើ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​យន្ត​ការ​ សម្រ​ប​​សម្រួល​អ្វី​ ជា​មួយ​គណ​បក្ស​ប្រជា​ជន​ទេ​?» គាត់​បាន​ឆ្លើយ​ថា៖ «បក្ស​សង្គ្រោះ​ជាតិ​គ្មាន​យន្ត​ការ​អ្វី​ ដើម្បី​សម្រប​សម្រួល​ជា​មួយ​បក្សប្រជាជន​ទេ​ ក្រៅ​តែ​ពី​ការ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​»​ពីព្រោះ​ថា​ ការ​សម្រប​សម្រួល​មាន​ន័យ​ថា​ ជា​ការ​ចែក​អំណាច​ហើយ​ការចែក​អំណាច​ គឺ​មាន​ន័យ​ថា​ ជា​ការ​ចរចា​ ហើយ​ការ​ចរចា​ គឺ​មាន​ន័យ​ថា​ ជា​ការ​ចុះ​ចាញ់​។ ឆាវ​ឆាវ​និយាយ​ថា​៖ «ចរចា​គឺ​ចុះ​ចាញ់​»។
និស្សិត​ក្មេង​វត្ត​ កូន​អ្នក​ស្រែ​សូរ​ សម​យុទ្ធ​ sosamyuth@gmail.com កំពង់​ឆ្នាំង

អ្នក​ក្រុងនិង​អ្នកទេសចរ​មិនហ៊ាន​ដើរកាត់​សួនច្បារ​ផ្សារ​ចាស់​ពេល​យប់

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​ដើរ​កម្សាន្ត​ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិ​ភាព​របស់​ពួក​គេ​ក្នុង​ ការ​ដើរ​កម្សាន្ត​នៅ​ផ្សារ​រា​ត្រី​នា​ពេល​យប់​ ជា​ពិសេស​នៅ​ពេល​ដើរ​ឆ្លង​កាត់​សួន​ច្បារ​ផ្សារ​ចាស់​ម្តង​ៗ​ ពី​ព្រោះ​​នៅ​ទីនោះ​ក្រុម​ស្ទាវ​ហិត​កាវ​តែ​ង​នាំ​គ្នា​ឡោម​ព័ទ្ធ​ ​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ជាប់​ខ្លួន​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ។
ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​ ស្ថិត​នៅ​ខាង​លិច​ផ្សារ​ចាស់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​ ស្ថិត​នៅ​ក្នុង​ភូមិ​៥​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​បាន​និយាយ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា​ ចាប់​ពី​ម៉ោង​៧​យប់​រហូត​ដល់​វេលា​ទៀប​​ភ្លឺ​ តែង​តែ​មាន​ក្រុម​ស្ទាវ​ដែល​មាន​អាយុ​ចាប់​ពី​ជាង​១០​ឆ្នាំ​ឡើង​ទៅ​បាន​​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​សួន​ច្បារ​ខាង​លិច​ផ្សារ​ចាស់​ផ្លូវ​លេខ​១០៨​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ មាន​ប្រុស​មាន​ស្រី​ប្រហែល​ជិត​២០​នាក់​ ពពាក់​ពពូន​នាំ​គ្នា​ឈរ​ហិត​កាវ​យា៉ង​អនា​ធិប​តេយ្យ​ ហើយ​អ្នក​ខ្លះ​នាំ​គ្នា​អង្គុយ​ផឹក​ស្រា​ស្រែក​ឡូ​ឡា​ហាក់​ដូច​ជា​មិន​ញញើត​ សមត្ថ​កិច្ច​មូល​ដ្ឋាន​ឡើយ​ ។ ក្រុម​ស្ទាវ​ទាំង​នោះ​បាន​កើត​មាន​ឡើង​តាំង​ពី​មុន​បោះ​ឆ្នោត​មក​ម៉្លេះ​ ប៉ុន្តែ​មិន​ឃើញ​អាជ្ញា​ធរ​មក​លុប​បំបាត់​ទេ​ ចេះ​តែ​បណ្តែត​បណ្តោយ​រហូត​មក​ ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ស្ត្រី​ចាស់​ៗ​នាំ​គ្នា​ដេក​​ក្រោម​ដើម​ត្របែក​ព្រៃ​ នៅ​ពេល​ថ្ងៃ​រហូ​ត​ដល់​យប់​ទៀត​​ផង​ ជា​ទី​តាំង​អាក្រក់​មើល​បំផុត​ និង​គួរ​ឱ្យ​ខ្លាច​ ។ ម្ចាស់​ហាង​កាហ្វេ​ដដែល​នោះ​បន្ត​ថា​ នៅ​ពេល​យប់​ពួក​គេ​បាន​ចែក​ផ្លូ​វ​គ្នា​ដើរ​រក​ស៊ី​រៀង​ៗ​ខ្លួន​ ខ្លះ​ឈរ​នៅ​តាម​មាត់​ទន្លេ​ ហើយ​ខ្លះ​ទៀត​ឈរ​នៅ​លើ​សួន​ច្បារ​ផ្សារ​​ចាស់​ រង់​ចាំ​ឱ្យ​តែ​មាន​ជន​បរទេស​ក៏​ដូច​ជា​អ្នក​ដើរ​កម្សាន្ត​នា​ពេល​យប់​ដើរ​ ឆ្លង​កាត់​ទី​នោះ​​ ក្រុម​ស្ទាវ​ទាំង​នោះ​នឹង​ប្រើ​ល្បិច​សុំ​លុយ​ឬ​ដើរ​តាម​ធ្វើ​ជា​សុំ​បារី​ ។ ឆ្លៀត​ឱកាស​នោះ​ពួក​គេ​ក៏​យក​​កាំ​បិត​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ ទូរ​ស័ព្ទ​ដៃ​ និង​សម្ភារ​ផ្សេងៗ​ទៀត​ដែល​អាច​លក់​​យក​លុយ​បាន​ ។
ក្រុម​ស្ទាវ​ហិត​កាវ​ទាំង​នោះ​តែង​តែ​ធ្វើ​សកម្ម​ភាព​ នៅ​ពេល​យប់​ ចាប់​ពី​ម៉ោង​១១​យប់​ឡើង​ទៅ​ ។ ជាក់​ស្តែង​ កាល​ពី​យប់​ថ្ងៃ​ទី​១០​ សីហា​ កន្លង​មក​នេះ​ ជន​បរ​ទេស​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​ស្ទាវ​មាន​គ្នា​៥​នាក់​ បាន​ចោម​រោម​ពី​មុខ​ពី​ក្រោយ​គំរាម​ប្លន់​យក​កាបូប​ស្ពាយ​ និង​ទូរ​ស័ព្ទ​ ។ ដោយ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ពេក​ ជន​បរ​ទេស​ទាំង​ពីរ​នោះ​ក៏​បាន​នាំ​គ្នា​រត់​ឆ្ពោះ​ទៅ​ផ្សារ​រា​ត្រី​ តែ​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​នោះ​ទេ​ ។ ម្ចាស់​ហាង​កា​ហ្វេ​ដដែល​បាន​បញ្ជាក់​ថា​ ទាំង​អ្នក​រក​ស៊ី​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​នៅ​ខាង​លិច​ផ្សារ​ចាស់​ឱ្យ​តែ​ យប់​ជ្រៅ​បន្តិច​ មិន​ហា៊ន​ដើរ​កាត់​លើ​សួន​ច្បារ​ផ្សារ​ចាស់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​នេះ​ ទេ​ ពី​ព្រោះ​ខ្លាច​ក្រុម​ស្ទាវ​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ។ ក្នុង​មួយ​ខែ​ៗ​យា៉ង​តិច​ណាស់​ក៏​កើត​អំពើ​ប្លន់​នៅ​ចំណុច​ខាង​លើ​មិន​ក្រោម ​ពី​១០​លើក​ទេ​ ហើយ​កម្រ​ឃើញ​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​អន្តរា​គមន៍​​​ទាន់​ពេល​វេលា​ណាស់​ មិន​ដឹង​ទៅ​ណា​អស់​ ។​
លោក​ ណាង​ ហេង​ មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​បាន​និយាយ​ថា​ តាម​លោក​សង្កេត​ឃើញ​មាន​ក្មេង​អនា​ថា​ ក្មេង​សុំ​ទាន​ ក្មេង​រើស​អេត​ចាយ​ និង​យុវ​ជន​ស្ទាវ​ប្រុស​ស្រី​បាន​នាំ​គ្នា​ហិត​កាវ​ ផឹក​ស្រា​រាល់​ថ្ងៃ​ ទាំង​ព្រឹក​ ទាំង​យប់​​ នៅ​លើ​សួន​ច្បារ​ខាង​លិច​ផ្សារ​ចាស់​តាម​ផ្លូវ​លេខ​១០៨​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ គឺ​ហាក់​បី​ដូច​ជា​ទី​នោះ​ជា​មជ្ឈ​មណ្ឌល​ជក់​ថ្នាំ​ និង​ហិត​កាវ​ទៅ​ហើយ​ ។ នៅ​ពេល​យប់​ជន​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​​ប្លន់​ដោយ​មិន​រើស​មុខ​ ។ លោក​បន្ត​ថា​ នៅ​ពេល​យប់​មាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ដែល​ដើរ​ឆ្លង​កាត់​ទៅ​ផ្សារ​រាត្រី​ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យា៉ង​ធ្ងន់​ធ្ងរ​លើ​វិស័យ​ទេស​ចរណ៍​ទៀត​ផង​ ។ កន្លង​មក​អំពើ​ប្លន់​អ្នក​ដំណើរ​ដើ​រ​កម្សាន្ត​នៅ​មាត់​ទន្លេ​ផ្សា​រ​ចាស់​ ដោយ​ស្នាដៃ​ក្រុម​ស្ទាវ​ហិត​កាវ​វាយ​ប្លន់​កើត​មាន​ជា​រឿយ​ៗ​ មិន​ដែល​​ឃើញ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បង្ក្រាបបាន​ដោយ​ខ្លួន​ឯង​ណាស់​​ បើ​បង្ក្រាប​បាន​គឺ​ដោយ​សារ​អ្នក​រង​គ្រោះ​ដែល​ក្លា​ហាន​ចាប់​ឱ្យ​តែ​ ប៉ុណ្ណោះ​ ។ តើ​ឯ​ណា​ទៅ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​របស់​អាណា​ចក្រ​ខណ្ឌ​ដូន​ពេញ​ ?

ជាមួយ​នឹង​បញ្ហា​អស​កម្ម​នេះ​ ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​មន្ត្រី​រាជ​ការ​ដែល​មាន​លំ​នៅ​ឋាន​ក្បែរ​សួន​ ច្បារ​ខាង​លិច​ផ្សារ​ចាស់​សំណូម​ពរ​សុំ​ឱ្យ​លោក​​ឧត្តម​សេនីយ៍​ស្នង​ការ​នគរ ​បាល​រាជ​ធានី​ភ្នំពេញ​មេ​ត្តា​ជួយ​ឆ្កឹះ​នាយ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ វត្ត​ភ្នំ​ និង​អាជ្ញា​ធរ​សង្កាត់​ឬ​ក៏​លោក​អធិ​ការ​ខណ្ឌ​ឱ្យ​លុប​បំបាត់​ភាព​អនា​ ធិបតេយ្យ​​នៅ​ចំណុច​​សួន​ច្បារ​ផ្សារ​ចាស់​ផ្លូវ​លេខ​១០៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​នេះ​ផង​ ។ អ្នក​រស់​នៅ​ក្បែរ​នោះ​ឃើញ​ទិដ្ឋ​ភាព​អាក្រក់​នេះ​ មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ឱ្យ​តែ​ពេល​យប់​គឺ​នា​ំ​គ្នា​មិន​ហា៊ន​ចេញ​ពី​​ក្នុង​ផ្ទះ​ឡើយ​ ។ បើ​លោក​អធិការ​ខណ្ឌ​ដូន​ពេញ​មិន​ជឿ​ទេ​ យប់​ណា​មួយ​លោក​តឺ​នុយ​ហំ​បន្តិច​ ហើយ​ដើរ​ម្នាក់​ឯង​សាក​មើល​ បើ​មិន​រត់​បាត​ជើង​ស​ព្រាត​ទេ​ ហា៊ន​ភ្នាល់​ ៕(KOHSANTEPHEAP)

ខឹង​សង្សារ​និយាយ​​ទូរស័ព្ទ​ជាមួយ​ប្រុសផ្សេង ទាញ​​កូនអង្រែ​វាយចំ​ក្បាល​ដេរ​៣​ថ្នេរ

ខេត្តបន្ទាយ​មានជ័យ ៖ យុវជន​​
ឈាម​រាវ​ម្នាក់ព្រោះ​តែ​ខឹង​សង្សារ​របស់ខ្លួន​និយាយ​ទូរស័ព្ទ​ ជាមួយប្រុស​​ផ្សេង​ ក៏ទាញ​យក​កូនអង្រែ​​បុកគ្រឿង​​វាយសំពោង​ត្រូវ​ចំក្បាល​២អង្រែ បណ្តាល​នារីជាសង្សារ​រងរបួស​ដេរ​៣ថ្នេរ​​កាល​ពីវេលាម៉ោង​៧យប់​ថ្ងៃទី​១៩ សីហា ២០១៣ ស្ថិត​នៅចំណុច​​​ប្ញស្សីក្រោម ឃុំប្ញស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយ​មានជ័យ ។
ប្រភព​បាន​ឱ្យ​ដឹងថា ជន​បង្ក​ឈ្មោះ​ពេជ្រ សីឡាយ អាយុ​២៣​ឆ្នាំ ជា​ជាង​ជួស​ជុល​រថយន្ត ​មានទីលំនៅ​ក្នុងភូមិ​-ឃុំ​កើតហេតុខាង
លើ ។ ចំណែកនារីរងគ្រោះ​ឈ្មោះ​សេង រក្សា មានទីលំនៅ​ភូមិក្រមល ​ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ ។ ​
តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ពេជ្រ សីឡាយ បាន​ឱ្យដឹងថា មូល​ហេតុ​ដែល​គេ​យកអង្រែវាយ​បែបនេះ គឺដោយ​សារ​ខឹង​សង្សារ​ខ្លួន​ចូល​ចិត្ត​និយាយ​ទូរស័ព្ទ​ជាមួយប្រុស​ផ្សេង​ ជារៀង​រាល់ថ្ងៃ ធ្វើឱ្យគេឈឺចាប់​ក្នុងបេះដូង​​ ទើប​ទ្រាំ​មិន​បាន​ប្រទះឃើញ​កូនអង្រែ​​បុក​គ្រឿង​ក៏​យក​វាយក្បាលតែម្តងទៅ ។(KOHSANTEPHEAP)

PTT នឹង​ពង្រីក​ស្ថានីយ​ទ្វេ​ដង​នៅ​កម្ពុជា


ភ្នំពេញៈ ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន PTT របស់​ថៃ​នឹង​បង្កើន​ចំនួន​ស្ថានីយ​ប្រេង​ទ្វេដង​នៅ​កម្ពុជា​ត្រឹម​ចុង ឆ្នាំ ២០១៧។
លោក ប៊ិន ម៉ៃ​មាលា ​អ្នក​គ្រប់គ្រង PTT នៅ​កម្ពុជា​និយាយ​ថា ពេល​នេះ​មាន​ក្រុមហ៊ុន​លក់​រាយ​ប្រេង PTT ចំនួន​ ១៥ ​កន្លែង​នៅ​កម្ពុជា​រួម​ទាំង​ស្ថានីយ​ថ្មី​នឹង​បើក​ដំណើរ​ការ នៅ​ខែ​សីហា​នេះ ហើយ​ស្ថានីយ​ប្លាទីនីម​ដែល​បម្រើ​សេវា​ច្រើន​ប្រភេទ​គ្រោង​នឹង​បើក ដំណើរ​ការ​នៅ​ខែ​តុលា។
លោកបន្ថែមថា៖ «នេះ​គឺ​ស្ថិត​ក្នុង​រង្វង់​ផែន​ការ​រយៈពេល ៥ ឆ្នាំ​ក្នុង​ការ​ពង្រីក​បណ្ដាញ​លក់​រាយ​កាន់​តែ​ច្រើន និង​ផ្ដល់​ស្ថានីយ​ប្រេង​កម្រិត​ស្ដង់​ដារ​ខ្ពស់​បំផុត ដែល​មាន​លំដាប់​ពី​ប្លាទីនីម ស្ដង់ដារ និង​ក្រោម​ស្ដង់​ដារ»។
ស្ថានីយ​ប្លាទីនីម អាច​មាន​កាហ្វេ មាន​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក និង​មាន​ហាង​លក់​ម្ហូប​អាហារ ភេសជ្ជៈ​បន្ថែម​ ជាមួយ​នឹង​ប្រេង និង​សេវា​របស់​ក្រុមហ៊ុន​លក់​រាយ​ប្រកប​ដោយ​គុណភាព។
លោក Auttapol​Rerkpiboon អនុប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​បាន​ឲ្យ​ដឹងថា ទិស​ដៅ​របស់ PTT គឺ​ធ្វើ​ជា​យីហោ​ដ៏​ល្បី​នៅ​ក្នុង​តំបន់​នៅ​អាស៊ី​ដោយ​មិន​រាប់​បញ្ចូល ការ​គ្រប​ដណ្ដប់​លើ​ទីផ្សារ​នៅ​កម្ពុជា​នោះ​ទេ។ លោក​បាន​បន្ត​ថា៖ «យើង​ចង់​ធ្វើ​ជា​យីហោ​មួយ​ក្នុង​ចំណោម​យីហោ​ល្បីៗ​ជា​ច្រើន។ ប៉ុន្តែ​យើង​មាន​បំណង​តែ​មួយ​គត់​គឺ​ស្ថិត​​ក្នុង​ចំណោម​​អ្នក​​ដឹក​នាំ កំពូលៗ​នៅ​ក្នុង​ប្រទេស​នីមួយៗ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​ប្រទេស​នីមួយៗ​ដឹក​នាំ​ទីផ្សារ​នេះ»។
លោកបាន​លើក​ឡើង​ថា PTT គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ជាង ៧៧ លាន​ដុល្លារ​ចន្លោះ​ឆ្នាំ​២០១៣ និង​ឆ្នាំ ២០១៧ ដើម្បី​ពង្រីក​ក្រុមហ៊ុន​លក់​រាយ​របស់​ខ្លួន​នៅ​តំបន់ អាស៊ាន។ ថវិកា​ថ្មី​នេះ​មាន​ចំនួន​ ២៤ លាន​ដុល្លារ​​ច្រើន​ជាង​ថវិកា​ពី​មុន​ចំនួន ៥៣​លាន​ដុល្លារ​ដែល​បាន​គ្រោង​សម្រាប់​ឆ្នាំ ២០១២ រហូត​ដល់​ឆ្នាំ ២០១៦។
លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​ឱកាស​នៅ​ក្នុង សេដ្ឋកិច្ច និងទី​ផ្សារ​កម្ពុជា​ដែល​ខ្លួន​អាច​វិនិយោគ​នៅ​ពេល​បច្ចុប្បន្ន​បាន។ យើង​ចង់​ធ្វើ​ឲ្យ​រួចរាល់​ផង​ដែរ​ ហើយ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​កំណើន​អនាគត​តាម​រយៈ​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន (AEC)»។
លោកបាន​បន្ថែម​ថា ទឹក​ដី​ភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំង​នេះ​នឹង​ដើរ​តួ​នាទី​ដ៏​សំខាន់​ខណៈ ពាណិជ្ជកម្ម​ក្នុង​តំបន់​មាន​ការ​កើន​ឡើង​តាម​ការ​ចាប់​ផ្តើម AEC។
ក្រុមហ៊ុន​រដ្ឋ​ថៃ​មួយ​នេះ​មាន​បំណង​បង្កើត​ស្ថានីយប្រេង​ ៣០០ កន្លែង​​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ត្រឹម​ឆ្នាំ ២០១៧ ធៀប​នឹង​ ១៥៥ ​កន្លែង​នៃ​ផែន​ការ​លើក​មុន​ដែល​បាន​កំណត់​ត្រឹម​ឆ្នាំ ២០១៦ ។ បច្ចុប្បន្ន មាន​ម៉ាស៊ីន​បូម​ប្រេង​ចំនួន ៨៨ ​គ្រឿង​ទូទាំង​តំបន់​អាស៊ាន​ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ថៃ​ខ្លួន​ឯង។
ត្រឹមឆ្នាំ២០១៥ PTT ចង់​បង្កើត​ស្ថានីយ​ប្រេង​ចំនួន ៤០ នៅ​ប្រទេស​ឡាវ ដោយ​កើន​ឡើង​ពី​ចំនួន ២០ កន្លែង ចំនួន​១៨​ កន្លែង​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង ១០៨ ​កន្លែង​នៅ​ហ្វីលីពីន​កើន​ឡើង ៥៤។
ចំណូលប្រេងលក់​រាយ​​បាន​ពី​សាខា​ក្រៅ​ប្រទេស​កាល​ពីឆ្នាំ​២០១២ បាន​កើន​ឡើង ១៧ ​ភាគរយ​ធៀប​នឹង ១,៥ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១១។ ទំហំ​នៃ​ការ​លក់​ប្រេង​សរុប ១,៩​ពាន់​លាន​លីត្រ​ កើន​ឡើង ៣១ ភាគរយ​ធៀប​នឹង ១,៤៤ ពាន់​លាន​លីត្រ​កាល​ពី​ឆ្នាំ​មុន។
PTT រំពឹង​ថា​ប្រាក់​ចំណូលពី​ការលក់​រាយ​បាន​ពី​សាខា​ក្រៅ​ប្រទេស​កើន​ឡើង​ ២៨ ​ភាគរយ រហូត​ដល់​ ២,៣ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ កើន​ពី ១,៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន៕PB(POSTKHMER)

នគរបាល​មិន​ទាន់​វែក​មុខ​អ្នក​ប្រឌិត​​​សំឡេង​ខ្សែ​អាត់​លោក​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញៈ អ្នកនាំ​ពាក្យ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ម្សិលមិញ​ថា​ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប្រឌិត​កាត់​ តសំឡេងខ្សែអាត់​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ដែល​​ថ្លែង​ថា ចាញ់​ឆ្នោត​ ​នៅ​ឡើយ​ ​ដោយ​សារ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ។
លោក​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ថា ទោះបី​មានការ​អំពាវនាវ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឲ្យ​ចាត់វិធាន​ការ​វែក​មុខ​អ្នកប្រឌិត​ខ្សែ​អាត់​សំឡេ​ង​​ ក៏​នគរបាល​មិន​ទាន់​ចាប់​ផ្តើម​ធ្វើការ​ដែរ​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​សាកសួរ​ទៅ​អ្នក​ជំនាញ​មានសមត្ថកិច្ច​ហើយ ពួកគេ​មិនទាន់​ដំណើរ​ការ​ទេ ហើយ​ក៏​មិនទាន់​មាន​បញ្ជា​ពីថ្នាក់លើ​ដែរ​​រឿងនេះ​ ទោះ​គណបក្ស​អំពាវនាវ​ក៏​ដោយ​»។ លោក​បន្ត​ថា ៖ «ណាមួយ មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​»។
ទោះយ៉ាងណា​លោក​ ជៀម យាប តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ដើមសប្តាហ៍​នេះ​ថា មេធាវី​បក្ស​នឹង​សិក្សា​ពី​ផ្លូវ​ច្បាប់​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឲ្យ​អាជ្ញាធរ​វែក​មុខ​អ្នក​ប្រព្រឹត្ត​ការ​ កាត់តសំឡេង​នេះ​។
កាលពីថ្ងៃ​១៩ សីហា គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ប្រតិកម្ម​អ្នក​កាត់​សម្លេង​លោក​ហ៊ុន សែន​ ដែល​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​ព្រៃវែង​ ហើយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​អ្នក​បំពាន​ច្បាប់​។
សំឡេង​លោក​ហ៊ុន សែន​ត្រូវ​បាន​គេ​បង្ហោះ​ដាក់​បណ្តាញ​ហ្វេស​ប៊ុក កាលពី​ចុង​សប្តាហ៍​នេះ ហាក់ដូច​បង្ហាញ​ថា​ខ្លួន​ទទួល​ស្គាល់​ថា​គណបក្ស​ប្រជាជនកម្ពុជា​ចាញ់​ឆ្នោត ដែល​តាម​ពិត ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ប្រសាសន៍​ដែល​លោក​ហ៊ុន សែន រំលឹក​ពី​បន្ទូល​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ ដែលនិយាយ​ឲ្យ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត។
ជាក់ស្តែង​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​ឆ្នាំ​២០១៣នេះ បង្ហាញ​ថា បក្ស​ប្រជាជន​ទទួល​បាន​៦៨​អាសនៈ និង​បក្ស​សង្គ្រោះជាតិ​បាន​ ៥៥ អាសនៈ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជាប់គាំង​នយោបាយមិនទាន់​ដោះស្រាយ​ចប់នៅឡើយ ខណៈ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ស៊ើរើ​ភាព​មិន​ប្រក្រតី​ឡើង​វិញ។ តាម​ប្រតិទិន គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​​នឹង​ត្រូវ​ផ្សព្វផ្សាយ​លទ្ធផល​ផ្លូវការនៅ​ ថ្ងៃទី​៨​កញ្ញា​ខាង​មុខ​នេះ​៕(POSTKHMER)

Tuesday, August 20, 2013

កម្ពុជា​នឹង​មាន​សារមន្ទីរ​លុយ​ជា​លើក​ដំបូង

130820_13
អគារសារមន្ទី​រលុយ​ដែល​កំពុងស្ថិតនៅក្រោម​ការ​សាងសង់ឡើង​វិញ​​​។ រូបថត ផា លីណា
ភ្នំពេញៈ សារមន្ទីរ​លុយ​លើក​ដំបូង​របស់​កម្ពុជា​នឹង​ត្រូវ​បាន​បើក​ដំណើរការ​នៅ ឆ្នាំ​២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​រូបិយប័ណ្ណ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។
សារមន្ទីរ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ជិត​នឹង​អគារ​ផ្សារ​ហ៊ុន​ថ្មី​ដែល​កំពុង​សាង​សង់​នៅ​ ក្បែរ វត្តភ្នំ។
សារមន្ទីរ​នេះ​ជា​សំណង់​អគារ​សម័យ​អាណានិគម​បារាំង នឹង​ត្រូវ​ជួសជុល​ឡើង​វិញ។
លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​ឲ្យ​ដឹង​ថា៖ «NBC ចង់​ឲ្យ​មាន​សារមន្ទីរ​មួយ​សម្រាប់​ជា​អត្ថ​ប្រយោជន៍​របស់​ជាតិ​ជា​ពិសេស​ សម្រាប់​ជា​អត្ថប្រយោជន៍​មនុស្ស​ក្មេងៗ​ដើម្បី​រៀន​សូត្រ​និង​យល់​ដឹង​ពី​ ប្រវតិ្ត​របស់​ប្រាក់ និង​ពី​តួនាទី​របស់​ធនាគារ​កណ្ដាល»។ លោក​ស្រី​បាន​បន្ថែម​ថា ធនាគារ​កណ្ដាល​ជា​ច្រើន​នៅ​លើ​ពិភពលោក​មាន​សារមន្ទីរ​ប្រភេទ​នេះ។
សារមន្ទីរ​នេះ​នឹង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ពី​ប្រវត្តិសាស្រ្ត​របស់​ ប្រាក់​រៀល​ខ្មែរ និង​ការ​ដាក់​បង្ហាញ​ពី​រូបិយប័ណ្ណ​ផ្សេងៗ​មាន​មក​តាំង​ពី​សម័យ​កាល​ខុសៗ​ គ្នា​របស់​ប្រវត្តិសាស្រ្ដ​កម្ពុជា។
ប្រទេស កាណាដា ចិន អាល្លឺម៉ង់ និង​អាមេរិក ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សារមន្ទីរ​នេះ​ដែល​ជា​ការ​ឧទ្ទិស​ដល់ រូបិយប័ណ្ណ​របស់​ខ្លួន​។ ធនាគារ​សហព័ន្ធ​របស់​អាមេរិក​នៅ Chicago បាន​ដាក់​តាំង​បង្ហាញ​រូបិយប័ណ្ណ​ជា​ប្រវត្តិសាស្ត្រ​របស់​អាមេរិក រួម​ទាំង​ក្រដាស់​ប្រាក់ ១០០០ ដុល្លារ​ផង​ដែរ។
គណនីយករ​នៅ NBC ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «យើង​ចង់​បាន​សារមន្ទីរ​នេះ​ដើម្បី​រក្សា​ឯកសារ​ចាស់ៗ និង​បង្ហាញ​ដល់​ប្រជាជន​ពី​ប្រវត្តិសាស្រ្ដ​របស់​យើង​អំពី​ប្រាក់​កាក់ និង​ក្រដាស់​ប្រាក់»។ លោក​បាន​និយាយ​ថា ធនាគារ​នេះ​មិន​ទាន់​រួច​ស្រេច​ក្នុង​ការ​ប្រកាស​ពី​គម្រោង​ដល់​សាធារណជន​នៅ ​ឡើយ​ទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​កាន់​តែ​ច្រើន​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​ទាក់ទង​នឹង​ ការ​បញ្ចប់​នៃ​សំណង់​នេះ​។ លោក​បាន​បន្ថែម​ថា ការ​ជួស​ជុល​ឡើង​វិញ​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ត្រឹម ២០១៥។
សារមន្ទីរ​ដែល​មាន​កម្ពស់​ពីរ​ជាន់​នេះ​ត្រូវ​ផ្ដល់​មូលនិធិ​ទាំង​ស្រុង​ ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ប៉ុន្តែ​លោក​មិន​អាច​បង្ហាញ​ពី​តួលេខ​ពិត​ប្រាកដ​នោះ​ទេ។ ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​នៅ​កម្ពុជា វា​នឹង​មិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សារមន្ទីរ​នេះ​ទេ។
រូបិយប័ណ្ណ​ជាតិ​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ចន្លោះ​ឆ្នាំ ១៩៥៣ និង​ឆ្នាំ ១៩៧៤ ដែល​ត្រូវ​បាន​ចេញ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង ហើយ​បាន​លុប​ចោល​ដោយ​របប​ខ្មែរ​ក្រហម។ សារមន្ទីរ​លុយ​អាច​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចាំ​បាច់​ទទួល​បាន​ទំនុក​ ចិត្ត​លើ​ប្រាក់​រៀល​ជា​ថ្មី។
លោក Allan Lim អ្នក​និពន្ធ​សៀវភៅ​រូបិយប័ណ្ណ​កម្ពុជា​ស្ដី​ពី​ប្រវត្តិសាស្រ្ដ​ប្រាក់ បាន​ប្រើ​ប្រាស់​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖ «វា​អាច​ជួយ​បំបាត់​ប្រាក់​ដុល្លារ​អាមេរិក​ពី​សេដ្ឋកិច្ច​កម្ពុជា​ដែល​ពឹង​ ផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រាក់​ដុល្លារ​អាមេរិក»។
លោក​បាន​បន្ថែម​ថា៖ «មាន​សារមន្ទីរ​ស្ដី​ពី​ប្រាក់​កម្ពុជា​ពិត​ណាស់​អាច​ជួយ​ដល់​ប្រជាជន ក្នុង​ស្រុក​បច្ចុប្បន្ន​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​រូបិយប័ណ្ណ​ជាតិ»។
លោក Allan Lim ជា​អ្នក​ប្រមូល និង​ជា​អ្នក​ស្រាវជ្រាវ​រូបិយប័ណ្ណ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០១ បាន​ពន្យល់​ថា កម្ពុជា​មាន​រូបិយប័ណ្ណ​ផ្សេងៗ​គ្នា​ក្នុង​រយៈ​កាល​ប្រាំ​សតវត្សរ៍​កន្លង​ មក។ លោក​បន្ត​ថា ការ​ប្រមូល​ទុក​ប្រាក់​រៀល​របស់​លោក​មក​ដល់​បច្ចុប្បន្ន​នេះ​ទំនង​ជា​ការ​ ប្រមូល​មួយ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក»។
ចាប់​តាំង​ពី​ការ​ណែនាំ​ជា​ថ្មី​របស់​ខ្លួន ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​ក្រដាស់​ប្រាក់​មួយ​ចំនួន​រួម​ទាំង​ការ​ឲ្យ ​ប្រើ​ប្រាស់​ក្រដាស់​ប្រាក់ ១០០ ០០០ រៀល​កាល​ពី​ខែ ឧសភា​ផង​ដែរ។
ទោះ​បី​ជា​ធម្មតា​ត្រូវ​បាន​ជឿ​ថា មិន​មាន​ប្រាក់​កាក់ ឬ​ក្រដាស​ប្រាក់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​ដល់​សតវត្សរ៍​ទី១៥ ក៏​ដោយ ប៉ុន្តែ​ការ​រក​ឃើញ​ថ្មីៗ និង​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កាក់​ប្រាក់ និង​កាក់​មាស​មាន​តាំង​ពី​សម័យ​នគរ​ភ្នំ មុន​សម័យ​អង្គរ។
សារមន្ទីរ​នេះ​អាច​បង្ហាញ​ប្រាក់​កាក់​បាន​មក​ពី​សតវត្សរ៍​ទី១៥ រហូត​ដល់​សតវត្សរ៍​ទី១៨ ដែល​បាន​ប្រើ​តាម​របៀប​ផ្សេង​គ្នា​នៅ​ក្នុង​ការ​បង្កើត​ឡើង​ជា​រូបភាព ដូចជា ទន្សាយ ដំរី សេះ ក្តាម ក្ងោក ផ្កាឈូក ហាមសា ដែល​ជា​មន្ត​អាគម​មាន​រូប​ប៉ុន​កដៃ​សម​គ្នា និង ហ្ការូដា សត្វ​ស្លាប​មិន​ពិត​នៅ​ក្នុង​សាសនា​ហិណ្ឌូ និង​ពុទ្ធ​សាសនា។
រូបិយប័ណ្ណ បុរាណ​របស់​កម្ពុជា​រួម​មាន​កាក់ ទង់ដែង និង​កាក់​ប្រាក់​បាន​ពី​ការ​គ្រប់​គ្រង​នៅ​សតវត្សរ៍​ទី១៩​របស់​ស្ដេច នរោត្តម និង​កាក់ Piastre និង​ក្រដាស​ប្រាក់​ឥណ្ឌូចិន​របស់​បារាំង បាន​ប្រើ​ប្រាស់​ទូទាំង​កម្ពុជា ឡាវ និង វៀតណាម ក្នុង​អំឡុង​សម័យ​អាណានិគម​និយម​បារាំង​របស់​ប្រទេស​នេះ​។ លោក​បន្ត​ថា៖ «វា​អាច​ផ្ដល់​មោទនភាព​ដល់​ប្រទេស​ជាតិ​ដែល​បាន​បាត់បង់​ការ​ទុក​ចិត្ត​លើ​ ប្រាក់​រៀល​ចាប់​តាំង​ពី​ទសវត្សរ៍ ៧០ និង ៨០»។
អ្នក​និពន្ធ​ខ្មែរ​មាន​ដើម​កំណើត​អូស្រ្ដាលី​អាច​ជា​អ្នក​ផ្ដល់​ជំនួយ​ ក្នុង​ពេល​អនាគត ដល់​ការ​ប្រមូល​របស់​សារមន្ទីរ​នេះ។ អ្នក​គ្រប់​គ្រង​មក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទាក់​ទង​គាត់ កាល​ពី​ខែ មីនា​ស្នើ​សុំ​ការ​ប្រមូល​ក្រដាស់​ប្រាក់​រៀល​របស់​គាត់​ដាក់ បង្ហាញ​នេះ។
ក្រុមហ៊ុន​ម៉ៅការ​បន្ត​កំពុង​ធ្វើ​ការ​លើ​គម្រោង​នេះ​បាន​និយាយ​ថា ការ​ជួស​ជុល​ឡើង​វិញ​របស់​អគារ​នេះ​នឹង​រក្សា​ការពារ​ទុក​បូរណភាព​របស់​ ស្ថាបត្យកម្ម​អាណា​និគម​និយម​បារាំង។​វិស្វករ​មក​ពី​ក្រុមហ៊ុន Alpha Property Construction បាន​បន្ថែម​ថា ការ​សាង​សង់​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន ហើយ​ថា​ដំបូល និង​បន្ទប់​ខាង​មុខ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ក្រោយ​។ អគារ​នេះ​ត្រូវ​បាន​សាងសង់​តាំង​ពី​ឆ្នាំ ១៩២៦ ដែល​ជា​ទី​តាំង​របស់​ភ្នាក់ងារ​ទេសចរណ៍​មុន​ពេល​ត្រូវ​បាន​គេ​បោះបង់​នៅ​ ឆ្នាំ ២០០១។
ធនាគារ ជាតិ​នៃ​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន សិង្ហបុរី ZaStyle ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សំខាន់​ក្នុង​ការ​ជួសជុល​នេះ។ បច្ចេកទេស និង​សម្ភារ​បន្ថែម​នឹង​ត្រូវ​បាន​នាំ​មក​ពី​ប្រទេស សិង្ហបុរី ដើម្បី បញ្ចប់​ការ​សាង​សង់​នេះ។
វិស្វករ​បាន​បន្ថែម​ថា រូប​សំណាក​មួយ​ឈុត​បាន​យក​មក​ពី​ខេត្ត កំពង់ធំ​នឹង​ដាក់​ជំនួស​រូប​សំណាក​ខាង​មុខ​ដែល​មាន​ស្រាប់៕ PB(POSTKHMER)

នគរបាល វរការពារ ព្រំដែនគោក ៦២១ វាយអ្នកយកព័ត៌មាន ដើមអម្ពិល ប្រចាំ ខេត្ដមណ្ឌលគីរី និងវាយកម្ទេច រថយន្ដ កាមេរ៉ា និងទូរស័ព្ទដៃ

-នគរបាលរូបនេះ ត្រូវគេដឹងថា ជា ឈ្មួញរកស៊ីឈើដ៏ល្បីម្នាក់
-មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថ្កោលទោស យ៉ាងខ្លាំងចំពោះអំពើហិង្សា នេះ
មណ្ឌលគីរី ៖ អ្នកយកព័ត៌មាន របស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្ដ មណ្ឌលគីរី លោក រឹម រ៉ា អាយុជាង ៣០ឆ្នាំ បានរងរបួសជាទម្ងន់ ខណៈដែលរថយន្ដ របស់លោក កាមេរ៉ាថតរូប ទូរស័ព្ទដៃ ព្រម ទាំងកាមេរ៉ា ១គ្រឿងទៀត របស់អ្នកយក ព័ត៌មាន ឱ្យស្ថានីយទូរទស្សន៍ និងវិទ្យុបាយ័ន ត្រូវបានវាយ និង បំផ្លាញទាំងស្រុង ពីសំណាក់មន្ដ្រីនគរបាលវរការពារព្រំដែន គោក លេខ ៦២១ ប្រចាំខេត្ដមណ្ឌលគីរី ឈ្មោះ ណាវ វិចិត្រ អាយុ៣៣ឆ្នាំ ។ ចំពោះ ការប្រើអំពើហិង្សា មកលើអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំខេត្ដមណ្ឌលគីរីខាងលើនេះបានធ្វើឡើង ក្នុងរូបភាពជាការគំរាមកំហែងថ្មីមួយ ទៀត ចំពោះអ្នកយកព័ត៌មានប្រកបដោយវិជ្ជាជីវៈ ហើយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមធ្វើការថ្កោល ទោសយ៉ាងដាច់អហង្កា និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយរកយុត្ដិធម៌ជូនជនរងគ្រោះ និងមាន វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្ក ។
ហេតុការណ៍វាយនឹងបំពង់ទីប មកលើ ភ្នាក់ងារយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំ ខេត្ដមណ្ឌលគីរី លោក រឹម រ៉ា បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង ៧និង១៥ នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅលើផ្លូវលំមួយ ខ្សែ ក្បែរផ្ទះជនបង្ក ណាវ វិចិត្រ ក្នុងភូមិអូររអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។ ចំពោះ ករណីប្រើអំពើហិង្សា លើអ្នកកាសែត ដែលកំពុងធ្វើដំណើរ ទៅ លើព័ត៌មាននោះ ត្រូវបានលោក រឹម រ៉ា និយាយថា មុនពេលកើតហេតុលោកបាន បើករថយន្ដរបស់ខ្លួនម៉ាក កាមរីហើម ពាក់ ស្លាកលេខភ្នំពេញ ២ហាស់ ៣២៦៦ ឆ្ពោះ ទៅចំណុចព្រំដែន ច្រកឡាប៉ាខេ ក្នុងគោល បំណងថតយករូបភាព ដំណាំដំឡូង ចង់ផ្សាយពីរឿងកសិកម្ម ។ បន្ទាប់មកលោក រឹម រ៉ា បានបើករថយន្ដត្រឡប់មកវិញ លុះដល់ចំណុចកើត ហេតុ ពោលនៅក្បែរផ្ទះ មន្ដ្រីនគរបាល វរការពារព្រំដែនគោកលេខ ៦២១ ខាងលើនេះ ស្រាប់តែជនបង្ក ណាវ វិចិត្រ បានបក់ដៃហៅឱ្យឈប់ ។ ពេលនោះ លោក រឹម រ៉ា ដែលពីមុនមិនធ្លាប់មានទំនាក់ទំនង និង ស្គាល់បុគ្គលរូបនេះ ចេះតែឆ្ងល់ ហើយក៏ឈប់រថយន្ដ រួចក៏បើកទ្វារចុះទៅ សួរនាំ រកមូលហេតុថា ហេតុ អ្វីបានជាបក់ ដៃហៅឱ្យឈប់យ៉ាងដូច្នេះ ។ គ្រាន់តែបើក ទ្វាររថយន្ដភ្លាម ស្រាប់តែឈ្មោះ ណាវ វិចិត្រ បានស្រែកសួរថា ហ្អែងមើលផ្ទះ អញ តើមានអីខ្លះ រួចហើយក៏យកដុំឥដ្ឋ ប្រុងវាយ ។
ដោយឃើញស្ថានភាពបែបនេះ លោក រឹម រ៉ា បានទាញយកកាមេរ៉ារបស់ខ្លួន ប្រុងថត នូវសកម្មភាពខាង លើ ប៉ុន្ដែ ភ្លាមៗនោះ ឈ្មោះ ណាវ វិចិត្រ ក៏បានរត់ទៅយកបំពង់ ទីប ប្រវែងជាង ១ម៉ែត្រ នៅក្នុងរថយន្ដ របស់ខ្លួន ស្ទុះមកវាយចំដៃ និងដងខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់ ។
លោក រឹម រ៉ា ស្ថិតក្នុងស្ថានភាព បែបនេះ និងគ្មានអ្វីតបត នៅក្នុងដៃ មានតែកាមេរ៉ាដែលព្យាយាម ថតរូប នោះ ក៏បានប្រតាយប្រតប់ជាមួយ ជននេះ ប៉ុន្ដែ ដោយសារតែរូបគេមានអាវុធនៅក្នុងដៃ ក៏បានព្យាយាម រត់រំដោះខ្លួន ធ្វើឱ្យជ្រុះកាមេរ៉ានៅទីនោះ ។ ស្រាប់តែជនបង្ករូបនេះយកដុំឥដ្ឋ និងបំពង់ទីប វាយបំបែក កញ្ចក់រថយន្ដខ្ទេចតែម្ដង និងយកសម្ភារៈនៅក្នុងរថយន្ដ រួមមានកាមេរ៉ា របស់អ្នកយកព័ត៌មានឱ្យទូរទស្សន៍ បាយ័នមួយគ្រឿង និងទូរស័ព្ទដៃបោកកម្ទេចចោលតែម្ដង ។
ក្រោយពីមានរឿងប្រើអំពើហិង្សា លើ អ្នកកាសែតដើមអម្ពិលរួចមក ទើបសមត្ថកិច្ចចុះទៅសួរនាំ និងនាំខ្លួន ជនបង្កទៅអធិការដ្ឋាននគរបាល ស្រុកកែវសីមា ដើម្បី ចាត់ការតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ គេមិនទាន់ដឹងមូលហេតុ ពិតប្រាកដដែលនាំឱ្យឈ្មោះ ណាវ វិចិត្រ ប្រើអំពើហិង្សាលើលោក រឹម រ៉ា នោះឡើយ ពីព្រោះពួកគេទាំង២នាក់ មិនដែលស្គាល់គ្នាពីមុនមកនោះឡើយ។ប៉ុន្ដែក្រោយកើតហេតុ ភ្លាមៗ បុគ្គលរូបនេះ រួមជាមួយបក្ខពួកជាច្រើននាក់ផ្សេងទៀត ដែលគេដឹងថា ជាឈ្មួញរកស៊ីឈើដ៏ល្បី ប្រចាំខេត្ដមណ្ឌលគីរី ដែលសូម្បីតែអាជ្ញាធរខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធ មិន ហ៊ាន ចុះបង្ក្រាបនោះ បានទៅ ជួយអន្ដរាគមន៍ ។
យោងតាមសេចក្ដីរាយការណ៍ មួយចំនួនបុគ្គល ណាវ វិចិត្រ មានមុខរបរ ចំនួន២ ទី១ ជាមន្ដ្រីនគរបាល វរការពារព្រំ ដែនគោក ៦២១ និងមុខរបរមួយទៀត ជាឈ្មួញរកស៊ីឈើ នៅខេត្ដមណ្ឌលគីរី ហើយអស់ លោកថ្នាក់ដឹកនាំក្នុងខេត្ដ ពាក់ព័ន្ធទាំងឡាយណានោះ ដែលទទួលលាភសក្ការៈពីបុគ្គលរូបនេះ មិនដែល មានវិធានការចុះបង្ក្រាបនោះឡើយ ។
ចំពោះសកម្មភាពប្រើអំពើហិង្សា ខាងលើនេះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើអំពើហិង្សា លើសហការី របស់លោក ប៉ុន្ដែ ក្នុងដំណាក់កាលនេះ លោកសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើ ការ សម្របសម្រួល និងដោះស្រាយ តាម នីតិវិធី បើមិនដូច្នោះទេ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនឹងស្វែងរកអន្ដរាគមន៍តាម ផ្លូវច្បាប់បន្ដទៀត ៕(DAPNEWS)

ស្តេច​ចាយ

130820_02
ក្មេង​ស្រីម្នាក់​កំពុង​ញ៉ាំ​បាយ​នៅ​មាត់​ជណ្តើ​រឡើង​ផ្ទះ​រយីក​រយាក​របស់​ខ្លួន​​នៅ​ជាយ​ក្រុង ​ប៉ោយ​ប៉ែត។ រូប ហុង មិនា​
ស្តេច​ចាយ​នេះ​ក្នុង​ភាសា​និយាយ​ខ្មែរ​មាន​ន័យ​ថា អ្នក​ប៉ិន​ចាយ អ្នក​ពូកែ​ចាយ មិន​មែន​សំដៅ លើ​រាជា ស្តេច មហាក្សត្រ​ទេ​។ ចាស់ៗ​តែង​តែ​ស្តី​ឲ្យ​ក្មេងៗ ដែល​ប៉ិន​ចាយ​ថា «បើ​ឯង​ប៉ិន​ចាយ ឯង​ត្រូវ​ប៉ិន​រក បើ​មិន​អ៊ីចឹង​ទេ ពីង​ពាង​ព័ទ្ធ​ឆ្នាំង​ហើយ​អាវ៉ា»។
គ្រួសារ​មួយ​ដែល​ចំណាយ​លើស​ចំណូល គ្មាន​អ្វី​ក្រៅ​ពី​ខ្ចី​គេ​ចាយ ឪពុក​អ្នក​ចាយ ម្តាយ​អ្នក​ខ្ចី កូន​អ្នក​សង ទី​បំផុត​កន្ទប​រុំ​ខ្លួន​ក៏​គ្មាន​ផង។ ឪពុក​ម្តាយ​បែប​នេះ រាប់​ថា មិន​បាន​ការ​។ ចុះ​បើ​នគរ​មួយ​ដែល​ពូកែ​តែ​ចាយ តែ​អត់​មាយាទ មិន​ពូកែ​រក​ចូល តើ​នគរ​មួយ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​? ឪពុក​ម្តាយ ដែល​ចេះ​តែ​លក់​កេរ​ចាយ ម៉េច​នឹង​សម​ធ្វើ​ជា​ឪពុក​ម្តាយ​នៃ​រាស្ត្រ​ក្នុង​នគរ​ទៅ​? នគរ​ធំ រាស្ត្រ តិច ក្មេង​ពេញ​កម្លាំង​ចាំ​កសាង​នគរ​ជិត ១០ លាន​នាក់ ដី​មាន​ជីជាតិ​មាន​រ៉ែ​អាកាសធាតុ​អំណោយ​ផង ហេតុ​អ្វី ឪពុក​ម្តាយ​យើង​ចេះ​តែ​ពី​សុំ​ទាន​គេ។ មួយ​កាក់​ក៏​សុំ មួយ​សេន​ក៏​សុំ អ្នក​ឲ្យ​ខ្ចី នៅ​តែ​ឲ្យ អ្នក​សុំ​នៅ​តែ​សុំ សុំ​ច្រើន​អួត​ច្រើន សុំ​តិច​អួត​តិច ជិត​ក៏​សុំ ឆ្ងាយ​ក៏​សុំ នេះ​បាន​ចំ​ជា​ស្តេច​សុំ បាន​ច្រើន​ចាយ​ច្រើន បាន​តិច​ចាយ​តិច អត់​បាន ក៏​នៅ​តែ​ជំពាក់​គេ ចាយ​នេះ​បាន​ចំ​ជា​ស្តេច​ចាយ។
ភាគ​ច្រើន​បង​ប្អូន​បាន​អាន បាន​មើល​អត្ថបទ​យ៉ាង​ច្រើន​ទាក់ទង​នឹង​នយោបាយ សង្គម ដូច​នេះ​ដើម្បី​ផ្លាស់​ប្តូរ​អារម្មណ៍ ខ្ញុំ​សូម​ងាក​មក​ចាប់​អារម្មណ៍​បញ្ហា​សេដ្ឋកិច្ច ដែល​ជា​ស្បៀង​នគរ។ ដើម្បី​គេច​ចេញ​ពី​វិបត្តិ​ប្រាក់​បំណុល​សាធារណៈ នៅ​ថ្ងៃ​ណា​មួយ​ដើម្បី​រដ្ឋ​សល់​លុយ នគរ​កើន​ទ្រព្យ រាស្ត្រ​មាន​បាន ជាតិ​រឹង​មាំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការងារ ៣ យ៉ាង​ធំៗ។
ទី១. ការ​អប់រំៈ មាន​ន័យ​ថា ជាតិ​មួយ​ខ្លាំង​បាន វា​ទាល់​តែ​ពល​នៃ​ជាតិ​នោះ​ខ្លាំង​សិន ដើម្បី​ឲ្យ​ពល​នៃ​ជាតិ​នោះ​ខ្លាំង​គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​អប់រំ ដូច​ពាក្យ​ចាស់​ថា ធ្វើ​ផែនការ ៥ ខែ ឲ្យ​ដាំ​ស្រូវ ធ្វើ​ផែនការ ៥ ឆ្នាំ ឲ្យ​ដាំ​ឈើ បើ​ធ្វើ​ផែនការ ១០ ឆ្នាំ ឲ្យ​វិនិយោគ​ក្នុង​វិស័យ​អប់រំ បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ ឲ្យ​បាន​ពិត​ប្រាកដ មិន​មែន​ដូច​មេ​ដឹក​នាំ​យើង​គាត់​ថា បង្កើន​បរិមាណ​សិន​ទៅ ចាំ​រក​គុណភាព​ជា​ក្រោយ​។ ស្តាប់​ទៅ​ដូច​ជា​ម្យ៉ាង​ដែរ ប៉ុន្តែ​បើ​ឧទាហរណ៍​ថា យើង​មាន​ចៀម​មួយ​ហ្វូង ហើយ​ចង់​រើស​តោ​មួយ​ក្បាល​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​ហ្វូង​ចៀម​នោះ តើ​អាច​ទៅ​រួច​ទេ​? នេះ​មិន​ខុស​ពី​រឿង​មួយ ដែល​គេ​ដំណាល​ថា ក្នុង​នគរ​មួយ រាស្ត្រ​ទាំង​អស់​សុទ្ធ​តែ​ខ្វាក់ បើ​អ៊ីចឹង​មនុស្ស​ម្នាក់​សល់​ភ្នែក​មួយ​គឺជា​ស្តេច​ហើយ​មែន​ទេ?
ទី ២.បង្កើត​ការងារ​ឲ្យ​បាន​ច្រើនៈ ការងារ​កើត​ ច្រើន វា​ទាល់​តែ​សេដ្ឋកិច្ច​ដើរ សេដ្ឋកិច្ច​ដើរ វា​ទាល់​តែ​ទីផ្សារ​ដើរ ទីផ្សារ​ដើរ វា​ទាល់​តែ​លុយ​ដើរ លុយ​ដើរ វា​ទាល់​តែ​លុយ​នៅ​ក្នុង​ដៃ​មនុស្ស លុយ​ក្នុង​ដៃ​មនុស្ស វា​ទាល់​តែ​រដ្ឋ​បង្កើន​ការ​ចំណាយ យក​លុយ​ចាក់​បញ្ចូល​ក្នុង​ម៉ាស៊ីន​សេដ្ឋកិច្ច រដ្ឋ​មាន​លុយ​ចាក់​បញ្ចូល​ក្នុង​ម៉ាស៊ីន​សេដ្ឋកិច្ច​វា​ទាល់​តែរ​ដ្ឋ​មាន​ លុយ រដ្ឋ​មាន​លុយ​វា​ទាល់​តែ​រដ្ឋ​ប្រមូល​ពន្ធ រដ្ឋ​ប្រមូល​ពន្ធ​បាន​ច្រើន វា​ទាល់​តែ​គ្រប់​គ្រង​ការ​យក​ពន្ធ​បាន​ត្រឹម​ត្រូវ រដ្ឋ​ប្រមូល​ពន្ធ​បាន​ច្រើន វា​ទាល់​តែ​មាន​សកម្មភាព​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​កាន់​តែ​ច្រើន បើ​ទ្វារ​រក​ទទួល​ទាន​ចំណេញ វា​ទាល់​តែ​អាជ្ញាធរ​កុំ​ទៅ​ជំរិត​ទារ​លុយ​គេ​។ ចុះ​បើ ទាហាន​ក៏​គយ នគរបាល​ក៏​គយ នគរបាល​ចរាចរណ៍ ក៏​គយ ប៉េអឹម​ក៏​គយ មន្ត្រី​សាលា​ក្រុង​ក៏​គយ មេ​ខណ្ឌ​ក៏​គយ មេ​ឃុំ​ក៏​គយ ប៉ូលិស​សណ្តាប់ធ្នាប់​ក៏​គយ អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​ក៏​គយ មន្ត្រី​ពន្ធដារ​ក៏​គយ គយ​ក៏​គយ មួយ​ថ្ងៃៗ គិត​តែ​ពី​គយ​ញ៉េះ គយ​ពី​ក្រេះ តើ​ក្រុមហ៊ុន​ណា រក​លុយ​ទុក​សូក​លោក​បាន លោក​គយ លោក​ដារ ហើយ​បើ​ប្រលង​រើស​គយ រើស​ពន្ធដារ ពុករលួយ​ទៅ​ហើយ​តើ​មុខ​ជាប់​នឹង ទៅ​ប្រមូល​ពន្ធ​ដាក់​រដ្ឋ ឬ​ក៏​ទៅ​ពុករលួយ​ស៊ី​ទ្រព្យ​នគរ?
តើ​ការងារ កើត​តាម​ណា? ហើយ​តើ​នគរ​រស់​យ៉ាង​ម៉េច​? ឧទាហរណ៍​ថា នគរ​មួយ​មាន​រាស្ត្រ ១៤ លាន​នាក់ ចាស់ ១ លាន​ធ្វើ​ការ​លែង​កើត សល់ ១៣ លាន​នាក់ ចិញ្ចឹម ១៤ លាន ក្នុង​១៣ លាន ៨០% ជា​កសិករ​ស្មើ​នឹង ១០ លាន​នាក់ សល់ ៣ លាន​នាក់​ធ្វើ​ការ​ចិញ្ចឹម ១៤ លាន​នាក់ ក្នុង ៣ លាន​នាក់​មាន​មន្ត្រី​រាជការ​កន្លះ​លាន​នាក់ សល់ ២ លាន​កន្លះ ធ្វើ​ការ​ចិញ្ចឹម ១៤ លាន​នាក់ ក្នុង ២ លាន​កន្លះ មាន​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ការ ២ លាន​នាក់ សល់​ពលរដ្ឋ ៥០ ម៉ឺន​នាក់​ធ្វើ​ការ​ចិញ្ចឹម​មនុស្ស ១៤ លាន​នាក់ ក្នុង​ចំណោម ៥០ ម៉ឺន​នាក់​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ១៥ ម៉ឺន​នាក់ សល់ ៣៥ ម៉ឺន​នាក់ ធ្វើ​ការ​ចិញ្ចឹម​មនុស្ស ១៤ លាន​នាក់ ក្នុង​ចំណោម ៣៥ ម៉ឺន​មាន​អ្នក​ឈឺ ៣០ ម៉ឺន​នាក់ សល់ ៥ ម៉ឺន​នាក់​ធ្វើ​ការ​ចិញ្ចឹម​មនុស្ស ១៤ លាន​នាក់ តើ​នគរ​មួយ​នេះ​អាច​រុង​រឿង​រីក​ចម្រើន​ធូរធារ បាន​ដោយ​របៀប​ណា?
ទី៣. បង្កើន​ការ​នាំ​ចេញៈ នគរ​មួយ មិន​អាច​រស់​ពឹង​ខ្យល់​ដក​ដង្ហើម​គេ​ទេ មិន​អាច​ពឹង​តែ​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទេ មិន​អាច​ពឹង​តែ​លើ​ជំនួយ​ទេ មិន​អាច​ពឹង​តែ​លើ​កម្ចី​ទេ គឺ​ត្រូវ​បង្កើន មុខ​ទំនិញ សេវា​នាំ​ចេញ កើន​ការ​នាំ​ចេញ​វា​ទាល់​តែ​កើន​ការ​ផលិត មាន​ការ​ផលិត​វា​ទាល់ តែ​មាន​វត្ថុធាតុ​ដើម មាន​កម្លាំង​ពលកម្ម​ជំនាញ មាន​ថាមពល​ផលិត​ថោក ទើប​ប្រកួត​ប្រជែង នឹង​នគរ​ផ្សេង​បាន​។ ការ​វិនិយោគ​ផ្ទាល់​ខ្លះ ដូច​ជា​វិស័យ​កាត់​ដេរ គឺ​អាច​បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ពេល​ខ្លះ​បាន​ព្រឹក​ខ្វះ​ល្ងាច​ផង​។ ប្រទេស​រីក​ចម្រើន​ភាគ ច្រើន​គេ​លែង​នាំ​គ្នា​ផលិត​ខោអាវ​ហើយ ព្រោះ​វា​មិន​ចំណេញ មាន​តែ​ប្រទេស​អ្នក​ក្រ​ទេ ដែល​ទទួល​ផលិត ព្រោះ​ពលកម្ម​អត់​ជំនាញ ប្រាក់​កម្រៃ​ថោក ម៉ាស៊ីន​យក​ពី​គេ ក្រណាត់​យក​ពី​គេ ចេស​យក​ពី​គេ ដូច​នេះ ថ្វី​ដ្បិត​តែ​ឃើញ​ចំនូល​ពី​វិស័យ​កាត់ដេរ​បាន​រាប់​ពាន់​លាន​ក៏​ដោយ តែ​ចំណូល​ចូល​រដ្ឋ​បាន​តែ​ពន្ធ​ប្រាក់​ចំណេញ​តិច​តួច បើ​ពុករលួយ​ទៀត អស់​តែ​ម្តង ហើយ​ចំនែក​ប្រាក់​ចំណេញ មេ​ឈ្មួញ តៃវ៉ាន់ ចិន យួន ថៃ គេ​ដាក់​ហោប៉ៅ​យក​ទៅ​ចាយ​ស្រុក​គេ​ឯ​នោះ​ទេ។
ដូច្នេះ ចាំ​បាច់​ត្រូវ​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច ទាំង​ទំនើបកម្ម​កសិកម្ម ទំនើបកម្ម​ឧស្សាហកម្ម ពី​ធន ស្រាល​ទៅ​មធ្យម ពី​មធ្យម​ទៅ​ធន​ធ្ងន់ ដូច​ជា​ការ​ផលិត​ដែក ផលិត​រថយន្ត ផលិត​គ្រឿង​បច្ចេកទេស ផលិត​ម៉ាស៊ីន ជាដើម​។ នាំ​គ្នា​មើល​ទៅ​មើល សិង្កបុរី ដី​កោះ​តូច​មួយ រក​ដី​ធ្វើ​ស្រែ​គ្មាន​ផង ទិញ​ទឹក​ពី ម៉ាឡេស៊ី ធ្វើ​ព្រលាន​យន្តហោះ​លើ​សមុទ្រ ចុះ​ហេតុ​អ្វី​បាន​ជា​រីក​ចម្រើន ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ជនជាតិ​គេ​គឺ​ជាង ៤ ម៉ឺន​ដុល្លារ តែ​កម្ពុជា​មធ្យម​បាន ៧០០ ដុល្លារ ហើយ​ក្នុង​ពិភពលោក​អ្នក​ណា​មិន​ល្បី ពី​ឈ្មោះ សិង្ហបុរី លើស​ពី​នេះ​ក៏​ត្រូវ​ធ្វើ​ទំនើបកម្ម ឧស្សាហកម្ម​គ្មាន​ផ្សែង ឧស្សាហកម្ម​ទេសចរណ៍ ឧស្សាហកម្ម​វប្បធម៌។
រាល់​ថ្ងៃ​បាន​លក់​សំបុត្រ អង្គរ​មួយ​ឲ្យ សុខ គង់ ចុះ​ប្រាសាទ​រាប់​ពាន់​ទៀត ហេតុ​អី​បាន​រដ្ឋ​មិន​យក​មក​អភិរក្ស ដុះ​ខាត់ ជូត​លាង មើល​ខ្លួន​ឯង ថែ​ខ្លួន​ឯង លក់​សំបុត្រ​យក​លុយ​ចិញ្ចឹម​នគរ ចិញ្ចឹម​រាស្ត្រ ឬ​មួយ​ក៏​សូម្បី តែ​ដុំ​ថ្ម​ដ៏​មាន​តម្លៃ​ជា​កេរដូន​តា​ទុក​ឲ្យ ក៏​មិន​ចេះ​យក​មក​ច្នៃ បង្កើន​ជា​ទ្រព្យ​នគរ​ទេ​ឬ? ថា​អ្នក​ចេះ​តែ​លក់​កេរ​ដូន​តា​ចាយ​ទៅ​វា​អន់ ដល់​តែ​មាន​កេរ​ទុក​ឲ្យ​ចាយ​ហើយ មិន​ចេះ​ចាយ ទៀត​មិន​ដឹង​ហៅ​ថា​ម៉េច​ទេ អស់​លោក​អើយ​។ លុយ​ហើរ​ពេញ​វាល ដុំ​មាស​រាយ​ពេញ​នគរ តែ​រក​មេ​ល្អ​ម្នាក់ ការពារ​មិន​បាន រក​ជាង​ល្អ​ម្នាក់ ច្នៃ​មិន​កើត នគរ​ខ្មែរ ពិត​ជា​កម្សត់​ដល់​ថ្នាក់​នឹង មែន​ឬ​? បើ​អ៊ីចឹង​មែន ប្រហែល​ពូជ​សាង​អង្គរ ស្លាប់​បាត់​អស់​ហើយ ទើប​បាន​សល់​តែ ពូជ​ចោរ លួច​ថ្ម​អង្គរ បាន​ដៃ​យ៉ាង​នេះ ឬ​ក៏​សល់​ខ្លះ​ដែរ តែ​លាក់​មុខ​សម្ងំ​សុខ បើ​អ៊ីចឹង​គួរ​ទៅ​លោត​ទឹក​បារាយណ៍​នៅ​មុខ​អង្គរ​ដើម្បី​ទៅ​សុំ​ទោស​ដូន​តា​ ទៅ​ល្អ​ជាង៕(POSTKHMER)
ដោយ សូរ សមយុទ្ធ និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ ខេត្ត កំពង់ឆ្នាំង mproyalcambodia@yahoo.com

Comments system

Disqus Shortname