Sunday, March 18, 2012

ក្រុមចោរ​ប្រើ​ល្បិចបង្អើល​ក្នុង​ផ្សារ​លូក​យកលុយ​ក្នុង​ទូលក់​គ្រឿង​អលង្ការ​អស់​​១៩.៥០០ដុល្លារ

ខេត្ត​ឧត្តរមានជ័យ ៖ នៅក្នុង​​មជ្ឈ​មណ្ឌល​ផ្សារ​រង្វង់់មូល​ ​ស្ថិត​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់់​វែង ស្រុកអន្លង់់វែង មានចោរ​​មួយ​ក្រុម​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់ ​បាន​ប្រើ​កល្បិច​​ស្រែក​បង្អើល​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់់​ផ្អើល​ទាំង​ ព្រឹក​រួច​​ឆ្លៀត​ឱកាស​​លូក​យក​លុយ​នៅ​ក្នុង​ទូ​លក់់​​មាស​ប្តូរ​ប្រាក់់​ អស់់​១៩.៥០០​ដុល្លារ​អាមេ​រិក​មុខ​អធិការ​ដ្ឋាន​​ស្រុក​នា​ព្រឹក​ថ្ងៃទី១៧ មីនា ២០១២ ទៅ​បាត់​ស្រមោល​បន្សល់​ទុក​ការ​ហួស​ចិត្ត និង​ជា​សញ្ញា​ឱ្យ​ដឹង​ថា នេះ​ជា​ល្បិច​ថ្មី​។

ម្ចាស់់តូបលេខF៦២ ឈ្មោះស្រីមុំ អាយុ​២៤ឆ្នាំ រស់់នៅក្នុងភូមិអូរចិញ្ជៀន ឃុំ​អន្លង់់​វែង ស្រុកអន្លង់វែង មុខ​របរ​លក់់​គ្រឿង​អលង្ការ​ប្តូរ​ប្រាក់់នៅ​ក្នុង​​មជ្ឈ​មណ្ឌល​ផ្សារ​ រង្វង់់​មូល ​ស្ថិត​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើបាន​រៀប​រាប់់ឲ្យ​កោះ​សន្តិ​ភាព​ដឹង​ ថា មុន​ពេល​កើត​ហេតុ​មាន​ក្រុម​ចោរ​​មួយ​ក្រុម គ្នាប្រមាណ​៥ទៅ​៦នាក់់ ខ្លះធ្វើជា​អ្នក​ចង់់​ទិញ​និង​ចង់់​ប្តូរ​ប្រាក់់ឈរ​រេរានៅមុខ​តូប​លក់់​ គ្រឿង​អលង្ការ​សួរ​នាំ​វែង​ឆ្ងាយ ។ មួយ​សន្ទុះ ស្រាប់់​តែមាន​បក្ស​ពួក​ចោរ​​ស្រែក​​បង្អើល​ថា ​ចោរ​លួច​កាច់់​សោ.ក​ម៉ូតូ ហើយក៏​មានការភ្ញាក់​ផ្អើល​​ឆុរ​នៅ​ក្នុង​ផ្សារ​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ ជា​ពិសេស​​អ្នក​លក់​​ដូរ​ក្នុង​ផ្សារ​នេះ​តែ​ម្តង ទាញ​ការ​ចាប់​អារម្មណ៍​ងាក​ទៅ​ម​ើល​គេដេញ​ចាប់​ចោរ ​រួច​ក្រុម​ចោរ​​​ដែល​ឈរ​នៅ​មុខ​ទូ​លក់​មាស-ប្តូរ​ប្រាក់​បាន​ឆក់់​ឱកាសនោះ​ លូកយក​លុយ​នៅ​ក្នុង​ទូមាស​អស់់​១៩.៥០០​ដុល្លារ​អាមេ​រិក​ចេញ​ទៅ​​បាត់​ដោយ​ សុវត្ថិភាព។
លោក​អនុ​សេនីយ៍ទោ អាំ វណ្ណារិទ្ធិ មេ​ប៉ុស្តិ៍ឃុំ​អន្លង់់វែង បានឲ្យដឹងថា ក្រុមចោរ​បាន​ប្រើ​ល្បិច​ស្រែក​បង្អើលថា ​ចោរ​លួច​កាច់់​សោ.ក​​ម៉ូតូ​ បើតាម​ធាតុ​ពិត​មិន​មាន​ទេ គឺក្រុម​ចោរ​ទាំង​នោះ​បាន​​ប្រើ​​កលល្បិច ដើម្បីឆក់​ឱកាស​​លួច​យក​លុយ​និង​មាស ​តែមាស​មិន​បាន​បាត់់​បង់់នោះ​ទេ បាត់់​តែលុយ​ចំនួន​១៩.៥០០​ដុល្លារ​​​អាមេរិក​​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់់ថា បន្ទាប់់​ពី​កើត​មាន​សកម្មភាព​រួច​លោក​បាន​ចាត់់​កម្លាំង​សមត្ថ​កិច្ចប៉ូលិស ​ប៉ុស្តិ៍​តាមរុក​រក​រហូត​មក​​ទល់់​ពេល​នេះ​ពុំទាន់់រកឃើញ​មុខសញ្ញា​ក្រុម​ ចោរ​ឡើយ ៕(KOH)


Comments system

Disqus Shortname