
២១-មករា-២០១៣៖ ក្រុមកម្មកររោងចក្រ យ៉ាក់ជីន
(Yak Jing) នៅខណ្ឌពោធិ៍សែនជ័យ និងពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិ៤
ឆ្ពោះមករដ្ឋសភា
ដើម្បីទាមទារឲ្យជួយដោះលែងព្រះសង្ឃដែលត្រូវឃាត់ព្រះកាយទាំង២
អង្គ។
ក្រុមកម្មកររោងចក្រ យ៉ាក់ជីន ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អាកការធ្វើកូដកម្មនៅមុខរោងចក្រ ដោយងាកទៅតវ៉ានៅមុខសាលាសង្កាត់ និងបន្តដំណើរថ្មើរជើងលើកបដាស្រែកទាមទារតាមបណ្ដោយផ្លូវជាតិលេខ ៤ វិញ។ ការធ្វើបែបនេះ មកពីនគរបាលខណ្ឌពោធិ៍សែនជ័យ នាំព្រះកាយព្រះតេជព្រះគុណពីរព្រះអង្គដែលមកសូត្រធម៌លើករាសីឲ្យ កម្មករទៅសួរនាំនៅសាលាខណ្ឌពោធិ៍សែនជ័យ។(RFA)