ភ្នំពេញ:
សប្បុរសជនមួយចំនួន រួមមានទាំងព្រះសង្ឃផង
បាននាំនូវអំណោយ រួមមាន៖ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន
ផ្តល់ឲ្យលោក ប៊ុល សារឿង ហៅ នាយតាក់ស៊ី
ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ អស់រយៈពេលជាង ២ ខែ កន្លងមកហើយ។
អំណោយទាំងនោះ ត្រូវបាននាំទៅឲ្យដោយផ្ទាល់នៅផ្ទះរបស់នាយតាក់ស៊ី
នៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣។
ការចុះសួរសុខទុក្ខ និងជូនអំណោយដល់អ្នកកំប្លែង ដែលកំពុងឈឺជាទម្ងន់នេះ មានក្រុមហ្វេសប៊ុកព័ត៌មានជាតិថ្មីៗដោយសេរី និងប្រតិកម្មរហ័ស ព្រមទាំងព្រះសង្ឃ ដែលបាននិមន្ត មកពីខេត្តក្រចេះ និងវេបសាយ ស៊ីអ៊ីអិន CEN ផងដែរ។
អំណោយទាំងនោះ រួមមាន៖ គ្រឿងឧបភោគ បរិភោគ ដែលចំណាយទឹកប្រាក់អស់ ៣០ ម៉ឺនរៀល មានដូចជា មីយើងចំនួន ២កេស, ត្រីខកំប៉ុងចំនួន ២៤កំប៉ុង, ទឹកដោះគោឆៅចំនួន ៣យួរ, ទឹកត្រីចំនួន ៦ដប, ទឹកស៊ីអ៊ីវចំនួន ៦ដប, ទឹកបរិសុទ្ធចំនួន ១កេស (២៤ដប), ទឹកបរិសុទ្ធចំណុះ ២០លីត្រចំនួន ១ដប, អង្ករចំនួន ៥០គីឡូក្រាម និងនំបុ័ងចំនួន ១០ដើម។ ជាមួយគ្នានោះ ក៏មានថវិកាចំនួន ៤៥ ម៉ឺនរៀលបន្ថែមទៀតផង។
លោក ខ័ណ្ឌ ច័ន្ទសុផល ជាប្រធានក្រុមហ្វេសប៊ុក ព័ត៌មានជាតិខ្មែរដោយសេរីថ្មីៗនិងប្រតិកម្មរហ័ស ដែលជាក្រុមចែកចាយព័ត៌មាន ដូចជា ព័ត៌មានសង្គម, ព័ត៌មានអន្តរជាតិ, ព័ត៌មានសន្តិសុខសង្គម និងព័ត៌មានអប់រំទូទៅ បានប្រាប់ឲ្យដឹងថា ក្នុងនោះដែរសម្រាប់ចំណុចពិសេសនៃក្រុមនេះ មានសមាជិកជិត ៦ម៉ឺននាក់ ដែលមានសមាជិកខ្លះ បានឃើញទុគ៌តជន មានការលំបាកវេទនាយ៉ាងដូច្នេះ ក៏បានរួមគំនិតគ្នាជាឯកច្ឆន្ទ ដើម្បីបំផុសចលនាសប្បុរសនេះឡើង។
លោក ខ័ណ្ឌ ច័ន្ទសុផល បាននិយាយថា “អ្នកចូលរួមនាំអំណោយមកនេះ មានលោក ខាន់ធី, ព្រះចៅអធិការវត្តមួយអង្គ និមន្តមកពីខេត្តក្រចេះ ដែលមានទឹកព្រះទ័យ មកជុំគ្នាផ្តល់អំណោយដល់នាយតាក់ស៊ីដែលជាតារាកំប្លែងល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជាយើងនេះ ដោយបានដំណឹងថា មានជំងឺឈឺធ្ងន់ ដែលមិនទាន់មានអ្នកណាគេអើពើ បានត្រឹមតែអំពាវនាវ”។
លោក ខ័ណ្ឌ ច័ន្ទសុផល បានបន្តថា “ហេតុដូច្នេះហើយ ទើបក្រុមយើងខ្ញុំ ដែលជាក្រុមប្រតិកម្មរហ័សនេះបាននាំអំណោយមួយចំនួន ដែលមានគ្រឿងឧបភោគ បរិភោគ យកមកជូនដោយផ្ទាល់ដល់ទីកន្លែង ដើម្បីឲ្យសមស្របនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តែងតែពោលថា “សិល្បៈនៃការចែករំលែក”។ បើទោះបីថាថ្នាក់ដឹកនាំជាប់រវល់ ឬពុំបានជ្រាបដឹងពីរឿងអ្វីមួយ យើងអ្នកខាងក្រោមបានផ្តល់ដំណឹងនោះទៅដល់ថ្នាក់លើ ឬក៏យើងរួមធ្វើគ្នា ដែលហៅថាការងារសង្គមនោះ”។
ចំណែកលោក ប៉ុល សារឿង ហៅ នាយតាក់ស៊ី មានចិត្តត្រេកអរជាខ្លាំងនៅពេលបានជួបក្រុមសប្បុរជន បានចុះមកសួរសុខទុក្ខ ព្រមទាំងបានជូនអំណោយនិងថវិកាចំនួនដល់លោក។ លើសពីនេះ គាត់បានរៀបរាប់ឲ្យដឹងពីស្ថានភាពនៃជំងឺទៀតផង។
អ្នកកំប្លែង តាក់ស៊ី បាននិយាយថា “ចាប់តាំងពីខែ ២ (កុម្ភៈ) មកហ្នឹង ខ្ញុំចាប់ផ្តើមធ្វើទុក្ខឈឺរហូត ហើយចេះតែរ៉ាំរ៉ៃទៅៗ និងពិបាកក្នុងខ្លួនពេក ក៏ប្រពន្ធខ្ញុំបាទនាំទៅពេទ្យ ដើម្បីពិនិត្យមើលក្នុងខ្លួនថាមានជំងឺអីខ្លះ បើយើងចេះតែហូបថ្នាំ អត់ដឹងមានមុខជំងឺអីខ្លះ ដល់ពេលដាក់ថ្នាំទៅខ្លាចអត់ជល់”។
គាត់បន្តថា “នៅពេលទៅពេទ្យ គេពិនិត្យឃើញមានជំងឺឈឺច្រើនមុខ ធ្ងន់ និងរ៉ាំរ៉ៃ ហើយពេទ្យមិនឲ្យធ្វើការអីទេ គឺគេឲ្យនៅសម្រាកព្យាបាល និងតាមដានជំងឺផង ចាក់ថ្នាំផង។ ពេទ្យចេញលទ្ធផលមកថា មានឈាមសស៊ីឈាមក្រហម, រលាកពោះវៀន, ហើមសួត និងទឹកនោមផ្អែមឡើងជាង៤០០”។
ជាចុងក្រោយលោកតាក់ស៊ី បានថ្លែងអំណរគុណ និងប្រសិទ្ធពរដល់ព័ត៌មានជាតិសេរីថ្មីៗនិងប្រតិកម្មរហ័ស និងសប្បុរសជន បាននាំអំណោយមានស្បៀងអាហារ និងមានថវិកាមួយចំនួន ជួយដល់លោក ដើម្បីព្យាបាលជំងឺ។
មានវីដេអូឃ្លីប ៕ S(CEN)