រាជធានីភ្នំពេញ ៖
បុរសជនជាតិវៀតណាមម្នាក់មិនស្គាល់អត្តសញ្ញាណ
ហើយគេសង្ស័យថា
មានជំងឺសរសៃប្រសាទបានធ្វើអត្តឃាតលោតពីលើស្ពានចូលទៅក្នុង
ទឹកស្ទឹងព្រែកត្នោត លិចបាត់អស់១យប់
លុះព្រឹកឡើងទើបគេប្រទះឃើញសពអណ្តែតនៅលើផ្ទៃទឹកបង្កឱ្យមាន
ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១១ មីនា ២០១២
នៅចំណុចស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ
ខណ្ឌដង្កោ ។
បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណ
នោះទេ
មានអាយុប្រហែលជិត៥០ឆ្នាំ សក់វែង
ពាក់ខ្សែ.កកាឡៃ ពណ៌សមួយខ្សែ រាងស្តើងកម្ពស់ប្រហែលជាង១,៦០ម៉ែត្រ ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិត កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដើរចុះដើរឡើងទៅមកលើ ស្ពាននោះ តែមិនមាននរណាចាប់អារម្មណ៍ថា គេលោតទឹកនោះទេ ព្រោះកន្លងមកបុរសនោះ តែងដើរឡើងកាត់ទីនេះជា ទម្លាប់ទៅហើយ ។ លុះមួយសន្ទុះក្រោយមកបានស្រាតខោអាវទុកនៅ លើស្ពានរួចឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទឹកស្ទឹងព្រែកត្នោតតែម្តង ហើយគេនឹកស្មានថា បុរសនោះលោតលេង ប៉ុន្តែក្រោយមកអត់ឃើញឡើងមកវិញទើបមានការភ្ញាក់ផ្អើល