
បន្ទាប់ពីរលកយក្ស បានវាយប្រហារទៅលើតំបន់ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ានេះ។
គួរបញ្ជាក់ថា មានមនុស្សប្រមាណជា ១៦.០០០នាក់ រួមមានទាំងប្រជាជន ជនភៀសខ្លួន កុមារ និងជនបរទេស បានប្រមូលផ្តុំគ្នា នៅស្តាតប្រកួតកីឡា ក្នុងតំបន់ Koriyama ដែលស្ថិតនៅចម្ងាយប្រមាណជា ៦០គីឡូម៉ែតពីរោងចក្រ។ អ្នកចូលរួម បានទាមទារឲ្យបញ្ឈប់ នូវដំណើរការោងចក្រ ថាមពលនុយក្លេអ៊ែរ ព្រមទាំងទាមទារ ជាសំណងសម្រាប់ ជនរងគ្រោះដែលបានស្លាប់ ដោយសារការរងគ្រោះពីថាមពល អេឡិចត្រូនិច ក្នុងទីក្រុងតូក្យូ ដោយសារហេតុការណ៍នៃគ្រោះរញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១កន្លងទៅនេះ ដែលនេះជាគ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរមួយ ពុំធ្លាប់មានពីមុនមក។ ដោយឡែក ក្រុមព្រះសង្ឃ ដែលគ្របដណ្តប់ ជាមួយស្បង់ជីពរ ព័ណ៌ប្រផេះ និងពណ៌ស បានសូត្រធម៌ ព្រះពុទ្ធសាសនា ខណៈដែលក្រុមបាតុករមួយចំនួន បានកាន់សា្លកបដា ដោយមានសរសេរពាក្យ ស្លោកផ្សេងៗ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដី និងស៊ូណាមី ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១១កន្លងទៅនេះ បានបណ្តាលឲ្យមានការធ្លាយចេញ នូវសារធាតុវិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបង្កឲ្យមានប៉ះពាល់ ជាច្រើនទៅលើប្រជាជនជប៉ុន។