
អតីតហ្វ្រេស៊ីលេខ ១ កញ្ញា នីរ័ត្ន បានប្រាប់ទៀតថា ”ពេលនេះខ្ញុំកំពុងតែថតខ្សែភាពយន្តថ្មី ឲ្យស្ថានីយ៍ទូរទស្សន៍បាយ័ន គឺរឿង ”អាចកំដរស្នេហ៍បង” ដោយអ្នកដឹកនាំរឿង បានតម្រូវឲ្យនាងខ្ញុំសម្តែងជាមួយ លោក ជា សុវណ្ណរិទ្ធ ជាតួឯកប្រុសរហូតមកដល់ពេលនេះ គឺថតបានប្រហែលជា ១០ភាគរយ”។
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបន្ថែមទៀតថា ចំពោះការថតរឿងថ្មីនេះ នាងគិតថា ពេលដែលដាក់បញ្ជាំង នាងក៏មិនទាន់ដឹងថាទទួល បានការគាំទ្រពីទស្សនិកជន ដល់កំរិតណានោះទេ គឺអាស្រ័យលើទស្សនិកជនជាអ្នក ដាក់ពិន្ទុ តែនៅក្នុងខ្សែភាពយន្តនេះ នាងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាព មិនធ្វើឲ្យទស្សនិកជន ខកបំណងទេ។
គួររំលឹកផងដែរថា បន្ទាប់ពីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបោះជំហានចូលទៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន គឺនាងទទួលបានការគាំទ្រ ច្រើនតាមរយៈកម្មវិធី ”cha cha cha” ក្រោយមកក៏មានម្ចាស់ ផលិតកម្មទាក់ទងឲ្យនាង សម្តែងរឿងថតស្ពតពាណិជ្ជកម្ម និងថតចំរៀងកាយវិការខារ៉ាអូខេ ឲ្យបណ្តាផលិតកម្ម ជាក្នុងស្រុកជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ដែលមានពេលខ្លះនាងស្ទើរតែគ្មាន ពេលសម្រាក់ទល់តែសោះ ៕(dap)






