Friday, February 1, 2013

ព្រះរាជពិធីរំកិល និងដង្ហែព្រះបរមសព បានបញ្ចប់

ភ្នំពេញ: ព្រះ​បរមសព ​បាន​ត្រូវ​លើក​តម្កល់​ដាក់​លើ​ព្រះមហា​ប​ញ្ចា​ក្នុង​វាល​ព្រះមេរុ​ នៅវេលាម៉ោង​១​រសៀល​។ ​ពិធី​ទាំងមូល​បានបញ្ចប់​នៅត្រឹម​ម៉ោង​១​និង​៥០​នាទី​។​

​ពិធី​លើក​ តម្កល់​ព្រះ​បរមសព​ត្រូវបាន​ធ្វើឡើង​ចំពោះ ព្រះ​ភក្តិ​របស់​សម្តេចម៉ែ ព្រះមហាក្សត្រ សម្តេច ហេង​សំរិន សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ និង​សមាជិក​ រាជវង្ស​ អង្គទូត ព្រមទាំង​អ្នកចូលរួម​ជាច្រើន​នាក់​ទៀត​នៅក្នុង​វាល​ព្រះមេរុ​។​

សម្តេច ហេង​សំរិន សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ និង​សមាជិក​ រាជវង្ស​ អង្គទូត មន្រ្តីរាជរដ្ឋាភិបាល ព្រមទាំង​អ្នកចូលរួម​ជាច្រើន​នាក់​ទៀត បានក្រាបបង្គំលា សម្តេចម៉ែ និងព្រះមហាក្សត្រ។

នៅ​ម៉ោង​ប្រមាណ​ជា​១​និង​២០​នាទី ពិធី​ថ្វាយបង្គំ​ព្រះ​បរមសព​បានចាប់ផ្តើម​ដោយ​ព្រះមហាក្សត្រ​ និង​សម្តេច​ព្រះរាជ​អគ្គ​មហាក្សត្រី​ព្រះរាជ​មាតា​ជាតិខ្មែរ​ និង​ត្រូវ​បន្ត​ដោយ សម្តេច​ហេង​សំរិន និង​ភរិយា សម្តេច​ហ៊ុនសែន​និង​ភរិយា ​និង​បន្ត​ដោយ សម្តេចចៅហ្វា​វាំង​និង​ភរិយា ព្រះរាជវង្សានុវង្ស និង​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​


​ពិធី​នេះ​មាន​រយៈ​ពេល​ជិត​៦​ម៉ោង ​ដោយ​ចាប់ផ្តើម​តាំងពី​ម៉ោង​៧​ព្រឹក​មក​។​

​ការតម្កល់​ព្រះ​បរមសព​នៅលើ​មហា​ប​ញ្ចា​ គឺជា​ចុងបញ្ចប់​នៃ​ពិធី​កាន់ទុក្ខ​ផ្លូវការ​ថ្ងៃ​ទីមួយ​។​

​ បន្ទាប់​ពីនេះ វាល​ព្រះមេរុ​នឹងត្រូវ​បើក​ជូន​ប្រជាពលរដ្ឋ​ចូល​ថ្វាយបង្គំ​ព្រះ​បរមសព​ រហូតដល់រ​សៀ​ល​ម៉ោ​បួន មុនពេល​ដែល​ព្រះរាជ​ពិធី​សាសនា​នឹងត្រូវ​ធ្វើ​នៅពេល​ល្ងាច​រួច​បន្ត​ដោយ​ ការអុជ​ប្រទីបជ្វាលា​នៅក្នុង​ព្រះមេរុ​ និង​បរិវេណ​ជុំវិញ​ព្រមទាំង​មាន​ការអុជ​កាំជ្រួច​ភ្ញី​ទៀន។​

​បន្ទាប់ពី​ក្បួន​ដង្ហែ​ព្រះបរមសព​បានចាប់ផ្តើម នៅ​ម៉ោង​៨​និង​៤៥​នាទី​ ​ព្រះ​បរមសព​បាន​យាងចូលដល់​វាល​ព្រះមេរុ​។

​ព្រះ​បរមសព​របស់​សម្តេច​ឪ​បាន​ត្រូវ​ដង្ហែ​ចូលដល់​វាល​ព្រះមេរុ​ហើយ​កាលពី​ម៉ោងជាង​១២​ថ្ងៃត្រង់​៕​(cen)

Comments system

Disqus Shortname