
គ្រោះអគ្គីភ័យដែលឆាបឆេះមិនដល់ ៣០នាទីផងធ្វើឱ្យផ្ទះ២ខ្នងឆេះទាំងស្រុងនេះ ឆេះផ្ដើមចេញពីផ្ទះទី១ដែលមានផ្ទះម្ចាស់ ឈ្មោះ លាវ គង់ហេង ភេទប្រុស អាយុ ៦៦ឆ្នាំ ដែលមានផ្ទះថ្មពីមុខឈើខាងក្រោយប្រក់ក្បឿង២ខ្នង និងម្ចាស់ផ្ទះទី២មានឈ្មោះ ស៊ឹម ហ្កេចហ៊ួយ ភេទស្រី អាយុ៥៥ឆ្នាំ ជាមន្ដ្រីគ្រូអប់រំក្រុង ដែលឆេះផ្ទះឈើប្រក់ក្បឿង៣ខ្នងអស់ទាំងស្រុងដែរ ហើយយកចេញបានតែម្ដាយអាយុ៩០ឆ្នាំដែលដើរមិនរួចប៉ុណ្ណោះ។ សូមបញ្ជាក់ថា ម្ដុំកន្លែងកើតហេតុនេះ សំបូរផ្ទះឈើជាប់ៗគ្នា ហើយបើគ្មាន កងអន្ដរាគមន៍ពន្លត់អគ្គីភ័យរបស់ស្នង ការដ្ឋាននគរបាលខេត្ដទេ ប្រាកដជារាលដាលឆេះធំជាងនេះ ។ ទាំងនេះដោយសារ មានការយកចិត្ដទុកដាក់ពីស្ថាប័នកង កម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេស ស្ថាប័នកងអន្ដរាគមន៍ពន្លត់អគ្គីភ័យនៃ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដែលដឹកនាំអន្ដរាគមន៍បញ្ជាពន្លត់ទាន់ ពេលពីលោក ឆាយ គឹមសុន ស្នងការនគរបាលខេត្ដ, លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ ,លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្ដ និង ក៏មានវត្ដមានលោក លន់ លឹមថៃ អភិ បាលរងខេត្ដផងដែរ ដោយលោកចុះទៅ ពិនិត្យ និងដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យ នេះធ្វើយ៉ាងណាជួយប្រជាពលរដ្ឋដែលមាន លំនៅឋានរស់នៅជិតខាងនោះ ។ ចំពោះទំហំនៃការខូចខាតក្នុងគ្រោះ អគ្គីភ័យខាងលើ មិនទាន់ដឹងចំនួនប៉ុន្មាននៅឡើយទេ ៕(nokowat)