មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ
ក្នុងក្រុងសែនមនោរម្យ កុំនាំគ្នាត្រៀមធ្វើការតវ៉ា វារីអគ្គិសនី ពីរកន្លែង
នៅក្នុងក្រុងសែនមនោរម្យ ដែលជាជំនួយឥតសំណងប្រជាជនជប៉ុន
នឹងភ្លើងទិញចូលពីប្រទេសវៀតណាម បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋទាំងអស់
ដែលបាននិងកំពុងប្រើប្រាស់ចរន្តអគ្គិសនីទាំងនេះ ពួកគាត់យល់ឃើញថា មាន
តម្លៃខ្ពស់ ហើយបើប្រៀបធៀបទៅនឹងបណ្ដាខេត្តផ្សេងៗ ជាពិសេសអាចប៉ះពាល់ដល់ជីវភាព
របស់ពលរដ្ឋនៅក្នុងខេត្តនេះផងដែរ ។
ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋ ទៅលើតម្លៃនេះ
ពួកគាត់នឹងប្រមូលផ្ដុំគ្នា នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៣ មុខសាលាខេត្ត
ដើម្បីឲ្យខេត្តនិងអង្គភាពអគ្គិសនីក្នុងខេត្ត
ជួយឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា មេត្តាជួយដោះស្រាយបញ្ហាតម្លៃចរន្តអគ្គិសនី
ឲ្យនៅត្រឹមតែ ៦៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឲ្យដូចការប្រើប្រាស់
ចរន្តអគ្គិសនីនៅស្រុកកែវសីមា ដែលជាវពីប្រទេសវៀតណាមដូចគ្នា។
ព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋថា ពួកគាត់ប្រើប្រាស់ចរន្តអគ្គិសនីរបស់វារី
បូករួមភ្លើងទិញ ពីប្រទេសវៀតណាម ក្នុងតម្លៃចាប់ពី១៥០០រៀលទៅ១៧០០រៀល។
ការតវ៉ានេះប្រជាពលរដ្ឋ ទៅជួបជុំគ្នានៅក្នុងបរិវេណ នៃសាលាខេត្តមណ្ឌលគិរី នាថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៩ព្រឹក៕(DAPNEWS)