
នាវា Logos Hope ជានាវា ដែលមានផ្ទុកសៀវភៅធំជាងគេ
មានសៀវភៅដែលមានចំណងជើងច្រើនជាង ៥.០០០មុខនៅក្នុងនាវា។ នាវានោះ
ជាកម្មសិទ្ធិរបស់អង្គការមិនគិតប្រាក់ចំនេញ ឈ្មោះ GBA Shipe e.v ដែល
បានស្ថាបនាឡើងជិត ៤០ឆ្នាំហើយ។ នាវាថ្មីនេះធំជាងនាវាដទៃទៀតរបស់អង្គការ GBA
ships ហើយនេះ ក៏ នឹងមានការបង្ហាញជាច្រើនជូនភ្ញៀវទស្សនាកម្សាន្ត
រួមទាំងផ្តល់ជូននូវផាសុខភាពជាមួយនឹងម៉ាស៊ីនត្រជាក់ទំនើប ទទួលបទពិសោធន៍
ជីវិតក្នុងនាវា និងទទួលទានកាហ្វេ ក្នុងនាវាផងដែរ។
នៅលើនាវាមានយានិកទាំងអស់ ៤០០នាក់ ដែលមកពី ៤៥សញ្ជាតិ
និងមានវប្បធម៌ខុសៗគ្នា។ យានិកទាំងអស់ សុទ្ធតែជាអ្នកធ្វើការដោយស្ម័គ្រចិត្ត
និងមិនគិតប្រាក់កម្រៃ រួមទាំងនាវិកនាយកផងដែរ។ យានិក Logos Hope
ទាំងអស់មានគំនិតរួមគ្នាតែមួយ ដើម្បីនាំយកមកនូវចំណោះដឹង សេចក្តីជំនួយ និង
សេចក្តីសង្ឈឹមមកដល់ប្រជា ជនទូទាំងពិភពលោក។
គួរបញ្ជាក់ដែរថា នាវាអង្គការ GBA បានធ្វើចរាចរណ៍
និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់កំពង់ផែជាង ១.៤០០ លើពិភពលោកដែលមាន
១៦០ប្រទេសរួមទាំងការទស្សនា និងភ្ញៀវកិត្តិយស ជាង ៤២លាននាក់នៅលើនាវា៕(dap)