ក្រុមហ៊ុន Samsung Electronic របស់កូរ៉េ លក់ស្មាតហ្វូនបាន ៧៦លានគ្រឿង
នៅក្នុងត្រីមាសទី២ ដែលកើនឡើង ៣៣,១ភាគរយ នេះបើយោង តាមការស្រាវជ្រាវ Strategy
Analytics នៅព្រឹកថ្ងៃសុក្រនេះ។
ក្រុមស្រាវជ្រាវខាងលើ បាននិយាយថា ទីផ្សារស្មាតហ្វូននៅលើ ពិភពលោកបានកើនឡើង ៤៧ភាគរយ សរុបទាំងមានចំនួន ២២៩,៦លានគ្រឿង ដែលនៅក្នុងនោះក្រុមហ៊ុន Samsung ជាអ្នកដែលលក់ ស្មាតហ្វូនបាន ច្រើនជាងគេ។
ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Apple ជាអ្នកឈរនៅ លេខរៀងទី២ បន្ទាប់ពី Samsung ដោយមាន ១៣,៦ភាគរយនៃ ស្មាតហ្វូនសរុប ដែលនៅក្នុងនោះលក់ iPhones បានចំនួន ៣១,២លានគ្រឿង ចំណែកក្រុមហ៊ុន LG, ZTE និង Huawei ជាអ្នកឈរនៅ លេខរៀងបន្តបន្ទាប់៕(DAP)