
ដោយឡែកនៅឯរដ្ឋធានី វ៉ាស៊ីនតោន ដែលជាទីក្រុងនយោបាយស្នូល របស់សហរដ្ឋអាមេរិកនោះ ក៏បានត្រៀមរៀបចំសម្រាប់បុណ្យនេះ យ៉ាងធំដុំបំផុតដែរ ដោយគេឃើញវត្តមានដើម ណូអែលដ៏ធំអស្ចារ្យ បានផុសឡើងនៅទីលាន ភាគខាងកើតនៃវិមាន កាពីតូល។ នៅក្នុងឆ្នាំ ២០១២ នេះដែរ ដើមណូអែលសម្រាប់អបអរសាទរ នោះមានកម្ពស់រហូតទៅដល់ ៦៥ ហ្វូត ស្មើ នឹង ២០ម៉ែត្រ។
គួរបញ្ជាក់ផងដែរ ប្រពៃណី នៃការរៀបចំដើមណូអែល ខ្ពស់ដែលមានឈ្មោះថា កាពីតូល នេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះនៅអាមេរិក៕

