Friday, January 11, 2013

​ស្រវឹង​ដល់​.​ក​ដឹក​ស្រី​ស្នេហ៍​យក​ទៅ​រួមរ័ក​ក្នុង​ឡាន​​ផ្អើល​អ្នក​ភូមិ​ទៅ​អើត​មើលឃើញ​ដេក​ស្រាត​ឱប​គ្នា​

​ភ្នំពេញ​ ៖​ មិនដឹង​ថា​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​ភ្លើតភ្លើន​នឹង​កាមគុណ​ដល់​កម្រិត​ ណា​ទេ​ បានជា​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​មិន​នាំ​គ្នា​ចូល​ផ្ទះសំណាក់​ ឬ​សណ្ឋាគារ​បែរ​ ជា​ជិះ​រថយន្ដ​ទៅ​ចត​ក្នុង​ដី​វាល​ស្ងាត់​មួយ​កន្លែង​ ហើយ​នាំ​គ្នា​ប្រព្រឹត្ដ​អំពើ​អនាចារ​ រួម​ភេទ​នៅ​ក្នុង​រថយន្ដ​ រួច​ហើយ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ទាំង​កាយ​អាក្រាត​ ។​ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ ហួសចិត្ដ​នោះ​គឺ​មាន​អ្នក​ភូមិ​២-៣​នាក់​ ដោយ​ហេតុតែ​មានការ​សង្ស័យ​ទៅ​ លើ​រថយន្ដ​ទំនើប​មួយ​នេះ​ ហេតុ​អ្វី​មក​ចត​ លើ​ដី​វាល​ដ៏​ស្ងាត់ជ្រងំ​បែប​នេះ​?​ តើ​មាន​អំពើ​ឧក្រឹដ្ឋ​ឬ​បទល្មើស​អ្វីមួយ​ក៏​នាំ​ គ្នា​ទៅ​អើត​មើល​ស្រាប់តែ​ភ្ញាក់ខ្លួន​ ក្រញាង​ និង​ស្ទើរ​មិន​ជឿ​ខ្លួនឯង​ ព្រោះ​ឃើញ​នៅ​ក្នុង​រថយន្ដ​នោះ​មាន​គូស្នេហ៍​ ហេងស៊យ​មួយគូ​មាន​កាយ​អាក្រាត​ ននលគក​កំពុង​ដេក​ស្រមុក​ឱប​គ្នា​យ៉ាង​ ស្អិត​ហាក់ដូចជា​មិនដឹង​រឿង​អ្វី​សោះ​ ។​
​ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​ នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​លើ​ដី​វាល​ស្ងាត់ជ្រងំ​មួយ​ ស្ថិត​នៅ​ខាង​ លិច​ឆៀង​ខាងត្បូង​ស្ថានីយ​វិទ្យុ​ និង​ទូរ​ ទស្សន៍​អាស៊ី​អាគ្នេយ៍​ ក្នុងភូមិ​-​សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ខណៈ​ដែល​ថ្ងៃ​រះ​ ចាំង​ពន្លឺ​ភ្លឺ​ព្រាលៗ​ អ្នកស្រុក​អ្នក​ភូមិ​ចេញ​ ដំណើរ​ទៅ​រកស៊ី​ព្រោងព្រាត​នៅ​ហើយ​នោះ​ ។​
​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដែល​ ទៅ​ ឃើញ​ទិដ្ឋភាព​អនាចារ​បែប​នេះ​មុនគេ​ បាន​យកដៃ​គក់​ទ្រូង​គ្រវីក្បាល​ស្ទើរ​ដាច់​ ពី​.​ក​ និង​បាន​លាន់មាត់​ថា​ “​ពុទ្ធោ​!​ ស្រុក​ យើង​ឥឡូវ​ដល់​ថ្នាក់​ហ្នឹង​!​ ផ្ទះសំណាក់​ សណ្ឋាគារ​មាន​ច្រើន​គ​គោក​មិន​ទៅ​ស្គា​ គ្នា​ (​រួមរ័ក​)​ បែរជា​មក​ស្គា​គ្នា​ដូច​ សត្វ​ធាតុ​ក្នុង​ឡាន​កណ្ដាលវាល​អ៊ី​ា​ចឹ​ង​?”​ បុរស​នេះ​ហេតុតែ​ហួសចិត្ដ​ពេក​ និង​គិត​ ថា​ មិន​ចង់​រំខាន​ដំណេក​ដ៏​សុខសាន្ដ​របស់​ គូស្នេហ៍​ទាំង​២​នេះ​ក៏​សម្រេចចិត្ដ​ទូរស័ព្ទ​ប្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​ ទឹកថ្លា​ឱ្យមក​ជួយ​ មើល​ ហើយ​មិន​បាន​ប៉ុន្មាន​នាទី​ផង​នគរ​ បាល​ មក​ដល់​ឃើញ​មាន​រថយន្ដ​១​គ្រឿង​ ពណ៌​ក្រមៅ​ កំពុង​ចត​លើ​ដី​វាល​ឆ្ងាយ​ ពី​គេឯង​ ។​ ពេល​នោះ​មន្ដ្រី​នគរបាល​ បាន​យក​ភ្នែក​មើល​តាម​កញ្ចក់​រថយន្ដ​ នោះ​និង​បាន​យកដៃ​ញី​ភ្នែក​ម្ដង​ហើយ​ ម្ដងទៀត​សម្លឹង​ទៅ​ក្នុង​រថយន្ដ​ ព្រោះ​ អ្វី​ដែល​មន្ដ្រី​នគរបាល​សឹង​មិន​ជឿ​ភ្នែក​ ខ្លួនឯង​នោះ​គឺ​ឃើញ​គូស្នេហ៍​ហេងស៊យ​ មួយគូ​នេះ​អាក្រាត​កាយ​ទាំង​ក្រោម​ទាំង​ លើ​កំពុង​ដេក​ឱប​គ្នា​ខ្វិត​ ហើយ​បើ​គេ​ សន្និដ្ឋាន​មិន​ខុស​ទេ​ នោះ​ទំនងជា​គេ​រួម​ រ័ក​ហើយ​អស់កម្លាំង​ខ្លាំង​ពេក​ក៏​ដេក​លក់​មួយភាំង​តែ​ម្ដង​ទៅ​ ។​
​ទោះជា​យ៉ាងណា​មន្ដ្រី​នគរបាល​ត្រូវ​ តែ​សម្រេចចិត្ដ​គោះ​ទ្វារ​រថយន្ដ​ដាស់​ពួក​គេ​ឱ្យ​ភ្ញាក់​ឡើង​កុំ​សម្ដែង​ ឫកអាក្រក់​ កណ្ដាលវាល​បែប​នេះ​ហើយ​បាន​យក​ទៅ​អប់រំ​នៅ​ប៉ុស្ដិ៍​ទឹកថ្លា​ក​ភ្លាមៗ​ដែរ​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ភាគី​បុរស​ បាន​ប្រាប់​ថា​ គាត់​ឈ្មោះ​ ញ​.​ស​.​ផ​ អាយុ​ ២៩​ឆ្នាំ​ជា​បុគ្គលិក​ធ្វើការ​នៅ​ស្ថាប័នរដ្ឋ​មួយ​សព្វថ្ងៃ​មាន​ទីលំនៅ​ សង្កាត់​ផ្សារ​ ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ រីឯ​ភាគី​ខាង​ស្រី​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ នាង​ឈ្មោះ​ ណ​.​ស​.​ក​ អាយុ​២០​ឆ្នាំ​ ជា​មេការ​នាំ​ភ្ញៀវ​នៅ​ហាង​សាច់​អាំងយី​ ហោ​៧៩​ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​
​គូស្នេហ៍​មួយគូ​នេះ​បាន​សារភាព​ថា​ ពួក​គេ​បាន​ផឹកស៊ី​រហូត​ដល់​យប់​ជ្រៅ​ ហើយ​ក្រោយមក​ស្រវឹង​ខ្លាំង​ពេក​ក៏​នាំ​គ្នា​ ជិះ​រថយន្ដ​បម្រុង​ទៅ​ដេក​នៅផ្ទះ​សំណាក់​ ឬ​សណ្ឋាគារ​ តែ​ដោយ​ងងុយដេក​ពេក​  ព្រោះ​ស្រវឹង​ខ្លាំង​ខ្លាច​បើករថយន្ដ​ទៅ​មុខ​ទៀត​លែង​រួច​ក៏​សម្រេច​បើក​ចូល ​ដី​វាល​នេះ​ទៅ​ ។​
​គូស្នេហ៍​ទាំង​២​នាក់​នេះ​បាន​សារភាព ​ មិន​លាក់លៀម​ទៀត​ថា​ បានជា​ពួក​គេ​ ដេក​លង់លក់​ស្រួល​មិនដឹង​ថ្ងៃ​រះ​ចាំង​ ក្បាល​និង​មាន​កាយ​អាក្រាត​បែប​នេះ​គឺ​ មក​ពី​ស្រវឹង​ខ្លាំង​ និង​រួមរ័ក​ជាមួយ​គ្នា​ អស់កម្លាំង​ខ្លាំង​ពេក​ក៏​ដេក​លក់​ទៅ​ ។​
​ទោះជា​យ៉ាងណា​អធិការ​នគរបាល​ ខណ្ឌ​សែន​សុខ​លោក​ ម៉ក់​ ហុង​ បាន​អប់រំ​ និង​ព្រមាន​ចំពោះ​គូស្នេហ៍​មួយគូ​នេះ​កុំឱ្យ​ប្រព្រឹត្ដ​អំពើ​អនាចារ​បែប​ នេះ​ទៀត​ ព្រោះ​ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​រំលោភ​លើ ​ប្រពៃណី​ដ៏​រុងរឿង​របស់​ខ្មែរ​យើង​ ។​ បន្ទាប់​មក​គូស្នេហ៍​មួយគូ​នេះ​ត្រូវ​ នគរបាល​ខណ្ឌ​សែន​សុខ​អនុញ្ញាត​ឱ្យ​វិល​ ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ក្រោម​ក្រសែ​ ភ្នែក​ពលរដ្ឋ​សម្លឹង​មើល​ទាំង​ហួសចិត្ដ​ ៕

Comments system

Disqus Shortname