
ការប្រកួតនេះ នឹងប្រព្រឹត្តទៅ រៀងរាល់រសៀល ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះតទៅ នៅស្ថានីយទូរទស្សន៍ CTN ។
លោក គិត គឹមអ៊ន តំណាងក្រុមហ៊ុន ខេស៊ីមេន បានឱ្យដឹងថា កម្មវិធីប្រកួត គុនខ្មែរ កំពូលអ្នកប្រដាល់ ជើងឯក ខេ ស៊ីមេន វគ្គទី២ មានកីឡាករ ៨នាក់ រួមមាន ហេង វិច្ឆ័យ , ជាម អាដាំ, សៅ ប៊ុននឿន, ផល សុផាត, ពុធ ឆាយរិទ្ធី, យឹម ឌៀប, លួន សុខេង និងកីឡាករ ឡុង សុវណ្ណពៅ ផងដែរ ។
លោកបន្ថែមថា ក្រុមហ៊ុន ខេស៊ីមេន រីករាយ នឹងឧបត្ថម្ភទាំងស្រុង ក្នុងកម្មវិធីនេះ ដើម្បីអភិរក្ស ក្បាច់គុនខ្មែរ ក៏ដូចជាលើកស្ទួយផ្សព្វផ្សាយ កីឡាប្រដាល់ខ្មែរយើង ឱ្យកាន់តែទូលំទូលាយថែមទៀត ហើយយើងនឹងបន្តជួយឧបត្ថម្ភ ក្នុងកម្មវិធីប្រដាល់នានា បន្តទៀត នៅស្ថានីយ៍ទូរទស្សន៍ CTN នេះ ៕

