Thursday, October 1, 2015

រដ្ឋាភិបាល​រៀបចំយន្តការកំហិតក្រុមហ៊ុន​ឯកជន​លក់​តម្លៃ​ប្រេង​សាំង​តាមទីផ្សារអន្តរជាតិ​-VOD

















រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា​រដ្ឋាភិបាល​កំពុង​​រៀប​ចំ​ជា​រូបមន្ត​មួយ​ក្នុង​កា​រ​​​កំណត់​ ​​តម្លៃ​ប្រេង​ឥន្ធនៈ​ ដើម្បីធានា​ថាក្រុមហ៊ុន​ប្រេងទាំងអស់​​នឹង​លក់​ទៅ​តាម​តម្លៃ​មួយ​ដែល​សមស្រប ​​នឹង​ទីផ្សារ​អន្តរជាតិ​និង​មិន​ចំណេញហួសហេតុ។​

លោក ស៊ុន ចាន់ថុល បាន​លើកឡើងបែបនេះក្រោយ​ ពីកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅ​កម្ពុជា ស្រប​ពេល​ដែលតម្លៃប្រេងសាំងនៅកម្ពុជាបន្តឡើង បើទោះតម្លៃទីផ្សារអន្តរជាតិធ្លាក់ចុះក៏ដោយ​។​
លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍ថា​ក្រសួង​បាន​ស្នើ​ក្រុមហ៊ុន​ប្រេងឯកជនទាំងអស់​ផ្តល់ជា​ ទិន្នន័យ​លើការចំណាយ​​និង​ចំណូល​នៃ​ការ​ទិញ រួមមាន​​តម្លៃទិញ​ប្រេងចូល​​ តម្លៃ​ដឹកជញ្ជូន​និង​តម្លៃ​ស្ថានីយជាដើម​។​ លោក​​បន្ត​ថា​នៅពេល​ទទួល​បានទិន្នន័យ​នោះ​ ក្រសួង​នឹងពិនិត្យមើល​រូបមន្តមួយ​សម្រាប់​ការកំណត់តម្លៃ​និងស្វែងរក​ការ​ ឯកភាពគ្នាពីក្រុមហ៊ុន នៅ​​ដើមសប្តាហ៍ក្រោយ។​ លោក​បន្ថែម​ថា​បន្ទាប់ពី​កំណត់​រូបមន្តបាន​ ក្រសួងពាក់ព័ន្ធ​នឹងធ្វើ​របាយកា​រណ៍ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសម្រេច​ក្នុង​ការ​ចេញជា​ប្រកាស​ឬ​អនុក្រឹត្យ​លើ​ការកំហិតតម្លៃ​ប្រេង​ ។​
លោក ស៊ុន ចាន់ថុល​ មានប្រសាសន៍ថា៖ “មួយលីត្រត្រូវលក់ថ្លៃប៉ុន្មាន ព្រោះយើងដឹងតម្លៃទិញចូល​ថ្លៃប៉ុន្មាន​​ហើយ ដឹក​ជញ្ជូនយើងដឹង អញ្ចឹងយើងអាចធ្វើតួលេខហ្នឹងបាន ដូច្នេះក្រុមហ៊ុនមិនអាចថាក្រុមហ៊ុនចេះតែ​​ស្រែកអូហូ មិនចំណេញ មិនចំណេញទេ ថ្លៃណាស់ទិញមក អាហ្នឹងយើងច្បាស់លាស់ជាមួយគ្នា”។
លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​នឹង​មាន​ក្រុមការងារ​មួយ​ចុះ​ ត្រួតពិនិត្យ​ជា​ប្រចាំនៅ​គ្រប់ស្ថានីយប្រេងសាំងទាំងអស់នៅកម្ពុជាទៅលើ​ គុណភាព​និង​បរិមាណប្រេង ហើយ​ក្រុមហ៊ុន​នឹង​ត្រូវទទួលពិន័យ ក្នុងករណី​មិន​លក់​ប្រេង​ក្នុង​​តម្លៃទៅតាមទីផ្សារអន្តរជាតិ តាមរូបមន្តកំណត់ និង​នៅពេល​​មាន​ភាព​មិនប្រក្រតីកើតឡើង។​
លោកមានប្រសាសន៍ថា​៖ “ក្រុមការងារ​យើង​ហ្នឹង ៣ក្រសួង​នេះ​នឹង​សហការ​គ្នា​ធ្វើ​ការ​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​​ជាមួយ​ ផ្នែ​ក​​ឯក​ជន ដើម្បីកំណត់​លើ​រូប​មន្ត​​ដែល​ទទួល​បាន​ទាំងអស់​គ្នា​។ យុទ្ធសាស្រ្ត​ឈ្នះៗ​ ដោយ​​សារ​ផ្នែក​ឯក​ជន​​ក៏​ជា​ដៃគូសំខាន់​របស់រាជ​រដ្ឋាភិបាល​យើង​ក្នុង​ការ​ កសាង​ប្រទេស​ជាតិ”។​
បើ​តាម​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុនប្រេង​​ដែល​បាន​ចូល​ប្រជុំ ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់រដ្ឋាភិបាល។​
ប្រធានគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុនភីធីធី លោក ហួង ស៊ុនហ៊ីន ប្រាប់វីអូឌី​ថាតម្លៃ​លក់​ប្រេង​របស់ក្រុមហ៊ុន​របស់លោក​នាពេលបច្ចុប្បន្នគឺ​ សមរម្យ ដែលលោក​ថា​មិនអាច​បញ្ចុះបាននោះទេ។ លោក​ថា​នឹង​មាន​ការ​ពិភាក្សា​គ្នា​បន្ត​លើ​រូបមន្តក្នុង​ការ​កំណត់​តម្លៃ​ ប្រេង​នេះ។
បណ្ឌិតសេដ្ឋកិច្ចនិងជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភា លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថាប្រេងសាំង​នៅកម្ពុជាអាចចុះបានក្នុងតម្លៃពី​២៨០០ទៅ៣០០០រៀល ប្រសិនបើ​ ក្រុមហ៊ុនទាំងអស់មានឆន្ទៈបញ្ចុះហើយរដ្ឋាភិបាលប្រើប្រាស់យន្តការផ្លូវច្បាប់បានតឹងរ៉ឹង។
​កាលពីថ្ងៃទី​២២ខែកញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ជា​ថ្មី​ដល់​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថា​ ដំឡើងថ្លៃ​ប្រេងសាំង​លឿន​នៅពេល​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​កើនឡើង តែ​ចុះថ្លៃ​យឺត​ពេល​តម្លៃ​ប្រេងសាំង​ធ្លាក់ចុះ​។​ លោក​ថ្លែងថា​៖ “​ ប្រេង​នៅលើ​ពិភពលោក​វា​ចុះថ្លៃ ប៉ុន្តែ​អស់លោក​ចុះ​វា​យឺត​ពេក​។ ដល់​វា​ឡើងៗ​លឿន ឯណោះ​គ្រាន់តែ​ឡើង​នៅ​ឯ​ញូយ៉ក​គ្រឹប អា​ភ្នំពេញ​នេះ​ឡើង​ប៉ា​ដោយ​។ វា​មាន​ទាន់​ទិញ​ប្រេង​ពី​ញូយ៉ក​ចូលមក​អ​ង្កាល់ វា​ឡើង ដល់​ពេល​នៅ​ឯ​ណោះ​គេ​ធ្លាក់​យូរ​ណាស់​ហើយ ឯង​វា​មិន​ព្រម​ធ្លាក់​… អា​គេ​គ្រាន់តែ​ប្រកាសឡើង​នៅឯ​ក្រុង​ឡុង​ដ៍ នៅឯ​ញូយ៉ក ឯង​ឡើង​នៅ​ភ្នំពេញ​ដែរ​។ ដល់​ចុះ​នៅ​ឯ​ណោះ ចុះ​កន្លះ​ខែ មួយខែ ពីរ​ខែ​ហើយ វា​មិន​ព្រម​នៅ​ភ្នំពេញ ហើយ​បើ​វា​ចុះ​វា​ចុះ​បន្តិចៗ​ៗ​ៗ​”​។​
​លោក ហ៊ុន សែន បាន​​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្មនិង​ក្រសួង​ហិរញ្ញវត្ថុ​ពិនិត្យលើ​បញ្ហា​ នេះ​ឲ្យ​បាន​ជាប់លាប់ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​
​នៅថ្ងៃ​ទី​០១ខែតុលានេះ តម្លៃ​ប្រេង​ឆៅ​Brent​ មានចំនួន​៤៨,៣២ដុល្លារ​ក្នុង​មួយ​បារ៉ែល។…

Wednesday, September 30, 2015

នាយករដ្ឋមន្រ្តីបញ្ជាឲ្យ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិនិត្យ​សេវា​រថយន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ-DAP


 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនក្រើនរំលឹក ឲ្យអាជ្ញាធរមានសមត្ថកិច្ ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពិនិត្យ តម្លៃសំបុត្ររថយន្តក្រុងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ ឌកុំឲ្យឆ្លៀតឱកាសយកតម្លៃខ្លាំងពេក។
នៅក្នុងបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរនេះ សម្តេចតេជោ បានផ្ញើសារជាច្រើនឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងគ្រាពួកគេធ្វើដំណើរទៅជួបជុំគ្រួសារនៅឯស្រុកកំណើត។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាផ្លូវការរបស់សម្តេចបានឲ្យដឹងថា នេះជារដូវបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែ កញ្ញា រហូតមកទល់ថ្ងៃនេះ គឺពិធីកាន់បិណ្ឌទី៣ហើយ។
ជាមួយគ្នានេះដែរសូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យតម្លើងថ្លៃក្នុងពេលរដូវបុណ្យទាន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
សម្តេចបានបញ្ជាក់ថា “ខ្ញុំព្រះករុណាខ្ញំ សុំស្នើដល់បងប្អូនដែលបញ្ជាយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯងនឹងគោរពជិវិតអ្នកដ៏ទៃ។ ស្នើដល់បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ នឹងកុំធ្វើដំណើរពេលធាតុអាកាស មិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ”។
ទន្ទឹមនឹងប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា ដូច្នេះក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យ រៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានយល់ច្បាស់ថា ពេលដែលប្រទេសជាតិមានសុខសន្តិភាព គឺប្រជាពលរដ្ឋកាន់តែមានឱកាសច្រើន ហើយជាពិសេស យើងទាំងអស់គ្នាបានចូលរួមជួបជុំក្រុមគ្រួសារអបអរសាទរពិធីបុណ្យភ្ជុំនេះជាដើម។ ការឃោសនាញុះញុងបំពុបរិយាកាស នយោបាយ ដែលធ្វើអោយចលាចល គឺនឹងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយនឹងធ្វើអោយអន្តរាយដល់ជាតិទាំងមូល។ ទង្វើបែបនេះក៏ប្រាស់ចាកជាមួយនឹងទង្វើអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕

មន្ត្រី​ព្រមាន​អ្នក​ល្មើសច្បាប់​ចរាច​រណ៍ ខណៈ​អ្នកស្លាប់​នៅ​បន្ត​កើនឡើង​















​មន្ត្រី​ជំនាញចរាច​រណ៍ ព្រមាន​ដល់​អ្នកបើកបរ​ដែល​ល្មើសច្បាប់ ខណៈ​រកឃើញថាអ្នករងគ្រោះក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះបាន​បន្ត​កើន​ឡើង​ ជាង​ឆ្នាំមុន​។​
ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោករបស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ហ៊ឹម យ៉ាន់ ឲ្យ​អ្នកសារព័ត៌មានដឹង​ក្នុង​សន្និសីទ​មួយនៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​៣០ ​ខែកញ្ញា​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​គិត​ត្រឹម​៩​ខែ​ឆ្នាំ​២០១៥​នេះ បាន​សម្លាប់​មនុស្ស​អស់​១៧៣៤​នាក់ និង​ជាង​៣​ពាន់​នាក់ ផ្សេង​ទៀត​រងរបួស​ធ្ងន់​(៣៣០៩​ន​)​។​ លោក​ថា​ចំនួន​នេះ​បាន​កើនឡើង ជាង​ឆ្នាំ​២០១៤ ដែល​មាន​មនុស្ស​ស្លាប់​តែ​១៦៣០​នាក់​។

Thursday, August 20, 2015

គង់ ច័ន្ទ​ស្រី​មុំ ធ្វើ​ខួបកំណើត​ឆ្លៀត​ប្រកាស​ពីមុខ​ជំនួញ


រាជធានី​ភ្នំពេញ ៖ កញ្ញា​គង់ ច័ន្ទ​ស្រី​មុំ​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​២៥​ឆ្នាំ កាលពី​រាត្រី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​BOTTOMS UP ខាងក្រោយ​ស្ថានទូត​រ៉ុ​ស្ស៊ី​ក្បែរ​តំបន់​កោះ​ពេជ្រ​នៃ​រាជធានី​ភ្នំពេញ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ គង់ ច័ន្ទ​ស្រី​មុំ បាន​ប្រកាស​ពីមុខ​របរ​ថ្មី​ដែល​នាង​ចំណាយ​ដើមទុន​ជិត​១០​ម៉ឺន​ដុល្លារ ។
ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​បៃតងស្រស់​ស្អាត កញ្ញា​គង់ ច័ន្ទ​ស្រី​មុំ និយាយ​ថា ជា​លើក​ទី​៤​ហើយ​ដែល​នាង​ធ្វើ​ពិធី​ខួបកំណើត ។ មូលហេតុ​ដែល​នាង​ធ្វើ​ពិធី​ខួបកំណើត​ឆ្នាំ​នេះ ដោយសារ​តែ​នាង​ចង់​បង្ហាញ​ផលិតផល​ទឹកអប់​ថ្មី​របស់​នាង «SECRET» និង​ណែនាំ​ភោជនីយដ្ឋាន​ថ្មី​របស់​គូ​សេ្ន​ហ៍ គឺ​ភោជនីយដ្ឋាន Bottoms up ផង ។ ជំនួញ​ទឹកអប់​នេះ​ប្រើ​ទុន​ប្រមាណ​៤​ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅ​ពេល​ផលិតផល​មក​ដល់​ឡើង​ដល់​ជាង​១០​ម៉ឺន​ដុល្លារ​គួប​ផ្សំ​ការ​ ដឹក​ជញ្ជូន​ការ​បង់ពន្ធ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ទឹកអប់​នោះ​ផលិត​នៅ​ប្រទេស​តៃវ៉ាន់ តែ​ប្រើ​រូបមន្ត​ពី​ប្រទេស​ហូ​ឡង់ ។ ទឹកអប់​នេះ​ចាប់ផ្តើម​លក់​នៅ​កម្ពុជា​ពី​ថ្ងៃ​១៧ សីហា ឆ្នាំ​២០១៥ ទៅ​។
មូលហេតុ​ដែល​គង់ ច័ន្ទ​ស្រី​មុំ ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ទឹកអប់​បន្ថែម​ពីលើ​មុខរបរ​ជំនួញ​ផ្សេង​ទៀត ព្រោះតែ​យល់​ថា​យុវវ័យ​ចង់​ប្រើ​ទឹកអប់​ណា​ដែល​ជា​របស់​ល្អ មានគុណ​ភាព និង​ជា​ម៉ាក​ល្បី​ដូច​តារា​បរទេស ។​អីុ​ចឹ​ង​ហើយ​ទើប​គង់ ច័ន្ទ​ស្រី​មុំ និង​សង្សារ​គឹ​ម សីហា រួមគំនិត​គ្នា​បើក​ជំនួញ​ទឹកអប់​នេះ​ដែល​មាន​តម្លៃ​សមរម្យ ជាប់​ក្លិន​បាន​យូរ មាន​រយៈពេល​លើស​១២​ម៉ោង​ឯណោះ ។
ពិធី​ខួបកំណើត​នោះ​មាន​សិល្បករ​ជាង​១០០​នាក់ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត ដោយ​ចំណាយ​ប្រាក់​រៀបចំ​អស់​ជាង​១​ម៉ឺន​ដុល្លារ ។
ចំពោះ​ថ្ងៃ​ចូល​រោងការ​ជាមួយ​លោក​គឹ​ម សីហា ជា​គូស្នេហ៍​នោះ គង់ ច័ន្ទ​ស្រី​មុំ អត់​ទាន់​ដឹង​ថ្ងៃ​ណា​ច្បាស់​ទេ ដោយសារ​តែ​នាង​ចេះ​តែ​មាន​ផែនការ​រកស៊ី ថ្មី​ៗ​បន្តបន្ទាប់ ។ រាល់ថ្ងៃ​ក្រៅពី​ជំនួញ​ទឹកអប់​មានមុខ​របរ​លក់​សម្លៀក​បំពាក់​ដែល​នាំ​ចូល​ពី ​ក្រៅប្រទេស ។
ចំពោះ​លោក​គឹ​ម សីហា ដែល​ជា​សង្សារ​របស់​គង់ ច័ន្ទ​ស្រី​មុំ និង​ជា​អ្នក​រៀបចំ​ពិធី​ខួបកំណើត​ជូន​នាង បាន​និយាយ​ថា ចំពោះ​ពិធី​ខួបកំណើត​ផ្ទាល់​របស់​លោក​គឺ​អត់​បាន​ធ្វើ​ទេ ប៉ុន្តែ​សម្រាប់​ស្រី​មុំ​លោក​ត្រូវ​តែ​រៀបចំ​ធ្វើ​ជូន​ឲ្យ​នាង​សប្បាយចិត្ត ។ ចំពោះ​ភោជនីយដ្ឋាន​ថ្មី​នោះ លោក​គឹ​ម សីហា ឱ្យ​ដឹង​ថា មាន​ម្ហូប​ខ្មែរ អឺរ៉ុប និង​អាស៊ី ដោយ​បរិយាកាស​ប្លែក​ធ្វើ​ឲ្យ​ភ្ញៀវ​ពេញចិត្ត ។ អ្វី​សំខាន់​ទៀត​គឺ​ចង់​ឲ្យ​សិល្បករ និង​មហាជន​ស្គាល់​ទីតាំង និង​ជួយ​គាំទ្រ ។
នា​ឱកាស​នោះ អ្នកសិល្បៈ​ចូលរួម​មាន​លោក​ណុ​ប ប៉ា​យ៉ា​រិ​ទ្ឋិ​, លោក​ករុណា ពេជ្រ​, លោក​សុ​គ​ន្ឋ ថេ​រ៉ា​យុ​, លោក​សាយ សៀ​រ៉ា​, លោក​យ៉ែ​ម សំ​អូន​, លោក​ញ៉ែ​ម សុ​គ​ន្ឋ​, លោក​ជា វ​ណ្ណា​រិ​ទ្ឋិ​, អ្នក​នាង​មាស ម៉ូ​លី​ណា​, កញ្ញា​ទឹម រ​ដ្ឋា​, កញ្ញា​ទឹម វ​ត្តី​, កញ្ញា​សូ​ដា នី​តា​, កញ្ញា​ពៅ សុជាតា​, កញ្ញា​តូ​តា​, កញ្ញា​គង់ វង្ស​យ៉ា​ទី​, កញ្ញា​ឈិ​ត សុជាតា​, អ្នក​នាង​កា​តុ​និង​ស្វាមី​, កញ្ញា​ឌុ​ច លី​ដា​, អ្នក​នាង​សឿ សុធា​រ៉ា​, កញ្ញា​មាន សូ​នី​តា​, កញ្ញា​លី ច័ន្ទ​សីហា​, កញ្ញា​សុភ​ក្រ កុ​សុ​ម៉ា និង​កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ ជាដើម ៕

Saturday, October 26, 2013

ជា វិបុល -គង់ សុជាតិ សម្រេចចិត្ត​ចូលរោងជ័យជាមួយគ្នា មិនគិតពីអតីតកាល

Looking Todayភ្នំពេញៈ កន្លងមក ធ្លាប់មានព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា ពិធីករ-ពិធីការិនី មានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា លើសពីមិត្តរួមការងារ ប៉ុន្តែទន្ទឹមនឹងការលើកឡើងបែបនោះ ជារឿយៗទស្សនិកជន ក៏តែងតែឃើញវត្តមានរបស់អ្នកទាំងពីរ ចេញមុខបដិសេធថា ពួកគេគ្មាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាទេ ។ តែរហូតមកដល់ពេលនេះ អាថ៌កំបាំង ស្នេហាដែល ពិធីករ-ពិធីការិនី មួយគូនេះ ធ្លាប់បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ មកនោះ ត្រូវបានទម្លាយឡើង ក្រោយពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរចែកធៀបការ ធ្វើឲ្យមិត្តអ្នកសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង ស្ទើរមិនគួរឲ្យជឿ ។
ក្រោយពីមាន សិល្បករ-សិល្បការិនីមួយចំនួន បានទទួលសំបុត្រអញ្ជើញការ របស់ពួកគេ ហាក់មានការភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគូស្នេហ៍ ដែលចូលប្រឡូកសិល្បៈ ចាស់វស្សានេះ បានសម្រេចចិត្តទម្លាយអាថ៌កំបាំងស្នេហារបស់ពួកគេ ដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ នៅសណ្ឋាគារផ្កាយ៥ អ៊ីនធើកង់ទីណង់តាល់ ដែលតាមគម្រោងអាចអញ្ជើញភ្ញៀវ ប្រមាណ៣០០នាក់ ចូលរួមអបអសាទរ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ រៀបរាប់ពីពន្លកស្នេហារ របស់ពួកគេ ដោយ ពិធីករបុរសសង្ហាមាឌធំ លោក ជា វិបុល បានឲ្យដឹងថា អ្វីដែលលោកសម្រេច ចិត្តរាប់អានមើលចិត្តគ្នានោះត្រឹមតែ រយៈពេលជាង១ឆ្នាំនេះតែប៉ុណ្ណោះ។ លោកនិយាយថា “ដោយសារតែខ្ញុំ មានចិត្តស្រឡាញ់គាត់(គង់ សុជាតិ) ទើបចាប់ផ្តើមសង្កេត លួចមើលគាត់ឃើញ ពីចំណុចល្អច្រើន ហើយមួយទៀត ខ្ញុំក៏មានចិត្តអាណិតគាត់ ដូចពាក្យចាស់ពោលថា “អាណិតធំជាងស្រលាញ់” យើងក៏ចាប់ផ្តើមសាកសួរគ្នា ក៏ចាប់ផ្តើមគិតគូថ្ងៃរៀបការ ព្រោះថាធម្មតា អ្នកសិល្បៈតែងតែចង់លាក់ ប៉ុន្តែក្រដាសខ្ចប់ភ្លើងមិនជិតទេ ត្រូវតែឆេះ ហើយការធ្វើបែបនេះ ចង់ បញ្ជាក់ថា ឥឡូវនេះខ្ញុំទាំងពីរនាក់ បានរៀបការតាមផ្លូវច្បាប់ ជាប្តីប្រពន្ធគ្នាពេញសិទ្ធិហើយ..” ។
ពិធីករ លោក ជា វិបុល ក៏បានប្រាប់ឲ្យដឹងទៀតថា “ បើតាមខ្ញុំស្គាល់គាត់ មិនធ្លាប់មានការបែកបាក់ច្រើន ដូចការលើកឡើងនោះទេ គឺមានតែម្តង ជាមួយស្វាមីគាត់តែប៉ុណ្ណោះ។ ខ្ញុំចេះតែមើលតាមដានគាត់រហូត ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសារភាព ប្រាប់គាត់ទេ ទើបតែចុងឆ្នាំមុននេះ ខ្ញុំសម្រេចចិត្ត សារភាពសាកសួរចិត្តគាត់។ ខ្ញុំគ្មានអីត្រូវខ្លាចរអា ជាមួយការបង្កើតស្នេហា ជាមួយគាត់ទេដោយសារខ្ញុំ និងគាត់ បានបង្ហាញឲ្យគ្នាច្បាស់លាស់ហើយ។ ខ្ញុំមិនគិតពីអតីតកាលចាស់ របស់ អ្នកនាង គង់ សុជាតិ ទេ បើទោះជាពេលនេះ គាត់មានកូន ២នាក់ក៏ដោយ ក៏ខ្ញុំអាចទទួលយកបាន ខ្ញុំយល់ថាខ្ញុំអត់មានកូនទេ ដូច្នេះខ្ញុំចាត់ទុកកូន ទាំង២នេះដូចជាកូនបង្កើតរបស់ខ្ញុំ បំពេញតួនាទីការស្រឡាញ់ភាពកក់ក្តៅ ដល់កូនទាំង២នាក់ ដូចជាឪពុកបង្កើត ” ។
លោកបានប្រាប់ បន្ថែមទៀតថា លោកពិតជាសំណាងណាស់ ដែលបានរៀបការជាមួយ គង់ សុជាតិ ហើយគាត់ក៏សំណាងដែលរៀបការជាមួយលោក ដោយសារតែការស្រឡាញ់ យល់ចិត្តយល់ថ្លើមគ្នា យ៉ាងពិតប្រាកដ ។
ដោយឡែក អ្នកមេម៉ាយចាយសម្រស់ អ្នកនាង គង់ សុជាតិ ក៏បានប្រាប់ឲ្យដឹង ពីដំណើរដើមចមនៃការបង្កើតពន្លកស្នេហា ស្រដៀងគ្នាថា “ មូលហេតុដែលខ្ញុំ សម្រេចចិត្តរៀបការជាមួយគាត់ (ជា វិបុល) ដោយសារខ្ញុំស្គាល់គ្នាច្បាស់ ។ម្យ៉ាងក៏ដល់ពេលវេលាមួយ ខ្ញុំគិតថា ប្រសិនបើខ្ញុំជ្រើសរើស អ្នកណាម្នាក់ គឺត្រូវចំណាយពេលមើលគ្នា ទៅវិញទៅមក សិក្សាពីគ្នាទៅវិញទៅមក ដឹងពីគ្នាច្បាស់អាច រស់នៅជាមួយ គ្នារហូតដល់ចាស់ ” ។
តារាស្រី មានឈ្មោះសំឡេង ឈរជើងជាពិធីការិនី លេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថា ក្រោយពីខ្ញុំទាំងពីរនាក់រៀបការ ហើយនិងបញ្ចប់ព័ត៌ មានទាំងអស់ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រឿងសំខាន់មុន និងពួកខ្ញុំអាចឈានដល់ ចំណុចនេះ គឺខ្ញុំបានមើលសិក្សាច្បាស់ ។ សូម្បីតែកូនខ្ញុំ ក៏ស្រឡាញ់ពេញចិត្តលើគាត់ ហើយគាត់ក៏ស្រឡាញ់កូនក្រុមគ្រួសារខ្ញុំ ដូចគ្នា ព្រោះថាខ្ញុំមិនទទួលយកទេ បើសិនជាបុរសណាម្នាក់ ដែលមានចិត្ត ស្រឡាញ់តែខ្ញុំ ហើយមិន ស្រលាញ់កូនខ្ញុំទេ ខ្ញុំក៏មិនអាចទទួលយកបានដែរ។ តែសម្រាប់ខ្ញុំ និង លោកជា វិបុល បានសម្រេចចិត្តច្បាស់លាស់ អស់ហើយ ទើបសម្រេចចិត្តដឹកដៃគ្នា ចូលរោងការនេះតែម្តងទៅ” ។
ជាការពិត គ្រាន់តែដំណឹង នៃការរៀបចំពិធីមង្គលជ័យ ក្រាបក្បាលដល់កន្ទេល របស់តារាល្បីៗទាំងពីដួងនេះ លេចឮយ៉ាងប្រាកដ រហូតមានសំបុត្រការ ចែកជូនដល់អ្នកសិល្បៈភ្លាមរួចមក មិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល អបអរសាទរ ចំពោះចំណងស្នេហ៍មួយនេះ និងម្នាក់បានជូនពរជូនជ័យ ឲ្យគូស្វាមីភរិយាថ្មីទាំងពីដួងនេះ ជួបនូវសុភមង្គល ជានិច្ចនិរន្តរ ថែរក្សាគ្នា ដល់ចាស់កោងខ្នង ៕
Looking Today
Looking Today
Looking Today
Looking Today

ភ្នំពេញៈ កន្លងមក ធ្លាប់មានព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា ពិធីករ-ពិធីការិនី មានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា លើសពីមិត្តរួមការងារ ប៉ុន្តែទន្ទឹមនឹងការលើកឡើងបែបនោះ ជារឿយៗទស្សនិកជន ក៏តែងតែឃើញវត្តមានរបស់អ្នកទាំងពីរ ចេញមុខបដិសេធថា ពួកគេគ្មាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាទេ ។ តែរហូតមកដល់ពេលនេះ អាថ៌កំបាំង ស្នេហាដែល ពិធីករ-ពិធីការិនី មួយគូនេះ ធ្លាប់បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ មកនោះ ត្រូវបានទម្លាយឡើង ក្រោយពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរចែកធៀបការ ធ្វើឲ្យមិត្តអ្នកសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង ស្ទើរមិនគួរឲ្យជឿ ។
ក្រោយពីមាន សិល្បករ-សិល្បការិនីមួយចំនួន បានទទួលសំបុត្រអញ្ជើញការ របស់ពួកគេ ហាក់មានការភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគូស្នេហ៍ ដែលចូលប្រឡូកសិល្បៈ ចាស់វស្សានេះ បានសម្រេចចិត្តទម្លាយអាថ៌កំបាំងស្នេហារបស់ពួកគេ ដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ នៅសណ្ឋាគារផ្កាយ៥ អ៊ីនធើកង់ទីណង់តាល់ ដែលតាមគម្រោងអាចអញ្ជើញភ្ញៀវ ប្រមាណ៣០០នាក់ ចូលរួមអបអសាទរ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ រៀបរាប់ពីពន្លកស្នេហារ របស់ពួកគេ ដោយ ពិធីករបុរសសង្ហាមាឌធំ លោក ជា វិបុល បានឲ្យដឹងថា អ្វីដែលលោកសម្រេច ចិត្តរាប់អានមើលចិត្តគ្នានោះត្រឹមតែ រយៈពេលជាង១ឆ្នាំនេះតែប៉ុណ្ណោះ។ លោកនិយាយថា “ដោយសារតែខ្ញុំ មានចិត្តស្រឡាញ់គាត់(គង់ សុជាតិ) ទើបចាប់ផ្តើមសង្កេត លួចមើលគាត់ឃើញ ពីចំណុចល្អច្រើន ហើយមួយទៀត ខ្ញុំក៏មានចិត្តអាណិតគាត់ ដូចពាក្យចាស់ពោលថា “អាណិតធំជាងស្រលាញ់” យើងក៏ចាប់ផ្តើមសាកសួរគ្នា ក៏ចាប់ផ្តើមគិតគូថ្ងៃរៀបការ ព្រោះថាធម្មតា អ្នកសិល្បៈតែងតែចង់លាក់ ប៉ុន្តែក្រដាសខ្ចប់ភ្លើងមិនជិតទេ ត្រូវតែឆេះ ហើយការធ្វើបែបនេះ ចង់ បញ្ជាក់ថា ឥឡូវនេះខ្ញុំទាំងពីរនាក់ បានរៀបការតាមផ្លូវច្បាប់ ជាប្តីប្រពន្ធគ្នាពេញសិទ្ធិហើយ..” ។
ពិធីករ លោក ជា វិបុល ក៏បានប្រាប់ឲ្យដឹងទៀតថា “ បើតាមខ្ញុំស្គាល់គាត់ មិនធ្លាប់មានការបែកបាក់ច្រើន ដូចការលើកឡើងនោះទេ គឺមានតែម្តង ជាមួយស្វាមីគាត់តែប៉ុណ្ណោះ។ ខ្ញុំចេះតែមើលតាមដានគាត់រហូត ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសារភាព ប្រាប់គាត់ទេ ទើបតែចុងឆ្នាំមុននេះ ខ្ញុំសម្រេចចិត្ត សារភាពសាកសួរចិត្តគាត់។ ខ្ញុំគ្មានអីត្រូវខ្លាចរអា ជាមួយការបង្កើតស្នេហា ជាមួយគាត់ទេដោយសារខ្ញុំ និងគាត់ បានបង្ហាញឲ្យគ្នាច្បាស់លាស់ហើយ។ ខ្ញុំមិនគិតពីអតីតកាលចាស់ របស់ អ្នកនាង គង់ សុជាតិ ទេ បើទោះជាពេលនេះ គាត់មានកូន ២នាក់ក៏ដោយ ក៏ខ្ញុំអាចទទួលយកបាន ខ្ញុំយល់ថាខ្ញុំអត់មានកូនទេ ដូច្នេះខ្ញុំចាត់ទុកកូន ទាំង២នេះដូចជាកូនបង្កើតរបស់ខ្ញុំ បំពេញតួនាទីការស្រឡាញ់ភាពកក់ក្តៅ ដល់កូនទាំង២នាក់ ដូចជាឪពុកបង្កើត ” ។
លោកបានប្រាប់ បន្ថែមទៀតថា លោកពិតជាសំណាងណាស់ ដែលបានរៀបការជាមួយ គង់ សុជាតិ ហើយគាត់ក៏សំណាងដែលរៀបការជាមួយលោក ដោយសារតែការស្រឡាញ់ យល់ចិត្តយល់ថ្លើមគ្នា យ៉ាងពិតប្រាកដ ។
ដោយឡែក អ្នកមេម៉ាយចាយសម្រស់ អ្នកនាង គង់ សុជាតិ ក៏បានប្រាប់ឲ្យដឹង ពីដំណើរដើមចមនៃការបង្កើតពន្លកស្នេហា ស្រដៀងគ្នាថា “ មូលហេតុដែលខ្ញុំ សម្រេចចិត្តរៀបការជាមួយគាត់ (ជា វិបុល) ដោយសារខ្ញុំស្គាល់គ្នាច្បាស់ ។ម្យ៉ាងក៏ដល់ពេលវេលាមួយ ខ្ញុំគិតថា ប្រសិនបើខ្ញុំជ្រើសរើស អ្នកណាម្នាក់ គឺត្រូវចំណាយពេលមើលគ្នា ទៅវិញទៅមក សិក្សាពីគ្នាទៅវិញទៅមក ដឹងពីគ្នាច្បាស់អាច រស់នៅជាមួយ គ្នារហូតដល់ចាស់ ” ។
តារាស្រី មានឈ្មោះសំឡេង ឈរជើងជាពិធីការិនី លេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថា ក្រោយពីខ្ញុំទាំងពីរនាក់រៀបការ ហើយនិងបញ្ចប់ព័ត៌ មានទាំងអស់ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រឿងសំខាន់មុន និងពួកខ្ញុំអាចឈានដល់ ចំណុចនេះ គឺខ្ញុំបានមើលសិក្សាច្បាស់ ។ សូម្បីតែកូនខ្ញុំ ក៏ស្រឡាញ់ពេញចិត្តលើគាត់ ហើយគាត់ក៏ស្រឡាញ់កូនក្រុមគ្រួសារខ្ញុំ ដូចគ្នា ព្រោះថាខ្ញុំមិនទទួលយកទេ បើសិនជាបុរសណាម្នាក់ ដែលមានចិត្ត ស្រឡាញ់តែខ្ញុំ ហើយមិន ស្រលាញ់កូនខ្ញុំទេ ខ្ញុំក៏មិនអាចទទួលយកបានដែរ។ តែសម្រាប់ខ្ញុំ និង លោកជា វិបុល បានសម្រេចចិត្តច្បាស់លាស់ អស់ហើយ ទើបសម្រេចចិត្តដឹកដៃគ្នា ចូលរោងការនេះតែម្តងទៅ” ។
ជាការពិត គ្រាន់តែដំណឹង នៃការរៀបចំពិធីមង្គលជ័យ ក្រាបក្បាលដល់កន្ទេល របស់តារាល្បីៗទាំងពីដួងនេះ លេចឮយ៉ាងប្រាកដ រហូតមានសំបុត្រការ ចែកជូនដល់អ្នកសិល្បៈភ្លាមរួចមក មិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល អបអរសាទរ ចំពោះចំណងស្នេហ៍មួយនេះ និងម្នាក់បានជូនពរជូនជ័យ ឲ្យគូស្វាមីភរិយាថ្មីទាំងពីដួងនេះ ជួបនូវសុភមង្គល ជានិច្ចនិរន្តរ ថែរក្សាគ្នា ដល់ចាស់កោងខ្នង ៕Lookingtoday
Looking Today
Looking Today
Looking Today
Looking Today

Comments system

Disqus Shortname