
ព្រឹត្តិការណ៍នេះ
គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីធំលើកទី២ក្នុងខែនេះ
បន្ទាប់ពីតន្ត្រីអបអរទិវាសិទ្ធិនារីលើកទី១០១
ក្រោមប្រធានបទ”អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ”បានប្រារព្ធធ្វើឡើង
កាលពីដើមខែ។ ទោះយ៉ាងណា តន្ត្រីimuzicយប់មិញនេះ
គេសង្កេតឃើញថាមានសភាពក្លៀវក្លាជាង ព្រោះតែក្នុងនោះ
មានតារាល្បីជួរមុខរបស់ផលិតកម្មធំៗ៤ក្នុងស្រុកចំនួន៩ដួង
បាន
ចាប់ដៃគ្នាមកអង្រួនតន្រ្តីមួយនេះ ឲ្យរញ្ជួយញាប់ញ័រ
ជិតពាក់កណ្តាលរាត្រី
ក្រោមក្រសែភ្នែកអ្នកទស្សនាខ្ទង់ពាន់នាក់ច្រើនជាង តន្រ្តីថ្ងៃ៧
មីនាកាលពីដើមខែ។ តារាទាំង៨ដួងនោះមាន លោក ខេមរៈ សិរីមន្ត
លោក ណុប បាយ៉ារិទ្ធ ឆន សុវណ្ណរាជ ឱក សុគន្ធកញ្ញា មាស សុខសោភា
ពេជ្រ សោភា កញ្ញា ទេព បូព្រឹក អ្នកនាង យក់ ឋិតរដ្ឋា និងលោក ឆាយ
វីរៈយុទ្ធ។ ខណៈពិធីករពិធីការិនីស្រីប្រុសល្បីឈ្មោះបីដួងទៀត មាន
លោក ភោ សុផានិត អ្នកនាង គង់ សុជាតិ និងលោក អៀង វិឆ័យ
ក៏បានរំលេចវត្តមានរួមគ្នាលើឆាកដំបូលប្រក់មេឃតែមួយ
ផ្តោះផ្តងវាចាបន្ថែមភាពក្លៀវក្លាឲ្យតន្រ្តីយប់មិញនេះទៀត។
តារាចម្រៀង អ្នកនាង គង់ សុជាតិ និង ខាត់ សុឃីម សំណេះសំណាល តារាចម្រៀង ខេមរៈ សិរីមន្ត (រូបថត៖ លន ហ្សាឌីណា)


(ដកស្រង់ពីSabay)