
តាមការអះអាងរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ៦នាក់ក្នុងនោះមានស្រី៣ បានជិះម៉ូតូ៣គ្រឿងមកឈប់នៅមុខផ្ទះ រួច ពួកគេធ្វើជាមកសួរនាំទិញមាសនិងឥវ៉ាន់ ផ្សេងៗមួយចំនួន ។ ខណៈដែលជនរង គ្រោះកំពុងនិយាយរៀបរាប់អំពីតម្លៃ ទំនិញជាមួយបក្ខពួក២-៣នាក់នោះ ស្រាប់តែគ្នាគេ២-៣នាក់ទៀតបានចូល ទៅលួចយកលុយខ្មែរចំនួន៥លានរៀល និងលុយដុល្លារ១.១៦០ដុល្លារ រួចនាំគ្នា ជិះម៉ូតូគេចបាត់ទៅ ។
ជនរងគ្រោះបានឱ្យដឹងទៀតថា ក្នុងចំណោមម៉ូតូទាំង៣គ្រឿងនោះចំណាំ បានតែម៉ូតូ១គ្រឿងប៉ុណ្ណោះ គឺម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១៩៩៩ ។
ក្រោយកើតហេតុ ជនរងគ្រោះទូរស័ព្ទប្រាប់នគរបាលមូលដ្ឋានដើម្បីមកជួយធ្វើអន្ដរាគមន៍ និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវរកមុខសញ្ញា ខណៈដែលជនសង្ស័យទាំង៦នាក់បានគេចខ្លួនដោយសុវត្ថិភាពទៅហើយនោះ ៕(NMC)