
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង នៅម៉ោងកើតហេតុខាងលើ
បុរសជនរងគ្រោះ ណៃ បានឈរស៊ីញ៉ូរថយន្តដឹកស៊ីម៉ង់ត៍ថយចូលផ្ទះ លក់គ្រឿងសំណង់ ខណៈដែលជនរងគ្រោះកំពុងឈរស៊ីញ៉ូ រថយន្តនោះ ស្រាប់តែមានរថយន្ត ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ក៧១២ ភព ដឹកអាចរណា បើកមកបុកពី ក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប្រកាច់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង ព្រមទាំងឃាត់ខ្លួនបុរសអ្នកបើកបរ និងរថយន្តបង្កហេតុ យកទៅរក្សាទុករង់ចាំការដោះស្រាយ៕(dapnews)


