
ប្រភពព័ត៌មានពីមន្ដ្រីនគរបាល ស្រុក ត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ុន ផែន អាយុ៣៦ឆ្នាំ ចំណែកឯស្ដ្រីរងគ្រោះឈ្មោះ ជួង ចាន់នី អាយុ២៩ឆ្នាំ មានប្ដី និងកូន២ នាក់ ជាកម្មករកាត់ដេរ ស្នាក់នៅភូមិ ដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើបានសារភាពថា រូបគេពិតជា អ្នកសម្លាប់ជនរងគ្រោះឈ្មោះ ជួង ចាន់នី ប្រាកដមែន ដោយគេបានរៀបរាប់ថា ខ្លួនបានស្គាល់នារីរងគ្រោះនៅម្ដុំផ្សារ បែកចាន ក្នុងអំឡុងដើមឆ្នាំ២០១២ ពេល ដែលមកធ្វើការជាកម្មកររោងចក្រ ។ ទោះបីដឹងថា នារីរងគ្រោះមានប្ដី និងកូន ២ទៅហើយក្ដី ក៏រូបគេបានលង់ស្រឡាញ់ និងមានទំនាក់ទំនងគ្នាតាមទូរស័ព្ទរហូត មក ។ ជនសង្ស័យរូបនេះបន្ដថា មុនថ្ងៃ កើតហេតុ រូបគេបានទូរស័ព្ទហៅស្ដ្រីរង គ្រោះឱ្យមកជួបនៅផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ពេលនោះ ស្រីរងគ្រោះបាន មកជួបគេក៏ឌុបទៅ កន្លែងកើតហេតុ ដោយនិយាយលួងលោម និងអង្វរឱ្យស្ដ្រីរងគ្រោះមករស់នៅជា មួយឱ្យឈប់ធ្វើ ជាកម្មករកាត់ដេរទៀត ប៉ុន្ដែស្ដ្រីរងគ្រោះមិនព្រម ហើយនិយាយ ថា មិនបាននោះទេ បើត្រឹមមកសប្បាយ ហើយត្រឡប់ទៅរកប្ដី និងកូនវិញបាន។ ឮស្ដ្រីរងគ្រោះនិយាយដូច្នោះ ទើបរូប គេខឹងចាប់ច្របាច់.ករហូតស្លាប់ ។
បន្ទាប់ពីស្ដ្រីរងគ្រោះស្លាប់ រូបគេបាន ដោះយកខ្សែ.ក ចិញ្ចៀន ហើយជិះម៉ូតូ ស្ដ្រីរងគ្រោះម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1V-4800 ចេញទៅដោយទុកសាកសពនៅ កន្លែងកើតហេតុ ។ បន្ទាប់មក ខ្លួនក៏យក ម៉ូតូនិងគ្រឿងអលង្កាទៅលក់បានលុយ ជាង៥០០ដុល្លារ ទៅផឹកស៊ីច្រៀងសប្បាយ រហូតអស់ ទើបត្រឡប់ទៅស្រុកវិញ ។
យោងតាមចម្លើយសារភាពរបស់ ជនសង្ស័យរូបនេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ សមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បី ចាត់ការបន្ដតាមផ្លូវច្បាប់ ។
បើតាមការរៀបរាប់របស់ប្ដីស្ដ្រី រង គ្រោះបានឱ្យដឹងថា កាលពីបុណ្យអុំទូកឆ្នាំ ២០១២ ប្រពន្ធរបស់ខ្លួនតែងនិយាយទូរ ស័ព្ទទាក់ទងជាមួយប្រុសស្នេហ៍ស្ទើរតែ គ្មានពេលសម្រាក ។ ការនិយាយទូរស័ព្ទ បែបនេះ ខ្លួនធ្លាប់ហាមប្រាមនិងព្រមាន ឱ្យឈប់ទូរស័ព្ទទាក់ទងជាមួយប្រុសស្នេហ៍ នោះទៀត ប៉ុន្ដែទោះបីជាខំអង្វរយ៉ាងណា ក្ដី ក៏ប្រពន្ធមិនព្រមស្ដាប់ នៅតែបន្ដ និយាយទាក់ទងគ្នាតាមទូរស័ព្ទ ធ្វើឱ្យខ្លួន បោកទូរស័ព្ទចោលក៏មាន ។
លោកបន្ដថា បន្ទាប់ពីមានជម្លោះ ដោយសារតែខ្លួនហាមប្រាមមិនឱ្យទាក់ ទងប្រុសស្នេហ៍តាមទូរស័ព្ទ ស្រាប់តែ ប្រពន្ធរបស់ខ្លួនបានចុះចោលផ្ទះ ចោល កូន២នាក់ និងប្ដីទៅជួលផ្ទះនៅក្បែររោង ចក្រស្នាក់នៅម្នាក់ឯង លុះដល់ចុងខែធ្នូ ឆ្នាំ២០១២ ស្រាប់តែទទួលព័ត៌មានថា មានគេប្រទះឃើញសាកសពដែលមាន ភិនភាគដូចប្រពន្ធរបស់ខ្លួន ក៏នាំគ្នា ទៅមើល លុះពិនិត្យភិនភាគ និងសម្លៀក បំពាក់សាកសព ទើបដឹងថាជាប្រពន្ធ របស់ខ្លួន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្ដ្រីរងគ្រោះដោយនៅសល់ តែឆ្អឹងក្នុងព្រៃ ឋិតនៅភូមិបាក់កូដ ឃុំ លាយបូរណ៍ ស្រុកត្រាំកក់ ក៏រាយការណ៍ ទៅសមត្ថកិច្ច ។ សមត្ថកិច្ចបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវបាន ចុះទៅត្រួតពិនិត្យ រួចក៏ផ្សព្វផ្សាយរក ក្រុមគ្រួសារ លុះដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១២ ក្រុមគ្រួសារក៏នាំគ្នាមកពិនិត្យ គ្រោងឆ្អឹង និងសម្លៀកបំពាក់ស្គាល់ ក៏សុំ យកសាកសពទៅបូជា និងធ្វើបុណ្យតាមប្រពៃណី ៕(nokorwat)