
ភ្នំពេញ ៖ បន្ទាប់ពីក្រុមចោរ
បានបាញ់ប្រហារចំនួន ៤ គ្រាប់ បណ្តាលឲ្យអាជីវករម្នាក់ នៅផ្សារចាស់
ស្លាប់បាត់បង់ជីវិតនោះ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ បានកោះប្រជុំ
មន្រ្តីពាក់ព័ន្ធដើម្បី ចាត់វិធានការ ក៏ដូចជាត្រៀមការពារសុវត្ថិភាព
នាពេលប្រជុំកំពូលអាស៊ានខាងមុខនេះ ក្នុងនោះលោក ក៏បានសម្តែងនូវ
ការសោកស្តាយចំពោះ ជនរងគ្រោះផងដែរ។
មន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា លោក សុខ សម្បត្តិ
បានចូលរួមបើកិច្ចប្រជុំប្រចាំខែ នៅក្នុងសាលាខណ្ឌនារសៀលថ្ងៃទី១៥ ខែមីនា
ឆ្នាំ២០១២ នេះ ដើម្បីចាត់វិធានការ រៀបចំសណ្តាប់ធ្នាប់
និងធ្វើការពង្រឹងសន្តិសុខបន្ថែមទៀត មុនកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
ដែលនិងចាប់ផ្តើមនៅខែមេសា ខាងមុខនេះ។
ក្រោយពីមានការបាញ់ប្រហារទៅលើអាជីវករ លោក សុខ សម្បត្ដិ
បានបង្ហាញពីការ សោកស្ដាយយ៉ាងខ្លាំង ចំពោះ សកម្មភាពប្លន់ខាងលើនេះ
ហើយជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងសន្ដិសុខបន្ថែមទៀត
ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋបន្ថែមទៀត។
កិច្ចប្រជុំរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ
ខណ្ឌដូនពេញ ត្រូវបានគេមើល ឃើញថា ធ្វើឡើងបន្ទាប់ពី
ករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង កាលពីរសៀលថ្ងៃទី១៤ ខែមីនា មួយថ្ងៃមុននេះ
បន្ទាប់ពីក្រុមចោ បានបាញ់ប្រហារចំនួន៤ គ្រាប់ ប្រល័យជីវិត បុរសជាងទងម្នាក់
រួចប្លន់យកស្បោង ដាក់គ្រឿងអលង្ការ។
