Showing posts with label តំបន់ទេសចរណ៏. Show all posts
Showing posts with label តំបន់ទេសចរណ៏. Show all posts

Thursday, September 27, 2012

ឧទ្យានជាតិ "គិរីរម្យ" ពិតជាត្រជាក់ស្រិប និងទាក់ទាញបំផុត












កំពង់ស្ពឺ៖ គិរីរម្បជាឧទ្យានជាតិដ៏ស្រស់ស្អាត និងមានភាពទាក់ទាញបំផុត ស្ថិតនៅតាម
បណ្ដោយភ្នំដំរី នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ពាក្យគិរីរម្យ គឺ
មានន័យថា ព្រឹក្សាដែលផ្ដល់នូវភាពសប្បាយ និងសោមនស្សរីករាយ "Mountain of joy'។



គួរបញ្ចាក់ផងដែរថា ឧទ្យានជាតិគិរីរម្ប គឺមានចំងាយ ១១២ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែល
យើងអាចធ្វើដំណើរតាមរថយន្ដបាន នៅលើដងផ្លូវជាតិលេខ​ ០៤ ។ ជាមួយទេសភាពធម្ម
ជាតិដ៏ស្រស់បំព្រង ដើមឈើដុះតំរៀបគ្នាជាជួរៗ ត្រង់ទៅលើរាប់ពាន់ដើម ខ្យល់អាកាស
បរិសុទ្ធ ព្រៃព្រឹក្សាទាំងឡាយមានពណ៌ខៀវស្រងាត់ ដែលលាយឡុំជាមួយទឹកហួរធ្លាក់ពីលើ
ភ្នំប៉ះនឹងដុំថ្ម លាន់សូររណំដូចជាចម្រៀងរបស់កសិករខ្មែរ គឺជាចំណុចដែលទាក់ទាញបំផុត
សម្រាប់ឧទ្យានជាតិ "គិរីរម្យ" ​។

អ្វីដែលពិសេសនោះគឺថា នៅជិតផ្លូវទឹកហូរពីលើភ្នំ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានសង់
រោងតូចៗល្មម សម្រាប់ភ្ងៀវជាតិ​ និងអន្ដរជាតិ អាចជួលអង្គុយលេង ឬលោកអ្នក ក៏អាចយក
អាហារទៅបរិភោគ ក៏ដូចជាភេសជ្ជៈសម្រាប់ញាំនៅទីនោះផងដែរ ដើម្បីបង្កើតភាពរ៉ូមែនទិក 
ជាមួយគ្រួសារ​ ក៏ដូចមិត្ដភ័ក្ររបស់អ្នក។ 

តើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ "ឧទ្យានជាតិ គិរីរម្យ" នេះ? ស្រស់
ស្អាត ទាក់ទាញ និងផ្ដល់ភាពរ៉ូមែនទិក៕

Comments system

Disqus Shortname