
លោកវរសេនីយ៍ត្រីសៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ
បានឲ្យដឹងថា យុវជនជាប់ចោទឈ្មោះសៀង ហៃ អាយុ២១ឆ្នាំ នៅភូមិ-ឃុំខាងលើ
ចំណែកនារីរងគ្រោះអាយុ១៣ឆ្នាំ។ ជនជាប់ចោទនិងនារីរងគ្រោះ
គឺជាសង្សារនឹងគ្នានៅយប់កើតហេតុពួកគេទាំង២នាក់ បានដើរលេងជាមួយគ្នា
ហើយបានទៅដេកជាមួយគ្នានៅវាលស្រែមួយកន្លែងពេលត្រឡប់មកវិញ
ត្រូវនាងនិយាយប្រាប់អ៊ំស្រីរបស់នាង រួចហើយដំណឹងនេះ
បានឮដល់ឪពុករបស់នាងក៏ប្តឹងយុវជនរូបនេះ
ឲ្យកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន ។
លោកអធិការបានបញ្ជាក់ថា ករណីខាងលើនេះ
បើទោះបីជាពួកគេមានការព្រមព្រៀងគ្នាឬក៏យ៉ាងណានោះ
ប៉ុន្តែវាផ្ទុយនឹងច្បាប់ក្នុងមាត្រា៤២អំពីការរ
ួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំត្រូវតែមានទោស។
បច្ចុប្បន្នជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត
និងបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីហើយដែរ៕(koh)