
របាយការណ៍នេះត្រូវបានកំណត់ឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពសហរដ្ឋអាមេរិក ហៅកាត់ ថា IEP កាលពីឆ្នាំ២០១១កន្លងទៅនេះ។ ការកំណត់ចំណាត់ថា្នក់នេះ ធ្វើឡើងដោយយោងទៅតាមតួ លេខ នៃឧប្បតិ្តហេតុវិនាសកម្ម គ្រោះថា្នក់ រួមជាមួយការបំផ្លិចបំផ្លាញនានា។
ដោយយោងតាមរបាយការណ៍របស់ IEP បានបង្ហាញថា មានហេតុការណ៍ប្រមាណជា ១៧៣ករណី បានកើតមានឡើងក្នុងខេត្តទាំងបី ដែលស្ថិតនៅភាគខាងត្បូងតាមបន្ទាត់ព្រំដែនប្រទេសថៃ កាលពីឆ្នាំ២០១១កន្លងទៅនេះ ដែលកំណត់ជាថាអំពើភេរវកម្ម ដោយបានបណ្តាលឲ្យមនុស្ស១៤២នាក់ស្លាប់ និង ៤២៧នាក់ផ្សេងទៀត ត្រូវរងរបួស។
ប្រភពដដែលបានបង្ហាញថា ក្រុមបះបោរពុំបាន ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារប្រមាណជា៨៥ភាគរយ ក្នុងចំណោមករណីវាយប្រហារទាំងអស់។ បញ្ហានេះ បានជំរុញឲ្យរដ្ឋាភិបាលក្រុង បាងកក មិនអាចធ្វើកិច្ចចរចាបែបសន្តិភាពជាមួយក្រុមបះបោរបានឡើយ។
គួរបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទីមួយនៃប្រទេស ដែលរងផលប៉ះពាល់ដោយអំពើភេរវកម្ម។ បន្ទាប់មកមានប្រទេស ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា ម៉ាលេស៊ី និងកម្ពុជា។ ដោយឡែកប្រទេសឡាវ ពុំទាន់មានករណីការវាយប្រហារដោយអំពើភេរវកម្មនៅ ឡើយ ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍កន្លងទៅនេះ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ប្រទេសអ៊ីរ៉ាក់បានជាប់ចំណាត់ថ្នាក់ទីមួយផ្នែកអំពើភេរវ កម្មលើពិភពលោក។ ដោយឡែកប្រទេសប៉ាគីស្ថាន ជាប់ចំណាត់ថ្នាក់លេខពីរ និងបន្តដោយ ប្រទេស អាហ្វហ្គានីស្ថាន ឥណ្ឌា និងយេម៉ែន។ តួលេខ នៃការវាយប្រហារដោយអំពើភេរវកម្មទូទាំងពិភពលោក បានកើនឡើងប្រមាណជាបួនដង បើគិតក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ៕