
លោក យាង សុបិន្ត អាយុ ៣១ឆ្នាំ និយាយដោយភាពជឿជាក់ថាបានឃើញ លោក PSY ម្ចាស់បទ Gangnam Style នៅកោះពេជ្រ កាលពីសប្តាហ៍មុន។ លោកបានបន្តថា លោក PSY បានទិញមឹកឆាម្រេចខ្ចី នៅចិញ្ចើមផ្លូវ បន្ទាប់មកគាត់ចាក់បទ Gangnam Style ហើយមានមនុស្សជាច្រើន បានរាំជាមួយគាត់ មួយស្របក់ក្រោយមកគាត់ ក៏ចេញទៅបាត់តែម្តង។
ដើម្បីបញ្ជាក់នូវរាល់ពាក្យចចាអារ៉ាម ទាំងអស់ថាជាការពិតឬក៏អត់នោះ លោក ហាន សុភ័ន អ្នកថតរូបដ៏ល្បីម្នាក់ បានបង្កើតទំព័រ facebook មួយថា https://www.facebook.com/GangnamInCambodia ដើម្បីប្រមូលយកព័ត៌មាន និងភស្តុតាងផ្សេងៗអំពី Gangnam Style មកសម្តែងនៅក្នុង ប្រទេសកម្ពុជា។ ទំព័រfacebook ដែលលោក សុភ័ន បានបង្កើតគឺអនុញ្ញាត អោយមនុស្សគ្រប់រូបអាច Post រូបថត និងវីដេអូនៃការសម្តែងរបស់ Gangnam Style នៅតាមកន្លែងផ្សេងៗក្នុងទីក្រុងភ្នំពេញ។
លោក សុភ័ន សូមអោយអ្នកដែលចូលចិត្តលេង facebook ជួយ post រូប និងវីដេអូ របស់ Gangnam Style ចូលក្នុង facebook។ លោកបានថ្លែងទៀតថា ខ្ញុំមិនទាន់បានឃើញការសម្តែងរបស់ Gangnam Styl eនៅឡើយទេ តែខ្ញុំសង្ឃឹមថាពិតជាអាចជួបគាត់។ លោក ណាត់ សំណប់ ថាគាត់ពិតជាភ្ញាក់ផ្អើលណាស់ ដែលបានឃើញ Gangnam Style ហើយគាត់នឹង Post រូបភាព និងវីដេអូដែលគាត់ថត បានពីការសម្តែង Gangnam Style ចូលក្នុង facebook ៕

