ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម
ក្នុងថ្លុកឈាម ខណៈដែលរូបគេជិះ ម៉ូតូម្នាក់ឯង ហើយត្រូវរថយន្តហ៊ីណូ
មួយគ្រឿងបើកបរបុក ពីក្រោយពេញទំហឹង នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹង
មានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២២ និង ១៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា
ឆ្នាំ២០១២ ។
យោងតាមសេចក្តីរាយការណ៍ពី
កន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់ក្នុងហេតុកា
រណ៍ គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ
នេះមានឈ្មោះ ម៉ៅ ស៊ីថាន ភេទប្រុស អាយុ ២៧ ឆ្នាំជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅខេត្តស្វាយរៀ
ង ជិះម៉ូតូម៉ាកវីវ៉ា
ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-8432 បានជិះម៉ូតូក្នុងទិសដៅពីលិ
ច ទៅកើតតាមបណ្តោយផ្លូវវេងស្រេង ពេលជិះមកដល់ចំណុចភូមិដំណា
ក់ធំ២ សង្កាត់ស្ទឹងមានជ័យ ស្រាប់តែ មានរថយន្តធុនធំមួ
យគ្រឿង
ម៉ាកហ៊ីណូ ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-0103 បានបើកបរ
ក្នុងល្បឿនលឿន រួចជ្រុលចង្កូតបុក បុរសឈ្មោះ ម៉ៅ ស៊ីថាន
ពីក្រោយពេញទំហឹងតែម្តង បណ្តាលឲ្យ កិនបុរស ជាម្ចាស់ម៉ូតូវីវ៉ា
បាក់ចង្កេះស្លាប់ភ្លាមៗនៅនឹ
ងកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កហេតុត្រូវបា
ន សមត្ថកិច្ច ឃាត់បាន ភ្លាមៗ
តែម្តង ប៉ុន្តែអ្នកបើកបររថយន្តបាន
រត់គេចខ្លួនបាត់ស្រមោសលតែម្តង ។
ក្រោយពីកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានសហការជាមួយនគរបាល ចរាចររាជធានី ចុះវាស់វែងនាំយករថយន្តបង្កហេ
តុ និងម៉ូតូរបស់ជនរងគ្រោះទៅ
រក្សាទុកនៅការិយាល័យចរាចរណ៍
ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់តាមនិតីវិធីច្បា
ប់៕