បុរសម្នាក់ជិះម៉ូតូ ក្នុងល្បឿនលឿន
វ៉ាជែងឡានក្រុងមិនផុតក៏ពើបប្រទះរថយន្តឡិចស៊ីស
ក្នុងទិសដៅបញ្ច្រាសគ្នា បុកយ៉ាងពេញទំហឹងស្លាប់នៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៤
ត្រង់ចំណុចខាងលិចការ៉ាស់សាំងតូតាល់ ស្ថិតក្នុងភូមិ១
សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០
ខែមករា ឆ្នាំ២០១៣។
មន្ត្រីប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុ
បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះស្វាយធឿន អាយុ៣២ឆ្នាំ មុខរបរកសិករ
រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ជិះម៉ូតូម៉ាសេ១០០ សេរីឆ្នាំ២០១០។ ជនរងគ្រោះត្រូវបានបាក់ដៃ បាក់ជើង
បែកលលាដ៏ក្បាល ធ្លាយពោះ ស្លាប់ភ្លាមៗនៅនឹងកន្លែង។
មន្ត្រីប៉ូលិសដដែលបានបន្តថា រថយន្តដែលបុកនោះមានម៉ាក ឡិចស៊ីស
RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M 3171
ដែលមានអ្នកបើកបរជាជនជាតិចិន។
បច្ចុប្បន្នត្រូវបានឃាត់ខ្លួនយកមកទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ
១ហើយ។
ដោយឡែកជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅផ្ទះសម្បែង
ដើម្បីធ្វើបុណ្យតាមប្រពៃណី។
សាក្សីនៅជិត
កន្លែងកើតហេតុ បាននិយាយថា តាមពិតទៅរថយន្តទេ
ដែលជាអ្នករងគ្រោះយ៉ាងពិតប្រាកដ ព្រោះអីគេឃើញអ្នកជិះម៉ូតូនោះ
បើកលឿនណាស់ ក្នុងគោលបំណងវ៉ាជែង (ជ្រែ)
រថយន្តក្រុងដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា។
ដោយឡែករថយន្តឡិចស៊ីសនោះ គេបើកត្រឹមត្រូវនៅប្រកាន់ស្តាំ
បែរជាម៉ូតូនោះ ហោះមកបុកឡានឡិចស៊ីស RX300
ដៃលកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នាទៅវិញ។
សាក្សីបាន
និយាយថា អ្នកស្លាប់នោះ គ្មានពាក់មួកសុវត្ថិភាពទេ ម៉ូតូគ្មានកញ្ចក់
នេះបញ្ជាក់ថាពិតជាក្មេងស្ទាវប្រាកដ។ ប្រការនេះ
សមត្ថកិច្ចគប្បីចាត់ការបង្កសំណុំរឿង ប្រកបដោយយុត្តិធម៌ផង៕(cen)