
ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា កង្កែបប្រភេទថ្មីនេះមានពណ៌បៃតងចំរុះ មិនតែប៉ុណ្ណោះ វាបានរស់នៅ ក្នុងកន្លែងដែលពួកយើងនឹកស្មានមិនដល់។ ទីក្រុងញ៉ូវយកត្រូវបានរុំព័ទ្ធដោយ តំបន់ដីសើម និង តំបន់ធម្មជាតិ ដទៃទៀត។ ជាមួយគ្នានេះដែរ ពហុកីឡាដ្ឋានមួយត្រូវបាន បង្កើតនៅ
លើផ្ទៃតំបន់ដែលធ្លាប់ជាទីជំរក របស់សត្វ កង្កែបប្រភេទនេះ ដែលទីនោះ មាន ឈ្មោះថា ពហុកីឡាដ្ឋានYankee នៅភាគខាងជើងនៃទីក្រុងញ៉ូយ៉ក។
ទន្ទឹមនឹងនេះដែល ក្រុមអ្នកស្រាវជ្រាវបាននិយាយថាៈ "នៅមានប្រភេទសត្វថ្មីជាច្រើនទៀត ដែលយើងត្រូវតែធ្វើការរុករកនៅក្នុងទីក្រុងញ៉ូវយ៉ក នៃសហរដ្ឋអាមេរិក"៕