
ចួលរួមបរិច្ចាគ ដើម្បីយកទៅចែកចាយ តាមបណ្តាមន្ទីរពេទ្យរដ្ឋនានា ទូទាំងប្រទេស ហើយនេះ ជាការបញ្ជាក់ ឱ្យឃើញថា សិស្ស-និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៃវិទ្យាស្ថានវ៉ាន់ដា បានរួម ចំណែកជួយ ដល់ជនរងគ្រោះនានា តាមរយៈមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមនេះ ក៏ដូចជាចូលរួមក្នុងការ ជួយដល់មនុស្សជាតិ ទាំងមូល ។
លោកបានបញ្ជាក់ថា ថ្វីត្បិតតែ វិទ្យាស្ថានវ៉ាន់ដា ក៏ដូចជាសាលាផ្សេងៗ តែងតែចូលរួមបរិច្ចាគឈាម យ៉ាងណាក្តី ប៉ុន្តែឈាមទាំងនេះ នៅពុំទាន់ អាចបំពេញនូវ តម្រូវការចាំបាច់របស់ ជនរងគ្រោះ នៅតាមមន្ទីរពេទ្យ នានា បានគ្រប់គ្រាន់នៅឡើយ ដូច្នេះហើយ លោកក៏បានអំពាវនាវ ដល់ជន រួមជាតិទាំងឡាយ ឱ្យចូលរួមបរិច្ចាគ ឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះ ដល់ជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុ ផ្សេងៗ ឱ្យបានរស់រានមានជីវិត បន្ទាប់ពីពួកគេ នឹងត្រូវការឈាមយ៉ាងចាំបាច់ នៅក្នុងកាលៈទេសៈណាមួយ ៕(dapnews)

