
ជនរងគ្រោះ២នាក់ប្តីប្រពន្ធជិះ ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខបាត់ដំបង 1A-9947 មានឈ្មោះ ភឹង ផុន(ប្តី) អាយុ៥៦ឆ្នាំ រងរបួសដៃស្រាល និងប្រពន្ធឈ្មោះ រ៉េម ប៉ុក អាយុ៥៨ឆ្នាំ រងរបួសបែកមុខ បាក់ដងកាំបិត ដៃស្តាំរងរបួសធ្ងន់ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែករថយន្តបង្កម៉ាករ៉ង់រ៉ូវែ ពណ៌ខ្មៅពាក់ស្លាកលេខន.ប 2.7161 មិនស្គាល់ឈ្មោះអ្នកបើកបរ ។
សាក្សីបន្តទៀតថា បន្ទាប់ពីបុកម៉ូតូហើយ ខាងភាគីរថយន្តបង្កបានស្តីបន្ទោសថា បើកម៉ូតូភ្លើៗ ។ មួយសន្ទុះនគរបាលចរាចរណ៍ឈ្មោះ លោកឈាង រ៉ុង និងឈ្មោះ សម សារាយ ចុះមកវាស់វែង តែម្ចាស់រថយន្តជាអ្នកធំក៏បានអនុញ្ញាតឲ្យរថយន្តបង្កបើកចេញទៅ បាត់។
ពេលសាច់ញាតិជនរងគ្រោះទៅតាមរក រថយន្តបង្កដល់ការិយាល័យចរាចរណ៍ផ្លូវគោកមន្ត្រីចរាចរណ៍បានចង្អុលទៅ កាន់រថយន្តប៉ាជេរ៉ូ របស់លោក អ៊ឺម អង្សា អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ជាអ្នបុកទៅវិញ ។ តាមពិតរថយន្តបង្កបានរំដោះចេញទៅបាត់ហើយ ។
លោក ម៉ែន បូរី នាយផ្នែកដោះស្រាយបានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើសមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិឬជនរងគ្រោះចូលខ្លួនមក ដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដោយមានភាគីខាងរថយន្តបង្កមានអ្នកធានាចេញមុខដោះស្រាយ ៕(nokorwat)