រាជធានីភ្នំពេញ៖
បន្ទាប់ពីមានការផ្ទុះអាវុធក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយ
សកម្មជនគណបក្សសង្គ្រោះជាតិកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៥
កក្កដា ២០១៣ នៅចំណុចផ្ទះលេខ៩ ផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន
គេឃើញមានសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោកស្នងការនគរបាល
រាជធានីភ្នំពេញ ជួន សុវណ្ណ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ យ៉ា
គឹមអ៊ី ក៏បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ
ដោយឃាត់ខ្លួនបានមនុស្ស៤នាក់
តែដល់ពេលសាកសួរមានតែ២នាក់ប៉ុណ្ណោះដែលពាក់ព័ន្ធ ។
ជាមួយការទៅដល់របស់សមត្ថិកិច្ចនេះ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញរួមមានលោកហូ វណ្ណ, យឹម
សុវណ្ណ និងលោកិដាំ សិដ្ឋ ក៏បានចុះទៅកាន់កន្លែងកើតហេតុផងដែរ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះអ៊ុង
ច័ន្ធថន អាយុ២៦ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ២-ឈ្មោះឃី
គឹមលន់ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
តាមប្រភពព័ត៌មានមុនពេលកើតហេតុ
ក្រុមជនសង្ស័យបានធ្វើពិធីខួបកំណើតនៅភូមិគ្រឹះគ្មានលេខ
ដែលគេស្គាល់ថា ជាផ្ទះរបស់លោកឧកញ៉ាឃី គឹមលន់ នៅតាមបណ្តោយផ្លូវ១៣៥
សង្កាត់ផ្សារដើមថ្កូវ
ហើយនៅពេលដែលក្បួនឃោសនាគណបក្សសង្គ្រោះជាតិមកដល់មុខភូមិ
គ្រឹះ (របងផ្ទះមានបិទស្លាកគណបក្សប្រជាជនកម្ពុជា)
ក៏បានស្រែកដៀមដាមដាក់រហូតទប់កំហឹងមិនបាន
ភាគីទាំងពីរក៏មានការប្រវាយប្រតប់គ្នារហូតឈានទៅដល់ការ
ផ្ទុះអាវុធតែម្តង ។
ទោះបីជាយ៉ាងណា
សាក្សីដែលឃើញហេតុការណ៍នេះជាច្រើននាក់នៅកន្លែងកើតហេតុ
បាននាំគ្នានិយាយថា ហេតុការណ៍ផ្ទុះអាវុធនេះ
មិនមែនជាការផ្ទអាវុធគំរាមកំហែងក្បួនដង្ហែរបស់បក្សនយោបាយ
នោះទេ
តែវាកើតឡើងមកពីជំហរគាំទ្ររបស់បក្សនយោបាយរបស់ភាគីទាំងសង
ខាងខ្លាំងក្លាពេក បង្កជាជម្លោះតែម្តងទៅ
ដូច្នេះវាមិនមែនជាការបាញ់ក្នុងបំណងគំរាមកំហែងដល់គណបក្ស
សង្គ្រោះជាតិនោះឡើយ
គឺបាញ់បោះទប់ស្កាត់កុំឱ្យសមាជិកបក្សសង្គ្រោះជាតិបុកចូល
ក្នុងផ្ទះរបស់គេតែប៉ុណ្ណោះ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយ
ទើបក្បួនតវ៉ារបស់គណបក្សសង្គ្រោះជាតិរាប់រយនាក់
ព្រមទាំងនាំគ្នារំសាយ ហើយលោកហូ វណ្ណ
ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនឡើងជិះរថយន្តធុនត្រាទៅកាន់
ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ដើម្បីទៅដោះស្រាយគ្នានៅទីនោះ ។ តែអ្វីគួរឱ្យសោកស្តាយ ក្រោយ
ពេលរថយន្តធុនត្រារបស់មន្ត្រីកងរាជអាវុធ
ដែលមានវត្តមានលោកហូ វណ្ណ នៅទីនោះទៅដល់ទីបញ្ជាការដ្ឋាន
ស្រាប់តែសមាជិកសង្គ្រោះជាតិមួយចំនួនផ្ទុះកំហឹងទាញដុំថ្មគប់
រថយន្តមន្ត្រីអាវុធហត្ថបែកកញ្ចក់ខាងក្រោយ ទោះដឹងថា លោកហូ
វណ្ណ នៅក្នុងនោះក៏ដោយ ។ ទង្វើនេះត្រូវបានសមត្ថកិច្ចចោទថា
ជាចេតនាបង្កអំពើហិង្សារបស់សមាជិកសង្គ្រោះជាតិ ៕(KOH)