
ជនសង្ស័យមានឈ្មោះ សៀង សាន ហៅវ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ-សង្កាត់រតនៈ ក្រុងបាត់ដំបង។ និងធ្វើការដកហូតបានវត្ថុតាង ដែលឆែកឆេររកឃើញ ក្នុងហោប៉ៅ មានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួនពីរកញ្ចប់តូច ។
ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនបានជិះម៉ូតូឌុបចេញពីផ្ទះ ដើម្បីយកថ្នាំម៉ាទឹកកកចំនួន ២កញ្ចប់ តូចក្នុងមួយកញ្ចប់តម្លៃ ១៥ដុល្លារ ទៅឲ្យម៉ូយដែលគេទូរស័ព្ទ មកទិញ។ ពេលជិះមកដល់លើស្ពានថ្មថ្មី ត្រើយខាងកើត ក៏ត្រូវនគរបាលឃាត់ខ្លួន ហើយឆែកឆេរក្នុងហោប៉ៅខោ ឃើញម៉ាទឹកកក ចំនួន២កញ្ចប់ តូចហើយក៏នាំខ្លួន ទៅកាន់ការិយាល័យេជំនាញ នៃស្នងការខេត្ត ។
លោក ចៅ សូវង្ស បាបបញ្ជាក់ថា យោងតាមបទល្មើសជាក់ស្តែង ព្រមទាំងវត្ថុតាង និងចម្លើយសារភាព របស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿង ព្រមទាំងវត្ថុតាង បញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ដើម្បីចាត់ការតាមច្បាប់ ៕(dapnews)