ថ្ងៃព្រហស្បត្ត៏ ទី២០ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១១:០១
រាជធានីភ្នំពេញ ៖ កញ្ញាគង់
ច័ន្ទស្រីមុំបានរៀបចំពិធីខួបកំណើតគម្រប់២៥ឆ្នាំ
កាលពីរាត្រីថ្ងៃទី១៨ សីហា ឆ្នាំ២០១៥ នៅភោជនីយដ្ឋានBOTTOMS UP
ខាងក្រោយស្ថានទូតរ៉ុស្ស៊ីក្បែរតំបន់កោះពេជ្រនៃរាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះ គង់ ច័ន្ទស្រីមុំ
បានប្រកាសពីមុខរបរថ្មីដែលនាងចំណាយដើមទុនជិត១០ម៉ឺនដុល្លារ ។
ក្នុងឈុតសម្លៀកបំពាក់ពណ៌បៃតងស្រស់ស្អាត កញ្ញាគង់ ច័ន្ទស្រីមុំ និយាយថា ជាលើកទី៤ហើយដែលនាងធ្វើពិធីខួបកំណើត ។ មូលហេតុដែលនាងធ្វើពិធីខួបកំណើតឆ្នាំនេះ ដោយសារតែនាងចង់បង្ហាញផលិតផលទឹកអប់ថ្មីរបស់នាង «SECRET» និងណែនាំភោជនីយដ្ឋានថ្មីរបស់គូសេ្នហ៍ គឺភោជនីយដ្ឋាន Bottoms up ផង ។ ជំនួញទឹកអប់នេះប្រើទុនប្រមាណ៤ម៉ឺនដុល្លារ ប៉ុន្តែនៅពេលផលិតផលមកដល់ឡើងដល់ជាង១០ម៉ឺនដុល្លារគួបផ្សំការ ដឹកជញ្ជូនការបង់ពន្ធ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទឹកអប់នោះផលិតនៅប្រទេសតៃវ៉ាន់ តែប្រើរូបមន្តពីប្រទេសហូឡង់ ។ ទឹកអប់នេះចាប់ផ្តើមលក់នៅកម្ពុជាពីថ្ងៃ១៧ សីហា ឆ្នាំ២០១៥ ទៅ។
មូលហេតុដែលគង់ ច័ន្ទស្រីមុំ ធ្វើអាជីវកម្មលើផលិតផលទឹកអប់បន្ថែមពីលើមុខរបរជំនួញផ្សេងទៀត ព្រោះតែយល់ថាយុវវ័យចង់ប្រើទឹកអប់ណាដែលជារបស់ល្អ មានគុណភាព និងជាម៉ាកល្បីដូចតារាបរទេស ។អីុចឹងហើយទើបគង់ ច័ន្ទស្រីមុំ និងសង្សារគឹម សីហា រួមគំនិតគ្នាបើកជំនួញទឹកអប់នេះដែលមានតម្លៃសមរម្យ ជាប់ក្លិនបានយូរ មានរយៈពេលលើស១២ម៉ោងឯណោះ ។
ពិធីខួបកំណើតនោះមានសិល្បករជាង១០០នាក់ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ដោយចំណាយប្រាក់រៀបចំអស់ជាង១ម៉ឺនដុល្លារ ។
ចំពោះថ្ងៃចូលរោងការជាមួយលោកគឹម សីហា ជាគូស្នេហ៍នោះ គង់ ច័ន្ទស្រីមុំ អត់ទាន់ដឹងថ្ងៃណាច្បាស់ទេ ដោយសារតែនាងចេះតែមានផែនការរកស៊ី ថ្មីៗបន្តបន្ទាប់ ។ រាល់ថ្ងៃក្រៅពីជំនួញទឹកអប់មានមុខរបរលក់សម្លៀកបំពាក់ដែលនាំចូលពី ក្រៅប្រទេស ។
ចំពោះលោកគឹម សីហា ដែលជាសង្សាររបស់គង់ ច័ន្ទស្រីមុំ និងជាអ្នករៀបចំពិធីខួបកំណើតជូននាង បាននិយាយថា ចំពោះពិធីខួបកំណើតផ្ទាល់របស់លោកគឺអត់បានធ្វើទេ ប៉ុន្តែសម្រាប់ស្រីមុំលោកត្រូវតែរៀបចំធ្វើជូនឲ្យនាងសប្បាយចិត្ត ។ ចំពោះភោជនីយដ្ឋានថ្មីនោះ លោកគឹម សីហា ឱ្យដឹងថា មានម្ហូបខ្មែរ អឺរ៉ុប និងអាស៊ី ដោយបរិយាកាសប្លែកធ្វើឲ្យភ្ញៀវពេញចិត្ត ។ អ្វីសំខាន់ទៀតគឺចង់ឲ្យសិល្បករ និងមហាជនស្គាល់ទីតាំង និងជួយគាំទ្រ ។
នាឱកាសនោះ អ្នកសិល្បៈចូលរួមមានលោកណុប ប៉ាយ៉ារិទ្ឋិ, លោកករុណា ពេជ្រ, លោកសុគន្ឋ ថេរ៉ាយុ, លោកសាយ សៀរ៉ា, លោកយ៉ែម សំអូន, លោកញ៉ែម សុគន្ឋ, លោកជា វណ្ណារិទ្ឋិ, អ្នកនាងមាស ម៉ូលីណា, កញ្ញាទឹម រដ្ឋា, កញ្ញាទឹម វត្តី, កញ្ញាសូដា នីតា, កញ្ញាពៅ សុជាតា, កញ្ញាតូតា, កញ្ញាគង់ វង្សយ៉ាទី, កញ្ញាឈិត សុជាតា, អ្នកនាងកាតុនិងស្វាមី, កញ្ញាឌុច លីដា, អ្នកនាងសឿ សុធារ៉ា, កញ្ញាមាន សូនីតា, កញ្ញាលី ច័ន្ទសីហា, កញ្ញាសុភក្រ កុសុម៉ា និងកញ្ញាហ៊ិន ច័ន្ទនិរត្ន័ ជាដើម ៕