Showing posts with label កីឡាអន្តរជាតិ. Show all posts
Showing posts with label កីឡាអន្តរជាតិ. Show all posts

Tuesday, June 19, 2012

ម្ចាស់ពាន Euro 2012 នឹងទទួលបានគិតជា ទឹកប្រាក់ជិត ៤០លានដុល្លារ

Photo by DAP-Newsម្ចាស់ពាន UEFA Euro 2012 នឹងត្រូវទទួលបាន ទឹកប្រាក់ចំនួន ២៣.៥លានអឺរ៉ូ ស្មើនឹង៣០.១៣ លានដុល្លារអាមេរិក នេះបើតាមការឱ្យដឹង របស់ នាយកប្រតិ្តបត្តិ សមាគមបាល់ទាត់ ប្រចាំទ្វីបអឺរ៉ុប (UEFA) បន្ទាប់ពីបានទៅ ចូលរួមក្នុងអង្គប្រជុំ មួយក្នុងទីក្រុង Nyon ប្រទេសស្វីស ។
ចំនួនទឹកប្រាក់សរុបដែល យូហា្វ បានចំណាយសម្រាប់យូរ៉ូ២០១២ នៅប៉ូឡូញ និងអ៊ុយក្រែន នេះមានចំនួន ១៩៦លានអឺរ៉ូ ស្មើនឹង២៥១.២៨ លានដុល្លារ អាមេរិកដែលមាន ការកើនឡើង ជាងរដូវកាល ឆ្នាំ២០០៨ នៅអូទ្រីស និងស្វីស ដែលមានត្រឹមតែ ១៨៤លានអឺរ៉ូ ស្មើនឹង២៣៥.៩ លានដុល្លារអាមេរិក តែប៉ុណ្ណោះ ដែលមានការកើន ឡើង៦.១២ភាគរយ ។

ក្រុមជម្រើសជាតិទាំងឡាយណាដែលបានឡើងមកដល់វគ្គ១៦ក្រុម នឹងទទួលបាន ៨លានអឺរ៉ូ ដែលស្មើ នឹង១០.២៦លានដុល្លារអាមេរិក ដូចៗគ្នា សម្រាប់យូរ៉ូ ឆ្នាំ២០១២នេះ ហើយសម្រាប់ ឯក្រុមដែលឈរនៅលេខ ១ក្នុងពូល (ពូល A B C និង D) នឹងទទួលបាន ១លានអឺរ៉ូ ១.២៧លាន ដុល្លារ អាមេរិក ហើយក្រុមលេខ២ ក្នុងពូលទទួលបាន ៥០០,០០០អឺរ៉ូ ស្មើនឹង៦៥០,០០០ ដុល្លារអាមេរិក ។
ចំណែក៤ក្រុមដែលបានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ (វគ្គ១/៤) នឹងទទួលបាន ២លានអឺរ៉ូ ស្មើនឹង ២.៥៦លានដុល្លារ អាមេរិកក្នុងមួយក្រុម ហើយ២ ក្រុម ដែលបានឆ្លងផុត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបាន ៣លានអឺរ៉ូ ស្មើនឹង៣.៨៥លានដុល្លារអាមេរិក ហើយសម្រាប់ក្រុម ទទួលបាន ជើងឯក (ក្រុមលេខ១) នឹងទទួលបានពាន១ និងទឹកប្រាក់៧.៥លានអឺរ៉ូ ស្មើនឹង៩.៦២លាន ដុល្លារអាមេរិក និងក្រុមរងជើងឯក (ក្រុមលេខ២) នឹង ទទួលបាន៤.៥លានអឺរ៉ូ ស្មើនឹង៥.៧៨ លានដុល្លារអាមេរិក និងក្រុមលេខ៣ បាន១លានអឺរ៉ូ ស្មើនឹង១.២៧លានដុល្លារអាមេរិក ។
ក្រៅពីប្រាក់រង្វាន់ខាងលើនេះ ក៏នៅមានរង្វាន់សម្រាប់ កីឡាករណាដែល បានចូលរួមលេង ឱ្យក្រុមជម្រើសជាតិ បាន១០០ដងឡើងផងដែរ ៕

ដាណឺម៉ាក-អាឡឺម៉ង់ ៖ បញ្ចប់ក្តីស្រមៃ

ក្រុមជំរើសជាតិទាំងពីរចូលប្រកួតសុទ្ធតែមានការតាំងចិត្តខ្ពស់ ក្នុងគោលបំណងតែមួយ
ដូចគ្នា គឺដណ្តើមយកជ័យជំនះ។
ត្រូវការតែស្មើប៉ុណ្ណោះប្រាកដជាបានឈរនៅលើកំពូលតារាង តែក្រុមជំរើសជាតិអាឡឺម៉ង់ចូល
ប្រកួតមិនមែនដណ្តើមយកតែមួយពិន្ទុឡើយ។ ជាក់ស្តែងអាឡឺម៉ង់បានធ្វើការវាយសំរុកយ៉ាងខ្លាំង
ហើយជាលទ្ធផលរកបានគ្រាប់បាល់នាំមុខនៅនាទីទី19 ដោយកីឡាករ Podolski។ ប៉ុន្តែតែប៉ុន្មាន
នាទីក្រោយមកដាណឺម៉ាកក៏រកបានគ្រាប់បាល់មួយគ្រាប់វិញនៅនាទីទី24 ដោយកីឡាករ Krohn-
Dehli។
អាឡឺម៉ង់ដណ្តើមបាន ឈរលើកំពូលតារាង
ចូលដល់តង់ទី2 អាឡឺម៉ង់ប៊ិះតែនឺងត្រូវដាណឺម៉ង់រកគ្រាប់បាល់នាំមុខបានវិញទៅហើយ ក្រោម
ការវាយសំរុកដ៏គ្រោះថ្នាក់របស់គេ។ ប៉ុន្តែនៅចុងក្រោយនៃការប្រកួតអ្វីៗត្រូវបានដោះស្រាយ
ពោលគឺនៅនាទីទី80 កីឡាករ Bender រកបានគ្រាប់បាល់មួយគ្រាប់ទៀតឲ្យអាឡឺម៉ង់ ដែលជា
លទ្ធផលសំរេចសេចក្តីការប្រកួតតែម្តង។ ឈ្នះការប្រកួត អាឡឺម៉ង់ទទួលបាន 9ពិន្ទុឈរលើកំពូល
តារាង ឯដាណឺម៉ាកត្រូវធ្លាក់ពីយូរ៉ូដោយរកបានតែ 3ពិន្ទុក្រោយ 3ប្រកួតប៉ុណ្ណោះ៕


Thursday, June 14, 2012

ព្រឹទ្ធសភាជាន់ខ្ពស់អាមេរិកចង់ស៊ើបអង្កេត ការប្រកួត រវាង Pacquiao និង Brandley ឡើងវិញ

វ៉ាស៊ីនតោន៖​ លោក Harry Reid ជាមេដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីរដ្ឋ

នីវ៉ាដា (Nevada) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា​ លោកចង់ធ្វើការស៊ើបអង្កេត

ការប្រកួតរវាង  Manny Pacquiao ជនជាតិភីលីពីន និង Brandley របស់អាមេរិក នាថ្ងៃសៅរ៍
សប្ដាហ៍កន្លងទៅនេះសារជាថ្មី។

លោក​ Harry Reid
គួរបញ្ចាក់ផងដែរថា លោក Harry Reid ក៏ជាអតីតសមាជិកគណៈកម្មការការប្រកួតកីឡា
ក្នុងសហរដ្ឋអាមេរិកផងដែរ។ លោក Harry Reid បាននិយាយថា​ ការប្រកួតរវាងកីឡាករ
ជើងខ្លាំងមិនធ្លាប់ចាញ់រយៈពេល ៧ ឆ្នាំរបស់ជនជាតិអាស៊ី Manny Pacquiao និង Timothy
Bradley ក្នុងរដ្ឋ Las Vegas កាលពីសប្ដាហ៍កន្លងទៅនេះបានធ្វើអោយទស្សនិកជនជាច្រើន
សម្ដែងការមិនពេញចិត្ដ ក្នុងការដាក់ពិន្ទុអោយ Bradley ឈ្នះលើកីឡាករ Pacquiao។

គូរចងចាំផងដែរថា ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវបានអាជ្ញាកណ្ដាលបីនាក់កាត់សេចក្ដី។
ទី១ លោក​ Jerry Roth បានអោយកីឡាករ Pacquiao ឈ្នះដោយលទ្ទផល ១១៥-១១៣។
ប៉ុន្ដែសម្រាប់អាជ្ញាកណ្ដាលពីរនាក់ទៀតគឺលោក C.J Ross និង Duane Ford បានអោយ
Bradley ឈ្នះកីឡាករ Pacquiao ដោយលទ្ធផល ១១៥-១១៣ ទៅវិញ។


ទោះបីជាយ៉ាងណាក្ដី លោក Harry Reid នឹងធ្វើកិច្ចពិភាក្សាជាមួយលោក Jonh McCain ក្នុង
កិច្ចការប្រដាល់នេះម្ដងទៀតនៅពេល ការប្រជុំសមាជថ្ងៃក្រោយ៕

ស្ថាប័ន WBC បានសំរេចចិត្តព្យួរការប្រកួតរបស់កីឡាករ Derek Chisora ដោយឥតកំណត់

កាលពីសប្តាហ៍មុនកីឡាការ Derek Chisora ត្រូវបានកីឡាករ David Haye វ៉ៃនៅក្នុងបទ

សម្ភាសន៍។បន្ទាប់ពីការវាយនោះមក កីឡាករ Derek Chisora បានគំរាមបាញ់សំលាប់

និងដុតសំលាប់ កីឡាករ David Haye វិញ។ ជាមួយគ្នានេះដែរ Darek Chisora បានទះ

កីឡាករVitali Klitschko នៅពេលថ្លឹងទំងន់ និងស្តោះទឹកទៅកាន់ vitali klitschkoក្នុងពេល

រៀបចំប្រកួត។


លោក Jose Sulaiman ដែលជាប្រធានស្ថាប័នប្រដាល់ពិភពលោកបាននិយាយថាក្រុមប្រឹក្សា
ប្រដាល់ពិភពលោកស្ថាប័ន WBC គឺមិនអាចអត់អោនចំពោះទង្វើដ៏អាក្រក់របស់ កីឡាករ
Derek Chisora នេះបានទេ ហើយក៏មិនដែលមានកីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោក
រូបណាធ្លាប់ធ្វើដូចកីឡាករ Derek Chisora នេះដែរ។ ដូចនេះហើយក្រុមប្រឹក្សាប្រដាល់
ពិភពលោកស្ថាប័ន WBC បានសំរេចចិត្តព្យួរការប្រកួតរបស់កីឡាករ Derek Chisora
ដោយឥតកំណត់។ចំនែកកីឡាករ Derek Chisora ត្រូវតែចូលទៅមជ្ឈមណ្ឌលកែប្រែចិត្ត
គំនិតទើបអាចវិលត្រលប់មកកាន់អាជីពជាអ្នកប្រដាល់លំដាប់ថ្នាក់ពិភពលោកបាន។

លោក Jose Sulaiman ដែលជាប្រធានស្ថាប័នប្រដាល់ពិភពលោក បានបន្ថែមទៀតថា
ស្ថាប័ន ក៏នឹងផាកពិន័យកីឡាករ Derek Chisora យ៉ាងធ្ងន់ធ្ងរផងដែរ។
ខាងក្រោមនេះជារូបភាព និងវីដេអូ
Darek Chisora បានទះកីឡាករVitali Klitschko នៅពេលថ្លឹងទំងន់



កីឡាករ Darek Chisora ស្តោះទឹកទៅកាន់កីឡាករVitali Klitschko ក្នុងពេលរៀបចំប្រកួត
































































Comments system

Disqus Shortname