
ក្នុងចំណោមតារាស្រីយ៉ាងហោចណាស់ក៏៥០នាក់ផ្សេងទៀត ដែលត្រូវបានគេលួចយករូបស្រាតបែបនេះ។
តារាដែលជាគោលដៅ នៃការលួចយករូបស្រាតដូចគ្នានេះ រួមមាននាង Jessica Alba, Vanessa Hudgens, Selena Gomez និងតារាទើបពេញវ័យនាង Miey Cyrus ក៏ដូចជាតារាចម្រៀង Christina Aguierra ផងដែរ។ គេហទំព័រតារានៅអាមេរិក ក៏បានភ្ជាប់ការលេចធ្លាយ រូបស្រាតនេះ ទៅនឹងក្រុម hacker Anonymous ផងដែរ ដោយសារតែពួកនេះបានបង្វែរទិសដៅមកលើតារាល្បីៗ។
គេមិនទាន់ប្រាកដទេថា ករណីរបស់ Johansson នាពេលនេះមានការទាក់ទងនឹង ករណីរបស់តារាមុនៗ ឬយ៉ាងណានោះទេ។ គេហទំព័រកំសាន្ត TMZ ក៏បានសរសេរដែរថា Johannson បានលើករឿងនេះថា ជាករណីព្រហ្មទណ្ឌទៅកាន់ FBI។ ចំណែក FBI ក៏បានដឹងពីរឿង hack នេះដែរ ហើយក៏កំពុងតែ ស៊ើបអង្កេតផងដែរ៕


