
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយចុចកុំព្យូទ័រនៅ មុខផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងកាំភ្លើងខ្លី ១ដើមមិនស្គាល់ម៉ាក បានធ្វើសកម្ម ភាពភ្ជង់ដណ្ដើមកុំព្យូទ័រពីជនរងគ្រោះ ហើយក៏ផ្ទុះអាវុធ១គ្រាប់ បណ្ដាលឱ្យជន រងគ្រោះត្រូវចំកំភួនជើងខាងឆ្វេង ។ បន្ទាប់ពីកើតហេតុ បុរសជាឪពុកជនរង គ្រោះ បានទាញកៅអីយកទៅវាយទៅ លើជនសង្ស័យ តែទោះយ៉ាងណាក៏ដោយ ជនសង្ស័យបានយកកុំព្យូទ័រឡេបថបនោះ គេចខ្លួនដោយសុវត្ថិភាព ។
បច្ចុប្បន្នជនរងគ្រោះកំពុង សម្រាក ព្យាបាលនៅគ្លីនិកឯកជនមួយ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ៕(nokorwat)