ខេត្តស្វាយរៀង ៖
បុរសម្នាក់ត្រូវប្រពន្ធកាប់ចិញ្ច្រាំចំនួន២៩កាំបិតបុ័ងតោ
ចំក្បាល៣កាំបិត ចំស្មា២កាំបិត ចំដៃស្តាំ៧កាំបិត
ដាច់ម្រាមដៃ២ ដៃឆ្វេង៥កាំបិត ជើងស្តាំ៥កាំបិត
ជើងឆ្វេង៥កាំបិត ខ្នង និងចង្កេះ២កាំបិតសន្លប់ក្នុងថ្លុកឈាម ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ កុម្ភៈ ២០១៣
នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បុរសដែលត្រូវប្រពន្ធកាប់ឈ្មោះអ៊ាង ចាន់ធឿន
ហៅច្រូច អាយុ២៧ឆ្នាំ ជាកម្មករ មានទីលំនៅភូមិកើតហេតុ
ចំណែកស្ត្រីជាប្រពន្ធឈ្មោះទេព ផល្លា ហៅវណ្ណា អាយុ៤៤ឆ្នាំ
ជាស្ត្រីមេម៉ាយ មានកូន២នាក់ ។ ប្តីប្រពន្ធនេះរៀបការ (សែន)
ជាមួយគ្នាពុំមានកូនទេ
ក្រោយមកស្ត្រីជាប្រពន្ធមានជំងឺសរសៃប្រសាទ
ក៏ត្រូវបុរសជាប្តីចុះចោលទៅរៀបការជាមួយស្រីថ្មីដោយមិនទាន់
បានផ្តិតមេដៃលែងលះគ្នានៅឡើយ៕(KOH)