
អគ្គិភ័យមួយដង្ហើបចង្រិត ដែលបានចាប់ផ្តើមឆាបឆេះពីវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២ បានឆក់យកផ្ទះប្រជាពលរដ្ឋពីរខ្នង ដែលមួយខ្នងជាផ្ទះរបស់មន្រ្តីនគរបាល រួមនិងទ្រព្យសម្បត្តិជា ច្រើនទៀត អស់ទាំងស្រុង ពោលគឺមិនអាចជួយទាន់ពេលវេលានោះទេ ព្រោះទីតាំងកើត ហេតុមិនអំណោយផល សម្រាប់សមត្ថកិច្ចក្នុងការជួយអន្តរាគមន៍។
ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងស្ថិតនៅបណ្តោយផ្លូវ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ មួយខ្នងជារបស់ មន្រ្តីនគរបាលឈ្មោះ ម៉ែន ស៊ីថា អាយុ ៤៥ និងមួយខ្នងទៀតជារបស់ប្រជាពលរដ្ឋឈ្មោះ ម៉ក់ ជា។ ដោយឡែកផ្ទះដែលរង ការឆាបឆេះបន្តិច៣ខ្នងផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណម្ចាសនៅឡើយទេ។
ទោះជាយ៉ាងណាអគ្គិភ័យគេនៅមិនទាន់ដឹងពីមូលហេតុនោះទេ។ លោកអភិបាលខណ្ឌដូនពេញ សុខ សម្បត្តិ បង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងចំពោះករណីអគ្គិភ័យ ដែលជាការឆាប់ឆេះជាលើកទី២ នៅក្នុងទឹកដីរបស់ នាដើមឆ្នាំ២០១៣នេះ។ «ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះអគ្គិភ័យ ដែលកើតចេញពីការធ្វេសប្រហេសរបស់ ប្រជាពលរដ្ឋ»។
ទ្វីត្បិតផ្ទះ២ខ្នងត្រូវបានឆាបឆេះទាំងស្រុងក្តី តែក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ចជំនាញ ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន អគ្គិភ័យនេះ បានពន្លត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១ និង៤០នាទីថ្ងៃដដែល គឺមិន បណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកដទៃនោះឡើយ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង៕(DAPNEWS)







